MENU
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣ | ៣,២២៥ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចាប់រំលោភកុមារីម្នាក់ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន នៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ ២០១៨ ដែលឃាត់ខ្លួននៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យឈ្មោះប្រាក់ សុធា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មខាងកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានឲ្យដឹងបន្តថា  យោងតាមការបំភ្លឺពីកុមារីរងគ្រោះឈ្មោះ ឈ.ដ.ល អាយុ១២ ឆ្នាំរស់នៅក្នុងភូមិកើតហេតុខាងលើបានប្រាប់ថាកុមារីរងគ្រោះនិង ជនសង្ស័យ ធ្លាប់ស្គាល់គ្នា និងមានទំនាក់ទំនងតាមបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យបានលួងលោមកុមារីរងគ្រោះទៅជួបដល់ក្នុងបន្ទប់ជួលរបស់គេ និងបានបង្ខំអោយរួមភេទជាមួយគេរហូតបានសម្រេច ០១លើក ថែមទាំងគំរាមមិនអោយកុមារីរងគ្រោះនិយាយប្រាប់អ្នកណាទេ បើមិនដូច្នោះជនសង្ស័យនិងសម្លាប់នាងចោល ទើបពេលកើតហេតុភ្លាមៗ កុមារីរងគ្រោះមិនហ៊ាន និយាយប្រាប់ម្តាយ និងយាយរបស់នាងឡើយ លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ទើបកុមារីរងគ្រោះហ៊ានបង្ហើបប្រាប់ម្តាយ និងយាយរបស់នាង ។

ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ រូបគេ ពិតជាបានលួងលោមកុមារីរងគ្រោះទៅដល់បន្ទប់ជួល ហើយបានធ្វើសកម្មភាពថើប ច្របាច់សុដន និងលេងប្រដាប់ភេទកុមារីរងគ្រោះប្រាកដមែន តែមិនបានធ្វើសកម្មភាពរំលោភទៅលើកុមារីរងគ្រោះដូចការចោទប្រកាន់នោះទេ ។

ចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ បានប្រព្រឹត្តបទល្មើស ៖ រំលោភសេពសន្ធវះ យ៉ាងពិតប្រាកដ ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

Tags:
  • សង្ស័យ
  • រំលោភ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥