MENU
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២ | ២,០៣២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ស្ពឺ៖  អាជ្ញាធរមូលដ្ឋាននិងអ្នកភូមិបានអះអាងថាកុមារីម្នាក់បន្ទាប់ពីម្តាយស្លាប់ចោលហើយ ត្រូវឪពុកបោះបង់ទៀតនោះ បានរស់នៅជាមួយអ៊ំស្រីរបស់នាង តាំងពីតូចពេលនេះអ៊ុំស្រីរបស់នាងក៏មានជំងឺឈឺដេកដួលនៅមួយកន្លែងនាងដាច់ចិត្តលើកដៃសុំឲ្យសប្បុរសជនដែលមានចិត្តមេត្តាជួយដល់នាងនិងអ៊ំផងព្រោះថាជីវភាពសព្វថ្ងៃដុនដាបខ្លាំងណាស់។ អ្វីដែលនាងចង់បានបំផុត គឺកង់ និងសម្ភារសិក្សាព្រមទាំងថវិកា ដើម្បីយកអ៊ុំរបស់នាងទៅព្យាបាល ។

កុមារីរូបនេះបាននិយាយរៀបរាប់ថានាងមានឈ្មោះ ធំ សុខឡា អាយុ៧ឆ្នាំ រស់នៅជាមួយម្តាយធំ (បងម្តាយនាង) ក្នុងភូមិដូងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ នាងរស់នៅជាមួយម្តាយធំរបស់នាងដែលយកនាងមកចិញ្ចឹមតាំងពីតូច បន្ទាប់ពីឪពុករបស់នាងចាកចោលនាងទៅរកស៊ីនៅស្រុកថៃ (អ៊ំនាងប្រាប់) ។ កុមារីថា ក្រោយពេលដែលឪពុករបស់នាងចាកចេញបាត់ទៅម្តាយនាងក៏មានជំងឺស្លាប់ចោលនាងទៀត រាល់ថ្ងៃនាងគ្រាន់តែដឹងថានាងមានបងប្អូនបង្កើត៧នាក់នាងជាកូនពៅឯបងៗមិនដឹងរស់នៅឯណាខ្លះទេពេលនេះ ។

តាមប្រភពព័ត៌មានអះអាងថាកុមារីសុខ ឡា បានរៀបរាប់ទៀតថា នាងត្រូវបានម្តាយធំយកមកចិញ្ចឹមតាំងពីតូច បន្ទាប់ពីម្តាយនាងស្លាប់បាត់ ទៅពេលនេះម្តាយធំរបស់នាងក៏ធ្លាក់ខ្លួនមានជំងឺឈឺធ្ងន់ដើរមិនរួចដេកនៅលើកន្ទេលមិនអាចធ្វើអ្វីកើតនោះទេ ។ ម្តាយធំរបស់នាងមានឈ្មោះ មុត យីម អាយុ៥២ឆ្នាំ គ្មានប្តី ។ នាងតូចបានលើកដៃសុំក្តីមេត្តាពីសំណាក់សប្បុរសជនក្នុង និងក្រៅប្រទេស សូមជួយដល់នាង និងអ៊ំរបស់នាងផង ព្រោះថា ពេលនេះគាត់ជិតលាចាកលោកហើយ ព្រោះតែមិនមានប្រាក់ព្យាបាលជំងឺ ។

ក្នុងសភាពធ្លាក់ខ្លួនឈឺដែលមិនមានសង្ឃឹមនោះ ស្ត្រីវ័យចាស់គេស្គាល់ថាឈ្មោះ មុត យីម បាននិយាយទាំងសូវលឺសម្លេងផងនោះ ថា     កុមារីជាក្មួយរបស់គាត់ត្រូវម្តាយស្លាប់ចោលកំព្រាតាំងពីតូច ហើយត្រូវឪពុកបោះបង់ចោលទៀត ។ដោយអាណិតក្មួយគាត់ក៏យកមកចិញ្ចឹម តែពេលនេះអ្វីដែលគាត់បារម្ភបំផុត គឺនៅពេលដែលគាត់ផុតរលត់ជីវិតទៅវាសនារបស់គេនឹងក្លាយជាយ៉ាងណា ។

ស្រី្តជាអ៊ុំបាននិយាយថា បើនិយាយពីឪពុករបស់នាងវិញ តាំងពីមកពីស្រុកថៃវិញ ដឹងថា ប្រពន្ធស្លាប់បាត់ក៏យកប្រពន្ឋថ្មី ហើយមិនដែលនឹកនាមកមើលកូនសម្បីតែម្តង។ ពេលនេះមានតែលើកដៃសុំក្តីមេត្តាករុណាពីសំណាក់សប្បុរសជនដែលមានចិត្តមេត្តាសូមជួយដល់ជីវិតចុងក្រោយរបស់គាត់ និងក្មួយផង ពេលនេះសូម្បីតែអង្កដាំបាយក៏អត់មានដែរ ។

ក្រុមអ្នកភូមិជិតខាង បាននិយាយថា ជីវិតរបស់ម្តាយស្រ្តីចំណាស់មានជំងឺនិងក្មួយស្រីវ័យ៧ឆ្នាំនេះពិតជាកម្សត់មែនទែន ។ក្រោយពេលដែលម្តាយធំរបស់នាងធ្លាក់ខ្លួនឈឺមក និយាយរួមស្ថានភាពពួកគេពិតជាគួរឲ្យគួរឱ្យសង្វេគណាស់ចំពោះជីវិតទុរគតរបស់កុមារី និងអ៊ុំរបស់នាង ។ទាំងម្តាយធំនិងក្មេងតូចបានសូមអំពាវនាវដល់សប្បុរជនជួយនាងផងព្រោះពេលនេះសូម្បីតែចូលរៀនក៍មិនចូលដែរ៕

Tags:
  • កុមារី
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥