MENU
កុំភ្លេចថ្ងៃទី០៨ ខែមិថុនា ជិតដល់ហើយជួប ចាន់ វឌ្ឍនាកា ក្នុងជំនួបប្រកួតក្រុមដែលឈ្នះកម្ពុជា២០ឆ្នាំមកហើយ
កីឡា | ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១៦:១២ | ១,៩៣៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កីឡាករ ចាន់ វឌ្ឍនាកា ដែលកំពុងនៅក្លឹបជប៉ុន Fujieda MYFC បានវិលមកជួបជុំជាមួយក្រុមជម្រើសជាតិកម្ពុជាវិញកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះដោយលោកបានអះអាងលោកបញ្ចេញសមត្ថភាពឱ្យអស់ពីខ្លួនដែលខំហ្វឹកហាត់ពីប្រទេជប៉ុននោះមកក្នុងការប្រកួតមិត្តភាពជាមួយ ឥណ្ឌូនេស៊ី។

បងប្អូនប្រជាពលរដ្ឋខ្មែរសូមកុំភ្លេចចូលរួមគាំទ្រនិងទស្សនានាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ដែលជិតដល់ហើយដើម្បីបានជួបតារាក្នុងដួងចិត្តរបស់លោកអ្នកគឺកីឡាករ ចាន់ វឌ្ឍនាកា សម្រាប់ការប្រកួតជាមួយក្រុមខ្លាំងដែលឈ្នះកម្ពុជា២០ឆ្នាំមកហើយ។

កីឡាករ ចាន់ វឌ្ឍនាកា បានប្រាប់អ្នកសារព័ត៌មានថា លោកបានត្រៀមរួចរាល់ហើយសម្រាប់ការប្រកួតមិត្តភាពខាងមុខនេះដោយលោកបានអះអាងថានាំយកបច្ចេកទេសនិងការហ្វឹកហាត់ដែលខ្លួននៅប្រទេសជប៉ុននោះមកបញ្ចេញឱ្យអស់ពីសមត្ថភាពលើទីលានក្នុងពហុកីឡដ្ឋានជាតិ។

កីឡាករល្បីប្រចាំប្រទេសរូបនេះក៏បានបង្ហើបផងដែរថា មូលហេតុដែលក្លឹបជប៉ុន Fujieda MYFC របស់លោកមិនអាចអនុញ្ញាតលោកឱ្យចូលរួមលេងនោះដោយសារលោកនៅខ្វះខាត់ចំនុនមួយចំនួនដែលត្រូវខំប្រឹងហ្វឹកហាត់បន្ថែមនិងព្យាយាមបន្តទៀត។ ប៉ុន្តែលោកថានឹងប្រហែលជាមិនយូរទេលោកនឹងមានវត្តជួយក្លឹបជប៉ុនមួយនេះ។ សម្រាប់ការហ្វឹកហាត់គឺមានការល្អប្រសើរជាច្រើនដោយសារមានអ្នកបកប្រែនឹងឆាប់យល់ ប៉ុន្តែពេលប្រកួតមែនទែនមិនអាចចូលលេងបានដោយសារតែលោកមានបញ្ហាពិបាកផ្នែកភាសាដែលនិយាយស្តាប់គ្នាមិននិងមិនទាន់យល់ចិត្តបានដូច្នេះមិត្តរួមក្រុមពិបាកលេងជាមួយលោកជាហេតុលោកគ្រូមិនអាចអនុញ្ញាត។

ជាមួយគ្នានោះ លោក ឡេអូណាដូ ល្វីស គ្រូបង្គោលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ក្នុងពិធីសន្និកាសែតប្រកាសបញ្ចីរឈ្មោះកីឡាករដែលត្រូវចូលរួមប្រកួតមិត្តភាពជាមួយប្រទេស ឥណ្តូនេស៊ី កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ថា កីឡាករដែលប្រជាជនខ្មែរតែងតែនឹកនោះ នឹងបង្ហាញខ្លួនសម្រាប់ការប្រកួតមិត្តភាពជាមួយប្រទេស ឥណ្តូនេស៊ីនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ នាពេលខាងមុខនេះ។ 

គ្រូមកពីប្រទេសប្រេស៊ីលរូបបានប្រាប់ថា ប៉ុន្តែកីឡាករនេះមិនអាចធ្វើអាចមកកម្ពុជាដើម្បីហ្វឹកហាត់សមជើងជាមួយក្រុមជម្រើសថ្មីបានឡើយ ដោយសារ ក្លឹបជប៉ុនខាងនោះ ឱ្យវិលត្រឡប់មកវិញបានលុះត្រាសម្រាប់ការប្រកួតធំឬដល់ថ្ងៃពេលប្រកួតក្នុងលីគរបស់FIFAណាមួយដែរ។  បើទោះបីជាក្លឹបជប៉ុនមួយនេះមិនដាក់កីឡាការ ចាន់ វឌ្ឍនាកា លេងអស់ពេលជាច្រើនខែមកហើយ ក៏ដោយក៏លោកបានដឹងថា CV11រូបនេះមានការហ្វឹកហាត់ លើសពីកីឡាករនៅទីនោះច្រើនជាងគេ ។ លោកតែងតែតាមដាននិងទទួលរបាយការណ៍ពីក្លឹបជប៉ុននេះ ចំពោះសកម្មភាព និង ការរស់នៅរបស់កីឡាករ ចាន់ វឌ្ឍនាកា។ 

លោក ឡេអូណាដូ ល្វីស បានបញ្ជាក់ថា គ្រូបង្វឹកកម្ពុជារូបនេះបានបង្ហើបថា ចំពោះបញ្ហានិងសកម្មភាពមិនទាន់ឱ្យកីឡាករ ចាន់ វឌ្ឍនាកា ចូលលេងជាមួយក្រុមជប៉ុននេះ លោកមិនហ៊ាននិយាយឡើយ ប៉ុន្តែអ្វីដែលលោកដឹងច្បាស់នោះ កីឡាករកម្ពុជារូបនេះទទួលការហ្វឹកហាត់ពិសេស សូម្បីតែពេលព្រឹកកីឡាករហាត់ជាប់រហូត និង តែងតែរៀនសូត្រនៅទីនោះជាប់ជានិច្ច ជាមួយកីឡាករដៃទៀត។ ការខំប្រឹងប្រែងរបស់កីឡាករ ចាន់ វឌ្ឍនាកា ដែលហ្វឹកហាត់ខ្លាំងជាប់រហូតបែនេះដោយសារ លោកចង់បង្ហាញខ្លួនក្នុងជម្រើសជាតិជាថ្មីទៀតសម្រាប់ជំនួបការប្រកួត មិត្តភាព ជាប្រទេសឥណ្តូនេស៊ី។

សូមបញ្ជាក់ថា  ការប្រកួតមិត្តភាពរវាង កម្ពុជា និង ឥណ្តូនេស៊ី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើសន្និសីទកាសែតប្រកាសឈ្មោះ ជាផ្លូវការដោយមានវត្តមានកីឡាករចំនួន២៥រូបដូចជា៖  - ស៊ូ យ៉ាទី ២- ហ៊ុល គីមហ៊ុយ ៣- អ៊ុំ សេរីរ័ត្ន ៤- អោម ឧត្តម ៥- ឆុំ ពិសា ៦- ណុប តុលា ៧- សឿយ វិសាល ៨- ធារី ចន្ថាប៊ីន ៩- នេន សុធារ័ត្ន ១០- សឿត បារាំង ១១- រស់ សំអឿន ១២- ឈិន ឈឿន ១៣- ទិត្យ ឌីណា ១៤- ប្រាក់ មុន្នីឧត្តម ១៥- ច្រឹង ពលរដ្ឋ ១៦- ហួយ ផល្លីន ១៧- ប្រាក់ ធីវ៉ា ១៨- អ៊ិន សុដាវិន ១៩- ស៊ុន វណ្ណដេត ២០- កែវ សុផេង ២១- កែវ សុខង៉ន ២២- ឃួន ឡាបូរ៉ាវី ២៣- ចាន់ វឌ្ឍនាកា ២៤- នួន បូរី ២៥- សារី ម៉ាត់ណូរ៉ូទីន។

សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជា ដែលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីពីប្រទេសប្រេស៊ីលនោះ មានសភាពប្រែប្រួលច្រើន ជាមួយភាពល្អប្រសើរ ខណៈការប្រមូលផ្តុំកីឡាករលើកនេះខុសប្លែកជាងមុន និងជុំដោយកីឡាករឆ្នើម។ លទ្ធផលនៃការប្រកូតមិត្តភាពលើកមុន៖ កម្ពុជា ២ - ៣ ឥណ្ឌា ដោយ កីឡារឥណ្ឌា Sunil Chhetri ស៊ុតចូលនានាទី៣៦' កីឡាករកម្ពុជា ឃួន ឡាបូរ៉ាវី  ស៊ុតចូលនានាទី៣៧' វិញ, កីឡារឥណ្ឌា Eje Lalpekhlua  ស៊ុតចូលនានាទី៥០', កីឡារឥណ្ឌា Sandesh Jhingan  ស៊ុតចូលនានាទី៥៣' ចុងក្រោយនាំមុខ៣ហើយ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា តាមវិញបានត្រឹមមួយគ្រាប់ទៀត ដោយស៊ុតចូលនានាទី៦២៕ដោយ បូរិន

                                               

Tags:
  • កុំភ្លេច
  • ចាន់ វឌ្ឍនាកា
  • ប្រកួត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥