MENU
អបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា គំរប់ខួបទី៦៩ក្រោមប្រធានបទ”រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍន៏គ្រួសារនិងសង្គម”
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី០១ មិថុនា ២០១៨, ១៦:០៤ | ៣,៣០៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​  ខួបលើកទី៦៩ ទិវាកុមារអន្តរជាតិ ១មិថុនា ត្រូវបានសង្កេតឃើញថាមានការប្រារព្ធពិធីនៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានស្ថាប័នរដ្ឋ​ និង​ អង្កកាសង្គមរស៊ីវិលជាច្រើន នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨។

ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ បង្ហាញឲ្យឃើញពីសារៈសំខាន់យ៉ាងខ្លាំងនៃការធ្វើឲ្យប្រសើរឡើងនៃសុវត្ថិភាព និងសុខភាពសម្រាប់កម្មករវ័យក្មេង ។ ជាពិសេសប្រយុទ្ធប្រឆាំងនឹងការងារប្រកបដោយគ្រោះថ្នាក់ និងលុបបំបាត់រាល់ទម្រង់ទាំងអស់នៃពលកម្មកុមារ។

កុមារត្រូវការចាំបាច់នូវកាអភិវឌ្ឍន៏ផ្នែករាងកាយ បញ្ញា ស្មារតី និងការសិក្សាអប់រំរៀនសូត្រ។ ដូចនេះកុមារត្រូវការថែទាំ ការជួយទំនុកបម្រុងពីគ្រួសារ និងសង្គម ជាពិសេសការលើកកម្ពស់កិច្ចការពារកុមារ ដោយឲ្យកុមារបានសិក្សាអប់រំ ដើម្បីអភិវឌ្ឍន៏សមត្ថភាព ដែលអាចកសាងគ្រួសារប្រកបដោយសុភមង្គល រស់នៅដោយសេចក្ដីថ្លៃថ្នូរ និងជាធនធានសម្រាប់អភិវឌ្ឍន៍ប្រទេស។

ទោះបីយ៉ាងណាការការពារសិទ្ធិកុមារត្រូវបានលើកឡើងពីភាគីពាក់ព័ន្ធរួមមានរដ្ឋាភិបាល គ្រួសារ សាលារៀន អាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលនានាក្តីការរំលោភបំពានលើរាងកាយ ពលកម្មនិងសិទ្ធិកុមារនៅតែមានកើតឡើងនៅកម្ពុជា។កុមារមួយចំនួនមិនបានទទួលការអប់រំដោយសារកត្តាជីវភាពគ្រួសារ ហើយខ្លះទៀតបានប៉ះពាលគ្រឿងញៀននិងចាកចេញពីគ្រួសារទាំងវ័យកំពុងសិក្សានិងខ្វះការទទួលខុសត្រូវពីសង្គម។

ជាក់ស្តែងកុមារាចំនួន៩នាក់ត្រូវបាននគរបាលប្រមូលពីតាមចិញ្ចើមផ្លូវក្នុងក្រុងប់ោយប៉ែតបន្ទាយមានជ័យកាលពីយប់ថ្ងៃទី៣០ខែឧសភារយៈពេលថ្ងៃមុនពេលប្រារព្វទិវាកុមារអន្តរជាតិ។កុមារទាំងនោះមានអាយុប្រមាណពី១១ដល់១៦ឆ្នាំ សង្ស័យនាំគ្នាប្រមូលផ្តុំប្រើគ្រឿងញៀន(កាវហិត)។

ក្មេងស្រីរងគ្រោះម្នាក់ទៀតឈ្មោះជា ស្រីនូ ហៅស្រីពី អាយុ១៦ឆ្នាំ នាងត្រូវបានអាជ្ញាធររំដោះចេញពីផ្ទះលក់សម្លៀកបំពាក់មួយនៅក្នុងខណ្ឌពោធិ៍សែនជ័យបន្ទាប់ពីសាក្សីបានឃើញសកម្មរំលោភលើសិទ្ធិរប់នាងពីសំណាក់ចៅកែឈ្មោះ ម៉េង រ័ត្នពិសី ហៅ សុភា អាយុ៣៣ឆ្នាំបានធ្វើទារុណកម្មលើរូបនាងរយៈពេល៤ឆ្នាំ។

កុមារីរងគ្រោះវ័យ១៦ឆ្នាំរូបនេះដោយសារតែបញ្ហាជីវភាពគ្រួសារនាងបានសម្រេចចិត្តផ្សងព្រេងមកដល់ភ្នំពេញតាំងពីអាយុ១២ឆ្នាំប្រកបរបរជាក្មេងបម្រើតាមផ្ទះ។នាងរងទុក្ខបុកម្នេញពីចៅកែចិត្តខ្មៅវាយដំលើរាងកាយនិងបំពានសិទ្ធិគ្រប់យ៉ាង។ក្រោយពេលរំដោះចេញពីហាងលក់សម្លៀកបំពាក់នាងត្រូវបាននាំទៅកាន់មន្ទីរពេទ្យពិនិត្យសុខភាព ដែលរាងកាយមានសភាពស្លុតៗដូចមិនមានសតិគ្រប់។ក្រៅពីនេះគេបានសង្កេតឃើញកុមារជាច្រើនទៀតកំពុងសម្ងំលាក់ខ្លួននៅតាមកន្លែងលាងរថយន្ត ហាងលក់ដូរនិងអាហារដ្ឋាននានាក្នុងរាជធានីទាំងមិនបានចូលសាលានិងធ្វើការងារដូចមនុស្សពេញវ័យដោយមិនបានដំណោះស្រាយពីភាគីពាក់ព័ន្ធនៅឡើយ។​

ក្នុងបេសកម្ម​ និង​ ក្នុងក្របខណ្ឌ័របស់ខ្លួន​ សារព័ត៏មានសម្លេងសហគមន៌ខ្មែរ​ ប្តេជ្ញាគោរព​ និងអនុវត្តន៌តាមច្បាប់ជាតិនិងអរ្តរជាតិជាមួយការផ្សាព្វផ្សាយដើម្បីលើកកំពស់ការគោរពសិទ្ធិកុមារជាពិសេសសិទ្ធិទទួលបាននូវកិច្ចគាំពារតទល់នឹងរាល់ទំរង់នៃអំពើហិង្សាក្នុងគោលបំណងដើម្បីទប់ស្កាត់និងារពារកុមារអោយរួចផុតពីការរំលោភបំពាននិងការគំរាមគំហែងគ្រប់រូបភាព៕

 

Tags:
  • អបអរសាទរ
  • គំរប់ខួប
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥