MENU
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ការងារ | ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨ | ៣,៤៤៣ ដង | ចុចបញ្ចេញមតិ (០)

ហាងលក់សម្លៀកបំពាក់ M&M ភ្នំពេញ ត្រូវការជ្រើសរើសបុគ្គលិក ២មុខដំណែង សរុប៥នាក់ ដូចខាងក្រោម៖

1. អ្នកគ្រប់គ្រងហាង (Shop Manager)

- ទីតាំង៖ ភ្នំពេញ

- ចំនួន៖ ១ នាក់

- ម៉ោងធ្វើការ៖ ពេញម៉ោង (8:00am – 9:00pm)

ការងារដែលត្រូវទទួលខុសត្រូវប្រចាំថ្ងៃ៖

- ចាត់ចែងការដាក់តាំងបង្ហាញសំលៀកបំពាក់អោយមានភាពទាក់ទាញ​តាមម៉ូតនីមួយៗ។

- សម្របសម្រួលការងារបំរើ និងផ្តល់សេវ៉ាដល់អតិថិជនអោយបានសមរម្យ។

- ដោះស្រាយរាល់ចម្ងល់​ និងមតិទាំងឡាយរបស់អតិថិជនទាំងគុណភាពទំនិញ​ និងសេវ៉ាកម្ម។

- ជួយផ្តល់យោបល់ក្នុងការជ្រើសរើសទំនិញឲ្យមានភាពសក្ក័សម​ និងពេញចិត្តចំពោះអតិថិជន។

- រៀបចំទំនិញចូលថ្មី​ និងទំនិញចាស់​ ព្រមទាំងជំរុញការលក់ទំនិញចាស់ ជាមួយវិធីសាស្រ្តpromotion ផ្សេងៗ។

- គ្រប់គ្រង​ stock ចូល​ និងចេញ​ ព្រមជាមួយការបញ្ជាទិញចូលអោយទាន់ពេលវេលា។

- គ្រប់ការដឹកជញ្ជូនទាំងក្នុង​ប្រទេស​ និងក្រៅប្រទេស។

- តាមអោយទាន់នូវម៉ូតថ្មីៗដែលពេញនិយម។

- គ្រប់គ្រងចំណូល និងចំណាយ។

- គ្រប់គ្រង ណែនាំ​ និងជំរុញការលើកទឹកចិត្តបុគ្គលិកទាំងអស់។

- មានភាពច្បាស់លាស់ម៉ត់ចត់ក្នុងការងារ ដើម្បីសម្រេចតាមផែនការដែលបានកំណត់។

តំរូវការ៖

- មានបរិញ្ញាប័ត្រផ្នែកគ្រប់គ្រង ឬផ្នែកលក់ និងទីផ្សារ ឬសញ្ញាប័ត្រប្រហាក់ប្រហែល

- មានបទពិសោធន៌​គ្រប់គ្រងហាងសម្លៀកបំពាក់ចាប់ពី ៣​ឆ្នាំ ឡើងទៅ។

- មានចំណេះដឹងភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង

- មានអាយុ ចាប់​ពី​ ២៥ឆ្នាំ​ ដល់​ ៤០ឆ្នាំ

- ទាំងពីរភេទ

- មានភាពរស់រាយរាក់ទាក់ និងរហ័សរហូនក្នុងការងារ

- មានភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ

អត្ថប្រយោជន៌៖

- ប្រាក់ខែចាប់ពី​ ៣៥០$​ - ៤៥០$

- ប្រាក់ភាគរយនៃចំនួនលក់ប្រចាំខែ

- កាតទូស័ព្ទ១៥$ក្នុងមួយខែ

 

2. បុគ្គលិកលក់ (Seller )

- ទីតាំង៖ ភ្នំពេញ

- ចំនួន៖ ៤ នាក់

- ម៉ោងធ្វើការ៖ ពេញម៉ោង (8:00am – 9:00pm)

ការងារដែលត្រូវទទួលខុសត្រូវប្រចាំថ្ងៃ៖

- រៀបចំដាក់តាំងបង្ហាញសំលៀកបំពាក់អោយមានភាពទាក់ទាញ​តាមម៉ូតនីមួយៗ។

- បំរើ និងផ្តល់សេវ៉ាដល់អតិថិជនអោយបានសមរម្យ។

- ដោះស្រាយរាល់ចម្ងល់​ និងមតិទាំងឡាយរបស់អតិថិជនទាំងគុណភាពទំនិញ​ និងសេវ៉ាកម្ម។

- ជួយផ្តល់យោបល់ក្នុងការជ្រើសរើសទំនិញឲ្យមានភាពសក្ក័សម​ និងពេញចិត្តចំពោះអតិថិជន។

- តាមអោយទាន់នូវម៉ូតថ្មីៗដែលពេញនិយម។

- មានភាពច្បាស់លាស់ម៉ត់ចត់ក្នុងការងារ ដើម្បីសម្រេចតាមផែនការដែលបានកំណត់។

- ធ្វើតាមការណែនាំ និងរាយការណ៍បញ្ហាផ្សេងៗ ដល់អ្នកគ្រប់គ្រងហាង

តំរូវការ៖

- ចប់បាក់ឌុប ឬសញ្ញាប័ត្រប្រហាក់ប្រហែល

- មានបទពិសោធន៌​ផ្នែកលក់ចាប់ពី ១ឆ្នាំ​ ឡើងទៅ។

- មានចំណេះដឹងភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង

- មានអាយុ ចាប់​ពី​ ១៨ឆ្នាំ​ ដល់​ ៣៥ឆ្នាំ

- ទាំងពីរភេទ

- មានភាពរស់រាយរាក់ទាក់ និងរហ័សរហួនក្នុងការងារ

- មានភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ

អត្ថប្រយោជន៌៖

- ប្រាក់ខែចាប់ពី​ ២០០$​ - ២៥០$

- ប្រាក់ភាគរយនៃចំនួនលក់ប្រចាំខែ

- កាតទូស័ព្ទ១៥$ក្នុងមួយខែ

 

បើមានចំណាប់អារម្មណ៍សូមផ្ញើរ CV ឬទាក់ទងតាមព័ត៌មានខាងក្រោមរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨

អ៊ីម៉ែលinfo@mm-shops.com

លេខទូរស័ព្ទ៖ 092 818 777

អាសយដ្ឋាន៖ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tags:
  • M&M
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥