MENU
កីឡា
រាជធានីភ្នំពេញ៖  កាលពីថ្ងៃត្រង់ទី០៧ ខែមិថុនា ឆ្នាំ២០១៧ក្នុងពិធីសន្និសីទកាសែតការប្រកួតបាល់ទាត់កម្ពុជានិងឥណ្ឌូនេស៊ីនោះ មានក្មេងៗជាច្រើននាក់មកស្កាត់ជួប កីឡាករក្នុងដួងចិត្តរបស់ពួកគេគឺចាន់ វឌ្ឍនាកា ដែលទើបមកពីប្រទេសជប៉ុន ចូលរួមជាមួយក្រុមជម្រើសជាតិថ្ងស្អែកនេះ។ ក្នុងចំណោមក្មេងនិងអ្នកគាំទ្រនោះ មានក្មេងម្នាក់ដែលមានមុខដូចរលាកភ្លើង មើលទៅគួរអាណិតបានរង់ចាំដើម្បីថតជាមួយ “បង កា” អស់រយៈមួយពេលព្រឹក ដែលធ្វើឱ្យកីឡាកររូបនេះមានទឹកចិត្តសប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំង។ ជាមួយគ្នាក្នុងពិធីសន្និសីទកាសែតការប្រកួតបាល់ទាត់កម្ពុជានិងឥណ្ឌូនេស៊ីនោះ ចាន់ វឌ្ឍនាកា បានបញ្ជាក់ដល់ក្រុមសារព័ត៌មានថា លោកបានវាយតម្លៃក្រុមជម្រើសជាតិថ្មីមើលឃើញថា មានភាពរីកចម្រើនជាងមុន បើទោះបីដាក់កីឡាករវ័យក្មេងឬកីឡាករថ្នាល់ច្រើននាក់ក៏ដោយ។ លោកក៏រំពឹងទុកថា ការប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ី ថ្ងៃទី០៨ មិថុនា នឹងទទួលបានបទពិសោធន៍ថ្មី៕ដោយ បូរិន  
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០ | ០ មតិ | ២២០ ដង

រាជធានីភ្នំពេញ៖   ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមប្រទេស កម្ពុជានិងឥណ្ឌូនេស៊ី នាថ្ងៃស្អែក (ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧) នៅពហុកីឡដ្ឋានជាតិម៉ោង៦ល្ងាចនោះ គ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរជាងគិតលទ្ធផលឈ្នះចាញ់ ពីព្រោះ ក្រុម ឥណ្តូនេស៊ីគិតរឿងដក់ស្រង់បច្ចេកទេសសម្រាប់ការប្រកួតនៅAFC U23 ហើយកម្ពុជាត្រៀមប៉ះជាមួយប្រទេស អាហ្គានីស្ថាន AFC CUP ។ លោក ឡេអូណាដូ ល្វីសគ្រូបង្គោលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃត្រង់ទី០៧ ខែមិថុនា ឆ្នាំ២០១៧នៅបន្ទប់ពហុកីឡដ្ឋានជាតិថា ច្រើនជា២៣ឆ្នាំមកហើយ ដែលក្រុមបាល់ទាត់កម្ពុជា មិនដែលស្គាល់រស់ជាតិឈ្នះលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនោះទេ។ ព្រឹត្តិការណ៍នេះលោកក៏ចង់ប្រាប់ទៅកីឡាករទាំងអស់និងជាពិសេសកីឡាករដែលទើបមានវ័យ១៧ឆ្នាំ ថា ការប្រកួតនេះជាការជម្រុញមួយនិងលើកទឹកចិត្តពួកគេឱ្យឈ្នះក្នុងការប្រកួតនេះ។ ៥ប្រកួតចុងក្រោយ ដែលប៉ះជាមួយ ឥណ្ឌូនេស៊ី កន្លងមក កម្ពុជាទើបតែអាចស៊ុតបញ្ជូលទីភាគី ឥណ្ឌូនេស៊ីបានតែមួយគ្រាប់ប៉ុណ្ណោះ។ មានន័យការប្រកួតសម្រាប់ថ្ងៃស្អែកជាការប្រកួតមួយដែលជម្រុញទឹកចិត្ត ដល់កីឡាករ រួមទាំងអ្នកគាំទ្រ ធ្វើយ៉ាងម៉េចឱ្យមានលទ្ធផល ។ គ្រូបង្គោលរូបនេះបាននិយាយថា លោកបានសិក្សាទៅលើក្រុមឥណ្ឌូនេស៊ីមើលឃើញការប្រកួតចុងក្រោយរបស់ក្រុមនេះ មានការល្អប្រសើរដែលបានរៀបចំកីឡាករល្អទៅលើ ផ្នែក ខ្សែបំរើកណ្តាល ខ្សែការពារស្លាបឆ្វេង និងអ្នកចាំទីផ្សេងទៀតដែលសុទ្ធតែជាកីឡាករមានសមត្ថភាពខ្ពស់។ សម្រាប់ស្ថានភាព របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី មានស្ថានភាពហាក់ប្រហែលដូចទៅនឹងកម្ពុជាដូចគ្នា  ពីព្រោះជាក្រុមដែលកសាងថ្មីដោយផ្តោតទៅលើក្រុមយុវវ័យច្រើន។ ក្នុងគំនិតរបស់លោក  សម្រាប់ការប្រកួតនាថ្ងៃស្អែកនេះ ទម្រង់លេងរបស់ក្រុមនីមួយៗសំខាន់ជាជាងលទ្ធផល ។  ការប្រកួតលើកនេះលោកនឹងផ្តោតទៅលើក្រុមយុវជនឱ្យច្រើនដើម្បីចូលលេងនិងដកបទពិសោធន៍ជាមួយក្រុម ឥណ្ឌូនេស៊ីថាតើក្រុមយុវជនរបស់កម្ពុជាទាំងនោះ អាចធ្វើបានខ្លះនៅលើទីលានប្រកួតថ្ងៃស្អែក។ លោក  Luis Milla Aspas គ្រូបង្វឹកនៃក្រុមជម្រើសជាតឥណ្ឌូនេស៊ី បានបង្ហើបផងដែរថា ក្រុមជម្រើសរបស់លោកក៏ជាក្រុមក្មេងខ្ចីដូចគ្នាដែរ ដោយមានតែកីឡាករបទពិសោធន៍ត្រឹមតែប្រាំនាក់ប៉ុណ្ណោះ ។ ក្នុងនាមជាកីឡាករបស់ឥណ្ឌូនេស៊ីនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ហើយម្យ៉ាងទៀតព័ត៌មានលំអិតរបស់ក្រុមកីឡាករ ជម្រើសជាតិកម្ពុជាលោកមិនសូវបានទទួលច្បាស់លាស់ចំពោះ ។ សូមបញ្ជាក់ថា ការប្រកួតមិត្តភាពរវាង កម្ពុជា និង ឥណ្តូនេស៊ី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើសន្និសីទកាសែតប្រកាសឈ្មោះ ជាផ្លូវការដោយមានវត្តមានកីឡាករចំនួន២៥រូបដូចជា៖  - ស៊ូ យ៉ាទី ២- ហ៊ុល គីមហ៊ុយ ៣- អ៊ុំ សេរីរ័ត្ន ៤- អោម ឧត្តម ៥- ឆុំ ពិសា ៦- ណុប តុលា ៧- សឿយ វិសាល ៨- ធារី ចន្ថាប៊ីន ៩- នេន សុធារ័ត្ន ១០- សឿត បារាំង ១១- រស់ សំអឿន ១២- ឈិន ឈឿន ១៣- ទិត្យ ឌីណា ១៤- ប្រាក់ មុន្នីឧត្តម ១៥- ច្រឹង ពលរដ្ឋ ១៦- ហួយ ផល្លីន ១៧- ប្រាក់ ធីវ៉ា ១៨- អ៊ិន សុដាវិន ១៩- ស៊ុន វណ្ណដេត ២០- កែវ សុផេង ២១- កែវ សុខង៉ន ២២- ឃួន ឡាបូរ៉ាវី ២៣- ចាន់ វឌ្ឍនាកា ២៤- នួន បូរី ២៥- សារី ម៉ាត់ណូរ៉ូទីន។ សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជា ដែលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីពីប្រទេសប្រេស៊ីលនោះ មានសភាពប្រែប្រួលច្រើន ជាមួយភាពល្អប្រសើរ ខណៈការប្រមូលផ្តុំកីឡាករលើកនេះខុសប្លែកជាងមុន និងជុំដោយកីឡាករឆ្នើម។ លទ្ធផលនៃការប្រកូតមិត្តភាពលើកមុន៖ កម្ពុជា ២ - ៣ ឥណ្ឌា ដោយ កីឡារឥណ្ឌា Sunil Chhetri ស៊ុតចូលនានាទី៣៦' កីឡាករកម្ពុជា ឃួន ឡាបូរ៉ាវី  ស៊ុតចូលនានាទី៣៧' វិញ, កីឡារឥណ្ឌា Eje Lalpekhlua  ស៊ុតចូលនានាទី៥០', កីឡារឥណ្ឌា Sandesh Jhingan  ស៊ុតចូលនានាទី៥៣' ចុងក្រោយនាំមុខ៣ហើយ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា តាមវិញបានត្រឹមមួយគ្រាប់ទៀត ដោយស៊ុតចូលនានាទី៦២៕ដោយ បូរិន                        
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦ | ០ មតិ | ១២៩ ដង

រាជធានីភ្នំពេញ៖  កីឡាករ ចាន់ វឌ្ឍនាកា ដែលកំពុងនៅក្លឹបជប៉ុន Fujieda MYFC បានវិលមកជួបជុំជាមួយក្រុមជម្រើសជាតិកម្ពុជាវិញកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះដោយលោកបានអះអាងលោកបញ្ចេញសមត្ថភាពឱ្យអស់ពីខ្លួនដែលខំហ្វឹកហាត់ពីប្រទេជប៉ុននោះមកក្នុងការប្រកួតមិត្តភាពជាមួយ ឥណ្ឌូនេស៊ី។ បងប្អូនប្រជាពលរដ្ឋខ្មែរសូមកុំភ្លេចចូលរួមគាំទ្រនិងទស្សនានាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ដែលជិតដល់ហើយដើម្បីបានជួបតារាក្នុងដួងចិត្តរបស់លោកអ្នកគឺកីឡាករ ចាន់ វឌ្ឍនាកា សម្រាប់ការប្រកួតជាមួយក្រុមខ្លាំងដែលឈ្នះកម្ពុជា២០ឆ្នាំមកហើយ។ កីឡាករ ចាន់ វឌ្ឍនាកា បានប្រាប់អ្នកសារព័ត៌មានថា លោកបានត្រៀមរួចរាល់ហើយសម្រាប់ការប្រកួតមិត្តភាពខាងមុខនេះដោយលោកបានអះអាងថានាំយកបច្ចេកទេសនិងការហ្វឹកហាត់ដែលខ្លួននៅប្រទេសជប៉ុននោះមកបញ្ចេញឱ្យអស់ពីសមត្ថភាពលើទីលានក្នុងពហុកីឡដ្ឋានជាតិ។ កីឡាករល្បីប្រចាំប្រទេសរូបនេះក៏បានបង្ហើបផងដែរថា មូលហេតុដែលក្លឹបជប៉ុន Fujieda MYFC របស់លោកមិនអាចអនុញ្ញាតលោកឱ្យចូលរួមលេងនោះដោយសារលោកនៅខ្វះខាត់ចំនុនមួយចំនួនដែលត្រូវខំប្រឹងហ្វឹកហាត់បន្ថែមនិងព្យាយាមបន្តទៀត។ ប៉ុន្តែលោកថានឹងប្រហែលជាមិនយូរទេលោកនឹងមានវត្តជួយក្លឹបជប៉ុនមួយនេះ។ សម្រាប់ការហ្វឹកហាត់គឺមានការល្អប្រសើរជាច្រើនដោយសារមានអ្នកបកប្រែនឹងឆាប់យល់ ប៉ុន្តែពេលប្រកួតមែនទែនមិនអាចចូលលេងបានដោយសារតែលោកមានបញ្ហាពិបាកផ្នែកភាសាដែលនិយាយស្តាប់គ្នាមិននិងមិនទាន់យល់ចិត្តបានដូច្នេះមិត្តរួមក្រុមពិបាកលេងជាមួយលោកជាហេតុលោកគ្រូមិនអាចអនុញ្ញាត។ ជាមួយគ្នានោះ លោក ឡេអូណាដូ ល្វីស គ្រូបង្គោលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ក្នុងពិធីសន្និកាសែតប្រកាសបញ្ចីរឈ្មោះកីឡាករដែលត្រូវចូលរួមប្រកួតមិត្តភាពជាមួយប្រទេស ឥណ្តូនេស៊ី កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ថា កីឡាករដែលប្រជាជនខ្មែរតែងតែនឹកនោះ នឹងបង្ហាញខ្លួនសម្រាប់ការប្រកួតមិត្តភាពជាមួយប្រទេស ឥណ្តូនេស៊ីនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ នាពេលខាងមុខនេះ។  គ្រូមកពីប្រទេសប្រេស៊ីលរូបបានប្រាប់ថា ប៉ុន្តែកីឡាករនេះមិនអាចធ្វើអាចមកកម្ពុជាដើម្បីហ្វឹកហាត់សមជើងជាមួយក្រុមជម្រើសថ្មីបានឡើយ ដោយសារ ក្លឹបជប៉ុនខាងនោះ ឱ្យវិលត្រឡប់មកវិញបានលុះត្រាសម្រាប់ការប្រកួតធំឬដល់ថ្ងៃពេលប្រកួតក្នុងលីគរបស់FIFAណាមួយដែរ។  បើទោះបីជាក្លឹបជប៉ុនមួយនេះមិនដាក់កីឡាការ ចាន់ វឌ្ឍនាកា លេងអស់ពេលជាច្រើនខែមកហើយ ក៏ដោយក៏លោកបានដឹងថា CV11រូបនេះមានការហ្វឹកហាត់ លើសពីកីឡាករនៅទីនោះច្រើនជាងគេ ។ លោកតែងតែតាមដាននិងទទួលរបាយការណ៍ពីក្លឹបជប៉ុននេះ ចំពោះសកម្មភាព និង ការរស់នៅរបស់កីឡាករ ចាន់ វឌ្ឍនាកា។  លោក ឡេអូណាដូ ល្វីស បានបញ្ជាក់ថា គ្រូបង្វឹកកម្ពុជារូបនេះបានបង្ហើបថា ចំពោះបញ្ហានិងសកម្មភាពមិនទាន់ឱ្យកីឡាករ ចាន់ វឌ្ឍនាកា ចូលលេងជាមួយក្រុមជប៉ុននេះ លោកមិនហ៊ាននិយាយឡើយ ប៉ុន្តែអ្វីដែលលោកដឹងច្បាស់នោះ កីឡាករកម្ពុជារូបនេះទទួលការហ្វឹកហាត់ពិសេស សូម្បីតែពេលព្រឹកកីឡាករហាត់ជាប់រហូត និង តែងតែរៀនសូត្រនៅទីនោះជាប់ជានិច្ច ជាមួយកីឡាករដៃទៀត។ ការខំប្រឹងប្រែងរបស់កីឡាករ ចាន់ វឌ្ឍនាកា ដែលហ្វឹកហាត់ខ្លាំងជាប់រហូតបែនេះដោយសារ លោកចង់បង្ហាញខ្លួនក្នុងជម្រើសជាតិជាថ្មីទៀតសម្រាប់ជំនួបការប្រកួត មិត្តភាព ជាប្រទេសឥណ្តូនេស៊ី។ សូមបញ្ជាក់ថា  ការប្រកួតមិត្តភាពរវាង កម្ពុជា និង ឥណ្តូនេស៊ី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើសន្និសីទកាសែតប្រកាសឈ្មោះ ជាផ្លូវការដោយមានវត្តមានកីឡាករចំនួន២៥រូបដូចជា៖  - ស៊ូ យ៉ាទី ២- ហ៊ុល គីមហ៊ុយ ៣- អ៊ុំ សេរីរ័ត្ន ៤- អោម ឧត្តម ៥- ឆុំ ពិសា ៦- ណុប តុលា ៧- សឿយ វិសាល ៨- ធារី ចន្ថាប៊ីន ៩- នេន សុធារ័ត្ន ១០- សឿត បារាំង ១១- រស់ សំអឿន ១២- ឈិន ឈឿន ១៣- ទិត្យ ឌីណា ១៤- ប្រាក់ មុន្នីឧត្តម ១៥- ច្រឹង ពលរដ្ឋ ១៦- ហួយ ផល្លីន ១៧- ប្រាក់ ធីវ៉ា ១៨- អ៊ិន សុដាវិន ១៩- ស៊ុន វណ្ណដេត ២០- កែវ សុផេង ២១- កែវ សុខង៉ន ២២- ឃួន ឡាបូរ៉ាវី ២៣- ចាន់ វឌ្ឍនាកា ២៤- នួន បូរី ២៥- សារី ម៉ាត់ណូរ៉ូទីន។ សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជា ដែលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីពីប្រទេសប្រេស៊ីលនោះ មានសភាពប្រែប្រួលច្រើន ជាមួយភាពល្អប្រសើរ ខណៈការប្រមូលផ្តុំកីឡាករលើកនេះខុសប្លែកជាងមុន និងជុំដោយកីឡាករឆ្នើម។ លទ្ធផលនៃការប្រកូតមិត្តភាពលើកមុន៖ កម្ពុជា ២ - ៣ ឥណ្ឌា ដោយ កីឡារឥណ្ឌា Sunil Chhetri ស៊ុតចូលនានាទី៣៦' កីឡាករកម្ពុជា ឃួន ឡាបូរ៉ាវី  ស៊ុតចូលនានាទី៣៧' វិញ, កីឡារឥណ្ឌា Eje Lalpekhlua  ស៊ុតចូលនានាទី៥០', កីឡារឥណ្ឌា Sandesh Jhingan  ស៊ុតចូលនានាទី៥៣' ចុងក្រោយនាំមុខ៣ហើយ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា តាមវិញបានត្រឹមមួយគ្រាប់ទៀត ដោយស៊ុតចូលនានាទី៦២៕ដោយ បូរិន                                                
ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១៦:១២ | ០ មតិ | ១០១ ដង

រាជធានីភ្នំពេញ៖  លោក ណយ ផាន់ណា អគ្គលេខាសហព័ន្ធកីឡាកាយសម្ព័ន្ធ បានដាក់ចេញផែនការក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន ដោយត្រូវពង្រឹងនូវគ្រឹះឲ្យរឹងមាំរបស់អត្តពលិកនីមួយៗទៅតាមផែនការអភិវឌ្ឍក្នុងទិសដៅឆ្ពោះទៅឆ្នាំ ២០២៣កម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបង្ហើបថា ដើម្បីបញ្ជ្រាបចំណេះដឹងកាន់តែស៊ីជម្រៅក្នុងវិស័យកីឡាជំនាញមួយនេះ ដល់គ្រូបង្វឹកកីឡាករ កីឡាការិនី ថ្នាលនៅមូលដ្ឋាននោះគោលបំណងចង់ពង្រឹងគ្រឹះឲ្យរឹងមាំតាមផែនការអភិវឌ្ឍន៏ឆ្ពោះទៅដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាអន្តរជាតិនានាដែលសហព័ន្ធបានដាក់ចុះនាពេលកន្លងទៅ។ លោក ណយ ផាន់ណា បានបន្តថា “យុទ្ធនាការផ្សព្វផ្សាយទាំងនេះ ធ្វើឡើងដោយយោងតាមផែនការមេរបស់សហព័ន្ធ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា គឺសហព័ន្ធនីមួយៗត្រូវតែរៀបចំសិក្ខាសាលាឲ្យបានយ៉ាងតិច២ទៅ៣ដងក្នុង១ឆ្នាំៗ ជាការបញ្ជ្រាបចំណេះដឹង ជូនដល់ប្រជាជននៅតាមតំបន់ដែលមានក្លិបស្រាប់ឲ្យពួកគាត់ជ្រាបច្បាស់ពីសក្តានុពលវិស័យកីឡាកាយសម្ព័ន្ធពិសេសគ្រូបង្វឹក យុវជន និងពលរដ្ឋធម្មតាក៏អាចហាត់កីឡាកាយសម្ព័ន្ធសម្រាប់សុខភាពបានដែរ”។ លោកអគ្គលេខាធិការបានបន្ថែមថា គ្រោងធ្វើនាឆ្នាំនេះ ក្នុងបរិវេណសាលាលេខ៥ ខេត្តកំពង់ឆ្នាំង រួមទាំង ខេត្តផ្សេងទៀត ដើម្បីផ្តល់ចំណេះដឹងដល់គ្រូថ្នាក់មូលដ្ឋានទាំងអស់ អំពីអ្វីទៅ មូលដ្ឋានគ្រឹះនៃជំនាញកីឡាកាយសម្ព័ន្ធ រួមនឹងកម្រិតបច្ចេកទេសនានាសម្រាប់បង្ហាត់របស់គ្រូដល់កីឡាករ កីឡាការិនីថ្នាល នៅថ្នាក់មូលដ្ឋាន ដើម្បីបង្កើនគុណភាពនាថ្ងៃអនាគត ៕ដោយ បូរិន  
ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១៥:០០ | ០ មតិ | ៨២ ដង

រាជធានីភ្នំពេញ៖  មុនការប្រកួតមិត្តភាពរវាងកម្ពុជានិងឥណ្ឌូនេស៊ី នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ  ក្រុមជម្រើសកម្ពុជាបានធ្វើការប្រមូលផ្តុំសារជាថ្មីនិងហ្វឹកហាត់រាល់ល្ងាចនៅពហុកីឡដ្ឋាជាតិដើម្បីត្រៀមទទួលក្រុមខ្លាំងនេះដែលកម្ពុជាមិនធ្លាប់មានប្រវត្តិឈ្នះ២០ឆ្នាំមកហើយ។ លោក ឡេអូណាដូ ល្វីស គ្រូបង្គោលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រាប់ថា សម្រាប់ជំនួបមិត្តភាពក្រុមឥណ្ឌូនេស៊ី ដោយបានប្រមូលផ្តុំក្រុមជម្រើសសារជាថ្មីមកហ្វឹកហាត់ លោកមានអារម្មណ៍សប្បាយចិត្ត ដើម្បីត្រៀមជួបក្រុមខ្លាំងនេះ។ លោកថាក្រុមជម្រើសត្រូវការពង្រឹងបច្ចេកទេសលេង ហើយក្រុមជម្រើសជាតិរើសថ្មីនេះក៏មានភាពរីកចម្រើនផងដែរ។ ជាមួយគ្នានោះ ក្រុមកីឡាករកម្ពុជាក៏ត្រូវការពេលវេលា ហ្វឹកហាត់ឱ្យបានច្រើនដើម្បីលេងឱ្យល្អសម្រាប់ការប្រកួតមិត្តភាពលើកនេះ ដោយសារតែយើងមិនធ្លាប់ឈ្នះក្រុមឥណ្ឌូនេស៊ី ២០ឆ្នាំមកហើយ។ ការប្រកួតមិត្តភាពលើកនេះក៏ជាការប្រកួតមួយដ៏ល្អ ដើម្បីបង្ហាញសមត្ថភាពរបស់ក្រុមជម្រើសយើងជូនដល់អ្នកគាំទ្រ។ វត្តមានរបស់កីឡាករក្នុងក្រុមជម្រើសជាតិមានដូចជា ១, កីឡាករ ស៊ូ យ៉ាទី, ២កីឡាករ ហ៊ុល គីមហ៊ុយ ,៣ កីឡាករ អ៊ុំ សេរីរ័ត្ន , ៤ កីឡាករ អោម ឧត្តម , ៥កីឡាករ ឆុំ ពិសា , ៥ កីឡាករ ណុប តុលា , ៦កីឡាករ សឿយ វិសាល, ៧ កីឡាករ ធារី ចន្ថាប៊ី , ៨កីឡាករ នេន សុធារ័ត្ន, ៩ កីឡាករ សឿត បារាំង , ១០កីឡាករ រស់ សំអឿន , ១១ កីឡាករ ឈិន ឈឿន, ១២ កីឡាករ ទិត្យ ឌីណា , ១៣ ប្រាក់មុន្នីឧត្តម, ១៤ កីឡាករ ច្រឹង ពលរដ្ឋ , ១៥ កីឡាករ ហួយ ផល្លីន , ១៦ កីឡាករ ធីវ៉ា ប្រាក់ , ១៧ កីឡាករ អ៊ិន សុដាវិន , ១៨ កីឡាករ ស៊ុន វណ្ណដេត, ១៩ កែវ សុផេង , ២០ កីឡាករ កែង សុខង៉ន,  ២១ កីឡាករ ឃួន ឡាបូរ៉ាវី, ២២ កីឡាករ ចាន់ វឌ្ឍនាកា, ២៣ កីឡាករ នួន បូរី, ២៤កីឡាករ សារី  ម៉ាត់ណូរ៉ូទីន  , ២៥កីឡាករ អ៊ិន សុដាវិន។  ជាមួយគ្នានោះ គ្រូបង្វឹកកម្ពុជាក៏បានប្រាប់ពីមូលហេតុដែលជ្រើសរើសយក កីឡាករ កីឡាករ ហ៊ុល គីមហ៊ុយ អ្នកចាំទីពីសាលាបាទី កីឡាករ ហួយ ផល្លីន កីឡាករ សារី  ម៉ាត់ណូរ៉ូទីន  និងកីឡាករថ្មីផ្សេងទៀតជាប់ជម្រើសជាតិនោះ មកពីពួកគេបានបង្ហាញខ្លួននិងបញ្ចេញសមត្ថភាពបានល្អឱ្យក្លឹបរបស់ពួកគេ ហើយលោកគ្រូជម្រើសមកពីប្រទេសប្រេស៊ីលរូបនេះ យកមកដាក់ដើម្បីកែប្រែទម្រង់របស់ក្រុមគោពៃកម្ពុជា សម្រាប់ជំនួបមិត្តភាពជាមួយប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះនៅពហុកីឡដ្ឋានជាតិ៕  ដោយ បូរិន                       
ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១៤:៣៤ | ០ មតិ | ១១៩ ដង

រាជាធានីភ្នំពេញ៖  ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថាកម្ពុជាត្រៀមរួចរាល់ ក្នុងការដណ្ដើមមេដាយមកជូនជាតិ ក្នុងការប្រកួតកីឡាដ៍ធំនេះ។ សមាសភាពកីឡាករ កីឡាការិនី ដែលត្រូវបានជ្រើសរើសយកទៅកួតកីឡាស៊ីហ្គេមនោះ ធ្វើឡើងតាមរយៈការប្រមូលផ្តុំនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយផ្អែកទៅលើសមត្ថភាព និងគុណភាពរបស់សហព័ន្ធកីឡាជាតិនីមួយៗ ។ លោកបន្តថា ការរៀបចំការជ្រើសរើសឲ្យមានលទ្ធផលល្អនេះ យើងកំពុងត្រៀមលក្ខណៈធ្វើយ៉ាងណាឲ្យសហព័ន្ធមួយចំនួន ថ្វីដ្បិតមិនទាន់អាចឈានទៅប្រកួតប្រជែង ដណ្តើមយកមេដាយជាមួយបណ្តាលប្រទេសក្នុងតំបន់បាន ប៉ុន្តែយើងកំពុងរៀបចំប្រៀបធៀបកម្រិតបច្ចេកទេស (គុណផល) នៃសហព័ន្ធជាតិនីមួយៗ ជាមួយបណ្តាសហព័ន្ធផ្សេងៗនៅតាមបណ្តាល ប្រទេសផ្សែងៗក្នុងតំបន់ ដែលត្រូវបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមប្រកួតដណ្តើមយកមេដាយ នៅស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាំឡាំពូរនោះដែរ ។ ប្រសិនបើគុណផល ឬហៅថា(ប៉ិកការម៉ង់)មានកម្រិតខ្ទាប់ពេក ក៏មិនអាចបញ្ជូនទៅចូលរួមបានទេ ។ លោកវ៉ាត់ ចំរើនបានមានប្រសាសន៍ថា កីឡាប្រយុទ្ធមួយចំនួន ដូចជា កីឡាប៉េតង់ ប្រដាល់សាកល វ៉ូស៊ូ តេក្វាន់ដូ និងតឺន្នីស ដែលភាគច្រើនគឺជាប្រភេទកីឡាប្រយុទ្ធ ដែលអាចឈានទៅរកមេដាយ បាន ដោយងាយស្រួល ដែលអាចឈានទៅដណ្តើមយកមេដាយមាស ប្រាក់ និងសំរឹទ្ធិ ហើយកីឡាផ្សែងទៀតក៏អាចឈានទៅរកមេដាយដែរ ប៉ុន្តែយើងកំពុងតែជំរុញ ការហ្វឹកហាត់ឲ្យដល់កម្រិតមួយដែលសង្ឃឹមថាអាចឈានទៅរកមេដាយបាន។ គួររំលឹកថា អត្តពលិកកម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងជំរុះប្រមូលផ្តុំហ្វឹកហាត់ ក្រោមការផ្គត់ផ្គងពីក្រសួងអប់រំយុវជន និងកីឡា គ្រប់គ្រងដោយមជ្ឈមណ្ឌលជាតិ ហ្វឹកហាត់កីឡា មកពីសហព័ន្ធកីឡាជាតិជាង២០៕ដោយ បូរិន  
ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១៤:២៦ | ០ មតិ | ១០៥ ដង

រាជាធានីភ្នំពេញ៖  បែកធ្លាយរឿងអ្នកដឹកនាំកីឡាហែលទឹកល្បីឈ្មោះលោក ហែម គិរី  ដែលតំណែងជាអគ្គលេខាមានរឿងអាស្រូវធ្វើការងារមិនចេះផ្លុះមួយជាមួយបណ្តាថ្នាក់ដឹនាំដ៏ទៃទៀត ហើយមានមួយរយៈមិនរាយការជូនមេខ្លួនឯងពីការ ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់ ព្រឹទ្ធាចារ្យហែមថុនលើកទី២ឆ្នាំ២០១៧ នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ ខណៈព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់ ព្រឹទ្ធាចារ្យហែមថុនលើកទី២ឆ្នាំ២០១៧ ដែលនឹងធ្វើនាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះមិនទាន់រៀបចំស្រួលបួលផងបែរជាបានលិចលឺដំណឹងថា អនុប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា ដែលជាថ្នាក់ដឹកនាំមួយទាំងមូលទៅជាមិនដឹងរឿងការងាររបស់ លោក ហែម គិរី រៀបចំការប្រកួតថ្ងៃណានិងយ៉ាងម៉េចនៅឡើយ។  ពាក់ព័ន្ធជាមួយនឹងការមិនរួបរួមគ្នាជាថ្លុងមួយ របស់សហព័ន្ធខ្មែរកីឡាហែលទឹកមួយនេះ ត្រូវបានអ្នក កីឡាដូចគ្នា នាំគ្នារិះគន់ និង នាំគ្នានិយាយមិនល្អ ព្រោះសហព័ន្ធដែលរីកចម្រើនទៅមុខ បានលុះត្រាតែ ចេះសាមគ្គីគ្នានៅក្នុងផ្ទះតែមួយ ។ ហេតុផលបែបនេះហើយ បានជាសហព័ន្ធកីឡាមួយប្រភេទនេះ ខកខានឱកាសមេដាយពីអន្តរជាតិតាំងពីមុនឆ្នាំ១៩៧០មកម៉្លេះ។ លោក ជា ប៊ុនហេង ដែលជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានមានប្រសាសន៍ថា “ខ្ញុំមិនទាន់ទទួលដំណឹងនេះនៅឡើយទេគឺអ្វីៗលោកហែមគីរី ដែលជាអគ្គលេខាធិការជាអ្នកចាត់ចែងទាំងស្រុង។ ខ្ញុំមានឋានៈជាអនុប្រធានសហព័ន្ធហែលទឹកនេះ នៅពេលគេត្រូវការប្រាក់ឧបត្ថម្ភបានគេមកប្រាប់ក្រៅពីនេះលោកហែមគីរីដឹកនាំគ្រប់គ្រងទាំងស្រុង”។ អនុប្រធានរូបនេះបាននិយាយទាំងកំហឹងថា សមត្ថភាពរបស់លោកអគ្គលេខាហែមគីរី ខ្ញុំមើលមិនឃើញថាដល់ឆ្នាំណាទើបកីឡាហែលទឹកកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជាយើងបានឈ្នះមេដាយពីអន្តរជាតិទេ។ លោក ជា ប៊ុនហេង ដែលជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា វាជាការប្រកួតដែលទទួលបានការឧបត្តម្ភធំពីក្រុមហ៊ុន Gunze Sport ចំនួន៤ពាន់ដុល្លារ ។ ការប្រកួតនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពហើយនៅខែកក្កដាយើងមានព្រឹត្តិការណ៍ប្រកួតមួយនៅប្រទេសសឹង្ហបុរីដែលខ្ញុំរំពឹងបានមេដាយពីព្រោះថ្នាក់យុវជនយើងមានកម្រិតល្អដែរ៕ ដោយ បូរិន                                                                                             
ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ០៧:៥០ | ០ មតិ | ៧៦ ដង

រាជធានីភ្នំពេញ៖ ​ក្លឹបបាល់ទាត់ វិសាខា បានធ្វើការបង្ហាញមុខកីឡាករបួនរូបរបស់ខ្លួនដែលជាប់ជម្រើសជាតិក្នុងក្រុមU19របស់កម្ពុជាសម្រាប់ការចេញប្រកួតក្នុងព្រឹត្តិការណ៍  AFF U18 Championship នៅប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខនេះ។ ក្លឹបបាល់ទាត់ដែលកំពុងតែប្រឹងខ្លួនឱ្យខ្លាំងក្នុងឆ្នាំនេះ សប្បាយចិត្តដែលកីឡាករខ្លួនបានជម្រើសជាតិទៅចេញលេងជាមួយក្រុមជម្រើសU19 ។ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ វិសាខា បានបញ្ជាក់ថា កីឡាករបាល់ទាត់របស់ខ្លួនចំនួន៤នាក់ រួមមាន កីឡាករ ជា វណ្ណសាក់, កីឡាករ សេត រ៉ូតហ្សាក់, កីឡាករ គីម ឆៃយ៉ា និង កីឡាករសាន ប៉ូរ៉ា ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិអាយក្រោម១៨ឆ្នាំកោះហៅ ត្រៀមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ AFF U18 ធ្វើនៅប្រទេសមីយ៉ាន់ម៉ា។ ក្លឹបមួយនេះបានបញ្ជាក់ទៀតថា ក្រុមជម្រើសU18នេះ និងកីឡាករក្លឹបរបស់ខ្លួនចំនួន៤នាក់នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFC U19  Championship ធ្វើនៅរាជធានីភ្នំពេញផងដែរ៕ដោយ បូរិន  
ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ១៣:២៤ | ០ មតិ | ៨៤ ដង

រាជធានីភ្នំពេញ៖  លោក ឡេអូណាដូ ល្វីស គ្រូបង្គោលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ក្នុងពិធីសន្និកាសែតប្រកាសបញ្ចីរឈ្មោះកីឡាករដែលត្រូវចូលរួមប្រកួតមិត្តភាពជាមួយប្រទេស ឥណ្តូនេស៊ី កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ថា កីឡាករដែលប្រជាជនខ្មែរតែងតែនឹកនោះនឹងបង្ហាញខ្លួនសម្រាប់ការប្រកួតមិត្តភាពជាមួយប្រទេស ឥណ្តូនេស៊ីនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ នាពេលខាងមុខនេះ។ គ្រូមកពីប្រទេសប្រេស៊ីលរូបបានប្រាប់ថា ប៉ុន្តែកីឡាករនេះមិនអាចធ្វើអាចមកកម្ពុជាដើម្បីហ្វឹកហាត់សមជើងជាមួយក្រុមជម្រើសថ្មីបានឡើយ ដោយសារ ក្លឹបជប៉ុនខាងនោះ ឱ្យវិលត្រឡប់មកវិញបានលុះត្រាសម្រាប់ការប្រកួតធំឬដល់ថ្ងៃពេលប្រកួតក្នុងលីគរបស់FIFAណាមួយដែរ។  បើទោះបីជាក្លឹបជប៉ុនមួយនេះមិនដាក់កីឡាការ ចាន់ វឌ្ឍនាកា លេងអស់ពេលជាច្រើនខែមកហើយ ក៏ដោយក៏លោកបានដឹងថា CV11រូបនេះមានការហ្វឹកហាត់ លើសពីកីឡាករនៅទីនោះច្រើនជាងគេ ។ លោកតែងតែតាមដាននិងទទួលរបាយការណ៍ពីក្លឹបជប៉ុននេះ ចំពោះសកម្មភាព និងការរស់នៅរបស់កីឡាករ ចាន់ វឌ្ឍនាកា។  លោក ឡេអូណាដូ ល្វីស បានបញ្ជាក់ថា គ្រូបង្វឹកកម្ពុជារូបនេះបានបង្ហើបថា ចំពោះបញ្ហានិងសកម្មភាពមិនទាន់ឱ្យកីឡាករ ចាន់ វឌ្ឍនាកា ចូលលេងជាមួយក្រុមជប៉ុននេះ លោកមិនហ៊ាននិយាយឡើយ ប៉ុន្តែអ្វីដែលលោកដឹងច្បាស់នោះ កីឡាករកម្ពុជារូបនេះទទួលការហ្វឹកហាត់ពិសេស សូម្បីតែពេលព្រឹកកីឡាករហាត់ជាប់រហូតនិងតែងតែរៀនសូត្រនៅទីនោះជាប់ជានិច្ច ជាមួយកីឡាករដៃទៀត។ ការខំប្រឹងប្រែងរបស់កីឡាករ ចាន់ វឌ្ឍនាកា ដែលហ្វឹកហាត់ខ្លាំងជាប់រហូតបែនេះដោយសារ លោកចង់បង្ហាញខ្លួនក្នុងជម្រើសជាតិជាថ្មីទៀតសម្រាប់ជំនួបការប្រកួត មិត្តភាព ជាប្រទេសឥណ្តូនេស៊ី។   សូមបញ្ជាក់ថា ការប្រកួតមិត្តភាពរវាងកម្ពុជានិង ឥណ្តូនេស៊ី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាធ្វើសន្និសីទកាសែតប្រកាសឈ្មោះ ជាផ្លូវការដោយមានវត្តមានកីឡាករចំនួន២៥រូបដូចជា៖  - ស៊ូ យ៉ាទី ២- ហ៊ុល គីមហ៊ុយ ៣- អ៊ុំ សេរីរ័ត្ន ៤- អោម ឧត្តម ៥- ឆុំ ពិសា ៦- ណុប តុលា ៧- សឿយ វិសាល ៨- ធារី ចន្ថាប៊ីន ៩- នេន សុធារ័ត្ន ១០- សឿត បារាំង ១១- រស់ សំអឿន ១២- ឈិន ឈឿន ១៣- ទិត្យ ឌីណា ១៤- ប្រាក់ មុន្នីឧត្តម ១៥- ច្រឹង ពលរដ្ឋ ១៦- ហួយ ផល្លីន ១៧- ប្រាក់ ធីវ៉ា ១៨- អ៊ិន សុដាវិន ១៩- ស៊ុន វណ្ណដេត ២០- កែវ សុផេង ២១- កែវ សុខង៉ន ២២- ឃួន ឡាបូរ៉ាវី ២៣- ចាន់ វឌ្ឍនាកា ២៤- នួន បូរី ២៥- សារី ម៉ាត់ណូរ៉ូទីន។ សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជាដែលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីពីប្រទេសប្រេស៊ីលនោះមានសភាពប្រែប្រួលច្រើនជាមួយភាពល្អប្រសើរ ខណៈការប្រមូលផ្តុំកីឡាករលើកនេះខុសប្លែកជាងមុន និងជុំដោយកីឡាករឆ្នើម។ លទ្ធផលនៃការប្រកូតមិត្តភាពលើកមុន កម្ពុជា ២ - ៣ ឥណ្ឌា ដោយ កីឡារឥណ្ឌា Sunil Chhetri ស៊ុតចូលនានាទី៣៦' កីឡាករកម្ពុជា ឃួន ឡាបូរ៉ាវី  ស៊ុតចូលនានាទី៣៧' វិញ, កីឡារឥណ្ឌា Eje Lalpekhlua  ស៊ុតចូលនានាទី៥០', កីឡារឥណ្ឌា Sandesh Jhingan  ស៊ុតចូលនានាទី៥៣' ចុងក្រោយនាំមុខ៣ហើយ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា តាមវិញបានត្រឹមមួយគ្រាប់ទៀត ដោយស៊ុតចូលនានាទី៦២៕ដោយ បូរិន                                                 
ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:១៩ | ០ មតិ | ៧៨ ដង

រាជធានីភ្នំពេញ៖  កីឡាករ ទូច បញ្ចរ៉ុង របស់ក្លឹបបឹងកេតត្រូវបានគ្រូបង្វឹកដាក់ពិន័យកាត់ប្រាក់ខែដោយបានសាងកំហុសពេលប្រកួតក្លឹប ភ្នំពេញក្រោន ដែលយកក្បាលទៅបោកទង្កិចនឹងផ្ទៃមុខអាជ្ញាកណ្តាលខណៈខឹងសម្បារបានកាតក្រហម។ ក្លឹបបឹងកេត បានបង្ហោះ សេចក្ដីថ្លែងការណ៍ស្ដីពីការ ដាក់ទណ្ឌកម្មទៅលើកីឡាករ ទូច បញ្ចរ៉ុង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧លើហ្វេសប៊ុកឱ្យដងថា  “អំឡុងការប្រកួតទល់នឹងក្លិបភ្នំពេញក្រោន ខ្សែការពារ ទូច បញ្ចរ៉ុង របស់ក្លិបបឹងកេត ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីទីលាន និង បានបង្ហាញអាកាប្បកិរិយា មិនអាចទទួលយកបាន ថ្វីបើទង្វើនោះកើតចេញអំពីកំហឹងមួយឆាវមិនបានគិតវែងឆ្ងាយហើយ សាមីកីឡាករបានសុំទោសជាសាធារណះរួចហើយក៏ដោយ”។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា  ក្លឹបបឹងកេត ប្រកាន់គោលការណ៍វិជ្ជាជីវះ ស្មារតីកីឡា និង ការលេងដោយយុត្តិធម៌ ដូច្នេះ ក្លិបមិនគាំទ្រទង្វើដែល បញ្ចារ៉ុង បានប្រព្រឹត្តនោះឡើយ ដ្បិតវាជាគំរូមិនល្អដល់យុវជន និងមិត្តរួមក្រុមឡើយ។ អាស្រ័យហេតុនេះ ក្លិបបឹងកេត សូមប្រកាសអំពីការដាក់ទណ្ឌកម្មលើកីឡាករ ទូច បញ្ចរ៉ុង ដោយកាត់ប្រាក់ខែមួយផ្នែក និង ព្រមានមិនឲ្យមានសកម្មភាពខុសឆ្គងបែបនេះទៀតនៅពេលអនាគត។ សូមរំលឹកថា លទ្ធផលការប្រកួតកាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ក្លឹបបឹងកេត បន្តចាញ់ ភ្នំពេញក្រោន ទៀតក្នុងលទ្ធផល ១-២ ប៉ុន្តែលើកនេះប៉ះទង្កិចគ្នាខ្លាំងជាងមុន ដែលធ្វើឱ្យអ្នកគាំទ្រនិងអ្នកទស្សនាមានការភ្ញាក់ផ្អើលនិងមិនពេញចិត្តចំពោះបញ្ហាកីឡាករមួយរូបត្រូវកាតក្រហមដើរចេញបន្សល់១០នាក់លេង។ ភ្នំពេញក្រោនបាននាំមុខទៅលើម្ចាស់ផ្ទះបឹងកេត តាមរយៈការតែតបាល់ដោយកីឡាករវ័យ១៧ ឆ្នាំ ស៊ិន កក្កដា តាមរយៈការបញ្ចូនបាល់ជ្រុងពីកីឡាករ កែវ សុខផេង។ ការប្រកួតលើកនេះកាន់តែខ្លាំងជាមុនៗទៀតដោយរហូតដល់នាទីទី៣១ មានការប៉ះទង្គិចក៏កើតមានឡើងរវាងកីឡាករ ទូច បញ្ចារ៉ុង ជាមួយកីឡាករ ប្រាក់ ធីវ៉ា របស់ភ្នំពេញក្រោនដោយអាជ្ញាកណ្ដាលផ្ដល់កាតលឿង២ ដងស្មើនឹងកាតក្រហមបណ្តេញកីឡាករ ទូច បញ្ចារ៉ុង ចេញពីការប្រកួតបង្កជារឿងខឹងសម្បារយ៉ាងខ្លាំង ទូច បញ្ចារ៉ុង ហើយពេលនោះកីឡាកររូបនេះបានយកក្បាលទៅបាកលើផ្ទៃមុខអាជ្ញាកណ្តាលបណ្តាលដួលលើដី កាន់តែបង្កកំហុសធ្ងន់ទៀត ទើបមានការឃាតដើរចេញទីលានប្រកួតតែមិនអស់ចិត្តនោះទេ៕ដោយ បូរិន                                                                                         
ថ្ងៃអាទិត្យ ទី២៨ ឧសភា ២០១៧, ០៧:៣៣ | ០ មតិ | ៩៨ ដង

រាជធានីភ្នំពេញ៖ មិនទាន់ប្រកួតផង! អ្នកលេងទស្សន៍ទាយនិងដឹងលទ្ធផល វេស្ទើន - ក្រសួងការពារជាតិ ដែលថ្ងៃនេះត្រូវជួបគ្នាសងសឹងក្នុងការប្រកួតពានរង្វាន់កំពូលលីគកម្ពុជាក្នុងសប្តាហ៍ទី១២។ ទំព័រលេងហ្វេសប៊ុកមួយដែលគាំទ្រវិស័យបាល់ទាត់បានបង្ហោះរូបភាពកាត់ត និង សរសេរអត្ថន័យយ៉ាងអស់សំណើចធ្វើឱ្យមហាជនជាប់អារម្មណ៍។ ទំព័រហ្វេសប៊ុកឈ្មោះ “Troll Asean and World Sports” បានដាក់រូបក្មេងសិស្សសាលាសម្រាប់ក្រុមវេស្ទើនភ្នំពេញ ហើយដាក់រូបកងទ័ពដៃកាន់កំាភ្លើង ឈរទន្ទឹមគ្នា យ៉ាងល្អសើចសម្រាប់ការប្រកួតក្នុងជំនួបសប្តាហ៍ទី១២ ដែលក្រុម វេស្ទើនភ្នំពេញ - ក្រសួងការពារជាតិ នាល្ងាចម៉ោង៦នៅពហុកីឡដ្ឋានជាតិ។ សូមបញ្ជាក់ថា ក្លឹបក្រសួងការពាជាតិជាក្រុមខ្លាំងក្នុងឆ្នាំនេះដែលមិនស្គាល់ថា ចាញ់និងជាក្រុមឈរកំពូលតារាកំពូលលីកកម្ពុជាដោយមានក្តីប្រាថ្នាសំលឹងរកជ័យលាភីជើងឯក។ ប៉ុន្តែក្រុម វេស្ទើនភ្នំពេញវិញជាក្លឹបដែលឈរត្រឹមលំដាប់ថ្នាក់លេខរៀងទី១០ប៉ុណ្ណោះ ។ សូមទស្សនាការប្រកួតរវាងក្រុមនេះតាមទូរទស្សន៍BTV និងទំព័រហ្វេសប៊ុកBTVដើម្បីគាំទ្រវិស័យបាល់ទាត់និងដឹងលទ្ធផល៕ដោយ បូរិន                        
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៦:២៨ | ០ មតិ | ១០៧ ដង

រាជធានីភ្នំពេញ៖ សហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៥ និងបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិទី៦ ដោយនាំគ្នាគាំទ្រ សម្តេចក្រឡា ហោមស ខេង ធ្វើជាប្រធានអាណត្តិថ្មី ហើយជាមួយប្រកាសអំពីដំណឹងនៃការបង់វិភាគទានសម្រាប់រាល់សមាជិកដើម្បីអាចចូលរួមប្រកួតជើងឯកនានាបានបន្តទៀត។ កាលពីសៀលថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៧នៅក្នុងសាលប្រជុំពហុកីឡដ្ឋានជាតិអូឡាំពិក សហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៥ និង បោះឆ្នោតជ្រើស រើសសមាជិកប្រតិបត្តិអាណត្តិទី ៦ ដោយនាំគ្នាគាំទ្រ សម្តេចក្រឡា ហោមស ខេង ធ្វើជាប្រធានអាណត្តិថ្មី ដោយ លោកឧត្តមសេនីយ៍ព្រហ្ម ឌិន ជាអនុប្រធានទី ១សហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជា បានធ្វើការបញ្ជាក់ថា សហព័ន្ធបានសម្រេចនិងកំណត់ឲ្យក្លឹបដែលជាសមាជិកទាំងអស់ត្រូវតែបង់វិភាគទានចាប់ពីពេលនេះតទៅបើមិនដូច្នោះទេ គឺមិនអាចចូលរួមប្រកួតជើងឯកនានាបានឡើយ ។ សូមបញ្ជាក់ថា បន្ទាប់បន្តបោះឆ្នោតគាំទ្រ សម្តេចក្រឡា ហោមស ខេង ធ្វើជាប្រធានអាណត្តិថ្មី  ហើយចំពោះសមាជិកប្រតិបត្តិ១៧រូបទៀតនោះមានលោកឧត្តមសេនីយ៍ព្រហ្ម ឌិន លោកលោកសោម ចិន លោក អ៊ុក សិទ្ធិជាតិ លោកម៉ៅ ប៊ុណ្ណារិន លោកមាស សារិន លោកស៊ុម សុជាតិ លោកឧត្តមសេនីយ៍ម៉ិញ សុធីវណ្ណ លោក មៀង ឈាង លោកឧត្តមសេនីយ៍កែ វណ្ណៈ លោកអ៊ិន គឹមស្រ៊ុន លោក ឯម ហៀង លោកសូម៉ៃ សុខគា លោកឡាយ សែម លោកទេស សូ លោកឌី បូរីម៉ា លោកពៅ វណ្ណា និង អ្នកស្រីសូ រ៉ាន់ដេត ។ បន្ទាប់មកតួនាទីរបស់សមាជិកប្រតិបត្តិនឹង ត្រូវប្រកាស១០ថ្ងៃក្រោយពីមហាសន្និបាតដែលបានធ្វើរួចហើយ។ អាណត្តិកន្លងមកនេះសហព័ន្ធប៊ូល និងប៉េតងបានធ្វើការកែទម្រង់ហើយសម្រាប់អាណត្តិថ្មីនេះសមាជិកប្រតិ បត្តិបានប្ដេជ្ញាថានឹងបន្តធ្វើការកែទម្រង់បន្តទៀត ។ លោកសូម៉ៃ សុខគាដែលជាគណនេយ្យរបស់សហព័ន្ធបានប្រ កាសឲ្យដឹងថាសហព័ន្ធដែលរកចំណូលបាន៨៤.៦៥០ដុល្លារនោះពេលនេះនៅសល់លុយ២៤.៩០១ដុល្លារទៀតក្រៅ ពីនេះថវិកាដែលបានមកពីវិភាគទានគ្រូ និង កីឡាករនោះនៅសលប្រមាណជាង១៩លានរៀលផងដែរ។ សូមរំលឹកថា ប៉េតង់ជាប្រភេទកីឡាដែលមានសក្ដានុពលមួយដែលតាំងពីបង្កើតជាសហព័ន្ធនៅឆ្នាំ១៩៩៣មករកបានមេដាយសរុប៣៣២មេដាយគឺមេដាយមាស៦២គ្រឿង មេដាយប្រាក់៨០គ្រឿង និងមេដាយសំរិទ្ធ៩១គ្រឿង ។ ក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់១គ្រឿង និង មេដាយសំរិទ្ធ៣គ្រឿងបានមកពីការប្រកួតជើងឯកពិភពលោក ៕ដោយ បូរិន                                                                        
ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៦:២៤ | ០ មតិ | ៨៥ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩