MENU
នី មុនីនាថនិងញ៉ែម សុគន្ឋ រួមគ្នាបំភ័យទស្សនិកជនយ៉ាងព្រឺខ្លួន
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ០៨:២០ | ២,៥៥៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាសម្តែងដែលចូលលំដាប់តួល្បីល្បាញកញ្ញានី មុនីនាថនិងលោកញ៉ែម សុគន្ឋបានវិលមករកការសម្តែងជាមួយគ្នាក្នុងសាច់រឿងបែបលងរន្ឋត់បណ្លាចមហាជនឲស្លត់អារម្មណ៍តាមស្នាដៃរឿងថ្មីទើបមកដល់ក្រោមចំណងជើងថា«នាងនាថបាត់ដំបង»ដែលរសជាតិបន្ថែមទៀតរបស់ស្ថានីយប៉ុស្តីលេខ៥បានសម្ពោធជាផ្លូវការហើយ។

ស្នាដៃថ្មីរឿង«នាងនាថបាត់ដំបង»របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥បានឈានដល់ការប្រារពន្ឋពិធីសម្ពោធជាផ្លូវការនាល្ងាចថ្ងៃទី៦ មិថុនា ឆ្នាំ២០១៧នេះនារោងភាពយន្តMajor Cinemaស្ថិតនៅក្នុងបរិវេនផ្សារទំនើបអុីអនម៉លរាជធានីភ្នំពេញ។

ភាពយន្តរឿង«នាងនាថបាត់ដំបង» ក្រោយពីបានចេញTrailer មិនទាន់បានប៉ុន្មានផងគឺទទួលបានការគាំទ្រ ខ្លាំងពីសំណាក់ទស្សនិកជន ដោយចង់ឲ្យភាពយន្តនេះ ដាក់បញ្ចាំងឆាប់ៗ នៅតាមរោងកុន ព្រោះថាភាពយន្តនេះនេះគឺមានការ ចូលរួមសម្តែងពីតួល្បីៗ ចាយទុនផលិតច្រើន និងដឹកនាំសម្តែង ពីផលិតករថៃ ថែមទៀត ដូច្នេះហើយទើបតំណាងទូរទស្សន៍ថៃ សម្រេចដាក់បញ្ចាំង ជាភាពយន្តខ្នាតធំតែម្ដងក្នុងរោងភាពយន្ត។

តំណាងប៉ុស្ដិ៍លេខ៥និយាយប្រាប់ ខ្លួននឹកកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រ តាមរយ:រោងកុនជាមុនសិន ទើបដាក់បញ្ចាំងជារឿងភាគ នៅលើកញ្ចក់ទូរទស្សន៍។ រឿង នេះត្រូវបានផលិតយ៉ាងសម្រិតសម្រាំង តាមលំនាំរឿងព្រេងនាងនាថ នៅបាត់ដំបង ដោយខាងផលិតករថៃបានអះអាងថា គឺមានរសជាតិប្លែក បើធៀបនឹងរឿងនាថ ដែលធ្លាប់ផលិតកន្លងមក។

ដោយសារតែខ្សែរឿងនេះចំណាយទុនថតអស់ច្រើន ហើយផលិតករដែលជាអ្នកដឹកនាំសម្ដែងក៏សុទ្ធតែជាផលិតករថៃទៀត ទើបសម្រេចដាក់បញ្ចាំងជាភាពយន្តខ្នាតធំតែម្ដងក្នុងរោងភាពយន្ត។ តំណាងប៉ុស្ដិ៍លេខ៥និយាយថាខ្លួននឹកកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រតាមរយ:រោងកុនជាមុនសិន ទើបដាក់បញ្ចាំងជារឿងភាគនៅលើកញ្ចក់ទូរទស្សន៍។ រឿងនេះត្រូវបានផលិតយ៉ាងសម្រិតសម្រាំង តាមលំនាំរឿងព្រេងនាងនាថនៅបាត់ដំបង ដោយខាងផលិតករថៃបានអះអាងថាគឺមានរសជាតិប្លែក បើធៀបនឹងរឿងនាថដែលធ្លាប់ផលិតកន្លងមក។ ជាក់ស្ដែងសូម្បីតែ Trailer ដែលបានបង្ហោះឡើង ក៏ទទួលបានការចាប់អារម្មណ៍ច្រើនដែរ អញ្ចឹងហើយជាមុខមាត់ និងជាក្រេឌីតធំមួយរបស់កញ្ញានី មុន្នីនាថ ដែលបានសម្ដែងរឿងនេះ។ ផលិតករប៉ុស្ដិ៍លេខ៥បានអះអាងថាខ្លួននឹងធ្វើពិធីសម្ពោធនៅថ្ងៃទី៦ មិថុនា ខាងមុខ ដោយការដាក់បញ្ចាំងលក់សំបុត្រនឹងធ្វើនៅថ្ងៃទី៨ មិថុនា បន្ទាប់គ្នា។

តារាដែលមានវត្តមានក្នុងកាតសម្ពោធកាលពីម្សិលមិញមាននី មុនីនាថ ញ៉ែម សុគន្ឋ ហេង ដារី ហេង ស្រីពេជ្រ នីតា វរវង្ស ឈឺន ពន្លឺ យេយេ ដួង ម៉ានិច្ច  តូច ស្រីពេជ្រ ឈុន សុវណ្ណស្រីមុំ ម្ចាស់ផលិតកម្មចក្កវាឡពេជ្រ ម្ចាស់ផលិតកម្មBKS ក្រុមការងារផលិតកម្មប្រចាំប៉ុស្តីលេខ៥និងមហាជនជាច្រើនកុះករ។              

Tags:
  • នី មុនីនាថ
  • ញ៉ែម សុគន្ឋ
  • ទស្សនិកជន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥