MENU
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨ | ២,៨៦២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់អាយុ១២ឆ្នាំយកមកសាកសួរនាំបន្ទាប់ពីបានទទួលពាក្យបន្តឹងថាកុមារាដែលជាជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភទៅកុមារីអាយុ៤ឆ្នាំម្នាក់។ ហេតុការណ៍នេះកើតហេតុឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៨ត្រង់ចំណុចបន្ទប់ជួលអត់លេខ ស្ថិតក្នុងភូមិទី២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

កុមារាដែលជាជនសង្ស័យត្រូវសមត្ថកិច្ចខ្លួនខាងលើមានឈ្មោះសៀង សាក់ អាយុ១២ឆ្នាំរៀននៅសលាបឋមសិក្សាបឹងសាឡាង ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។ចំណែកឯកុមារីរងគ្រោះមានឈ្មោះ ត.ស.ល អាយុ៤ឆ្នាំ ស្នាក់នៅជាក្រុមគ្រួសារក្នុងបន្ទប់ជួលក្បែរកន្លែងកើតហេតុ។

បើកតាមសម្តីស្ត្រីម្នាក់មានឈ្មោះ ឆែម លី អាយុ៤៦ឆ្នាំលក់ផ្លែឈើនៅផ្សារដើមគដែលត្រូវជាយាយរបស់កុមារីរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថាពួគាត់បានមកស្នាក់នៅកន្លែងកើតហេតុអស់រយះពេលជាងមួយឆ្នាំមកហើយ។ជារៀងរាល់ថ្ងៃពេលដែលគាត់និងឪពុកម្តាយរបស់កុមារីរងគ្រោះចេញទៅលក់ផ្លែឈើនៅផ្សារដើមគអស់ គឺបានទុកកុមារីរងគ្រោះឲ្យលោកតាដែលពិការជើងនិងមានជំងឺទឹកនោមផ្អែមប្រចាំកាយមើលថែនៅឯផ្ទះ។

ប្រភពពីម្តាយបន្តទៀតថានៅមុនពេលកើតហេតុពួកគាត់ក៏បានត្រលប់មកពីលក់ផ្លែឈើនៅផ្សារដើមគរវិញ លុះដល់វេលាកើតហេតុលោកយាយរបស់កុមារីរងគ្រោះក៏បាននាំកុមារីរងគ្រោះទៅងូតទឹក ហើយខណះពេលដែលកំពុងតែងូតទឹកកុមារីរងគ្រោះក៏ចេះតែស្រែថាឈឺត្រង់ប្រដាប់ភេទ។

បន្ទប់មកលោកយាយរបស់កុមារីរងគ្រោះក៏បានចាប់កុមារីរងគ្រោះពិនិត្យមើលត្រង់ប្រដាប់ភេទក៏ឃើញមានស្នាមដាច់រលាត់ រួចក៏បានសួរទៅចៅស្រីដែលជាកុមារីរងគ្រោះជាពីរទៅបីដង ហើយកុមារីរងគ្រោះក៏បានរៀបរាប់ប្រាប់ទៅលោកយាយរបស់ខ្លួនថា កុមារាដែលជាជនសង្ស័យខាងលើបានចាប់រំលោភនាងកាលពីថ្ងៃ។

ប្រភពដដែលបន្តទៀតថាបន្ទាប់ពីចៅស្រីដែលជាកុមារីរងគ្រោះបានរៀបរាប់សាច់រឿងប្រាប់ហើយក៏បានរាយការណ៍ជូនមេភូមិក៏ដូនជាសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងភ្លាមៗតែម្តង។

ដោយឡែកកុមារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅយកទៅមន្តីរពេទ្យសម្ភពក្រុងធ្វើការពិនិត្យដោយខាងមន្ទីរពេទ្យមិនបានចេញលិទ្ធផលមកក្រុមគ្រួសាររបស់កុមារីជនរងគ្រោះនោះទេដោយប្រាប់រងចាំសមត្ថកិច្ចឬមានតិការពីតុលារការទើបអាចប្រគោលលិទ្ធផលត្រួតពិនិត្យនេះបាន។

បើតាមសម្តីពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបន្ទាប់ពីធ្វើការសាកសួរនាំទៅលើកុមារាដែលជាជនសង្ស័យខាងលើរួចមកជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិជាបានធ្វើសកម្មភាពរំលោភទៅលើកុមារីរងគ្រោះខាងលើពិបាកមែន។ ដោយកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃកើតហេតុរូបគេនិងក្មេងជាច្រើនអ្នកទៀតរួមទាំងកុមារីរងគ្រោះបានលេងបាយលុកបាយឡរ នៅខាងមុខបន្ទប់ជួលដែលជាកន្លែងកើតហេតុ។

លុះមួយស្ទុះក្រោយមករូបគេក៏បានដើរចូលទៅក្នុងបន្ទប់ជួលរបស់រូបគេ ខណះពេលដែលឪពុកម្តាយចេញទៅធ្វើការអស់ ពេលនោះកុមារីរងគ្រោះក៏បានដើរចូលទៅតាមរូបគេដល់ក្នុងបន្ទប់ ភ្លាមនោះកុមារាដែលជាជនសង្ស័យក៏ចាប់អោបកុមារីរងគ្រោះ ហើយស្រាតខោរបស់នាងរួចផ្តួលនាងទៅនិងឥដ្ឋការ៉ូ ហើយក៏បានធ្វើការចាប់រំលោភទៅលើកុមារីរងគ្រោះតែម្តង។ ប៉ុន្តែមិនបានសម្រេចនេះទេរួចក៏នាំកុមារីរងគ្រោះចេញពីក្នុងបន្ទប់របស់គេវិញទៅ។

ចំពោះមូលហេតុដែលបណ្តាលឲ្យរូបគេកើតមានកាមតណ្ហាចាប់រំលោភទៅលើកុមារីរងគ្រោះខាងលើនោះ គឺព្រោះតែរូបគេបានចូលទៅលេងហ្គេមនៅក្នុងណេតមួយកន្លែងដែលនៅជិតនិងកន្លែងដែលគេស្នាក់នៅ ហើយគេតែងតែបើកមើលរឿងអះអាភាសជាច្រើនដងរហូតកើតមានតណ្ហា ឈានទៅដល់ការចាប់រំលោភកុមារីរងគ្រោះតែម្តងទៅ។

ក្រោយពេលកើតហេតុក្រុមគ្រួសាររបស់កុមារីរងគ្រោះបានទៅធ្វើការដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលបឹងសាឡាង។      បច្ចុប្បន្នកុមារាដែលជាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលបឹងសាឡាងកសាងសំណុំរឿងបញ្ចូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការបន្ត៕

Tags:
  • សមត្ថកិច្ច
  • ឃាត់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥