MENU
គង់ សុជាតិអត់ខ្លាចចាស់ទេ! រៀបគម្រោងយកកូនភ្លោះ
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ០៨:២៤ | ២,១៦៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ទើបតែទទួលចំណងដៃបានកូនថ្មោងថ្មីពិធីការិនីលំដាប់កំពូលគង់ សុជាតិហាក់ស្រឡាញ់ក្មេងជាបន្តទៀតហើយដោយសុខៗបង្ហើបរឿងចង់បានកូនបន្ថែមទាំងកូនស្រីទើបកើតបាន៧ខែ។ជាពិសេសអ្នកនាងមិនខ្លាចចាស់នោះឡើយដោយកាន់តែខ្លាំងបាត់គឺសម្រុកយកកូនភ្លោះតែម្តង។

ពិធីការិនីគង់ សុជាតិស្រាប់តែកើតចិត្តចង់បានកូនបន្ថែមទៀតដោយបំណងក្នុងចិត្តចង់បានកូនភ្លោះព្រោះយល់ថាជាកូនដែលមើលទៅកាន់តែស្រឡាញ់ថែមទៀត។យ៉ាងណាមិញអ្នកនាងមិនត្រូវបានស្វាមីលោកជា វិបុលឯកភាពនៅឡើតទេគ្រាដែលទើបតែសម្រាលកូនស្រីបានមិនទាន់បានមួយឆ្នាំស្រួលបួល។

អ្នកនាងគង់ សុជាតិបានបញ្ជាក់ថាអ្នកនាងចង់បានកូនបន្តទៀតបើអាចព្រោះថាទាន់យើងអាចពពោះបានកម្លាំងមានត្រូវយកឲ្យហើយ។នៅក្នុងចិត្តគឺពិតជាចង់យកកូនភ្លោះប៉ុន្តែស្វាមីគាត់ថាលឿនពេកព្រោះកូនទើបតែមានមិនទាន់បានមួយឆ្នាំរឹងដៃយើងនៅឡើយនោះទេកុំលឿនពេក។អ្នកនាងគង់ សុជាតិដែលមានក្តីសុខនិងភាពកក់ក្តៅក្នុងស្នេហាបានឲ្យដឹងទៀតថាការណ៍ដែលក្នុងចិត្តចង់យកកូនភ្លោះគឺជាផែនការណ៍យូរមកហើយគ្រាន់តែមិនទាន់មកដល់ភ្លាមៗតែប៉ុណ្ណោះហើយគម្រោងនេះអាចថានៅតែបន្តធ្វើឲ្យបានបើសិនជាកូនស្រីដែលទើបចាប់កំណើតគេធំធាត់ជាងនេះ។លើសពីនេះប្រការដែលស្វាមីបង្អាក់មិនទាន់ចង់ឲ្យយកលឿនពេកព្រោះថាលោកចង់ឲ្យនាងមានកម្លាំងល្អសិនរឹងមាំសិនិងចង់ឲ្យនាងមានពេលរក្សាសម្ជស្សឲ្យស្អាតកុំប្រញាល់ចង់យកកូនពេលនេះអីព្រមទាំងគាត់បង្ហើបថាចង់ចិញ្ចឹមកូនឲ្យមានគុណភាពល្អមើលថែរទាំងឲ្យប្រសើរបើយកបន្ថែមទៀតខ្លាចមើលកូនមិនបានដិតដល់នេះជាមូលហេតុដែលគាត់ដំណក់ពេលឲ្យនៅយូរទៀតសិន។

ចំណែកលោក ជាវិបុលវិញបានឲ្យដឹងដែរថាកុំទាន់ឲ្យភរិយាប្រញាប់ពេកអីក្នុងផែនការណ៍យកកូននេះព្រោះថាចង់ឲ្យគាត់មានពេលថែរក្សាសុខភាពរូបសម្បត្តិឲ្យស្អាតឡើងវិញដោយសារតែការពពោះនេះហើយនាំឲ្យខាតពេលនិងខាតពេលរក្សាសម្រស់ច្រើន។លោកថាក្នុងចិត្តចង់បានកូនបន្តទៀតដែរតែមិនមែនពេលនេះទេនឹកឃើញមិនទាន់យកក៍នឹកឃើញថាយប់ឡើងមិនសូវបានសម្រាកព្រោះមើលកូនខ្លាចគាត់រើគាត់យំយើងនៅក្បែររហូត។ចឹងមានតែចាំកូនមួយៗធំជាងនេះបន្តទៀតចាំយកមួយទៀតក៍ល្អដែរកុំលឿនពេកព្រមជាមួយចង់មើលថែរកូនមួយៗឲ្យល្អជាងនេះឲ្យមានប្រសិទ្ឋភាពទើបពន្យាពេលមិនអាចចេះតែយកៗបានឡើយ។

ការរក្សាចំណងស្នេហានេះបានរឹងមាំត្រូវបានអ្នកទាំងពីរសារភាពថារវល់បែបណាចេះសួរសុខទុក្ខគ្នាចេះណាត់ពេលដើរកម្សាន្តដូចជាមើលកុនដើរទៅក្រៅក្រុងជាដើម។ជាពិសេសនោះត្រូវចេះអត់ធ្មត់ទៅវិញទៅមកនោះជាចំណងមួយរិតស្នេហាឲកាន់តែប្រសើរ។                                                                 

Tags:
  • គង់ សុជាតិ
  • កូនភ្លោះ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥