MENU
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
កីឡា | ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦ | ១,៨៨៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមប្រទេស កម្ពុជានិងឥណ្ឌូនេស៊ី នាថ្ងៃស្អែក (ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧) នៅពហុកីឡដ្ឋានជាតិម៉ោង៦ល្ងាចនោះ គ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរជាងគិតលទ្ធផលឈ្នះចាញ់ ពីព្រោះ ក្រុម ឥណ្តូនេស៊ីគិតរឿងដក់ស្រង់បច្ចេកទេសសម្រាប់ការប្រកួតនៅAFC U23 ហើយកម្ពុជាត្រៀមប៉ះជាមួយប្រទេស អាហ្គានីស្ថាន AFC CUP ។

លោក ឡេអូណាដូ ល្វីសគ្រូបង្គោលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃត្រង់ទី០៧ ខែមិថុនា ឆ្នាំ២០១៧នៅបន្ទប់ពហុកីឡដ្ឋានជាតិថា ច្រើនជា២៣ឆ្នាំមកហើយ ដែលក្រុមបាល់ទាត់កម្ពុជា មិនដែលស្គាល់រស់ជាតិឈ្នះលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនោះទេ។ ព្រឹត្តិការណ៍នេះលោកក៏ចង់ប្រាប់ទៅកីឡាករទាំងអស់និងជាពិសេសកីឡាករដែលទើបមានវ័យ១៧ឆ្នាំ ថា ការប្រកួតនេះជាការជម្រុញមួយនិងលើកទឹកចិត្តពួកគេឱ្យឈ្នះក្នុងការប្រកួតនេះ។ ៥ប្រកួតចុងក្រោយ ដែលប៉ះជាមួយ ឥណ្ឌូនេស៊ី កន្លងមក កម្ពុជាទើបតែអាចស៊ុតបញ្ជូលទីភាគី ឥណ្ឌូនេស៊ីបានតែមួយគ្រាប់ប៉ុណ្ណោះ។ មានន័យការប្រកួតសម្រាប់ថ្ងៃស្អែកជាការប្រកួតមួយដែលជម្រុញទឹកចិត្ត ដល់កីឡាករ រួមទាំងអ្នកគាំទ្រ ធ្វើយ៉ាងម៉េចឱ្យមានលទ្ធផល ។

គ្រូបង្គោលរូបនេះបាននិយាយថា លោកបានសិក្សាទៅលើក្រុមឥណ្ឌូនេស៊ីមើលឃើញការប្រកួតចុងក្រោយរបស់ក្រុមនេះ មានការល្អប្រសើរដែលបានរៀបចំកីឡាករល្អទៅលើ ផ្នែក ខ្សែបំរើកណ្តាល ខ្សែការពារស្លាបឆ្វេង និងអ្នកចាំទីផ្សេងទៀតដែលសុទ្ធតែជាកីឡាករមានសមត្ថភាពខ្ពស់។ សម្រាប់ស្ថានភាព របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី មានស្ថានភាពហាក់ប្រហែលដូចទៅនឹងកម្ពុជាដូចគ្នា  ពីព្រោះជាក្រុមដែលកសាងថ្មីដោយផ្តោតទៅលើក្រុមយុវវ័យច្រើន។ ក្នុងគំនិតរបស់លោក  សម្រាប់ការប្រកួតនាថ្ងៃស្អែកនេះ ទម្រង់លេងរបស់ក្រុមនីមួយៗសំខាន់ជាជាងលទ្ធផល ។  ការប្រកួតលើកនេះលោកនឹងផ្តោតទៅលើក្រុមយុវជនឱ្យច្រើនដើម្បីចូលលេងនិងដកបទពិសោធន៍ជាមួយក្រុម ឥណ្ឌូនេស៊ីថាតើក្រុមយុវជនរបស់កម្ពុជាទាំងនោះ អាចធ្វើបានខ្លះនៅលើទីលានប្រកួតថ្ងៃស្អែក។

លោក  Luis Milla Aspas គ្រូបង្វឹកនៃក្រុមជម្រើសជាតឥណ្ឌូនេស៊ី បានបង្ហើបផងដែរថា ក្រុមជម្រើសរបស់លោកក៏ជាក្រុមក្មេងខ្ចីដូចគ្នាដែរ ដោយមានតែកីឡាករបទពិសោធន៍ត្រឹមតែប្រាំនាក់ប៉ុណ្ណោះ ។ ក្នុងនាមជាកីឡាករបស់ឥណ្ឌូនេស៊ីនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ហើយម្យ៉ាងទៀតព័ត៌មានលំអិតរបស់ក្រុមកីឡាករ ជម្រើសជាតិកម្ពុជាលោកមិនសូវបានទទួលច្បាស់លាស់ចំពោះ ។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពរវាង កម្ពុជា និង ឥណ្តូនេស៊ី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើសន្និសីទកាសែតប្រកាសឈ្មោះ ជាផ្លូវការដោយមានវត្តមានកីឡាករចំនួន២៥រូបដូចជា៖  - ស៊ូ យ៉ាទី ២- ហ៊ុល គីមហ៊ុយ ៣- អ៊ុំ សេរីរ័ត្ន ៤- អោម ឧត្តម ៥- ឆុំ ពិសា ៦- ណុប តុលា ៧- សឿយ វិសាល ៨- ធារី ចន្ថាប៊ីន ៩- នេន សុធារ័ត្ន ១០- សឿត បារាំង ១១- រស់ សំអឿន ១២- ឈិន ឈឿន ១៣- ទិត្យ ឌីណា ១៤- ប្រាក់ មុន្នីឧត្តម ១៥- ច្រឹង ពលរដ្ឋ ១៦- ហួយ ផល្លីន ១៧- ប្រាក់ ធីវ៉ា ១៨- អ៊ិន សុដាវិន ១៩- ស៊ុន វណ្ណដេត ២០- កែវ សុផេង ២១- កែវ សុខង៉ន ២២- ឃួន ឡាបូរ៉ាវី ២៣- ចាន់ វឌ្ឍនាកា ២៤- នួន បូរី ២៥- សារី ម៉ាត់ណូរ៉ូទីន។

សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជា ដែលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីពីប្រទេសប្រេស៊ីលនោះ មានសភាពប្រែប្រួលច្រើន ជាមួយភាពល្អប្រសើរ ខណៈការប្រមូលផ្តុំកីឡាករលើកនេះខុសប្លែកជាងមុន និងជុំដោយកីឡាករឆ្នើម។ លទ្ធផលនៃការប្រកូតមិត្តភាពលើកមុន៖ កម្ពុជា ២ - ៣ ឥណ្ឌា ដោយ កីឡារឥណ្ឌា Sunil Chhetri ស៊ុតចូលនានាទី៣៦' កីឡាករកម្ពុជា ឃួន ឡាបូរ៉ាវី  ស៊ុតចូលនានាទី៣៧' វិញ, កីឡារឥណ្ឌា Eje Lalpekhlua  ស៊ុតចូលនានាទី៥០', កីឡារឥណ្ឌា Sandesh Jhingan  ស៊ុតចូលនានាទី៥៣' ចុងក្រោយនាំមុខ៣ហើយ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា តាមវិញបានត្រឹមមួយគ្រាប់ទៀត ដោយស៊ុតចូលនានាទី៦២៕ដោយ បូរិន

                       

Tags:
  • កម្ពុជា
  • ឥណ្ឌូនេស៊ី
  • គ្រូបង្វឹក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥