MENU
សេដ្ឋកិច្ច
ខេត្តបាត់ដំបង៖  គ្រួសារមួយបានចាប់យកការដាំសណ្តែកគួរ តាមបែបធម្មជាតិ មិនប្រើជីគីមីច្រើនលើសលុបនោះទេហើយទទួលបានការពេញនិយមពីសំណាក់អ្នកបរិភោគច្រើន ដោយសារវាមានរស់ជាតិផ្អែមឆ្ងាញ់ជាងសណ្តែកគួរ ដាក់លក់នៅលើទីផ្សារ។ សណ្តែកគួរជាប្រភេទបន្លែ១ប្រភេទដែលកសិករកម្ពុជានិយមដាំនិងបរិភោគក្នុងជីវិតរស់នៅប្រចាំថ្ងៃដោយសារសណ្តែកគួរ អាចច្នៃជាបន្លែ អន្លក់ ឆា និងហូបឆៅ ឬជ្រក់ក៏បាន។លើសពីនេះសណ្តែកគួរជាបន្លែដែលសម្បូរណ៏ទៅដោយជីវជាតិនិងសារធាតុចិញ្ចឹមជាច្រើនមុខដែលជួយទ្រទ្រង់សារពាង្គកាយមនុស្ស។ ដោយមើលឃើញពីគុណប្រយោជន៏និងតម្រូវការសណ្តែកគួរ នៅលើទីផ្សា កសិករមួយរស់នៅក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានចាប់អារម្មណ៏លើការដាំដំណាំនេះ ធ្វើឲ្យជីវភាពគ្រួសារកើនឡើង១កម្រិតដោយសារភាពឧស្សាហ៏ព្យាយាមមានគំនិតច្នៃប្រជាឌិត ជាងទុកដីនៅទំនេរចោល។ លោកគឹម ឡុញអាយុ៤៩ឆ្នាំ,បានរៀបរាប់ឲ្យដឹងថា ដំណាំសណ្តែកគួរ ងាយដាំត្បិតវាជាបន្លែផ្លែ ដែលចូលចិត្តអាកាសធាតុត្រជាក់បន្តិចនិងមិនក្តៅហែង ហើយជាពិសេសសណ្តែកគួរជាដំណាំដែលត្រូវការទឹកច្រើន៕លោកបន្តថាប្រសិនបានដីផុសល្អមានជីជាតិមានសំណើមសណ្តែកគួរនិងរហ័សធំផ្លែល្អហើយច្រើន។ កសិករខាងលើបានឲ្យដឹងទៀតថា សណ្តែកគួរ ដែលគ្រួសារលោកដាំក៏មិនខុសពីសណ្តែកគួរដែលគេលក់នៅលើទីផ្សាដែរ គ្រាន់តែសណ្តែកគួរដែលលោកដាំមានលក្ខណៈពិសេសជាងសណ្តែកគួរនៅទីផ្សាបន្តិច ត្រង់ថាវាមានរស់ជាតិ ផ្អែម ឆ្ងាញ់ ផ្លែស្រស់តឹងណែនស្វិតមានទឹក ដែលធ្វើឲ្យអតិថិជនជាប់ចិត្តទិញបរិភោគច្រើននិងដណ្តើមគ្នាទិញនៅលើទីផ្សាដោយសារលោកមិនប្រើជីគីមី ដាំតាមបែបធម្មជាតិនិងតាមការណែនាំពីមន្ត្រីជំនាញមន្ទីកសិកម្មខេត្ត។ លោកបន្តថា ដោយអនុវត្តដាំតាមការណែនាំនៅពេលបានផលមានម៉ូយមកចាំទិញដល់ចំការមិនចាំបាច់ដឹកទៅលក់ទេ ម៉ូយទាំងនោះបានដឹកទៅលក់ទីរួមស្រុកថ្មគោល ឬទីរួមខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ៕ លោកបានបន្តថា សណ្តែកគួរមានពូជ២ប្រភេទ (ពូជសណ្តែកគួរពោះជ្រូកសញ្ញាឥន្ទ្រីយ៏និងពូជសញ្ញាព្រួញ) ដោយលោកបានយកពូជសញ្ញាទាំង២មកដាំគុណភាពល្អដូចគ្នាកំពុងពេញនិយមលើទីផ្សាប្រចាំថ្ងៃ គឺលោកតែងយកពូជនេះមកដាំដុះដើម្បីបង្កើនជីវភាពឲ្យប្រសើរឡើង ឆ្លៀតពីបង្រៀនសិស្សនៅសាលាហើយមុខរបរបន្ទាប់បន្សំដាំដុះបន្លែបង្ការនេះលោកបានចាប់ដាំដុះរយៈពេលពី៦ទៅ៧ឆ្នាំមកហើយ បានប្រាក់ឲ្យកូនបានសិក្សារៀនសូត្រគ្រប់គ្រាន់៕ លោកបានបន្តថា ចំណែកឯវិធីដាំមិនមានអ្វីស្មុគស្មាញនោះទេមុនដាំត្រូវត្រៀមដីដោយរាស់បំបែកឲ្យល្អិតលាយជីលាមកសត្វ ផេះឬជីកំប៉ុស៏ហើយហាលដីនោះមួយសប្តាហ៏ លើកជារង ដោតទ្រើងជាជួរ ដាក់ទ្រីបរៀបប្រព័ន្ធទឹកបើកស្រោចស្រពជាប្រចាំ ១ថ្ងៃ៣ដងរយៈពេល១៥នាទីម្តង ព្រឹក ថ្ងៃត្រង់និងល្ងាចរយៈពេលតែ១ខែ១០ទៅ១៥ថ្ងៃបានបេះផលហើយ ចំណាយទុនសរុបដំបូងអស់តែ២លានរៀល បេះលក់បានរយៈពេល២ខែ បានកម្រៃពី៦ទៅ៧លានរៀល ហើយទ្រើងនេះលោកអាចដាំដុះបានពី៣ទៅ៥ដងទៀតបានខូចធ្វើថ្មី។ កសិករខាងលើបានបញ្ជាក់ទៀតថា ដោយសារតម្រូវការទីផ្សាកាលពីឆ្នាំមុនលោកដាំត្រសក់បានកម្រៃថោកពេកពី៨ទៅ១ពាន់រៀល លោកបានងាកមកដាំសណ្តែកគួរវិញម្តង ដោយសណ្តែកគួរឆ្នាំនេះមានទីផ្សាល្អបច្ចុប្បន្នក្នុង១គក,ពី២ពាន់ទៅ២,៥០០រៀល បើប្រៀបធៀបនិងឆ្នាំមុន១គក,បានតែ១,២០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។ លោកដៀង ម៉ាក់ មេឃុំតាម៉ឺន បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងឃុំរបស់លោកមានជាង៣ពាន់គ្រួសារមនុស្សរាយជាង១ម៉ឺននាក់ ពួកគាត់ជាប្រជាកសិករដែលចាប់យករបរដាំដំណាំបន្លែបង្កាជាអាជីពបន្ទាប់បន្សំក្នុងឃុំមានចំនួនជាង១០០គ្រួសារស្មើនិង៣០% លោកបន្តថាពួកគាត់ទាំងនោះក៏មានស្រែធ្វើស្រូវដែរ តែទោះជាយ៉ាងណាក៏ពួកគាត់នៅតែឆ្លៀតដាំដុះដើម្បីបង្កើនជីវភាពឲ្យប្រសើរឡើងហើយឃុំរបស់លោកក៏មិនសូវមានប្រជាពលរដ្ឋធ្វើចំណាកស្រុកច្រើនដែរ៕                    
ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ១៤:៥៩ | ០ មតិ | ១០៧ ដង

ខេត្តត្បូងឃ្មុំ៖  ប្រជាកសិករខេត្តត្បូងឃ្មុំ និយមដាំដំណាំម្រេចច្រើនជាងដំណាំផ្សេងៗពូជម្រេច៣ប្រភេទ ដែលកសិករជ្រើសយកមកដាំដោយសារវាឲ្យផលល្អ ហើយធន់អាកាសធាតុ ឆ្នាំនេះការប្រមូលផលរបស់កសិករបានផលល្អជាងឆ្នាំទៅ តែតម្លៃទីផ្សារថោកជាងឆ្នាំទៅមិញជិតពាក់កណ្តាល ។ ប្រជាកសិកររស់នៅក្នុងស្រុកមេមត់លោកឈិន សាវ័នដែលមានបទពិសោធន៍ក្នុងការដាំដំណាំម្រេចរយៈពេល២០ឆ្នាំមកហើយ បានបញ្ជាក់ឲ្យដឹងថា ជាទូទៅ ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំនិយមដាំពូជម្រេច ចំនួន៣ប្រភេទ រួមមាន៖ ពូជម្រេចខ្មែរ ហៅថាម្រេចបាយ ពូជម្រេចជូរលិន និងពូជម្រេចឥណ្ឌា ។ពូជម្រេចទាំង៣ប្រភេទ ឲ្យផលប្រហាក់ប្រហែលគ្នា វាអាស្រ័យលើការថែទាំរបស់កសិករ បើការថែទាំដិតដល់ម្រេចឲ្យផល អាចពី ៥ ទៅ ៦ តោន ក្នុង១ហិចតា ។ កសិករបានលើកឡើងថា៖ការដាំដុះក្នុងរយៈពេល១ឆ្នាំ ម្រេច ចាប់ឲ្យផលហើយ វាឲ្យពេញលេញវាមានអាយុចាប់ពី៣ទៅ ៤ឆ្នាំការថែទាំកសិករត្រូវស្រោចទឹករាល់៣ថ្ងៃម្តងគឺស្រោចទឹកឲ្យសើមជោគដី ការប្រើប្រាស់ជីកសិករត្រូវប្រើជី អ៊ីអ៊ឹម និង ជីលាមកគោ ជីទាំង២មុខនេះ ជាការគ្រប់គ្រាន់សម្រាប់ដំណាំម្រេច ។ ការទុកស្មៅនៅក្នុងទីចំការ ល្អម៉្យាងដែរនៅរដូវប្រាំង វាជួយឲ្យដីចំការមានជាតិសើម ពេលយប់វាជួយបឺតទឹកសន្សើមថែមទៀតផង តែវាក៏ត្រូវការជីដែរ តែនៅរដូវវស្សាកសិករត្រូវតែជំរាស់វាចោល នោះចោលទើបល្អ ដើម្បីជៀសវាងម្រេចជាំទឹក បណ្តាល ឲ្យម្រេចងាប់ ។ ម្រេចវាមានអាយុកាលវែងណាស់ គាត់ដាំលើផ្ទៃដី៣ហិចតា រយៈពេល២០ឆ្នាំមកហើយ គាត់នៅតែប្រមូលផលរហូតនឹង  កសិករចាប់ប្រមូលផលពីខែ២ រហូតដល់ខែ៦ ទើបបេះផ្លែវាអស់ ឆ្នាំនេះ ម្រេចឲ្យផលល្អ ដោយសារ អាកាសធាតុល្អ មានធ្លាក់ភ្លៀងជាហូរហែ តែតម្លៃទីផ្សារក្នុង១គីឡូក្រាម តម្លៃ១៩០០០រៀល ចាញ់ឆ្នាំទៅតម្លៃរហូតដល់៣២០០០រៀល ។ យោងតាមលោក ឈឹម សាវ័ន បានបញ្ជាក់ឲ្យដឹងទៀតថា ភាពប្រឈមរបស់កសិករ តម្លៃចុះថោក ប៉ុណ្ណេះផាត់ថ្លៃជី ការថែទាំ កសិករចំណេញដែរតែតិចតួចណាស់ ។ ម្រេចងាប់ មូលហេតុ អាកាសធាតុក្តៅពេក ភ្លៀងខ្លាំងពេកបណ្តាលឲ្យជាំទឹក ការប្រើគីមីជីខុសបច្ចេកទេស ដូចជាការប្រើ ជីកែង ជីកុកនិងក្បាលក្របីជាដើមវាឆាប់ឲ្យផលតែវាក៏ឆាប់ងាប់ដែរ។យោងតាមបទពិសោធន៍ គ្មានជីអ្វី ល្អជាងការប្រើជី អ៊ីអ៊ឹម និង ជីលាមកគោនោះទេ ។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ឲ្យដឹងដែថា ខេត្តត្បូងឃ្មុំរបស់យើង ប្រជាកសិករបានដាំដំណាំម្រេចទាំង៧ស្រុក/ក្រុង  ហើយក្នុងនោះស្រុកមេមត់ បានដាំម្រេចច្រើនជាងគេគឺរហូតដល់ចំនួន២១០០ហិកតា៕                                                                       
ថ្ងៃព្រហស្បតិ៍ ទី២០ មេសា ២០១៧, ១៥:៤៦ | ០ មតិ | ១៥២ ដង

រាជធានីភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជបានកើនឡើងដល់៣០០០លានដុល្លារឬ៣កោដដុល្លារអាមេរិកចាប់ពីឆ្នាំ២០១៥ដល់២០១៦។នេះបើតាមការអះអាងរបស់លោកជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការ បរទេសថ្លែងប្រាប់ អ្នកសារព័ត៌មាន ក្រោយពីជំនួប រវាង លោកប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេសនិងលោកមុំ រ៉ាឌី តំណាងអាមេរិកសញ្ជាតិខ្មែរ នៅទីស្តី ការក្រសួង ការបទេស។ លោកជុំ សុន្ទរីបានលើកឡើងថាក្នុងជំនួបនេះលោកមុំ រ៉ាឌីបានលើកឡើង ជម្រាប លោក រដ្ឋមន្រ្តីថាប្រទេសកម្ពុជាមានការរីកចំរើនគួរកត់សម្គាល់។ពេលនេះកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងសំណង់រីកចំរើនយ៉ាងខ្លាំង។ក្នុងនោះលោកបានលើកឡើងពីបញ្ហាកីឡាដែលលោកចង់ឲ្យមានការផ្លាស់ប្តូរការសិក្សាផ្នែកកីឡារវាងកីឡារវាងប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តីបានលើកឡើងថាទាក់ទងនឹងបញ្ហាទេសចរណ៍វិញអ្នកទេសចរអាមេរិកមកកម្ពុជាមានចំនួន២៤ម៉ឺននាក់មកកាន់ប្រទេសកម្ពុជា។លោកលើកឡើងទៀតថាសូមអរគុណចំពោះជួយរបស់សហរដ្ឋអាមេរិកដែលបានផ្តល់ប្រទេសកម្ពុជាក្នុងការជួយដល់ការដោះមីននិងការបន្តអនុគ្រោះការនាំទិញពីកម្ពុជាចូលទីផ្សារអាមេរិកដោយមិនគិតថ្លៃ។ លោករដ្ឋមន្រ្តីបានលើកឡើងថាក្រោមការជួយឧត្តម្ភនេះប្រទេសកម្ពុជាបានបោសសំអាតមីនលើផ្ទៃដីរាប់ពាន់ហិកតានិងបានកាត់បន្ថយគ្រោះថ្នាក់ដោយគ្រាប់មីនក្នុងមួយឆ្នាំក្រោម១០០នាក់។ក្រៅពីនោះកម្ពុជាបានបញ្ជូនកម្លាំងរក្សាសន្តិភាពនៅក្រោមការរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនៅស៊ូដង់ ម៉ាលី អាហ្វ្រិចកណ្តាលនិងប្រទេសមួយចំនួនទៀត។ លោកមុំ រ៉ាឌីបានថ្លែងប្រាប់អ្នកកាសែតក្រោយពីជំនួបថាលោកបានទៅកាន់ខេត្តសៀមរាបរយៈពេលពីរថ្ងៃឃើញមានការរីកចំរើនច្រើនណាស់ជាពិសេសសន្តិសុខល្អណាស់។លោកថា”ខ្ញុំសប្បាយចិត្តដោយឃើញមានរីកចំរើនបែបនេះ”។ក្នុងរយៈពេលទស្សនកិច្ចនេះលោកចង់ពង្រីកការងារកីឡាហើយលោកបានជួបជាមួយសិស្ស អនុវិទ្យាល័យ វិទ្យាល័យប្រមាណ៧០នាក់។ពេលនេះលោកចង់ឲ្យយុវជនខំទាំងអស់គ្នាដើម្បីកសាងប្រទេសជាតិ។ នៅពេលសួរថាលោកយល់យ៉ាងណាដែរចំពោះប្រទេសកម្ពុជាក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យបើប្រៀបធៀបនឹងអាមេរិក?លោកបានលើកឡើងថាបញ្ហាសុខភាពវាងសំខាន់ណាស់និងលោកធ្លាប់បានឆ្លងកាត់ការលំបាកណាស់តែលោកមិនដែលបានបោះបង់ឱកាសនោះទេ។យើងត្រូវខិតខំទាំងអស់គ្នា ឈប់គាបសង្កាត់គ្នាត្រូវខំប្រឹងប្រែងឡើង។ជួយលើកស្ទួយគ្នាឡើងទៀបយើងមានការរីកចំរើនទៅមុខ។ លោកបានលើកឡើងថាលោកមកប្រទេសកម្ពុជានៅពេលនេះមានបំណង់ចង់ឲ្យយុវជនអាមេរិកនិងកម្ពុជាសហការគ្នាលើវិស័យកីឡាបានខ្លាំងដើម្បីឈានទៅលេងនៅក្នុងកីឡាស៊ីហ្គេមខាងមុខ។លោកថាលោកមានការស្តាយដែលមានពេលខ្លីពេកសម្រាប់ការជួបជាមួយប្អូនខ្មែរនៅពេលនេះ។លោកបានលើកឡើងថាលោកមានបំណង់ចង់ឲ្យប្រទេសកម្ពុជាទទួលបានមេដាយមាសដូចប្រទេសគេដែរ។លោកថា៖”ខ្ញុំចង់ឲ្យមានការពង្រីកកីឡាបាស្កេតដោយឲ្យយុវជនកម្ពុជាទៅសិក្សានៅប្រទេសអាមេរិកនិងយុវជនអាមេរិកមកកម្ពុជាដើម្បីសិក្សាលើកវិស័យនេះបើទោះបីកម្ពុជាកីឡាផ្សេងៗហើយក្តី”៕       រាជធានីភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជបានកើនឡើងដល់៣០០០លានដុល្លារឬ៣កោដដុល្លារអាមេរិកចាប់ពីឆ្នាំ២០១៥ដល់២០១៦។នេះបើតាមការអះអាងរបស់លោកជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការ បរទេសថ្លែងប្រាប់ អ្នកសារព័ត៌មាន ក្រោយពីជំនួប រវាង លោកប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេសនិងលោកមុំ រ៉ាឌី តំណាងអាមេរិកសញ្ជាតិខ្មែរ នៅទីស្តី ការក្រសួង ការបទេស។ លោកជុំ សុន្ទរីបានលើកឡើងថាក្នុងជំនួបនេះលោកមុំ រ៉ាឌីបានលើកឡើង ជម្រាប លោក រដ្ឋមន្រ្តីថាប្រទេសកម្ពុជាមានការរីកចំរើនគួរកត់សម្គាល់។ពេលនេះកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងសំណង់រីកចំរើនយ៉ាងខ្លាំង។ក្នុងនោះលោកបានលើកឡើងពីបញ្ហាកីឡាដែលលោកចង់ឲ្យមានការផ្លាស់ប្តូរការសិក្សាផ្នែកកីឡារវាងកីឡារវាងប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តីបានលើកឡើងថាទាក់ទងនឹងបញ្ហាទេសចរណ៍វិញអ្នកទេសចរអាមេរិកមកកម្ពុជាមានចំនួន២៤ម៉ឺននាក់មកកាន់ប្រទេសកម្ពុជា។លោកលើកឡើងទៀតថាសូមអរគុណចំពោះជួយរបស់សហរដ្ឋអាមេរិកដែលបានផ្តល់ប្រទេសកម្ពុជាក្នុងការជួយដល់ការដោះមីននិងការបន្តអនុគ្រោះការនាំទិញពីកម្ពុជាចូលទីផ្សារអាមេរិកដោយមិនគិតថ្លៃ។ លោករដ្ឋមន្រ្តីបានលើកឡើងថាក្រោមការជួយឧត្តម្ភនេះប្រទេសកម្ពុជាបានបោសសំអាតមីនលើផ្ទៃដីរាប់ពាន់ហិកតានិងបានកាត់បន្ថយគ្រោះថ្នាក់ដោយគ្រាប់មីនក្នុងមួយឆ្នាំក្រោម១០០នាក់។ក្រៅពីនោះកម្ពុជាបានបញ្ជូនកម្លាំងរក្សាសន្តិភាពនៅក្រោមការរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនៅស៊ូដង់ ម៉ាលី អាហ្វ្រិចកណ្តាលនិងប្រទេសមួយចំនួនទៀត។ លោកមុំ រ៉ាឌីបានថ្លែងប្រាប់អ្នកកាសែតក្រោយពីជំនួបថាលោកបានទៅកាន់ខេត្តសៀមរាបរយៈពេលពីរថ្ងៃឃើញមានការរីកចំរើនច្រើនណាស់ជាពិសេសសន្តិសុខល្អណាស់។លោកថា”ខ្ញុំសប្បាយចិត្តដោយឃើញមានរីកចំរើនបែបនេះ”។ក្នុងរយៈពេលទស្សនកិច្ចនេះលោកចង់ពង្រីកការងារកីឡាហើយលោកបានជួបជាមួយសិស្ស អនុវិទ្យាល័យ វិទ្យាល័យប្រមាណ៧០នាក់។ពេលនេះលោកចង់ឲ្យយុវជនខំទាំងអស់គ្នាដើម្បីកសាងប្រទេសជាតិ។ នៅពេលសួរថាលោកយល់យ៉ាងណាដែរចំពោះប្រទេសកម្ពុជាក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យបើប្រៀបធៀបនឹងអាមេរិក?លោកបានលើកឡើងថាបញ្ហាសុខភាពវាងសំខាន់ណាស់និងលោកធ្លាប់បានឆ្លងកាត់ការលំបាកណាស់តែលោកមិនដែលបានបោះបង់ឱកាសនោះទេ។យើងត្រូវខិតខំទាំងអស់គ្នា ឈប់គាបសង្កាត់គ្នាត្រូវខំប្រឹងប្រែងឡើង។ជួយលើកស្ទួយគ្នាឡើងទៀបយើងមានការរីកចំរើនទៅមុខ។ លោកបានលើកឡើងថាលោកមកប្រទេសកម្ពុជានៅពេលនេះមានបំណង់ចង់ឲ្យយុវជនអាមេរិកនិងកម្ពុជាសហការគ្នាលើវិស័យកីឡាបានខ្លាំងដើម្បីឈានទៅលេងនៅក្នុងកីឡាស៊ីហ្គេមខាងមុខ។លោកថាលោកមានការស្តាយដែលមានពេលខ្លីពេកសម្រាប់ការជួបជាមួយប្អូនខ្មែរនៅពេលនេះ។លោកបានលើកឡើងថាលោកមានបំណង់ចង់ឲ្យប្រទេសកម្ពុជាទទួលបានមេដាយមាសដូចប្រទេសគេដែរ។លោកថា៖”ខ្ញុំចង់ឲ្យមានការពង្រីកកីឡាបាស្កេតដោយឲ្យយុវជនកម្ពុជាទៅសិក្សានៅប្រទេសអាមេរិកនិងយុវជនអាមេរិកមកកម្ពុជាដើម្បីសិក្សាលើកវិស័យនេះបើទោះបីកម្ពុជាកីឡាផ្សេងៗហើយក្តី”៕       
ថ្ងៃពុធ ទី២៩ មីនា ២០១៧, ១៤:១៥ | ០ មតិ | ១៣១ ដង

ខេត្តបាត់ដំបង៖   លោកច័ន្ទ សុផលអភិបាលខេត្តបាត់ដំបងបានថ្លែងថាក្រសួងពាណិជ្ជកម្មសម្រេចជ្រើសរើសយកស្រុកភ្នំព្រឹកក្នុងខេត្តបាត់ដំបងជាមជ្ឍមណ្ឌលរួមលើការប្រមូលទិញដំឡូងមីផ្គត់ផ្គង់ត្រង់ទៅកាន់ទីផ្សារប្រទេសចិនដើម្បីដោះស្រាយវិបត្តិទីផ្សារដែលធ្លាក់ទាបតាមមាត់ឈ្មួញ។ លោក ចន្ទ័ សុផល អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ទៀតថា លទ្ធផលដែលសម្រេចបាននេះក្រសួងពាណិជ្ជកម្មបានប្រគល់សិទ្ធអោយដៃគូរក្រុមហ៊ុនGOODWAY AGRIក្នុងការប្រមូលទិញកសិផលពីកសិករដូចជាស្រូវ ដំឡូងមី ពោត សណ្តែកជាដើមសម្រាប់បម្រើការនាំចេញទៅក្រៅប្រទេស។ បើយោងតាមការដកស្រង់របាយការណ៍នៃទិវាដំឡូងមីក្រោមប្រធានបទជម្រុញការលើកកម្ពស់ផលិតផលដំឡូងមីកម្ពុជាបានអោយសារព័ត៌យើងដឹងនៅថ្ងៃទី៤ខែមីនាឆ្នាំ២០១៧នេះបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានជម្រុញនិងការលើកទឹកចិត្តអោយកសិករដាំដំឡូងមីប្រឹងប្រែង ពង្រីកការដាំដុះអោយកាន់តែខ្លាំងក្លាថែមទៀតពិសេសសម្រាប់កសិករក្នុងខេត្តបន្ទាយមានជ័យ ប៉ៃលិននិងបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបងដែលមានសក្តានុពលខាងផលិតដំឡូងមីជាមធ្យមក្នុងមួយឆ្នាំជាង១សែនហិកតា ដំណាំពោតជាង៦ម៉ឺនហិកតានិងដំណាំរួមផ្សំផ្សេងៗជាង២សែនហិកតាទៀត។ ការបង្កើតឡើងនូវគោលនយោបាយស្របតាមយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជានេះដោយសារក្រសួងពាក់ពន្ធ័ទាំង២ខាងលើនេះមើលឃើញការដាំដុះដំឡូងមី ពោត ដំណាំសណ្តែកជាដើមមានសន្ទុះខ្លាំងក្លាប៉ុន្តែនៅពេលដែលប្រមូលផលកសិករប្រឈមខ្លាំងជាមួយតម្លៃក្នុងទីផ្សាររហូតជំពាក់បំណុលធនាគា ក្រុមហ៊ុនផងដែរ។ មន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្រៅពីនេះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋផ្ទាល់នៅតាមតំបន់ព្រំដែនរួមទាំងសហគមន៍ដំឡូងមីទាំងមូលបានផ្លាស់ប្តូរបច្ចេកទេសការដាំដុះជាមួយក្រុមហ៊ុន កាត់បន្ថយការចំណាយដើមទុនច្រើនសំដៅលើកកម្ពស់គុណភាពដំណាំអោយបានត្រឹមត្រូវមានស្តង់ដាររួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម៕                                                                    
ថ្ងៃអាទិត្យ ទី០៥ មីនា ២០១៧, ០៩:៤១ | ០ មតិ | ២៤២ ដង

រាជធានីភ្នំពេញ៖  ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៧បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅចូលរួម ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន “គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច” ជាមួយ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development - IFAD) នៅទីស្នាក់ការកណ្តាលរបស់ IFAD នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ ពិធីចុះហត្ថលេខានេះ គ្រោងប្រព្រឹត្តធ្វើនៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ ។កិច្ចព្រមព្រៀងឥណទានសម្បទាននេះ នឹងត្រូវចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Gilbert Fossoun Houngbo ប្រធាន IFAD មានទឹកប្រាក់ចំនួន ៣៦,៣០ លានដុល្លារអាមេរិក សម្រាប់ជាឥណទានរួមចំណែកគាំទ្រអនុវត្ត “គម្រោងជំរុញទី ផ្សារសម្រាប់កសិកម្មខ្នាតតូច” ដែលគម្រោងត្រូវការទឹកប្រាក់សរុបចំនួនប្រមាណ ៦១,៦៥ លានដុល្លារអាមេរិក ។ គម្រោងនឹងត្រូវដឹកនាំអនុវត្តដោយក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍជនបទ និងមានរយៈពេលអនុវត្តចំនួន ០៦ ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ ដល់ ២០២២ ។ ក្រៅពីហិរញ្ញប្បទានដោយ IFAD, គម្រោងនេះ នឹងត្រូវចូលរួមសហហិរញ្ញប្បទានដោយអ្នកទទួលផល និងដៃគូក្នុងវិស័យឯកជន មានទឹកប្រាក់ចំនួនប្រមាណ ១៦,៧០ លានដុល្លារអាមេរិក និងដោយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួនប្រមាណ ៨,៦៥ លាន ដុល្លារអាមេរិក ។ “គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច” មានគោលដៅចូលរួមលើកកម្ពស់ជីវភាពកសិករខ្នាតតូចឱ្យ ទទួលបានផលចំណេញខ្ពស់ពីការធ្វើកសិកម្ម តាមរយៈការចូលធ្វើអន្តរាគមជំនះដោះស្រាយរាល់បញ្ហាប្រឈមក្នុង វិស័យកសិកម្ម ទាំងនៅក្នុងដំណាក់កាលខ្សែសង្វាក់ផលិតកម្ម, ទាំងក្នុងការធ្វើកសិពាណិជ្ជកម្ម, និងជាពិសេស ការ ជំរុញតភ្ជាប់ឱ្យដល់ទីផ្សារកសិកម្ម ។ ក្នុងជំហានដំបូង គម្រោងនឹងផ្តោតលើមុខទំនិញចំនួន ៥ មុខ រួមមាន៖ ស្រូវ, បន្លែ, មាន់ចិញ្ចឹមលក្ខណៈគ្រួសារ, ដំឡូង និងសូត្រ ។ គម្រោងនេះ នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់កសិករ ក្រីក្រ ចំនួនប្រមាណ ៧៥ ០០០ គ្រួសារ ក្នុងខេត្តចំនួន ១៥ រួមមាន៖ ខេត្តកំពត, តាកែវ, កណ្តាល, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ចាម, កំពង់ធំ, ក្រចេះ, រតនគិរី, ស្ទឹងត្រែង, ព្រះវិហារ, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង និង ប៉ៃលិន ។ គម្រោងនឹងពិនិត្យលទ្ធភាពពង្រីកមុខទំនិញនៅជំហានបន្តបន្ទាប់ទៀត តាមតម្រូវការជាក់ស្តែង ។                                               
ថ្ងៃអាទិត្យ ទី២៦ កុម្ភៈ ២០១៧, ០៩:១៦ | ០ មតិ | ២២៧ ដង

រាជធានីភ្នំពេញ៖ ​ក្រសួងការបរទេសបានអះអាងថានៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង ១០:00 ព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងមានពិធីចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ទេស រដ្ឋ មន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម គីម វ៉ន ជីន ឯកអគ្គរដ្ឋ ទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លើឯកសារចំនួន២ ។ ឯកសារទាំងនោះមានដូចខាង ក្រោម៖កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទាន សម្បទាននៃ មូលនិធិ សហប្រតិ បត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០១៦-២០១៨ ដែលមានទឹកប្រាក់ចំនួន ៣៥០.០០០.០០០ លាន ដុល្លារអាមេរិក (បីរយ ហាសិបលានដុល្លារអាមេរិក) ដែលនឹងត្រូវប្រើប្រាស់សម្រាប់ ផ្គត់ ផ្គង់ ហិរញ្ញវត្ថុ ដល់ គម្រោង អាទិភាពនានាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខ ភាព ផ្លូវជនបទ និង ប្រព័ន្ធ លូបង្ហូរទឹក។ កិច្ចសម្របសម្រួល ស្តីពីការផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងលើក កម្ពស់គុណភាពផ្លូវ ជាតិ លេខ៤៨ ដែលមានទឹកប្រាក់ចំនួន ៦៧.៤៣៤.០០០ ដុល្លារអាមេរិក (ហុកសិបប្រាំពីរ លាន បួនរយសាមសិបបួនពាន់ដុល្លារអាមេរិក)។ គួរកត់សំគាល់ថា ការបន្តគាំទ្ររបស់សាធារណរដ្ឋកូរ៉េ បានឆ្លើយតបយ៉ាងល្អដល់កិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឲ្យប្រសើរនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងរួម ចំណែកដល់ការរក្សានូវកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។
ថ្ងៃអង្គារ ទី៣១ មករា ២០១៧, ១៣:១៩ | ០ មតិ | ១៨១ ដង

ខេត្តមណ្ឌលគិរី៖   មន្ត្រីទេសចរណ៍ខេត្តមណ្ឌលគិរីបានព្យាករណ៍និងការរំពឹងទុកថា ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលមក លេងកម្សាន្តនៅខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០១៧នេះ នឹងមានកំណើនជាងឆ្នាំ២០១៦ គ្រាដែលភ្ញៀវមកលេងកម្សាន្តក្នុងខេត្តនេះពីមួយឆ្នាំទៅមួយឆ្នាំ តែងតែមានការកើនឡើងគួឲ្យកត់សម្គាល់ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យលោកហ៊ានរំពឹងថា ភ្ញៀវទេសចរណ៍នឹងមកលេងខេត្តមណ្ឌលគិរីច្រើនក្នុងឆ្នាំ២០១៧នេះ ពីព្រោះបច្ចុប្បន្នប្រទេសកម្ពុជាបាននិងកំពុងមានការរីកចម្រើនរៀងរាល់ថ្ងៃ    ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋក៏មានការរីកចម្រើនដូចគ្នា     ដូច្នេះពួកគាត់អាចមានលទ្ធភាព គ្រប់គ្រាន់សម្រាប់ការដើរលេងកម្សាន្ត ហើយនៅមានកត្តាជាច្រើនទៀតដូចជា ខេត្តមណ្ឌលគិរីមានរមណីដ្ឋានស្អាតៗ  និង កំពុងរីកចំរើន រីឯបញ្ហាសន្តិសុខក៏ល្អប្រសើរ កត្តាមួយទៀតនោះគឺ   បណ្ដាញសារព័ត៌មានតែងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ពីខេត្តមណ្ឌលគិរី ឲ្យប្រជាជនកម្ពុជាបានដឹង ក៏ដូចជាទូទាំងសកល។ លោក  ជាពិសេស  សព្វថ្ងៃនេះប្រពន្ធផ្លូវថ្នល់ នៅតំបន់ភូមិភាគឥសាន្តល្អ អាចធ្វើឲ្យភ្ញៀវទេសចរណ៍ធ្វើដំណើរបានស្រួល ។លោកបន្តថា នាឱកាសបុណ្យទានម្ដងៗ ខេត្តមណ្ឌលគិរីតែងមានកំណើនភ្ញៀវទេសចរណ៍ច្រើន ហើយជាក់ស្ដែង កាលពីអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមនេះនៅខេត្តមណ្ឌលគិរីក៏មានកំណើនភ្ញៀវប្រមាណជិត២ពាន់ នាក់ផងដែរ ទើបលោកអាចសន្និដ្ឋានបានថា ក្នុងឆ្នាំ២០១៧នេះលំហូរភ្ញៀវទេសចរណ៍មកខេត្តនាភូមិភាគឥសាន្តមួយនេះនឹងមានកំណើនជាងឆ្នាំ២០១៦ ។ លោកបន្តទៀតថា បច្ចុប្បន្នសម្រាប់ខេត្តមណ្ឌលគិរីក៏មានផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ច្រើនកន្លែង អាចផ្គត់ផ្គង់តបតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តបាន។ ហើយក្នុងឆ្នាំ២០១ ៧នេះដែរ មន្ទីរក៏នឹងកែលំអររម្មណីដ្ឋាននានាក្នុងខេត្ត ឲ្យកាន់តែមានភាពទាក់ទាញជាងនេះទៀតដែរ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីក៏បានបញ្ជាក់ពីចំនួនភ្ញៀវទេសចរណ៍ ដែលមកលេងកម្សាន្តនៅខេត្ត មណ្ឌលគិរីកាលពីឆ្នាំ២០១៦កន្លងទៅដោយក្នុងនោះសម្រាប់ភ្ញៀវសរុបមានចំនួនប្រមាណ ជាង១៥ម៉ឺននាក់  ភ្ញៀវជាតិ មានចំនួន ជាង១៤ម៉ឺននាក់ ភ្ញៀវអន្តរជាតិមានចំនួន ជិត៩ពាន់នាក់ ។   តួលេខនេះបើប្រៀបធៀប និងឆ្នាំ២០១៥ នោះ សម្រាបភ្ញៀវសរុប មានការកើនឡើងជិត១ម៉ឺន៤ពាន់នាក់ ក្នុងនោះភៀវជាតិកើនឡើងជាង ១ម៉ឺន២ពាន់នាក់ រីឯភ្ញៀវ អន្តរជាតិកើនឡើងប្រមាណ ១ពាន់៤រយនាក់ ៕                        ⁠⁠⁠⁠
ថ្ងៃច័ន្ទ ទី៣០ មករា ២០១៧, ១១:៥១ | ០ មតិ | ២៨១ ដង

ខេត្តព្រះវិហារ៖  ភ្ញៀវទេសចរណ៍ជាតិទៅទស្សនាកម្សាន្តរមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ប្រាសាទព្រះវិហារ មានការថយចុះដោយឡែកភ្ញៀវអន្តរជាតិកើនឡើង ក្នុងឆ្នាំ២០១៦នេះ   ភ្ញៀវទេសចរណ៍ជាតិ ដែលទៅទស្សនាកម្សាន្តនៅ រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិ សាស្រ្ត ប្រាសាទ ព្រះវិហារ មានការថយចុះ ។ សូមបញ្ជាក់ថា តាមរបាយការណ៍ បង្ហាញតួរលេខភ្ញៀវទេសចរណ៍ របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ក្នុងឆ្នាំ២០១៦  ដែលទៅកម្សាន្តនៅរមណីយ៍ដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ត ប្រាសាទព្រះវិហារ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន ៨៣.០៣២នាក់ ថយចុះ ៧% ភ្ញៀវទេសចរណ៍អន្តរជាតិ មានចំនួន២៣.៨៤៣នាក់ កើនឡើង៣៤,៦០% បើធៀបនឹងឆ្នាំ២០១៥កន្លងទៅ ។   ដោយឡែកភ្ញៀវទេសចរណ៍អន្តរជាតិ មានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ នៅក្នុងឆ្នាំ២០១៦នេះ ការថយចុះភ្ញៀវ ទេសចរណ៍ជាតិ មន្រ្តីស្ថិតិ នៃអាជ្ញាធរជាតិព្រះវិហារ អះអាងថា ដោយសារ កត្តាអាកាសធាតុមិនអំណោយផល នៅរដូវវស្សាកន្លងទៅភ្លៀងបានធ្លាក់ខ្លាំង ពេក ។   លោក យាន ស៊ុនថារ៉ាត់ មន្រ្តីផែនការស្ថិតិ នៃអាជ្ញាធរជាតិព្រះវិហារ បាន ប្រាប់អ្នកសារព័ត៌មាន ឲ្យ ដឹងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះថា ការធ្លាក់ ចុះនូវកំនើនភ្ញៀវទេសចរណ៍ជាតិ ដែលទៅ ទស្សនាប្រាង្គប្រាសាទព្រះវិហារ នៅក្នុង ឆ្នាំ២០១៦នេះ គឺដោយសារតែ នៅរដូវវស្សាកន្លងទៅនេះ ភ្លៀងបានធ្លាក់ខ្លាំង ជាប់ៗគ្នា ធ្វើឲ្យមានការពិបាកក្នុងការធ្វើដំណើរឡើងទៅទស្សនា ។ លោក បានបញ្ជាក់ថា បើទោះបីជាភ្ញៀវទេសចរណ៍ជាតិមានការធ្លាក់ចុះដ៏គំហុកក៏ដោយ ប៉ុន្តែ ភ្ញៀវទេសចរណ៍អន្តរជាតិ មានការកើនឡើងច្រើនជាងឆ្នាំមុន គួរឲ្យកត់ សម្គាល់ផងដែរ ។ ដោយឡែកលោក ចាន់ ឆន មន្រ្តីទទួលបន្ទុកព័ត៌មាន នៃអាជ្ញាធរជាតិព្រះវិហារ បាន ឲ្យដឹងថា នៅក្នុងរដូវលំហើយនេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅតែបន្តឡើង មក ទស្សនាប្រាង្គប្រាសាទព្រះវិហារ ជាហូរហែរ តាមការសង្កេតឃើញ ភាគច្រើនជាភ្ញៀវអន្តរជាតិ តែម្តង ។ លោក បញ្ជាក់ទៀតថា សម្រាប់សេវាកម្មបម្រើភ្ញៀវទេសចរណ៍នៅលើប្រាសាទព្រះវិហារ មានតម្លៃសមរម្យ អាចឲ្យភ្ញៀវទេសចរណ៍ទទួកយកបាន ដោយឡែកប្រសិនបើភ្ញៀវទេសចរណ៍ ដែលទៅកម្សាន្តនៅទីនោះ មានបំណងចង់ស្នាក់នៅ បន្ទាប់ពីទស្សនាប្រាសាទ ឬមុននឹងទស្សនា ប្រាសាទ ក៏អាចស្នាក់នៅ ផ្ទះសំណាក់ ឬម៉ូតែល ទីប្រជុំជនឃុំស្រឯមបាន ។                                                                       
ថ្ងៃច័ន្ទ ទី០៩ មករា ២០១៧, ១៤:៣៨ | ០ មតិ | ១៩៦ ដង

ខេត្តប៉ៃលិន៖  ប្រជាកសិករបាននិយាយថាកសិផលដំឡូងមីធ្លាក់ថ្លៃខ្លាំងជាប់ៗគ្នា២ឆ្នាំនេះបង្ខំចិត្តអោយកសិករស្ទើរតែទាំងអស់ត្រូវខ្ចីលុយពីធនាគានិងធ្វើចំណាកស្រុកកាន់តែច្រើនឡើងៗស្ងាត់ភូមិ។ កសិករម្នាក់ឈ្មោះជួង លួម រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាសស្រុករតនៈមណ្ឌលបានត្អូញត្អែរនៅថ្ងៃទី៦ ខែមករានេះថា៖ ឆ្លងកាត់បញ្ហាប្រឈមជាច្រើនបានធ្វើអោយកសិករដែលរស់នៅតាមបណ្ដោយតំបន់ព្រំដែនអស់ទឹកចិត្តក្នុងការដាំដុះដំណាំផ្សេងៗ ណាមួយត្រូវចំណាយលើជី ថ្នាំបំប៉នរួមទាំងទំនិញនានាក្នុងទីផ្សារតម្លៃកាន់តែខ្ពស់ ភាពរាំងស្ងួតអូសបន្លាយពេលយូរជាហេតុនាំអោយដំឡូងងាប់កសិករតស៊ូដាំរហូត២ទៅ៣ដងទើបដុះ ចុងក្រោយភោគផលដែលប្រមូលបានមិនមានហាងឆេងតម្លៃធ្លាក់ទាបមិនអាចទទួលយកបានស្រេចតែមាត់ឈ្មួញ។ កសិផលដំឡូងក្នុងរយៈពេល២ឆ្នាំមកនេះធ្លាក់តម្លៃត្រឹម១៤០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម(ដំឡូងស្រស់)រីឯដំឡូងស្ងួតលក់បានតម្លៃ៥០០រៀលក្នុងមួយគីឡូក្រាមខុសពីឆ្នាំមុនៗដែលមានហាងឆេងល្អមួយគីឡូក្រាមពី៣០០ទៅ៤០០រៀល(ដំឡូងសើម)និងក្នុងមួយគីឡូក្រាមពី៦០០ទៅ៨០០រៀល(ដំឡូងស្ងួត) ចំពោះតម្លៃលើទីផ្សារធ្លាក់ទាបនេះបើទូទាត់លើសេវាជាច្រើនដូចជាថ្លៃភ្ជួរដី លើករងរហូត៣សារ ថ្លៃទិញពូជឈ្នួលដាំនិងដកនិងសេវាផ្សេងៗមួយចំនួនទៀតអាចចំណេញត្រឹម៦ទៅ៧ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយហិកតា តែបើទិន្នផលធ្លាក់ទាបមិនបានចំណេញឬខាតដើមតែម្ដង។ លោកអុំ សម្បត្តិ កសិកររស់នៅភូមិអូរល្មូនបានរៀបរាប់ដោយក្ដីអស់សង្ឃឹមថា៖ រយះពេល២ឆ្នាំហើយដែលកសិកររងការប៉ះពាល់ដល់ជីវភាពធ្ងន់ធ្ងរនិងត្រូវជំពាក់លុយចិនឬធនាគារ រហូតលក់គោយន្ដ លក់ដីជាបន្ដរបន្ទាប់និងបញ្ជូនកូនចៅទៅធ្វើកម្មករនៅប្រទេសថៃ។ គ្រួសារលោកខូច១ឆ្នាំដំបូងលើដំណាំពោត សណ្ដែកនិងដំឡូងបានធ្វើអោយគ្រួសារគាត់ជំរុញការដាំដុះក្នុងឆ្នាំបន្ទាប់និងជួលដីគេធ្វើបន្ថែមទៀតក្រែងអាចប៉ះពៅការខូចខាតកាលពីឆ្នាំចាស់ ប៉ុន្ដែមិននឹកស្មានថាកាន់តែជួបការលំបាកខ្លាំងទៅៗ។ លោកវ៉ៃ ចំរើន អនុប្រធានសហគមន៍អភិវឌ្ឍន៍ត្រែងជោគជ័យរស្មីផ្លូវមាសបានប្រាប់អោយដឹងដែរថា៖ ក្នុងសហគមន៍របស់លោកមានប្រជាពលរដ្ឋចំនួន៥ភូមិ គ្រួសារនីមួយៗសុទ្ធតែបានដាំដំឡូងស្ទើរតែទាំងអស់និងត្រូវបានរងការខូចខាតជាអន្លើដែរដែលនាំអោយប៉ះពាល់ជីវភាពយ៉ាងខ្លាំង ចំណែកឯម្ចាស់ទ្រទ្រង់សហគមន៍ក៍ត្រូវបានផ្អាកការឧបត្ថម្ភផងដែឬដោយសារតែគម្រោងមិនទទួលបានជោគជ័យ។ ចំណែកឯលោកឱម សុវណ្ណជ័យ តំណាងក្រុមហ៊ុនសាន សំរេចផលបានលើកឡើងថា៖ មួយផ្នែកនៃការទ្រោលកុំអោយកសិផលធ្លាក់តម្លៃទាបទាល់តែមន្ដ្រីពាក់ពន្ធ័ទាំងអស់មានឆន្ទះជួយប្រជាកសិករកុំអោយពុករលួយលុយក្រោមតុជាមួយឈ្មួញកណ្ដាល ។ បើកាលណាគិតតែប្រយោជន៍ហោប៉ៅខ្លាំងពេកឈ្មួញកណ្ដាលទៅគាបកសិករបង្កជាហេតុនាំអោយឈ្មួញទិញកសិផលក្នុងតម្លៃទាបដើម្បីចំណេញច្រើនទូទាត់ថ្លៃលុយក្រោមតុដែលត្រូវចំណាយ ម៉្យាងទៀតអាថ៌កំបាំងនៅពីក្រោយការស្ទះទំនិញរយៈពេលយូរឬខ្លីជាញឹកញាប់កន្លងមកក៍ជាហេតុនាំអោយទំនិញតម្លៃធ្លាក់ទាបដែរដោយសារឈ្មួញរកស៊ីនាំចេញកសិផលទៅក្រៅប្រទេសមិនមានឯកសារគ្រប់គ្រាន់ដូចនេះពេលគយថៃប្ដូរផ្លាស់គោលដៅមួយសប្ដាហ៍ម្ដងធ្វើអោយគយពិនិត្យឯកសារតាមផ្លូវច្បាប់ជាហេតុនាំអោយគយថៃមិនអនុញ្ញាតិអោយនាំចូល ប៉ុន្ដែបើក្រសួងពាក់ពន្ធ័ចេញឯកសារអោយឈ្មួញអោយបានគ្រប់គ្រាន់ នោះមិនមានការរាំងស្ទះទោះជាមន្ដ្រីគយថៃប្ដូរគោលដៅយ៉ាងណាក៍ដោយព្រោះទីផ្សារក្រុមហ៊ុនដំឡូងនៅប្រទេសថៃកសិផលប៉ុន្មានតោនក៍គេត្រូវការដែរ៕         
ថ្ងៃសៅរ៍ ទី០៧ មករា ២០១៧, ១៤:៥៣ | ០ មតិ | ២២៤ ដង

រាជធានីភ្នំពេញ៖  រដ្ឋាភិបាលចិនតំណាងដោយឯកអគ្គរដ្ទូតចិនប្រចាំនៅកម្ពុជាបានផ្ដល់ជំនួយជាសម្ភារៈដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ចំនួន៣៣មុខ ដើម្បីបម្រើឲ្យការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ(២០១៧.២០១៨)។ពិធីចុះហត្ថលេខាប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្ដ មស៊ិក ប៊ុនហុក ប្រធានគ.ជ.ប និងឯកឧត្ដមស្យុង ប៉ (Xiong Bo)ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ឯកឧត្ដមស៊ិក ប៊ុនហុក បានមានប្រសាសន៍ ថា សម្ភារៈដែលរដ្ឋាភិបាលចិនផ្ដល់ឲ្យគ.ជ.ប សម្រាប់បម្រើឲ្យការបោះឆ្នោតនាពេលខាងមុខនេះ គិតជាទឹកប្រាក់សរុបជាង១១លានដុល្លារអាមេរិក។ ឯកឧត្ដមប្រធានគជបបានឲ្យដឹង ថា នេះមិនមែនជាលើកទី១ទេ ដែលរដ្ឋាភិបាលចិនជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ដោយកាលពីឆ្នាំ១៩៩៨ រដ្ឋាភិបាលចិនបានជួយឧបត្ថម្ភ ដល់គ.ជ.បនូវរថយន្ដម៉ាកហ្ស៊ីបចំនួន២៧គ្រឿង។ ឆ្នាំ២០០៣ រដ្ឋាភិបាលចិនបានជួយឧបត្ថម្ភ ដល់គ.ជ.បនូវសម្ភារះការិយាល័យចំនួន១២ប្រភេទ។ ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០០៧ រដ្ឋាភិបាលចិន បានជួយឧបត្ថម្ភជាសម្ភារៈការិយាល័យចំនួន២៧ប្រភេទ។ ឯកឧត្ដមប្រធានគ.ជ.បបានឲ្យដឹងទៀតថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៤ ឆ្នាំ២០១៧ខាងមុខនេះ ក្រៅពីប្រទេសចិន គ.ជ.ប បានទទួលការគាំទ្រ និងការផ្ដល់ជំនួយជាសម្ភារះ,ថវិកា,និងបច្ចេកទេសតាំងពីការចាប់ផ្ដើមដំបូង នៃការងាររៀបចំការបោះឆ្នោតមកម្លេះ ហើយដោយសារតែជំនួយឧបត្ថម្ភនេះហើយ បានធ្វើឲ្យគ.ជ.បថ្មីសម្រេចបានកិច្ចការធំៗជាច្រើន។ ចំណែកឯកឧត្ដមស្យុង ប៉(Xiong Bo)ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងតាមរយៈអ្នកបកប្រែ ថា ការបោះឆ្នោត គឺជាព្រឹត្ដិការណ៍ ដ៏ធំមួយសម្រាប់ប្រជាជនកម្ពុជា ដែលមានការពាក់ ព័ន្ធនឹងសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន។ ឯកឧត្ដមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សង្ឃឹមថា សម្ភារៈដែលរដ្ឋាភិបាល ចិនផ្ដល់ជូន គ.ជ.ប នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញឲ្យកិច្ច ការរៀបចំការបោះឆ្នោត នៅកម្ពុជានាពេលខាងមុខ ប្រព្រឹត្ដទៅដោយរលូន។ ឯកឧត្ដមស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិន ដែលតែងតែយកចិត្ដទុកដាក់ ជួយដល់ប្រទេស កម្ពុជា ក៏ដូចជាជួយដល់គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោត ទាំងការបោះ ឆ្នោតថ្នាក់ជាតិ និងការ បោះ ឆ្នោតថ្នាក់ក្រោមជាតិ៕                                               
ថ្ងៃអង្គារ ទី២០ ធ្វូ ២០១៦, ១៥:៥២ | ០ មតិ | ៣៣៦ ដង

រាជធានីភ្នំពេញ៖  កម្ពុជានឹងនាំផ្លែស្វាយស្រស់ពី៧ពាន់តោនទៅ១ម៉ឺនតោនយ៉ាងតិចទៅកាន់ទីផ្សារសាធារណៈរដ្ឋកូរ៉េ និងទីផ្សារពិភពលោកដទៃទៀតនៅក្នុងអំឡុងត្រីមាសទី៤ឆ្នាំ២០១៧ខាងមុខនេះ ។ លោក ម៉ៅ គន្ធពិសី ប្រធានក្រុមហ៊ុនម៉ៅលីហ្គើស៊ី បានថ្លែងនៅក្នុងពិធីចុះហត្ថលេខា មួយក្រុមហ៊ុនហ៊ីយុនដាយឥណ្ឌូឆាយណា លើកិច្ចសហប្រតិបត្តិការអាជីវកម្មនាំផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េជានៅល្ងាចថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៦នេះនាសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាថា “ជំហានដំបូងយើងគ្រោងនាំផ្លែស្វាយស្រស់ពី៧ពាន់តោន ទៅ១ម៉ឺនតោនទៅកាន់ប្រទេសកូរ៉េនៅចុងឆ្នាំក្រោយ។ ការនាំស្វាយចេញទៅប្រទេសកូរ៉េនិងប្រទេសមួយចំនួនទៀតនៅលើពិភពលោកគឺទាមទានូវមានគុណភាពសុវត្ថិភាពនិងភាពស្រស់ ជាចម្បងដូច្នេះក្រុមហ៊ុនយើងទាំង២បានសហការគ្នានាំចូលនូវម៉ាស៊ីនលាងសម្លាប់មេរោគនិងរៀបចំទុកដាក់វេចខ្ចប់ដោយរក្សាក្នុងសីតុណ្ហភាពត្រជាក់ល្អមុនពេលនាំចេញទៅបរទេសហើយដើម្បីរក្សាភាពស្រស់និងគុណភាពឆ្ងាញ់របស់ផ្លែស្វាយកម្ពុជាក្រុមហ៊ុននឹងដឹកជញ្ជូនយកទៅលក់តាមជើងយន្តហោះ”។ លោក គន្ធពិសី បញ្ជាក់ថា តទៅនេះក្រុមហ៊ុននឹងសហការជាមួយប្រជាកសិករដោយពន្យល់ណែនាំឱ្យពួកគាត់ដាំស្វាយ ឬកសិផលផ្សេងៗទៀតប្រើប្រាស់តែជីសរីរាង្គមិនប្រើប្រាស់ជីគីមីដើម្បីធានាគុណភាពក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនបានពិគ្រោះគ្នាក្នុងការកំណត់តម្លៃស្វាយឱ្យបានថេរជៀសវាងការឡើងចុះតាមទីផ្សារនិងការបន្ទាបតម្លៃពីឈ្មួញកណ្តាលបន្ទាប់ពីឆ្នាំ២០១៧ទៅក្រុមហ៊ុននឹងកំណត់តម្លៃផ្លែស្វាយជាថ្មីថាលេខមួយថ្លៃប៉ុន្មានលេខ២ប៉ុន្មាន ប៉ុន្តែយ៉ាងណាតម្លៃមិនអាចថោកជាង២០០០រៀលក្នុង១គីឡូក្រាមនោះទេបើកសិករគោរពតាមការណែនាំនិងស្តង់ដានាំចេញ។ តពីនេះទៅក្រុមហ៊ុនលោកនឹងជួយកសិករលើបច្ចេកទេសដាំដុះណែនាំពីការប្រើប្រាស់ជីធម្មជាតិដែលល្អឬអាចជួយជាកូនស្វាយឱ្យគាត់ដាំពិសេសបញ្ចប់ការប្រើប្រាស់ជីគីមីដើម្បីធានាសម្រាប់ការនាំចេញហើយក្រុមហ៊ុនក៏មិនទិញចំពោះកសិផលណាដែលប្រើគីមីនោះទេ។ លោកបញ្ជាក់ទៀតថា ជំហានដំបូងក្រុមហ៊ុនគ្រោងនាំផ្លែស្វាយទៅទីផ្សារកូរ៉េចំនួន៤ប្រភេទទី១ស្វាយកែវរមៀត ដោយជ្រើសរើសយកស្វាយដែលដាំនៅខេត្តកំពង់ស្ពឺជាគោលដៅនាំចេញ ទី២ស្វាយប៉ោម ទី៣ស្វាយខុសរដូវ និងទី៤ស្វាយកែវចិន ឬអាចនឹងលាយប្រភេទស្វាយផ្សេងៗទៀតផងដែរ។ ទាក់ទិនដល់ការនាំចេញនេះលោក CHUNG MONGHYUCK អគ្គនាយកក្រុមហ៊ុនហ៊ីយុនដាយអះអាងថាការចាប់ដៃគ្នានេះពិតជាល្អ ស្របតាមការចង់បានរបស់រដ្ឋាភិបាលនិងប្រជាជនកម្ពុជា ពិសេសតាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ម៉្យាងកម្ពុជា ជាប្រទេសមានសក្កដានុពលគ្មានដែនកំណត់ សំបូរទៅដោយធនធានធម្មជាតិ និងដើរតួនាទីសំខាន់ក្នុងវិស័យសេដ្ឋកិច្ចនៅតំបន់អាស៊ានផងដែរ ហើយកម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងលឿន និងក្នុងរង្វង់៧%ជារាងរាល់ឆ្នាំ ធ្វើឱ្យអ្នកវិនិយោគមានជំនឿចិត្តនិងភាពកក់ក្តៅលើមុខជំនួញ។ក្រៅពីនេះកម្ពុជាមានលទ្ធភាពខ្ពស់លើការអភិវឌ្ឍន៍វិស័យកសិកម្ម ការបង្កើនទិន្នផល និងការបង្កើនគុណភាពកសិផលធ្វើឱ្យការនាំចេញមានដំណើរការល្អនិងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិបន្ថែមទៀត។ លោក គិម វ័នជីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបង្ហាញពីការបន្តជម្រុញ ការនាំចូលនូវកសិផលដែលមានគុណភាពពីកម្ពុជាទៅកូរ៉េឱ្យបានកាន់តែច្រើនថែមទៀត ពិសេសជួយបណ្តុះបណ្តាលកសិករកម្ពុជាមានជំនាញលើវិស័យកសិកម្ម ដើម្បីឈានមុខគេក្នុងការនាំចេញក៏ដូចជាជម្រុញឱ្យអ្នកវិនិយោគកូរ៉េបន្តមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត៕                       
ថ្ងៃសុក្រ ទី២៥ វិច្ឆិកា ២០១៦, ០៧:១៩ | ០ មតិ | ១៥៨ ដង

រាជធានីភ្នំពេញ៖  លោកប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនៅព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៦នេះបានអនុញ្ញាតឲ្យលោកស្រី អ៊ុលរីកា ម៉ូតដៀ រដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ និងអាកាសធាតុ របស់ប្រទេស ស៊ុយអែតចូលជួបសំដែងការគួរសមនៅទីស្តីការក្រសួងការបរទេសនិងសហការអន្តរជាតិ។ លោកអ៊ុច បូរិទ្ធរដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបរវាងលោកប្រាក់ សុខុននិងលោកស្រី អ៊ុលរីកា ម៉ូតដៀថាលោករដ្ឋមន្រ្តីប្រាក់ សុខុនបានរំលឹកពីទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសស៊ុយអែតកាលពីពេលកន្លងមក។កម្ពុជានិងស៊ុយអែតបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦១មក។ លោកអ៊ុច បូរិទ្ធបានលើកឡើងថាក្នុងជំនួបនេះដែរលោកប្រាក់ សុខុនបានថ្លែងអំណរគុណដល់រដ្ឋាភិបាលស៊ុយអែតដែលបានផ្តល់ជំនួយឧបត្ថម្ភដល់កម្ពុជា។ជាពិសេសប្រទេសស៊ុយអែតជាប្រទេសមួយនៅអឺរ៉ុបដែលបានថ្កោលទោសចំពោះរបបខ្មែរក្រហមដែលបានឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥។ ក្នុងជំនួបនេះដែរលោករដ្ឋមន្រ្តីបានលើកឡើងថាប្រទេសស៊ុអែតជាប្រទេសតែមួយគត់ដែលបានអនុញ្ញាតឲ្យសាធារណរដ្ឋប្រជាមានិតកម្ពុជាបើកការិយាល័យព័ត៌មាននៅទីក្រុងស្តុកកុល។ជាបន្តបន្ទាប់ប្រទេសស៊ុយអែតផ្តល់ជំនួយដល់កម្ពុជាក្នុងកំឡុងឆ្នាំ១៩៨០។លោករដ្ឋមន្រ្តីក៍បានលើកឡើងពីកិច្ចសហការប្រតិបត្តិការលើគម្រោងដែលប្រទេសស៊ុយអែតលើវិស័យសិក្សាធិការនេះមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍធនធានមនុស្ស។ លោកស្រីរដ្ឋមន្រ្តី ស្រី អ៊ុលរីកា ម៉ូតដៀបានថ្លែងថានៅប្រទេសស៊ុយអែតក៍ដូចជាកម្ពុជាដែរគឺវិស័យអប់រំសិក្សាធិការនេះកំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។រដ្ឋាភិបាលស៊ុយអែតកំពុងខិតខំលើកកម្ពស់វិស័យអប់រំនេះដែរ។លោកស្រីបានអះអាងថារដ្ឋាភិបាលប្រទេសសុយអែតនឹងបន្តជួយអភិវឌ្ឍធនធានមនុស្សដល់កម្ពុជានិងផ្នែកហ្វឹកហ្វឺនផ្នែកវិជ្ជាជីវៈដែលជាផ្នែកមួយនៃគម្រោងដែលរដ្ឋាភិបាលស៊ុយអែតជួយដល់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនេះដែរភាគីទាំងពីរក៍បានលើកឡើងពីការពារគោរពសិទ្ធិមនុស្សនិងប្រជាធិបតេ្យជាមួយមូលដ្ឋាន។លោករដ្ឋមន្រ្តីប្រាក់សុខុនបានថ្លែងប្រទេសកម្ពុជាទើបតែបានងើបពីរបបខ្មែរក្រហមនិងបានកំពុងគោរពសិទ្ធោឲិមនុស្សនិងប្រជាធិបតេយ្យជាមូលដ្ឋានជាស្នូលមួយក្នុងការអភិវឌ្ឍប្រទេសរបស់យើង។ លោករដ្ឋមន្រ្តីបានថ្លែងថាជាការពិតយើងនៅមានការប្រឈមជាងច្រើនតែជាឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាយើងខិតខំអភិវឌ្ឍប្រទេសយើងឲ្យមានដំណើរទៅតាមលទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សនិងមានការធ្វើកំណែទម្រង់ជាច្រើន។ក្នុងកំណែទម្រង់នៅក្នុងតុលាការនិងរដ្ឋបាលតាមការចង្អុលបង្ហាញរបស់សម្តេចតេជោហ៊ុនសែនជាប្រមុខរាជរដ្ឋាភិបាល។ ចំពោះបញ្ហាប្រែប្រួសអាកាសធាតុវិញលោកស្រី ស្រី អ៊ុលរីកា ម៉ូតដៀបានលើកឡើងថាលោកស្រីបានជួបជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថានដោយលោកស្រីមើលឃើញថាមានជំរុញឲ្យមានដំណើរទៅមុខ។លោកស្រីបានអះអាងបញ្ហានេះក៍ស្ថិតនៅក្នុងវិស័យអថិភាពរបស់រដ្ឋាភិបាលស៊ុយអែតដែលលោកស្រីបានឃើញមានការជំរុញល្បឿនទៅមុខក្នុងពេលជួបជាមួយលោកសាយសំអាល់រដ្ឋមន្រ្តីបរិស្ថាន។ លោករដ្ឋមន្រ្តីប្រាក់សុខុនបានលើកឡើងថាប្រទេសកម្ពុជានឹងខិតខំធ្វើយ៉ាងណាក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការកាត់បន្ថយផលប៉ះពាល់នៃការបំរែបំរួលអាកាសធាតុនេះឲ្យបានមុនដំណាច់ឆ្នាំ២០១៦នេះ។កម្ពុជាបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋមន្រ្តីប្រទេសស៊ុយអែតធ្វើយ៉ាងណាឲ្យមានកំណែនសេដ្ឋកិច្ចប្រកបដោយចីរភាពគឺឲ្យមានស្ថេរភាពកុំឲ្យមានឡើងចុះៗ។ក្នុងនោះបង្កើតឲ្យមានការចរចាសង្គមរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលជាមួយបណ្តាសហជីពនិងពលករដើម្បីរួមចំណែកក្នុងការអភិវឌ្ឍកំណើតសេដ្ឋកិច្ចឲ្យមានចីរភាព៕
ថ្ងៃសៅរ៍ ទី១៩ វិច្ឆិកា ២០១៦, ១៨:៣៤ | ០ មតិ | ១៧៦ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩