MENU
ព័ត៌មានអន្តរជាតិ
យន្តហោះម្បាំងនៅលើនាវាផ្ទុកយន្តហោះអាមេរិក​ USS George H.W Bush ​បានបើកការវាយប្រហារទៅលើក្រុម​IS ​នៅក្នុងប្រទេសស៊ីរី  ដោយវាយប្រហារចេញពីដែនសមុទ្រមេឌីទែរ៉ាណេ។ការវាយប្រហារធ្វើឡើងនៅថ្ងៃទី​៦ខែមិថុនា ឆ្នាំ​២០១៧។ មេបញ្ជាការកងទ័ពអាមេរិកនៅលើនាវាផ្ទុកយន្តហោះខាងលើ លោក​ Kenneth Whitesell បានប្រកាសថា​«យើងបន្តវាយប្រហារទៅលើគោលដៅ របស់ក្រុម​ IS នៅក្នុងប្រទេសស៊ីរី  គឺជាការអនុវត្ត តាមកិច្ចសន្យាជាមួយសម្ព័ន្ធមិត្ត និងដៃគូរក្នុងតំបន់​ ពីសកម្មភាពវាយប្រហារទៅលើក្រុមភេរវកម្ម។ នាវាផ្ទុកយន្តហោះUSS George H.W Bush ​ធ្លាប់បានចូលរួម​វាយប្រហារ​ក្រុម​ IS ​ពីដែនសមុទ្រ មេឌីទែរ៉ាណេកាលពីដើម​ខែ​មីនា  ក្រោយមកក៏បានចាកចេញទៅបំពេញភារកិច្ចផ្សេងទៀត។ អាមេរិកចាប់ផ្តើមយុទ្ធនាការ «ដកទាំងឭស» ក្រុមភេរវកម្ម​​ IS នៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ ចាប់តាំងពីខែស៊ីហា ឆ្នាំ​២០១៤។ មកទលពេលនេះអាមេរិកបានវាយប្រហារ តាមដែនអាកាសសរុប ​១៧.០០០លើក ទីលើទីតាំង របស់ក្រុម ភេរវកម្ម ។​ មន្ទីបញ្ចកោណអាមេរិក បានបញ្ចាក់ថា ប្រាក់ចំណាយសម្រាប់ ការវាយប្រហារនោះគិត ត្រឹមថ្ងៃ ទី ៣០ខែមេសាឆ្នាំ​២០១៧ គឺ ៣,១ពាន់លានដុល្លារ។ សកម្មភាពវាយប្រហារខាងលើ របស់ នាវាផ្ទុកយន្តហោះ​USS George H.W Bush ​បានធ្វើឡើងក្នុងពេលដេលកម្លាំងទាហានជនជាតិឃឺដ ដែលអាមេរិកគាំទ្រ បានបើកការវាយប្រហារជាទ្រងទ្រាយធំ ទៅលើទីក្រុង  Raqqa  រដ្ឋធានីរបស់ក្រុម​ IS នៅក្នុងប្រទេសស៊ីរី។ ក្រុមទាហានជនជាតិឃឺដ ទើបតែទទួលបានការផ្តាល់អាវុធពីអាមេរិក ដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម។ នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត អាមេរិកបានបើកការវាយប្រហារទៅលើទាហាន របស់ប្រធានាធិបតីអាលអា សាដ​ នៅពេលដែលទាហាន ទាំងនោះបានចូលទៅកាន់តំបន់ហាមប្រាំ ។​បើទោះបីមានការប្រឆាំងពីរុស្ស៊ី តែអាមេរិកនៅតែវាយប្រហារដដែល។ នៅថ្ងៃទី​៦ខែមិថុនា សម្ព័ន្ធមិត្តប្រឆាំងក្រុមភេរវកម្ម IS ដឹកនាំដោយអាមេរិក បានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំង កម្លាំងទាហានរដ្ឋាភីបាលស៊ីរី​ ដែលចូលទៅកាន់តំបន់ ជិតស្រុក​ At Tanf ។ តាមការប្រកាសរបស់ទីបញ្ចាការ កងទ័ពអាមេរិក  CENTCOM បានបញ្ចាក់ថា ការវាយប្រហារខាងលើ​ ធ្វើឡើងនៅក្នុងតំបន់ ជិតស្រុក​ At Tanf ​ដែលជាដំបន់ហាមប្រាំ​ របស់ទាហានលោកខាងលិច​ឈរជើង។ សារព័ត៌មាន​ Sputnik បានដកស្រងការប្រកាសរបស់ ទីបញ្ចាការកងទ័ពអាមេរិក​បានឲ្យដឹងថា បើទោះបីមានការប្រមាណ តែកម្លាំងទាហានរដ្ឋាភិបាលស៊ីរីនៅតែចូលទៅទីនោះ​ ដោយមានអាវុធទំនើបៗជាច្រើន។ តំបន់បញ្ជៀសសង្គ្រាម​មាន ទំហុំ ៥៥គីឡូម៉ែត្រ បានបង្កើតឡើង ឡោមព័ទ្ធជុំវិញ ស្រុក​ At Tanf ជាទីតាំងដែលអាមេរិកដាក់ទាហាននៅទីនោះ សម្រាប់វាយប្រហារ ក្រុម​ IS ។ បើមានទាហានណាមួយចូលទៅកាន់តំបន់នេះនឹងរងការវាយប្រហារពីទាហានអាមេរិកជាមិនខាន៕    
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩ | ០ មតិ | ១៩៥ ដង

យន្តហោះម្បាំងនៅលើនាវាផ្ទុកយន្តហោះអាមេរិក​ USS George H.W Bush ​បានបើកការវាយប្រហារទៅលើក្រុម​IS ​នៅក្នុងប្រទេសស៊ីរី  ដោយវាយប្រហារចេញពីដែនសមុទ្រមេឌីទែរ៉ាណេ។ការវាយប្រហារធ្វើឡើងនៅថ្ងៃទី​៦ខែមិថុនា ឆ្នាំ​២០១៧។ មេបញ្ជាការកងទ័ពអាមេរិកនៅលើនាវាផ្ទុកយន្តហោះខាងលើ លោក​ Kenneth Whitesell បានប្រកាសថា​«យើងបន្តវាយប្រហារទៅលើគោលដៅ របស់ក្រុម​ IS នៅក្នុងប្រទេសស៊ីរី  គឺជាការអនុវត្ត តាមកិច្ចសន្យាជាមួយសម្ព័ន្ធមិត្ត និងដៃគូរក្នុងតំបន់​ ពីសកម្មភាពវាយប្រហារទៅលើក្រុមភេរវកម្ម។ នាវាផ្ទុកយន្តហោះUSS George H.W Bush ​ធ្លាប់បានចូលរួម​វាយប្រហារ​ក្រុម​ IS ​ពីដែនសមុទ្រ មេឌីទែរ៉ាណេកាលពីដើម​ខែ​មីនា  ក្រោយមកក៏បានចាកចេញទៅបំពេញភារកិច្ចផ្សេងទៀត។ អាមេរិកចាប់ផ្តើមយុទ្ធនាការ «ដកទាំងឭស» ក្រុមភេរវកម្ម​​ IS នៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ ចាប់តាំងពីខែស៊ីហា ឆ្នាំ​២០១៤។ មកទលពេលនេះអាមេរិកបានវាយប្រហារ តាមដែនអាកាសសរុប ​១៧.០០០លើក ទីលើទីតាំង របស់ក្រុម ភេរវកម្ម ។​ មន្ទីបញ្ចកោណអាមេរិក បានបញ្ចាក់ថា ប្រាក់ចំណាយសម្រាប់ ការវាយប្រហារនោះគិត ត្រឹមថ្ងៃ ទី ៣០ខែមេសាឆ្នាំ​២០១៧ គឺ ៣,១ពាន់លានដុល្លារ។ សកម្មភាពវាយប្រហារខាងលើ របស់ នាវាផ្ទុកយន្តហោះ​USS George H.W Bush ​បានធ្វើឡើងក្នុងពេលដេលកម្លាំងទាហានជនជាតិឃឺដ ដែលអាមេរិកគាំទ្រ បានបើកការវាយប្រហារជាទ្រងទ្រាយធំ ទៅលើទីក្រុង  Raqqa  រដ្ឋធានីរបស់ក្រុម​ IS នៅក្នុងប្រទេសស៊ីរី។ ក្រុមទាហានជនជាតិឃឺដ ទើបតែទទួលបានការផ្តាល់អាវុធពីអាមេរិក ដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម។ នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត អាមេរិកបានបើកការវាយប្រហារទៅលើទាហាន របស់ប្រធានាធិបតីអាលអា សាដ​ នៅពេលដែលទាហាន ទាំងនោះបានចូលទៅកាន់តំបន់ហាមប្រាំ ។​បើទោះបីមានការប្រឆាំងពីរុស្ស៊ី តែអាមេរិកនៅតែវាយប្រហារដដែល។ នៅថ្ងៃទី​៦ខែមិថុនា សម្ព័ន្ធមិត្តប្រឆាំងក្រុមភេរវកម្ម IS ដឹកនាំដោយអាមេរិក បានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំង កម្លាំងទាហានរដ្ឋាភីបាលស៊ីរី​ ដែលចូលទៅកាន់តំបន់ ជិតស្រុក​ At Tanf ។ តាមការប្រកាសរបស់ទីបញ្ចាការ កងទ័ពអាមេរិក  CENTCOM បានបញ្ចាក់ថា ការវាយប្រហារខាងលើ​ ធ្វើឡើងនៅក្នុងតំបន់ ជិតស្រុក​ At Tanf ​ដែលជាដំបន់ហាមប្រាំ​ របស់ទាហានលោកខាងលិច​ឈរជើង។ សារព័ត៌មាន​ Sputnik បានដកស្រងការប្រកាសរបស់ ទីបញ្ចាការកងទ័ពអាមេរិក​បានឲ្យដឹងថា បើទោះបីមានការប្រមាណ តែកម្លាំងទាហានរដ្ឋាភិបាលស៊ីរីនៅតែចូលទៅទីនោះ​ ដោយមានអាវុធទំនើបៗជាច្រើន។ តំបន់បញ្ជៀសសង្គ្រាម​មាន ទំហុំ ៥៥គីឡូម៉ែត្រ បានបង្កើតឡើង ឡោមព័ទ្ធជុំវិញ ស្រុក​ At Tanf ជាទីតាំងដែលអាមេរិកដាក់ទាហាននៅទីនោះ សម្រាប់វាយប្រហារ ក្រុម​ IS ។ បើមានទាហានណាមួយចូលទៅកាន់តំបន់នេះនឹងរងការវាយប្រហារពីទាហានអាមេរិកជាមិនខាន៕    
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៧ | ០ មតិ | ១១៤ ដង

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ​ លោកស្រី​ Nikki Haley បានប្រកាសឲ្យដឹងថា  អាមេរិកកំពុងតែត្រួតពិនិត្យ ពីការដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដោយសារតែអង្គការនេះមានសកម្មភាពមិនតម្លាភាពទៅលើសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនគឺអីស្រាអែល។ សារព័ត៌មាន  BBC ​បានដកស្រងសម្តីអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី​ Nikki Haley បានប្រកាសនៅក្នុង​វេទិកាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី​៦ខែមិថុនា ថា «អាមេរិក កំពុងតែត្រួតពិនិត្យ ទៅលើ ក្រុមប្រឹក្សា សិទ្ធិមនុស្ស ក្នុងនាមជាសមាជិក​ ហើយយើងខ្ញុំបានមើលឃើញ វិស័យមួយចំនួន ចាំបាច់ត្រូវតែកែប្រែ ។  ពិតជាមិនអាចទទួលបាន  នៅពេលដែលក្រុមប្រឹក្សា​សិទ្ធិមនុស្សបានអនុម័ត ទៅលើសេចក្តីសម្រេចចំនួន​៥  ដែលគ្មានតម្លាភាព ប្រឆាំងនិងអីស្រាអែល  ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ប៉ុន្តែអង្គការនេះមិនបានអនុម័តប្រឆាំងវេណេហ្ស៊ូអេឡានោះឡើយ បើទោះបីមានបាតុកម្មបង្ហូឈាមក្តី»។ លោកស្រី Nikki Haley បានអំពាវនាវដល់​អង្គការសិទ្ធិមនុស្ស ដោះស្រាយ រាល់ការបំពានសិទ្ធិមនុស្ស យ៉ាងធ្ងន់នៅក្នុងប្រទេសវេណេហ្ស៊ូអេឡា។លោកស្រីបន្តទៀតថា «ចំណុចសំខាន់គឺ ក្រុមប្រឹក្សា ត្រូវតែលុបចោល​នៅការអនុម័តថ្កោលទោស អីស្រាអែល បំពាន់សិទ្ធិមនុស្ស  មានតែធ្វើដូច្នេះទើបធានាបាន នៅ តម្លាភាពរបស់ខ្លួន»។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ មានសមាជិក ៤៧ប្រទេស​ក្នុងនោះមាន សមាជិកមួយចំនួនបានថ្កោលទោស​ការ គ្រប់គ្រងរបស់ អីស្រាអែល ទៅលើទឹកដីប៉ាឡេស្ទីន ពិសេសគឺការសាងសង់ លំនៅឋាន​ក្នុងតំបន់ដែលមានវិវាទ។ សកម្មភាពរបស់អាមេរិក នៅក្នុងអង្គការសហប្រជាជាតិកន្លងមកត្រូវបានអ្នកឯកទេស ចាត់ទុកថា នឹងធ្វើឲ្យអាមេរិកបាត់បង់អត្ថិពលនៅលើឆាក់អន្តរជាតិ នៅពេលដែលប្រទេសនេះ បាន កាត់បន្ថយចំនួន​ហើយគំរាមដកខ្លួនចេញពី ស្ថាប័នមួយចំនួននៅក្នុងអង្គការសហប្រជាជាតិ។ កន្លងមកអគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានប្រមានថា បើអាមេរិក កាត់បន្ថយជំនួយដល់អង្គការនេះ និមានប្រទេសផ្សេងទៀតចូលមកជំនួសដំណែងភ្លាម ហើយពេលនោះសម្តីអាមេរិក នឹងមិនមានប្រសិទ្ធិភាពទៀតឡើយនៅក្នុងអង្គការកំពូលមួយនេះ៕    
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១២:២២ | ០ មតិ | ១៦៤ ដង

ចាប់តាំងពីប្រធានាធិបតីហ្វីលីពីនលោកឌូទើរទេឡើងកាន់តំណែងប្រធានាធិបតីមក ហ្វីលីពីននិងអាមេរិក ប្រឈមមុខតានតឹងដាក់គ្នាដោយហ្វីលីពីនបានបណ្តេញទាហានអាមេរិកចេញពីប្រទេសរបស់ខ្លួនហើយថែមទាំងជេប្រមាទប្រធានាធិបតីអាមេរិកពេលនោះលោកអូបាម៉ាទៀតផង។ ប៉ុន្តែនៅពេលនេះទំនាក់ទំនងរវាងអាមេរិកនិងហ្វីលីពីនអាចល្អប្រសើនិងគ្នាវិញក្រោយពេលក្រុម  IS ​បានបើកការវាយប្រហារគ្រប់គ្រងទីក្រុងម៉ារ៉ាវី។ ទាហានហ្វីលីពីន មិនមានបទពិសោធនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មបណ្តាលឲ្យវាយប្រហារច្រឡំគ្នា​ឯងនិងខ្វះអាវុធជាច្រើនដើម្បីប្រើប្រាស់នៅក្នុងសមរភូមិ។ ទាំងនោះហើយទើបទាហានអាមេរិកសម្រេចប្រគល់កាំភ្លើងស្វ័យប្រវត្តិថ្មីឲ្យហ្វីលីពីន​ដែលមាន​ដល់ទៅ​៦២៥ដើម​សម្រាប់កម្ចាត់ក្រុមភេរវកម្ម។ មេបញ្ចាការកងទ័ពជើងទឹកវាយឡើងគោកហ្វីលីពីនលោក​ Emmanuel Salamat ​ទទួលបានអាវុធពីអាមេរិក នៅថ្ងៃទី​៥ខែមិថុនា។មិនតែប៉ុណ្ណោះអាមេរិកបានសម្រេច ជួយហ្វឹកហាត់ពីសកម្មភាពប្រឆាំងភេរវកម្មដល់កម្លាំងទាហានហ្វីលីពីនផងដែរ។ ក្នុងចំណោមអាវុធដែលអាមេរិកប្រគល់ទៅឲ្យហ្វីលីពីនមានកាំភ្លើង M 4 ចំនួន​៣០០ដើម​។កាំភ្លើង Glock 21ចំនួន​២០០ដើម​ ។កាំភ្លើងយន្ត​ M134D ៤ដើម និង កាំភ្លើង បាញ់គ្រាប់បែក​M203 100ដើមផងដែរ។ ជាមួយនិងអាវុធទាំងនោះនឹងជួយឲ្យកម្លាំងទាហានហ្វីលីពីនអាចយកឈ្នះទៅលើក្រុមភេរវកម្ម​ដណ្តើមទីក្រុងម៉ារ៉ាវីមកវិញ។ បច្ចុប្បន្នមានទាហានក្រុមភេរវកម្ម​ IS ប្រមាណ១២០០​នាក់ មាន​វត្តមាន​​នៅក្នុង​ទឹកដី​ហ្វីលីពីន ហើយបើមិនកម្ចាត់ឲ្យទាន់ពេលវេលាទេនោះក្រុមនេះនឹងកើនឡើងរាប់ពាន់នាក់​ពិបាកក្នុងការទប់ស្កាត់។ នៅក្នុង​ចំណោម​ក្រុមប្រដាប់​អាវុធ​បរទេស​ដែល​ជាសមាជិក​របស់អង្គការ​ រដ្ឋអ៊ីស្លាម មាន​ប្រមាណ ៤០​នាក់ជាជនជាតិ​ឥណ្ឌូណេស៊ី។ រដ្ឋមន្រ្តី​ការពារ​ជាតិ​ឥណ្ឌូណេស៊ី​ លោក​ Ryamizard Ryacudu បាន​បញ្ចេញ​ព័ត៌មាន​នេះ នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ​ ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​សិង្ហបុរី។ “នៅយប់​មិញនេះ ​គេ​បាន​រាយការណ៍​ប្រាប់​ខ្ញុំ​ថា សមាជិក​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ប្រមាណ ១២០០​នាក់ កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​ហ្វីលីពីន”។ នេះ​ជា​ប្រសាសន៍​របស់​លោក​Ryamizard Ryacudu។ ការគំរាមកំហែង​ធ្វើ​ភេរវកម្ម ការវិលត្រលប់​ចូល​ប្រទេស​របស់​ជនជាតិ​អាស៊ី​អាគ្នេយ៍ ដែល​បាន​ចេញ​ទៅ​ប្រយុទ្ធ​ក្នុង​ជួរ​ពួក​ជីហាត អង្គការរដ្ឋអ៊ីស្លាម នៅ​ប្រទេស​ស៊ីរី និងអ៊ីរ៉ាក់ ជា​ប្រធាន​បទ​សំខាន់​ដែល​គេ​លើ​ក​យក​ទៅ​ពិភាក្សា​នៅក្នុង​សន្និសីទ​ អន្តរជាតិ​ស្តីពី​សន្តិសុខ ដែល​មាន​ចូលរួម​ផងដែរ រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក​ជែម ម៉ាទីស។ នៅក្នុង​សន្នីសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ ប្រមុខការពារ​ជាតិ​ឥណ្ឌូណេស៊ី ​បាន​អំពាវនាវ​ឲ្យមាន​​ការសហការ​គ្នា ក្នុង​តំបន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមទាហាន​បរទេស ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​បុព្វហេតុ​ក្រុម​ភេរវនិយម អង្គការ​រដ្ឋអ៊ីស្លាម។ តាម​​លោក​ Ryamizard Ryacudu គេ​ត្រូវ​តែ​រក​មធ្យោបាយ និង​​ប្រយ័ត្ន​ប្រយែង​​ខ្ពស់ ព្រោះថា ទាហាន​ប្រយុទ្ធ​របស់​ក្រុមជីហាត គឺជា​​ម៉ាស៊ីន​សម្លាប់​មនុស្ស។ “គោលដៅ​របស់ពួកអង្គការ​រដ្ឋអ៊ីស្លាម គឺ​សម្លាប់​មនុស្ស។ អីចឹង​ហើយ​បាន​គេ​ត្រូវ​តែ​រក​វិធី​ធ្វើការ​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​បរទេស​ទាំងនោះ”​៕    
ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១៦:១៩ | ០ មតិ | ១៦០ ដង

កាលពីថ្ងៃទី ៥ខែមិថុនា អតីតទាហានអាមេរិកបានបើកការបាញ់ប្រហារ​ នៅក្នុងក្រុមហ៊ុនមួយនៅទីក្រុង  Orlando ​បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់។ អតីតយោធាអាមេរិកឈ្មោះ​ John Robert Neumann Jr ​បានសម្លាប់បុគ្គលិក​ក្រុមហ៊ុន  Fiamma ​ មុនពេលបាញ់សម្លាប់ខ្លួនឯង ។ ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា ជនដៃដល់​មានទំនាក់ទំនងមិនល្អជាមួយ​ជនរង្គ្រោះនៅក្នុងការបាញ់ប្រហារនោះ។ លោក​ Jerry Demings មន្ត្រីប៉ូលិសក្នុងតំបន់បានបញ្ចាក់ថា នៅពេលការបាញ់ប្រហារកើតឡើងមានបុគ្គលិក ១២នាក់កំពុងធ្វើការ ។ ប៉ូលិសទទួលបានការហៅ​ពីបុគ្គលិកនៅទីនោះក្នុងពេលបាញ់ប្រហារ នៅវេលាម៉ោង ៨ ថ្ងៃទី ៥ខែមិថុនា  ហើយប៉ូលិសក៏បានទៅដល់កម្លែងកើតហេតុក្នុងរយៈពេល​២នាទី។ លោក​ Jerry Demings បញ្ចាក់ថា ពេលដែលលោកទៅដល់កន្លែងកើតហេតុ ប៉ូលិសបានឃើញមនុស្សជាច្រើនត្រូវជនដៃដល់បាញ់  ក្នុងនោះមានបុរស​៣នាក់និងស្ត្រី​១ស្លាប់នៅនឹងកន្លែងកើតហេតុ។ ជនរង្គ្រោះទី​៥​បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ​។ចំណែកមនុស្ស​៧នាក់ទៀតមានវត្តមាននៅក្នុងអាគានោះមិនរងរបួសនោះឡើយ។ លោក​ Jerry Demingsបានបញ្ចាក់ទៀតថា  ជនដៃដល់យកកាំភ្លើងខ្លី និងកាំបិទទៅតាមខ្លួន  ប៉ុន្តែមិនបានប្រើកាំបិទនោះឡើយគឺប្រើតែកាំភ្លើងបាញ់ប្រហារតែប៉ុណ្ណោះ។ ជនដៃដល់ធ្លាប់ ពាក់ព័ន្ធបទល្មើស ជាច្រើន ក្នុងនោះមានការប្រើប្រាស់គ្រឿងញៀន  និងបង្កររបួសស្នាមជាដើម។ ប៉ូលិសបានឲ្យដឹងថា  នៅក្នុងហេតុការបាញ់ប្រហារខាងលើគឺជា កំនុំផ្ទាល់ខ្លួន​ មិនជាប់ពាក់ព័ន្ធនិង ការវាយប្រហារភេរវកម្មនោះឡើយ។ នៅពេលនេះដែរកម្លាំងប្រឆាំងក្រុមភេរវកម្ម បានទៅកាន់កន្លែងកើតហេតុ ត្រួតពិនត្យស្ថានភាពផងដែរ។ កន្លងមកទីក្រុង​ Orlando ធ្លាប់ ទទួលរងការវាយប្រហារភេរវកម្ម​ ទ្រងទ្រាយធំបំផុត នៅលើទឹកដីអាមេរិកបន្ទាប់ពីការវាយប្រហារភេរវកម្ម ថ្ងៃទី​១១ខែកញ្ញា ។ ការវាយប្រហារ​ ដោយបាញ់រ៉ះ​កាលពីថ្ងៃទី​១២ខែមិថុនា ឆ្នាំ​២០១៦ សម្លាប់មនុស្ស ៤៩នាក់ នៅក្នុងក្លឹបរាត្រី​​Pulse។    
ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១១:០០ | ០ មតិ | ១២៥ ដង

ប្រទេសតំបន់អារ៉ាបចំនួន​៤​ គឺប្រទេស​ Bahrein , Saudi Arabe , Egypt, និង អារ៉ាបរួម​ បានកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយប្រទេសកាតា។ ប្រទេស បារ៉ែន គឺជាប្រទេសទីមួយដែលកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយកាតា  ដោយសារតែគោលនយោបាយបច្ចុប្បន្នរបស់រដ្ឋាភិបាលទីក្រុង​ Doha  និងទម្លាក់កំហុសទៅឲ្យប្រទេសកាតា ថាបានគាំទ្រក្រុមភេរវកម្ម ជួយហិរញ្ញវត្ថុដល់ ក្រុមពាក់ព័ន្ធនិងអីរ៉ង ក៏ដូចជាការជ្រៀតជ្រេកចូលកិច្ចការផ្ទៃក្នុង របស់ ប្រទេសបារ៉ែនផងដែរ។ ហេតុការទាំងនោះហើយ​រដ្ឋាភិបាលបារ៉េនបានសម្រេច ឲ្យមន្ត្រីការទូត​កាតា មានរយៈពេល​៤៨ម៉ោងដើម្បីចាកចេញពីប្រទេសកាតា​ ហើយក៏បានកាត់ផ្តាច់ទំនាក់ទំនងការទូតតែម្តង។  ជាមួយគ្នានោះទីក្រុង​ Er Riad , ទីក្រុង​ Cairo និង​ Abu dabi ​ក៏មានសកម្មភាពកាត់ផ្តាច់ទំនាក់ទំនង ដូចគ្នានោះដែរ។ ​នៅពេលនេះប្រទេសសាឌីអារ៉ាបបីនិង អេហ្ស៊ីបបានកាត់ផ្តាច់ទំនាក់ទំនង ទាំងស្រុង ទាំងទំនាក់ទំនងដែលអាកាស ដែនសមុទ្រ  ជាមួយកាតា ។ មិនត្រឹមតែប៉ុណ្ណោះក៏បានអំពាវនាវដល់ប្រទេសនៅក្នុងតំបន់​ និងក្រុមហ៊ុនធំៗធ្វើតាម ផងដែរ ដែលជាការដាក់គំនៀបទៅលើប្រទេសនេះ បានជួយដល់ក្រុមភេរវកម្ម៕    
ថ្ងៃច័ន្ទ ទី០៥ មិថុនា ២០១៧, ១៦:៤៨ | ០ មតិ | ៦០ ដង

រដ្ឋាសភិបាលអាមេរិកដឹកនាំដោយលោកដូណាលត្រាំ​ ទើបតែបានអនុម័តច្បាប់ថ្មី  ទាមទា ឲ្យ​អ្នកសុំទិដ្ឋកា (វីសា)ចូលទឹកដីអាមេរិកត្រូវតែផ្តល់ព័ត៌មាន ពីការប្រើប្រាស់បណ្តាញសង្គម​ និង លេខសម្ងាត់ផ្ទាល់ខ្លួនទៀតផង។ មន្ត្រីទទួលបន្ទុក​ អន្តោប្រវេសន៏នៅតាមស្ថានទូតអាមេរិកជុំវិញពិភពលោក  គឺត្រូវតែ​ស្នើរដល់អ្នកដែលសុំវិសាចូលអាមេរិក គឺត្រូវតែ គណនីបណ្តាញសង្គម​ដែលកំពុងប្រើប្រាស តាមរយៈសំនួរ នៅក្នុងលិខិតសំវិសា ក្នុងនោះមានទាំង  អីម៉ែល​ លេខទូរស័ព្ទ  និង ប្រវត្តផ្ទាល់ខ្លួន​ក្នុងរយៈពេល​១៥ឆ្នាំចុងក្រោយនេះ។ សារព័ត៌មានរ៉យទ័របានដកស្រង មន្ត្រីការបរទេសអាមេរិកមួយរូបបានបញ្ចាក់ថា  ច្បាប់ខាងលើ ដើម្បីធានាដល់ ការត្រួតពិនិត្យសន្តិសុខ​ ដោយខ្លាចអ្នកទាំងនោះធ្លាប់ ជាប់ពាក់ព័ន្ធនិង ក្រុមភេរវកម្ម​។ ប៉ុន្តែ​មិនបង្ខំឲ្យធ្វើបែបនេះទាំងអស់នោះឡើយ​គឺមានប្រមាន​០,៥ភាគរយប៉ុណ្ណោះ ។ សកម្មភាពរបស់អាមេរិកកើតឡើង ក្រោយពេលដែលមានការវាយប្រហារភេរវកម្ម​កើនឡើងនៅជុំវិញពិភពលោក​ពិសេសគឺនៅតំបន់អឺរ៉ុប  ។ ក្រុមភេរវកម្មដែលចូលទៅអឺរ៉ុបភាគច្រើនចូលតាមរយៈជនអន្តោបវេស ស្រប់ច្បាប់និងខុសច្បាប់។ ទាំងនោះហើយទើបអាមេរិក ត្រូវតែបង្ខំដល់បុគ្គលមួយចំនួន ត្រូវតែផ្តាល់ព័ត៌មានផ្ទាល់ខ្លួន​ខ្លាច ជាភេរវករបន្លំខ្លួន ចូលទៅបំផ្លាញសន្តិសុខអាមេរិក៕    
ថ្ងៃច័ន្ទ ទី០៥ មិថុនា ២០១៧, ១៦:៤១ | ០ មតិ | ១០២ ដង

កាលពីចុងសប្តាហ៍កន្លងមក នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស មានករណី​វាយប្រហារភេរវកម្ម ដោយបើករថយន្តបុកអ្នកធ្វើដំណើរនៅលើស្ពាន ហើយភេរវករ៣នាក់ បានចុះពីឡាន យកកាំបិទដេញកាប់អ្នកដំណើរ នៅក្នុងភោជនីយដ្ឋាន  ក្នុងតំបន់​ Borough Market  នាថ្ងៃទី​៤ខែមិថុនា ។ ការវាយវប្រហារខាងលើបណ្តាលឲ្យមនុស្ស​៧នាក់ស្លាប់ និងជាង ៤០នាក់រងរបួស ក្នុងនោះមានអ្នករងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។ ​ជនរង្គ្រោះជាច្រើនត្រូវភេរវករ ទម្លាក់ចូលក្នុងទន្លេ Thames ​និង មនុស្សមួយចំនួន​ក៏លោតចុះដោយខ្លួនឯង​គេចពីរថយន្តបើកបុក ក្នុងល្បឿនលឿន ។ ប៉ូលិសបានបញ្ចាក់ថា ភេរវកម្ម​៣នាក់ត្រូវបានសម្លាប់ នៅក្នុងហេតុការខាងលើ។  មេដឹកនាំជុំវិញពិភពលោក  ដូចជា អាមេរិក បារាំង ឥណ្ឌា... បានចូលរួមរំលែកទុក ដល់ នាយករដ្ឋមន្ត្រី អង់គ្លេសលោកស្រី​ Theresa May ផងដែរ ហើយបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារខាងលើ។ នេះជាការវាយប្រហារលើកទីពីរហើយក្នុងរយៈពេល​១២ថ្ងៃ ក្នុងប្រទេសអង់គ្លេសដែលជាប្រទេសអាចចាត់ទុកថាមានសុវត្ថភាពបំផុត ។ ការវាយប្រហារ លើទីមួយ​គឺនៅថ្ងៃទី ២៣ខេឧសភា  ក្នុងពិធីប្រគុំតន្ត្រី ដែលមានការចូលរួម ពីតារាចំរៀង​ Ariana Grande ​បណ្តាលឲ្យមនុស្ស​២២នាក់ស្លាប់ ភាគច្រើនជាយុវជន។​ ក្តីបារម្ភពីការវាយប្រហារភេរវកម្ម  បានជះឥទ្ធិពលដល់សតិអារម្មណ៍របស់ពលរដ្ឋ   និងជាក្តីកង្វល់ របស់អ្នកនយោបាយអង់គ្លេស  នៅពេលដែលការប្រគួតប្រជេង សម្រាប់ការបោះឆ្នោត  និងការទប់ស្កាត់ភេរវកម្ម។ការបោះឆ្នោត នឹងត្រូវធ្វើឡើងនៅថ្ងៃតី ៨ខែមិថុនា  តែសកម្មភាពឃោសនាបោះឆ្នោតត្រូវបាន​ ផ្អាក ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺពលរដ្ឋអង់គ្លេសបានបង្ហាញពីគោលបំណង ចង់ផ្អាក់ការបោះឆ្នោត ដើម្បីដោះស្រាយបញ្ហាភេរវកម្ម​ឲ្យបានល្អសិនធ្វើឲ្យពលរដ្ឋស្ងប់ចិត្តទើបមានអារម្ភទៅបោះឆ្នោត ។ កាលពីការបោះឆ្នោតឆ្នាំ​២០០១ អង់គ្លេសក៏បានពន្យាពេលបោះឆ្នោត ផងដែរ ​ដោយសារតែពេលនោះ មាន ការផ្ទុះឡើងនៃជម្ងឺ​ អាសន្តរោគ ឆ្លងរាលដាល់​យ៉ាងខ្លាំង​នៅក្នុងប្រទេសនេះ។ ពាក់ព័ន្ធនិងការវាយប្រហារ នៅក្នុងប្រទេសអង់គ្លេសនោះដែរ ក្រុមភេរវកម្ម​ IS ​បានចេញមុខទទួលស្គល់ ថាជាសកម្មភាពរបស់ខ្លួន។ ក្នុងពេលនេះដែរ សារព័ត៌មាន Reuters បានឲ្យដឹងមុននេះបន្តិចថា ស្ថានីយប៉ូលីស ប្រចាំនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានចាប់ខ្លួន ជនសង្ស័យចំនួន១២នាក់ ក្រោយពីមានការ វាយប្រហារនៅម្តុំ ស្ពាននៃទីក្រុងឡុងដ៏ ។> សូមបញ្ជាក់ថា មានមនុស្សប្រមាណ ៤៨នាក់ត្រូវរងរបួស និង៧នាក់បានស្លាប់ នៅក្នុងការវាយប្រហារមួយ ដោយក្រុមសង្ស័យ ហើយប៉ូលីស បានបាញ់សម្លាប់​ អស់៣នាក់ នៅនឹងកន្លែងកើតហេតុ៕      
ថ្ងៃច័ន្ទ ទី០៥ មិថុនា ២០១៧, ១២:១៣ | ០ មតិ | ១៣៤ ដង

ឧត្តមសេនី  Nixon Fortes ​មេបញ្ចាការកងទ័ពជើងគោក នៅក្នុងសង្គ្រាមវាយ​ប្រហារ​ក្រុមភេរវកម្មនៅទីក្រុង ម៉ារ៉ាវី  ត្រូវបានដកហូតដំណែង​ដោយជំនួសវិញនៅមេទ័ពរង គឺ វារសេនី​ Generoso Ponio ។មូលហេតុបណ្តាលឲ្យដកដមណែងខាងលើ មិនទាន់ដឹង​នៅឡើយតើអាចជាប់ពាក់ព័ន្ធនិងសង្គ្រាមប្រឆាំងក្រុមភេរវកម្មដែរឬទេ? ការដកដំណែងធ្វើឡើងក្រោយពេលដែលមានការវាយប្រហារ ច្រឡំពីលើដែនអាកាសសម្លាប់ទាហាន១០នាក់ និងការបាញ់ប្រហារនៅទីក្រុងម៉ានីល​កាលពីថ្ងៃទី​២ខែមិថុនា​បណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ៣៦នាក់។ ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មូលហេតុដែលឧត្តមសេនី​  Nixon Fortes ត្រូវដកហូតដំណែង ដោយសារតែលោកមិនមានវត្តមានពេញលេញនៅទីក្រុង​ម៉ារ៉ាវី​សម្រាប់សង្គ្រាមវាយប្រហារក្រុមភេរវកម្ម។ ទាំងនោះគឺជាការមិនយកចិត្តទុកដាក់ធ្វេសប្រហែសរបស់មេបញ្ចាការទើបមានការវាយប្រហារតាមដែនអាកាសច្រឡំបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើនបែបនេះ។ បច្ចុប្បន្ន​​មានកម្លាំងភេវកម្ម​មកពីបរទេសជាច្រើនឈរជើងនៅទីក្រុងម៉ារ៉ាវីដើម្បីប្រឆាំងនិងទាហានរដ្ឋាភិបាល។ នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មគិតមកទល់ពេលនេះ មានទាហានហ្វីលីពីន​៣៩នាក់ស្លាប់និងក្រុមភេរវកម្មមាន​១២០នាក់ស្លាប់ផងដែរ។ អ្វីដែលជាក្តីព្រួយបារម្ភបំផុតនោះនៅពេលដែលកម្លាំងទាហានហ្វីលីពីន ទៅវាយប្រហារ ក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី ភេរវករផ្សេងទៀតដែលមានវត្តមាននៅក្នុងទឹកដីនោះ បានបង្កើនការវាយប្រហារបាញ់រ៉ះទៅលើទីតាំងផ្សេងៗ ក្នុងគោលដៅ បង្ករភាពចលាចល និង បំបែកកម្លាំង ហ្វីលីពីននៅលើកោះ មីនដាណាវ។ ជាក់ស្តែងដូចជាការវាយប្រហារទៅលើ ទីតាំង ក្នុងទីក្រុងម៉ានីស បណ្តាលឲ្យស្លាប់និងរបួសជិត ១០០នាក់ ហើយក្រុម IS ចេញមុខទទួលស្គល់ថា​ជាសកម្មភាពរបស់ខ្លួន៕    
ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១០:៥០ | ០ មតិ | ១៦០ ដង

កាលពីថ្ងៃទី​២ខែមិថុនា ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ​បានប្រកាសដកអាមេរិក​ចេញ​ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ  ដែលមាន ប្រទេសចូលរួមដល់ទៅ​១៩៥​ ទទួលរងការរិះគន់យ៉ាងខ្លាំងទាំងក្នុងនឹងក្រៅប្រទេស​។ មេដឹកនាំប្រទេស​ជាច្រើន​បានលើកឡើងថា សកម្មភាពរបស់អាមេរិកមិនសមជាប្រទេសមហាអំណាចឡើយហើយអាមេរិកអាចនិងនៅឯកោដោយសារតែសកម្មភាព ទាំងនោះ។ កន្លងមកលោកអូបាម៉ាក៏បានចេញមុខថ្កោលទោសការសម្រេចដកសម្ថផលរបស់​លោកអូបាម៉ា ដែលបានខិតខំ​ក្នុងពេលកាន់អំណាច​។ នៅពេលនេះដែរ​មហាសេដ្ឋី  Michael Bloomberg  បានដឹកនាំ​សម្ព័ន្ធមិត្ត អាកាសធាតុអាមេរិក  បន្តរក្សា​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ដដែល។ មហាសេដ្ឋី  Michael Bloomberg ​បច្ចុប្បន្ន​ជា អភិបាលក្រុងញ៉ូវយ៉ក​ ជាមហាសេដ្ឋីទី​១២របស់អាមេរិក នឹងដឹកនាំសម្ព័ន្ធមិត្ត អាមេរិកខាងលើ ដែលមាន​ទីក្រុង ចំនួន​៣០ និង​៣រដ្ឋចូលរួម ក្រៅពីនេះនៅមាន​នាយក  សាលាមហាវិទ្យាល័យ ជាង ៨០ និក្រុមហ៊ុន ជាង​១០០ ចូលរួមនៅក្នុងសកម្មភាពថែរក្សា បរិយាកាស ដោយបន្តអនុវត្តិកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មហាសេដ្ឋី​ Bloomberg ​ក៏បានសន្យាផ្តល់ជំនួយ​១៥លានដុល្លារ ប្រាក់ផ្ទាល់ខ្លួន​ ដល់អង្គការសហប្រជាជាតិ ក្នុងសកម្មភាព បម្រែបម្រួលអាកាសធាតុ។ សារព័ត៌មាន​ The new York Times ​បានផ្សាយថា​សម្ព័ន្ធមិត្ត ខាងលើ​នឹងដាក់លិខិត​ឡើងទៅកាន់ អង្គការសហប្រជាជាតិ ពីការធានាដល់ ការកាត់បន្ថយការប​ញ្ចេញឧស្មាន​ផ្ទះកញ្ចាក់ ដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកំណត់។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស​ បង្កើតឡើងកាលពីឆ្នាំ​២០១៥ ក្នុងគោលដៅ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ​ ធ្វើឲ្យពិភពលោកល្អប្រសើរឡើងនាពេលអនាគត់ សម្រាប់កូនចៅ ជំនន់ក្រោយ៕    
ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១០:៤៤ | ០ មតិ | ៨៥ ដង

ប្រទេសជាច្រើនបានសម្រេចហាមពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីនបើគ្មានការចាំបាច ក្រោយពេលមានហេតុការបាញ់ប្រហារប្លន់នៅ មជ្ឈមណ្ឌុល Resorts World  ដែលមាន ទាំងសណ្ឋានគា កាស៊ីណូ​ ស្ថិតនៅទីក្រុងម៉ានីល បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង​៣៤នាក់ និង ​៥៤នាក់រងរបួស។ នៅពេលនេះ រដ្ឋាភិបាលអាមេរិក​និងអូស្ត្រាលី បាន ស្នើរដល់ពលរដ្ឋរបស់ខ្លួន កុំទៅហ្វីលីពីន​ចៀសវាងហេតុការអាក្រក់កើតឡើង ដោយសារតែ ហ្វីលីពីនមានខ្មាន់កាំភ្លើងក្រុមភេរវកម្មជាច្រើននៅទីនោះ អាចវាយប្រហារបានគ្រប់ពេល។ នៅក្នុងសេចក្តីប្រកាសរដ្ឋាភិបាលអាមេរិក បានបញ្ចាក់ថា ករណីបាញ់ប្រហារនៅ មជ្ឈមណ្ឌុល​ Resorts World ជាការវាយប្រហារភេរវកម្ម ហើយស្នើរពលរដ្ឋអាមេរិក​ កាត់បន្ថយការធ្វើដំណើរទៅទីនោះ​ ដោយសន្តិសុខ មិនធានាឡើយ។ជនបរទេសគឺជាគោលដៅវាយប្រហារធំជាងគេរបស់ក្រុម ភេរវកម្ម។ ក្នុងពេលជាមួយគ្នានោះដែររដ្ឋាភិបាលប្រទេសអូស្ត្រាលី ក៏បានស្នើរពលរដ្ឋ របស់ខ្លួនកាត់បន្ថយការធ្វើដំណើរទៅកាន់ ហ្វីលីពិន ។ សង្គ្រាមប្រឆាំងភេរវកម្មនៅ ទីក្រុងម៉ារ៉ាវី កោះមីនដាណាវ ប៉ះពាល់ប្រទេសហ្វីលីពីនទាំងមូល។  ក្រុមភេរវកម្មនិងវាងប្រហារសងសឹកទៅ លើរដ្ឋាភិបាល ដែលបានវាយប្រហារសម្លាប់បក្ខពួករបស់ពួកគេ។ ក្នុងពេលជាមួយគ្នានេះ សារព័ត៌មានរ៉យទ័របានផ្សាយថា មានអ្នកស្លាប់ដល់ទៅ​៣៦នាក់ ​រួមទាំងខ្មាន់កាំភ្លើងនៅក្នុងការវាយប្រហារទៅលើទីតាំង កាស៊ីណូ ក្នុង  Resorts World យប់ឈានចូលថ្ងៃទី​២ខែមិថុនា។ សារព័ត៌មាន​ AFP ​បានដកស្រង ការប្រកាសរបស់អង្គការ មានឯកទេសតាមដាន សកម្មភាពវាយប្រហាររបស់ក្រុមភេរវកម្ម(SITE) ដែលមានទីតាំងនៅអាមេរិកបានបញ្ចាក់ថា​ ក្រុមភេរវកម្ម​ IS  នៅពីក្រោយការវាយប្រាហារខាងលើ។ តាមការប្រកាសរបស់(SITE) ចារកិច្ចជនជាតិហ្វីលីពីនរបស់ក្រុម​ IS ​ដែលទទួលខុសត្រូវ ក្នុង​ការតាមដានសកម្មភាព នៅទីក្រុងម៉ារ៉ាវី បានប្រកាស​ទទួលខុសត្រូវពីការវាយប្រហារខាលើ។ ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានចាត់ទុកថា នេះជាការវាយប្រហារភេរវកម្ម​  មិនអាចលើកលេងឡើយ។ ក្នុងពេលជាមួយគ្នានោះដែរ ប្រធានាធិបតីហ្វីលីពីន លោកឌូទើរទេ​បានបញ្ចាក់ថា ការវាយប្រហារខាងលើ មិនជាប់ពាក់ព័ន្ធនិងក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវីនោះឡើយ៕    
ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១០:៣៣ | ០ មតិ | ៧៥ ដង

នៅថ្ងៃទី​២ខែមិថុនា អតីតប្រធានាធិបតីអាមេរិក លោកអូបាម៉ា​ បានចេញមុខប្រឆាំង និងការសម្រេចរបស់ប្រធានាធិបតីត្រាំ​ ដែលបានប្រកាសដកហូត​កិច្ចព្រមព្រៀង​អាកាសធាតុនៅទីក្រុងប៉ារីស​ ដែលជា ទ្រព្យសម្បត្តិ ដ៏សំខាន់របស់អតីតប្រធានាធិបតីអូបាម៉ាក៏ត្រូវលោកត្រាំសសម្រេចលុបចោល។ ក្រោយការបញ្ចាក់របស់លោកត្រាំ ពីការសម្រេចលុបចោលកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស​ អតីតប្រធានាធិបតីអូបាម៉ា បង្ហាញការសោកស្តាយ ដល់ការសម្រេចខ្វះពិចារណា របស់លោកត្រាំ។  កិច្ចព្រមព្រៀងនោះ​ជាការខឹងខំរបស់លោកត្រាំ បញ្ចុះបញ្ចូលពលរដ្ឋអាមេរិកចូលរួម។​ នៅក្នុងសេចក្តីប្រកាស លោកអូបាម៉ា បញ្ចាក់ថា ប្រទេសដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងនោះ​និងទទួលបានផលប្រយោជន៍ ជាច្រើនគឺវិស័យឧស្សាហកម្មរបស់ខ្លួន​នឹងកាន់បន្ថយ ឧស្ម័គ្រពុល ធ្វើបរិយាកាសរស់នៅរបស់ពលរដ្ឋ កាន់តែប្រសើរ។ លោកអូបាម៉ាបានប្រាកសថា «តំបន់ឯកជន គឺជាជម្រើស សម្រាប់អនាគត់​ក្នុងការកាត់បន្ថយឧស្មាន ​ Carbon ។ កិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីអាកាសធាតុ នឹងជួយឲ្យ វិស័យឧស្សាហកម្ម​ បច្ចេកវិទ្យា​ កាន់តែមានការវិនិយោគលើបច្ចេកវិទ្យាខ្ពស់ ក្នុងការកាត់បន្ថយឧស្ម័នពុលចូលក្នុងបរិយាកាស។ អាមេរិកគួរណាស តែនាំមុខនៅក្នុងហេតុការខាងលើ មិនត្រូវដកខ្លួនចេញឡើយ»។ សារព័ត៌មានរ៉យទ័របានដកស្រងសម្តីលោកអូបាម៉ា បញ្ចាក់ថា «បើទោះបីខ្វះការដឹកនាំរបស់អាមេរិក  ខ្ញុំជឿរជាក់ថា ប្រទេសដទៃទៀត និងបន្តសកម្មភាព ដឹកនាំប្រទេសជាតិរបស់ខ្លួនឆ្ពោះទៅរក​បរិយាកាសល្អប្រសើរ។ មិនត្រឹមតែអតីតប្រធានាធិបតីអូបាម៉ា  គណបក្សប្រជាធិបតេយ្យ ប្រធានព្រិទ្ធសភា ក៏បានប្រឆាំង  និងការសម្រេចខាងលើរបស់លោកត្រាំផងដែរ។ ការសម្រេចខាងលើរបស់លោកត្រាំគឺជាការដើរថយក្រោយនៅក្នុងសត្តវតទី២១ នេះ ។ តំណាងរាស្ត្រ​  Bernie Sanders ​អតីតបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ​ឆ្នាំ​២០១៦ ក៏បានប្រឆាំងនិងការសម្រេចចិត្ត ខាងលើរបស់លោកត្រាំ​។ លោកបន្តតៀតថា​«ពេលនេះ​បម្រែបម្រួលអាកាសធាតុ កំពុងតែ បង្ករគ្រោះថ្នាក់ដល់ពិភពលោក​ទាំងមូល​ ហើយយើងមិនត្រឹមបែខ្នង ​ចំពោះការខិតខំរក្សា​ភពផែនដីនេះទុកបន្សល់ដល់កូនចៅនាពេលអនាគត់»។ អាមេរិកគួរណាសតែ​ដើរតួនាទីសំខាន់​លើឆាកអន្តរជាតិក្នុងការកាត់បន្ថយ ឧស្ម័នពុល។ បម្រែបម្រួលអាកាសធាតុ កំពុងតែកើតឡើងនៅលើពិភពលោក  ហើយការចាកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ គឺជារឿងមិនល្អ សម្រាប់អាមេរិកឡើយ។ គោលដៅរបស់លោកត្រាំគឺ ដើម្បី អភិវឌ្ឍន៍វិស័យ ខួងយករ៉ែ និងធ្យូងថ្ម  ដើម្បីបង្កើនការងារធ្វើដល់ពលរដ្ឋអាមេរិក​។ ប៉ុន្តែសកម្មភាពបែបនេះរបស់អាមេរិក និងធ្វើឲ្យអត្ថិពលរបស់អាមេរិកនៅលើឆាកអន្តរជាតិធ្លាក់ចុះ ។ ជាមួយគ្នានេះ  ការកាត់បន្ថយជំនួយរបស់អាមេរិក ទៅលើអង្គការសហប្រជាជាតិ ក៏ជាសកម្មភាពដែលធ្វើឲ្យ អត្ថិពលអាមេរិកត្រូវបាត់បង់ ហើយប្រទេសផ្សេងទៀត និងចូលជំនួសដំណែងរបស់អាមេរិកជាមិនខាន។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើ លោកត្រាំនៅតែមាននយោបាយបែបនេះ និងធ្វើឲ្យ មហាអំណាចរបស់អាមេរិកត្រូវបាត់បង់ដោយខ្លួនឯង មិនចាំបាច់ មានប្រទេសណាមួយ មកដណ្តើមនោះឡើយ៕    
ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ១២:២៣ | ០ មតិ | ៦៤ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩