MENU
ព័ត៌មានថ្មីៗ
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
រាជធានីភ្នំពេញ៖  តារាសម្តែងកញ្ញាឯក សុវណ្ណារត្ន័បានប្រើភាពស្និតស្នាលប្លែកជាមួយតារាប្រុសវ័យក្មេងរលកក្រោយរហូតអាចនឹងចាប់ដៃគូប្រសិនបើអាចទៅរួច។គេមិនដឹងថាពួកគេសុីជម្រៅទឹកចិត្តបែបណាឡើយទើបឆ្លងដល់ប្រកាសបែបនេះ។ ទំនាក់ទំនងយ៉ាងចម្លែកជាមួយតារាក្មេងរូបសង្សារ គឺលោក សឿន នរៈពិសិដ្ឋ ដែលជាតារារះថ្មីហើយទើបនឹងឡើងកូដផង។ យ៉ាងណាមិញភាគីខាងស្រីប្រកាសថា អ្នកនាងចាត់ទុកប្រុសក្មេងជាដៃគូខ្លួនត្រឹមតែជាប្អូនប្រុសក្នុងសិល្បៈប៉ុណ្ណោះគឺមិនមែនស្នេហាដូចអ្វីដែលគេយល់ឃើញឡើយ។ មិនមែនត្រឹមតែលើហ្វេសប៊ុកប៉ុណ្ណោះទេដែលតារាប្រុសស្រីទាំង២រមែងថតបង្ហោះកៀកកើយអមដោយសំណេរផ្អែមល្ហែមមិនខុសពីគូស្នេហ៍ខុសវ័យ សូម្បីតែនៅកន្លែងថតរឿងក៏គេឃើញតារាចម្រៀងវ័យ និងជាតារាសម្ដែង អ្នកនាង ឯក សុវណ្ណរ័ត្ន ធ្វើខ្លួនស្និទ្ធិស្នាលមិនសូវសមភ្នែកជាមួយប្រុសក្មេងគឺលោក សឿន នរៈពិសិដ្ឋ ធ្វើអោយមានការសង្ស័យពីទំនាក់ទំនងដែលអ្នកទាំងពីរអះអាងថាជាបងប្អូនរបស់ពួកគេផងដែរ។ បើទោះជាអ្នកទាំងពីរនៅតែបានច្រានចោលដំណឹងស្នេហា និងថាអ្វីៗគ្រាន់តែជាបងស្រី និងប្អូនប្រុស ក៏ការអះអាងរបស់ ភាគីទាំង២មិនសូវមានជឿ និងថាសកម្មភាពដែលបានស្ដែងឡើងគឺលើសបន្តិចពីបងប្អូន។ អ្នកសិល្បៈមួយចំនួនសុទ្ធតែបង្ហាញពីការទើសភ្នែកសម្រាប់អ្នកទាំងពីរ ខណៈដែល ឯក សុវណ្ណរ័ត្ន បានប្រកាសតបនឹងការយល់ឃើញថា មិនខ្វល់ សំខាន់អោយអ្នកនាង និងលោក សឿន នរៈពិសិដ្ឋ កាន់តែជិតស្និទ្ធគ្នាច្រើនឡើង។ អ្នកនាងថាប្រុសក្មេងដែលអ្នកនាងពាក់ព័ន្ធជាបុគ្គលគួរអោយចូលចិត្ត និងបានចាត់ទុកអ្នកនាងមិនខុសពីពីបងស្រីម្នាក់ ទើបអ្នកនាងព្យាយាមខ្នះខ្នែងអោយគេបានចូលសិល្បៈសម្ដែងយ៉ាងពេញទំហឹង បន្ទាប់ពីគេចូលប្រឡូកការងារសិល្បៈប្រមាណជា២ឆ្នាំទៅហើយ តែទទួលបានផ្លែផ្កាស្ដួចស្ដើង។ អ្នកនាងថា លោក សឿន នរៈពិសិដ្ឋ គឺជាប្អូនប្រុសល្អ ហើយក៏ជាតារា ដែលមានការព្យាយាម និងខ្នះខ្នែងសម្រាប់សិល្បៈផងដែរ ទើបអ្នកនាងចេះតែចេញមុខទៅសុំផលិតករនេះទៅសុំផលិតករនោះ អោយលោកបានសម្ដែងព្រោះតែការអាណិត។ យ៉ាងណាមិញ អ្នកនាងថាដោយសារតែលោកក៏ជាតារាដែលមានសមត្ថភាព និងទេពកោសល្យផងទេ ទើបទទួលបានជោគជ័យក្រោយពីអ្នកនាងចេញមុខដឹកដៃ និងនាំផ្លូវ។ លោក សឿន នរៈពិសិដ្ឋ បញ្ជាក់ថាលោកមិនខ្វល់រឿងអ្នកណាថាចោទថាលោកតោងកាលីបតារាសម្ដែងដែលមានអាយុបង ឬវ័យច្រើនជាងនោះទេព្រោះតែលោកចង់ល្បីនោះទេ ដោយសារតែលោកយល់ថារវាងខ្លួន និងអ្នកនាងបានចាត់ទុកគ្នាត្រឹមជាបងស្រី និងប្អូនប្រុសរួចទៅហើយ។ លោកថាទំនាក់ទំនងរវាងលោក និងអ្នកនាង ពិតជាស្អិតរមួតរហូតដល់មានគេច្រលំច្រើនឡើងថាស្រីចាស់ស្រឡាញ់ប្រុសក្មេងមែន ប៉ុន្តែលោកថាមិនខ្វល់នោះទេសំខាន់អ្នកនាងឯក សុវណ្ណរ័ត្ន មិនបានគិតអ្វីចំពោះលោកលើសពីប្អូន។ លោកថានៅក្នុងរយៈពេលចុងក្រោយ ការងារសិល្បៈមានការឈានឡើងដោយទើបបញ្ចប់ការសម្ដែង និងនៅសម្ដែងក្នុងរឿង«កំលោះយំក្រមុំសើច»របស់My TV និងរឿង«ទូកបាត់ច្រវ៉ា»របស់ទូរទស្សន៍PNN ជាដើម ដោយមិនទាន់រាប់បញ្ចូលការសម្ដែងភាពយន្តដែលមិនទាន់ថតបានច្រើនភាគរយផ្សេងទៀតនៅឡើយ។                 
ព័ត៌មានក្នុងស្រុក
គ្រោះថ្នាក់ចរាចររថយន្តបុកនិង ម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១១:៤១
ខេត្តបាត់ដំបង៖  មានគ្រោះថ្នាក់ចរាចរមួយកើតឡើងថ្ងៃទី07.មិថុនា ឆ្នាំ2017 វេលាម៉ោង2ៈ40នាទីរំលងអទ្រាត នៅលើផ្លូវជាតិលេខ57ចំនុចក្រុមទី3 ភូមិកំប៉ូវ ឃុំ ភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។ មានករណីគ្រោះថ្នាក់ចរាចរមួយលើកកើតឡើងរវាងរថយន្ត5តោននិង ម៉ូតសណ្តោងរម៉ក ច្រាស់ទិសគ្នាពីកើតទៅលិចដោយរថយន្តម៉ាកហីុយិនដាយពណ៌ស5តោន ពាក់ស្លាកលេខ ភ្នំពេញ 3A1495 ក្រឡាប់នៅកន្លែងកើតហេតុ  អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់ចេញពីកន្លែងកើតហេតុ  បានបើកបរក្នុងល្បឿនលឿនពីកើតទៅលិចហើយរ៉េចង្កូត ចូលទៅខាងស្ដាំបណ្តាលឲ្យបុកម៉ូតូសណ្តោងរឺម៉ក 1គ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1G 8503 បើកបរដោយឈ្មោះ មិត្ត សាមឿន ភេទប្រុសអាយុ27ឆ្នាំរស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ មានពាក់មួកសុវត្ថិភាព(ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរ1នាក់ ត្រូវជាប្រពន្ធអ្នកបើកបរ ឈ្មោះ ហេង នាង ភេទស្រីអាយុ25ឆ្នាំ ពាក់មួកសុវត្ថិរបួសធ្ងន់ បានបញ្ចូនទៅមន្ទីរពេទ្យខេត្តបាត់ដំបងដោយរថយន្តសង្គ្រោះឃុំភ្នំសំពៅ។ បច្ចុប្បន្នរថយន្តនិងម៉ូតូខូចធ្ងន់ត្រូវបានកម្លាំងជំនាញចរាចរផ្លូវគោកខេត្ត យកទៅរក្សាទុកនៅការរិយាល័យចរាចរផ្លូវគោកខេត្តចំណែកសាកសពត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។                        
ព័ត៌មានអន្តរជាតិ
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩
យន្តហោះម្បាំងនៅលើនាវាផ្ទុកយន្តហោះអាមេរិក​ USS George H.W Bush ​បានបើកការវាយប្រហារទៅលើក្រុម​IS ​នៅក្នុងប្រទេសស៊ីរី  ដោយវាយប្រហារចេញពីដែនសមុទ្រមេឌីទែរ៉ាណេ។ការវាយប្រហារធ្វើឡើងនៅថ្ងៃទី​៦ខែមិថុនា ឆ្នាំ​២០១៧។ មេបញ្ជាការកងទ័ពអាមេរិកនៅលើនាវាផ្ទុកយន្តហោះខាងលើ លោក​ Kenneth Whitesell បានប្រកាសថា​«យើងបន្តវាយប្រហារទៅលើគោលដៅ របស់ក្រុម​ IS នៅក្នុងប្រទេសស៊ីរី  គឺជាការអនុវត្ត តាមកិច្ចសន្យាជាមួយសម្ព័ន្ធមិត្ត និងដៃគូរក្នុងតំបន់​ ពីសកម្មភាពវាយប្រហារទៅលើក្រុមភេរវកម្ម។ នាវាផ្ទុកយន្តហោះUSS George H.W Bush ​ធ្លាប់បានចូលរួម​វាយប្រហារ​ក្រុម​ IS ​ពីដែនសមុទ្រ មេឌីទែរ៉ាណេកាលពីដើម​ខែ​មីនា  ក្រោយមកក៏បានចាកចេញទៅបំពេញភារកិច្ចផ្សេងទៀត។ អាមេរិកចាប់ផ្តើមយុទ្ធនាការ «ដកទាំងឭស» ក្រុមភេរវកម្ម​​ IS នៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ ចាប់តាំងពីខែស៊ីហា ឆ្នាំ​២០១៤។ មកទលពេលនេះអាមេរិកបានវាយប្រហារ តាមដែនអាកាសសរុប ​១៧.០០០លើក ទីលើទីតាំង របស់ក្រុម ភេរវកម្ម ។​ មន្ទីបញ្ចកោណអាមេរិក បានបញ្ចាក់ថា ប្រាក់ចំណាយសម្រាប់ ការវាយប្រហារនោះគិត ត្រឹមថ្ងៃ ទី ៣០ខែមេសាឆ្នាំ​២០១៧ គឺ ៣,១ពាន់លានដុល្លារ។ សកម្មភាពវាយប្រហារខាងលើ របស់ នាវាផ្ទុកយន្តហោះ​USS George H.W Bush ​បានធ្វើឡើងក្នុងពេលដេលកម្លាំងទាហានជនជាតិឃឺដ ដែលអាមេរិកគាំទ្រ បានបើកការវាយប្រហារជាទ្រងទ្រាយធំ ទៅលើទីក្រុង  Raqqa  រដ្ឋធានីរបស់ក្រុម​ IS នៅក្នុងប្រទេសស៊ីរី។ ក្រុមទាហានជនជាតិឃឺដ ទើបតែទទួលបានការផ្តាល់អាវុធពីអាមេរិក ដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម។ នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត អាមេរិកបានបើកការវាយប្រហារទៅលើទាហាន របស់ប្រធានាធិបតីអាលអា សាដ​ នៅពេលដែលទាហាន ទាំងនោះបានចូលទៅកាន់តំបន់ហាមប្រាំ ។​បើទោះបីមានការប្រឆាំងពីរុស្ស៊ី តែអាមេរិកនៅតែវាយប្រហារដដែល។ នៅថ្ងៃទី​៦ខែមិថុនា សម្ព័ន្ធមិត្តប្រឆាំងក្រុមភេរវកម្ម IS ដឹកនាំដោយអាមេរិក បានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំង កម្លាំងទាហានរដ្ឋាភីបាលស៊ីរី​ ដែលចូលទៅកាន់តំបន់ ជិតស្រុក​ At Tanf ។ តាមការប្រកាសរបស់ទីបញ្ចាការ កងទ័ពអាមេរិក  CENTCOM បានបញ្ចាក់ថា ការវាយប្រហារខាងលើ​ ធ្វើឡើងនៅក្នុងតំបន់ ជិតស្រុក​ At Tanf ​ដែលជាដំបន់ហាមប្រាំ​ របស់ទាហានលោកខាងលិច​ឈរជើង។ សារព័ត៌មាន​ Sputnik បានដកស្រងការប្រកាសរបស់ ទីបញ្ចាការកងទ័ពអាមេរិក​បានឲ្យដឹងថា បើទោះបីមានការប្រមាណ តែកម្លាំងទាហានរដ្ឋាភិបាលស៊ីរីនៅតែចូលទៅទីនោះ​ ដោយមានអាវុធទំនើបៗជាច្រើន។ តំបន់បញ្ជៀសសង្គ្រាម​មាន ទំហុំ ៥៥គីឡូម៉ែត្រ បានបង្កើតឡើង ឡោមព័ទ្ធជុំវិញ ស្រុក​ At Tanf ជាទីតាំងដែលអាមេរិកដាក់ទាហាននៅទីនោះ សម្រាប់វាយប្រហារ ក្រុម​ IS ។ បើមានទាហានណាមួយចូលទៅកាន់តំបន់នេះនឹងរងការវាយប្រហារពីទាហានអាមេរិកជាមិនខាន៕    
បច្ចេកវិទ្យា
ឆ្ងល់អត់ថា ហេតុអ្វីយន្តហោះអត់មានដាក់ឆ័ត្រយោងអោយអ្នកដំណើរម្នាក់មួយ ទុកប្រើពេលអាសន្ន?
ថ្ងៃអង្គារ ទី២៨ កុម្ភៈ ២០១៧, ១៥:០៤
ទោះជាមានការធានាសុវត្ថិភាពកំរិតខ្ពស់ ពីក្រុមហ៊ុនអាកាសចរណ៍យ៉ាងណាក៍ដោយ ក៍អ្នកធ្វើដំណើរមួយចំនួននៅតែមានអារម្មណ៍ភ័យខ្លាច រាល់ពេលជិះយន្តហោះម្តងៗ។ នេះក៏ដោយសារ តែងតែមានឧប្បទ្ទវហេតុកើតឡើងជារឿយៗ ដែលបានបង្កអោយមានមនុស្សស្លាប់ និងរបូសជាច្រើននាក់ក្នុងមួយឆ្នាំៗ។ ដូច្នេះ អ្នកមានដែលឆ្ងល់ដែរឬទេថា ហេតុអ្វីបានជាគេមិនដាក់អោយមានឆ័ត្រយោងតាមយន្តហោះសម្រាប់អ្នកដំណើរ ទុកសម្រាប់លោតចុះចេញពីយន្តហោះ ក្នុងពេលមានអាសន្ន? បើតាមការបកស្រាយរបស់លោក Jim Crouch ប្រធានផ្នែកសុវត្ថិភាព និងការហ្វឹកហាត់នៃសមាគមន៍លោតឆ័ត្រយោងសហរដ្ឋអាមេរិក៖ មូលហេតុចំបងគឺដោយសារ អ្នកដំណើរទាំងនោះមិនបានទទួលការហ្វឹកហាត់សម្រាប់ការលោតឆ័ត្រយោងពេលមានអាសន្ន។ តាមធម្មតាការលោតឆ័ត្រយោងគឺ តែងតែមានការរៀបចំទីកន្លែងសម្រាប់លោតចុះ ដើម្បីចុះអោយចំកន្លែងដែលមានសុវត្ថិភាពគ្រប់គ្រាន់។ ចំណែកឯកំពស់នៃការលោតឆ័ត្រយោងក៏ត្រូវស្ថិតក្នុងរយៈកំពស់មួយកំណត់ផងដែរ។ ជាទូទៅយន្តហោះ ធ្វើការហោះហើរក្នុងរយៈកំពស់ប្រហែល ៣៥០០០ ហ្វីត ដែលមិនអាចធ្វើការលោតឆ័ត្រយោងបានឡើយ។ លោកបានបន្ថែមថា រយៈកំពស់ចាប់ពី ១៨០០០ ហ្វីត ឡើងទៅ គឺពិតជាគ្រោះថ្នាក់បំផុតសម្រាប់ការលោតឆ័ត្រ។ គ្រោះថ្នាក់អាចកើតមានត្រង់ថា នៅរយៈកំពស់ខ្ពស់ពេកបែបហ្នឹង នឹងធ្វើអោយមានកង្វះអុកស៊ីសែន និងមានសំពាធខ្សល់ខ្ពស់ក្នុងពេលលោតចេញពីយន្តហោះ ដែលអាចធ្វើអោយសន្លប់បាត់ស្មារតីបាន។ ក្រៅពីនេះ កំដៅអាកាសធាតុក៏ជាបញ្ហា ដោយសារស្ថិតត្រង់រយៈកំពស់ ៣៥០០០ ហ្វីតនេះ (ខ្ពស់ជាស្តង់ដារនៃការលោតឆ័ត្រ ៣ដង) អាកាសធាតុអាចធ្លាក់ដល់ -៣០ ហ្វារិនហៃ (ប្រហែល -១៧,៧ អង្សាសេ) ឬអាចទាបជាងនេះ ដែលរាងកាយមនុស្សមិនអាចទ្រទ្រង់បានឡើយ ដែលអាចធ្វើអោយភ្នែក ច្រមុះ និងមាត់ក្លាយជាកកស្ងួត ហើយសួតក៏អាចនឹងផ្ទុះភ្លាមៗផងដែរ។ ប្រសិនបើមានហេតុការចម្លែកកើតឡើង ដែលបរិយាកាសមិនចុះត្រជាក់ខ្លាំងដូចការបញ្ជាក់ខាងលើ ក៏វានៅតែមានគ្រោះថ្នាក់ដដែលសម្រាប់ការលោតបែបនោះដោយហេតុថា យន្តហោះមានល្បឿនយ៉ាងតិច ១៥០ ម៉ាយក្នុងមួយម៉ោង (ប្រហែល ២៤១ គីឡូម៉ែតក្នុងមួយម៉ោង) ដែលធ្វើអោយងាយរងគ្រោះថ្នាក់ដោយកំលាំងខ្យល់បាន។ ហើយរឿងដែលសំខាន់នោះគឺថាយន្តហោះដឹកអ្នកដំណើរមិនអាចបើកទ្វាក្នុងរយៈកំពស់ខ្ពស់បែបនោះបានឡើយ។ មូលហេតុចុងក្រោយមួយទៀតគឺថា ឧបករណ៍លោតឆ័ត្រយោង១សម្រាប់ មានទម្ងន់ចាប់ពី ៦គីឡូក្រាម ដល់ ១៨គីឡូក្រាម ដែលយន្តហោះពិបាកក្នុងការផ្ទុកសម្រាប់អ្នកធ្វើដំណើរ។ ដូច្នេះ ដោយសារមូលហេតុទាំងអស់ខាងលើនេះហើយ ទើបក្រុមហ៊ុនអាកាសចរណ៍មិនអាចផ្តល់ឆ័ត្រយោងសម្រាប់អ្នកធ្វើដំណើរក្នុងពេលហោះហើរបាន៕   ប្រែសម្រួលដោយ៖ សិរីវុធ
ព័ត៌មានកីឡា
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
រាជធានីភ្នំពេញ៖   ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមប្រទេស កម្ពុជានិងឥណ្ឌូនេស៊ី នាថ្ងៃស្អែក (ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧) នៅពហុកីឡដ្ឋានជាតិម៉ោង៦ល្ងាចនោះ គ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរជាងគិតលទ្ធផលឈ្នះចាញ់ ពីព្រោះ ក្រុម ឥណ្តូនេស៊ីគិតរឿងដក់ស្រង់បច្ចេកទេសសម្រាប់ការប្រកួតនៅAFC U23 ហើយកម្ពុជាត្រៀមប៉ះជាមួយប្រទេស អាហ្គានីស្ថាន AFC CUP ។ លោក ឡេអូណាដូ ល្វីសគ្រូបង្គោលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃត្រង់ទី០៧ ខែមិថុនា ឆ្នាំ២០១៧នៅបន្ទប់ពហុកីឡដ្ឋានជាតិថា ច្រើនជា២៣ឆ្នាំមកហើយ ដែលក្រុមបាល់ទាត់កម្ពុជា មិនដែលស្គាល់រស់ជាតិឈ្នះលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនោះទេ។ ព្រឹត្តិការណ៍នេះលោកក៏ចង់ប្រាប់ទៅកីឡាករទាំងអស់និងជាពិសេសកីឡាករដែលទើបមានវ័យ១៧ឆ្នាំ ថា ការប្រកួតនេះជាការជម្រុញមួយនិងលើកទឹកចិត្តពួកគេឱ្យឈ្នះក្នុងការប្រកួតនេះ។ ៥ប្រកួតចុងក្រោយ ដែលប៉ះជាមួយ ឥណ្ឌូនេស៊ី កន្លងមក កម្ពុជាទើបតែអាចស៊ុតបញ្ជូលទីភាគី ឥណ្ឌូនេស៊ីបានតែមួយគ្រាប់ប៉ុណ្ណោះ។ មានន័យការប្រកួតសម្រាប់ថ្ងៃស្អែកជាការប្រកួតមួយដែលជម្រុញទឹកចិត្ត ដល់កីឡាករ រួមទាំងអ្នកគាំទ្រ ធ្វើយ៉ាងម៉េចឱ្យមានលទ្ធផល ។ គ្រូបង្គោលរូបនេះបាននិយាយថា លោកបានសិក្សាទៅលើក្រុមឥណ្ឌូនេស៊ីមើលឃើញការប្រកួតចុងក្រោយរបស់ក្រុមនេះ មានការល្អប្រសើរដែលបានរៀបចំកីឡាករល្អទៅលើ ផ្នែក ខ្សែបំរើកណ្តាល ខ្សែការពារស្លាបឆ្វេង និងអ្នកចាំទីផ្សេងទៀតដែលសុទ្ធតែជាកីឡាករមានសមត្ថភាពខ្ពស់។ សម្រាប់ស្ថានភាព របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី មានស្ថានភាពហាក់ប្រហែលដូចទៅនឹងកម្ពុជាដូចគ្នា  ពីព្រោះជាក្រុមដែលកសាងថ្មីដោយផ្តោតទៅលើក្រុមយុវវ័យច្រើន។ ក្នុងគំនិតរបស់លោក  សម្រាប់ការប្រកួតនាថ្ងៃស្អែកនេះ ទម្រង់លេងរបស់ក្រុមនីមួយៗសំខាន់ជាជាងលទ្ធផល ។  ការប្រកួតលើកនេះលោកនឹងផ្តោតទៅលើក្រុមយុវជនឱ្យច្រើនដើម្បីចូលលេងនិងដកបទពិសោធន៍ជាមួយក្រុម ឥណ្ឌូនេស៊ីថាតើក្រុមយុវជនរបស់កម្ពុជាទាំងនោះ អាចធ្វើបានខ្លះនៅលើទីលានប្រកួតថ្ងៃស្អែក។ លោក  Luis Milla Aspas គ្រូបង្វឹកនៃក្រុមជម្រើសជាតឥណ្ឌូនេស៊ី បានបង្ហើបផងដែរថា ក្រុមជម្រើសរបស់លោកក៏ជាក្រុមក្មេងខ្ចីដូចគ្នាដែរ ដោយមានតែកីឡាករបទពិសោធន៍ត្រឹមតែប្រាំនាក់ប៉ុណ្ណោះ ។ ក្នុងនាមជាកីឡាករបស់ឥណ្ឌូនេស៊ីនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ហើយម្យ៉ាងទៀតព័ត៌មានលំអិតរបស់ក្រុមកីឡាករ ជម្រើសជាតិកម្ពុជាលោកមិនសូវបានទទួលច្បាស់លាស់ចំពោះ ។ សូមបញ្ជាក់ថា ការប្រកួតមិត្តភាពរវាង កម្ពុជា និង ឥណ្តូនេស៊ី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើសន្និសីទកាសែតប្រកាសឈ្មោះ ជាផ្លូវការដោយមានវត្តមានកីឡាករចំនួន២៥រូបដូចជា៖  - ស៊ូ យ៉ាទី ២- ហ៊ុល គីមហ៊ុយ ៣- អ៊ុំ សេរីរ័ត្ន ៤- អោម ឧត្តម ៥- ឆុំ ពិសា ៦- ណុប តុលា ៧- សឿយ វិសាល ៨- ធារី ចន្ថាប៊ីន ៩- នេន សុធារ័ត្ន ១០- សឿត បារាំង ១១- រស់ សំអឿន ១២- ឈិន ឈឿន ១៣- ទិត្យ ឌីណា ១៤- ប្រាក់ មុន្នីឧត្តម ១៥- ច្រឹង ពលរដ្ឋ ១៦- ហួយ ផល្លីន ១៧- ប្រាក់ ធីវ៉ា ១៨- អ៊ិន សុដាវិន ១៩- ស៊ុន វណ្ណដេត ២០- កែវ សុផេង ២១- កែវ សុខង៉ន ២២- ឃួន ឡាបូរ៉ាវី ២៣- ចាន់ វឌ្ឍនាកា ២៤- នួន បូរី ២៥- សារី ម៉ាត់ណូរ៉ូទីន។ សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជា ដែលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីពីប្រទេសប្រេស៊ីលនោះ មានសភាពប្រែប្រួលច្រើន ជាមួយភាពល្អប្រសើរ ខណៈការប្រមូលផ្តុំកីឡាករលើកនេះខុសប្លែកជាងមុន និងជុំដោយកីឡាករឆ្នើម។ លទ្ធផលនៃការប្រកូតមិត្តភាពលើកមុន៖ កម្ពុជា ២ - ៣ ឥណ្ឌា ដោយ កីឡារឥណ្ឌា Sunil Chhetri ស៊ុតចូលនានាទី៣៦' កីឡាករកម្ពុជា ឃួន ឡាបូរ៉ាវី  ស៊ុតចូលនានាទី៣៧' វិញ, កីឡារឥណ្ឌា Eje Lalpekhlua  ស៊ុតចូលនានាទី៥០', កីឡារឥណ្ឌា Sandesh Jhingan  ស៊ុតចូលនានាទី៥៣' ចុងក្រោយនាំមុខ៣ហើយ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា តាមវិញបានត្រឹមមួយគ្រាប់ទៀត ដោយស៊ុតចូលនានាទី៦២៕ដោយ បូរិន                        
សិល្បៈ និងកំសាន្ត
ស្អាតៗពេញវីហ្វ្រេនកោះពេជ្រ សុទ្ឋតែតារាល្បី
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១១:១៦
រាជធានីភ្នំពេញ៖  ព្រោះតែភាពជិតស្និតថៅកែភោជនីយដ្ឋាន«វីហ្វ្រេន»ត្រូវបានតារាជាច្រើនចាប់អារម្មណ៍ហើយបានមកជួបជុំគ្នាបង្អួតសម្រស់ក្នុងហាងថ្មីនៅកោះពេជ្រយ៉ាងណែនពេញហាងសុទ្ឋតែជាតារាស្អាតៗល្បីឈ្មោះតែម្តង។ តារាជាច្រើនបានចូលរួមសម្ពោធហាងវីហ្វេ្រនសាខាថ្មីទើបតែចាប់បើកដំណើរការនាទីតាំងកោះពេជ្រកាលពីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។ នាឱកាសនោះគេឃើញមានវត្តមានតារាល្បីៗប្រុសស្រីជាច្រើនដួងបានមកកាន់ហាងថ្មីនេះក្នុងសណ្ឋានសំលៀកបំពាក់ស្រស់ស្អាតធ្វើឲ្យម្ចាស់កម្មវិធីដែលបើកថ្មីរីករាយចិត្តដែលបានពង្រីកមុខជំនួញ។  លោកវណ្ណាដែលជាថៅកែហាងវីហ្វេ្រនសាខាថ្មីនៅកោះពេជ្របានឲ្យដឹងថាដោយសារតែលោកមានទំនាក់ទំនងល្អជាមួយអ្នកសិល្បៈនិងបណ្តាអតិថិជនជាច្រើនទើបអាចរក្សាអតិថិជនបានក្នុងការរកស៊ីជំនួញហាងមានមុខម្ហូបបែបខ្មែរនិងការប្រគំភ្លេងសម័យអមដោយតារាល្បីៗជាច្រើនចេញពីកម្មវិធីប្រឡងខេមបូឌានអាយឌលឬដឹវ៉យផងដែរ។ លោកថាព្រោះតែការស្រឡាញ់រាប់អានគ្នានិងការមកទទួលទាននៅទីនេះមានអាហារឆ្ងាញ់ការចុះតម្លៃមួយចំនួនទើបទាំងតារានិងភ្ញៀវទាំងអស់នៅតែគាំទ្រហាងវីហ្វេ្រនរបស់យើងតាំងពីសាខាទី១រហូតមកទល់សាខាថ្មីនេះ។ សម្រាប់តារាដែលបានចូលរួមនារាត្រីនោះមានអ្នកនាងគង់ សុជាតិនិងស្វាមី សូដា នីតា យ៉ែម សំអូន អេឡិច ចិន្ត្រា ណាខុន ទឹម រដ្ឋា ទេព បូព្រឹក្ស ណាតាហ្សា ចាន់ណារ៉ូណាន ជា វណ្ណារិទ្ លីម៉ារីណានិងស្វាមីឋព្រមទាំងតារាជាច្រើនដួងទៀតយ៉ាងច្រើនកុះករ។ភោជនីយដ្ឋានវីហ្វ្រេនសាខាកោះពេជ្រនេះបានចំណាយក្នុងទឹកប្រាក់ប្រមាណជា១០ម៉ឺនដុល្លារផងដែរ។           
ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩