MENU
ភេរវកម្មបានធ្វើឲ្យអាមេរិកនិងហ្វីលីពីន ជិតស្និតគ្នាវិញ
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១៦:១៩ | ១,៩៩៨ ដង | ចុចបញ្ចេញមតិ (០)

ចាប់តាំងពីប្រធានាធិបតីហ្វីលីពីនលោកឌូទើរទេឡើងកាន់តំណែងប្រធានាធិបតីមក ហ្វីលីពីននិងអាមេរិក ប្រឈមមុខតានតឹងដាក់គ្នាដោយហ្វីលីពីនបានបណ្តេញទាហានអាមេរិកចេញពីប្រទេសរបស់ខ្លួនហើយថែមទាំងជេប្រមាទប្រធានាធិបតីអាមេរិកពេលនោះលោកអូបាម៉ាទៀតផង។

ប៉ុន្តែនៅពេលនេះទំនាក់ទំនងរវាងអាមេរិកនិងហ្វីលីពីនអាចល្អប្រសើនិងគ្នាវិញក្រោយពេលក្រុម  IS ​បានបើកការវាយប្រហារគ្រប់គ្រងទីក្រុងម៉ារ៉ាវី។ ទាហានហ្វីលីពីន មិនមានបទពិសោធនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មបណ្តាលឲ្យវាយប្រហារច្រឡំគ្នា​ឯងនិងខ្វះអាវុធជាច្រើនដើម្បីប្រើប្រាស់នៅក្នុងសមរភូមិ។

ទាំងនោះហើយទើបទាហានអាមេរិកសម្រេចប្រគល់កាំភ្លើងស្វ័យប្រវត្តិថ្មីឲ្យហ្វីលីពីន​ដែលមាន​ដល់ទៅ​៦២៥ដើម​សម្រាប់កម្ចាត់ក្រុមភេរវកម្ម។

មេបញ្ចាការកងទ័ពជើងទឹកវាយឡើងគោកហ្វីលីពីនលោក​ Emmanuel Salamat ​ទទួលបានអាវុធពីអាមេរិក នៅថ្ងៃទី​៥ខែមិថុនា។មិនតែប៉ុណ្ណោះអាមេរិកបានសម្រេច ជួយហ្វឹកហាត់ពីសកម្មភាពប្រឆាំងភេរវកម្មដល់កម្លាំងទាហានហ្វីលីពីនផងដែរ។

ក្នុងចំណោមអាវុធដែលអាមេរិកប្រគល់ទៅឲ្យហ្វីលីពីនមានកាំភ្លើង M 4 ចំនួន​៣០០ដើម​។កាំភ្លើង Glock 21ចំនួន​២០០ដើម​ ។កាំភ្លើងយន្ត​ M134D ៤ដើម និង កាំភ្លើង បាញ់គ្រាប់បែក​M203 100ដើមផងដែរ។

ជាមួយនិងអាវុធទាំងនោះនឹងជួយឲ្យកម្លាំងទាហានហ្វីលីពីនអាចយកឈ្នះទៅលើក្រុមភេរវកម្ម​ដណ្តើមទីក្រុងម៉ារ៉ាវីមកវិញ។

បច្ចុប្បន្នមានទាហានក្រុមភេរវកម្ម​ IS ប្រមាណ១២០០​នាក់ មាន​វត្តមាន​​នៅក្នុង​ទឹកដី​ហ្វីលីពីន ហើយបើមិនកម្ចាត់ឲ្យទាន់ពេលវេលាទេនោះក្រុមនេះនឹងកើនឡើងរាប់ពាន់នាក់​ពិបាកក្នុងការទប់ស្កាត់។ នៅក្នុង​ចំណោម​ក្រុមប្រដាប់​អាវុធ​បរទេស​ដែល​ជាសមាជិក​របស់អង្គការ​ រដ្ឋអ៊ីស្លាម មាន​ប្រមាណ ៤០​នាក់ជាជនជាតិ​ឥណ្ឌូណេស៊ី។ រដ្ឋមន្រ្តី​ការពារ​ជាតិ​ឥណ្ឌូណេស៊ី​ លោក​ Ryamizard Ryacudu បាន​បញ្ចេញ​ព័ត៌មាន​នេះ នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ​ ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​សិង្ហបុរី។ “នៅយប់​មិញនេះ ​គេ​បាន​រាយការណ៍​ប្រាប់​ខ្ញុំ​ថា សមាជិក​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ប្រមាណ ១២០០​នាក់ កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​ហ្វីលីពីន”។ នេះ​ជា​ប្រសាសន៍​របស់​លោក​Ryamizard Ryacudu។
ការគំរាមកំហែង​ធ្វើ​ភេរវកម្ម ការវិលត្រលប់​ចូល​ប្រទេស​របស់​ជនជាតិ​អាស៊ី​អាគ្នេយ៍ ដែល​បាន​ចេញ​ទៅ​ប្រយុទ្ធ​ក្នុង​ជួរ​ពួក​ជីហាត អង្គការរដ្ឋអ៊ីស្លាម នៅ​ប្រទេស​ស៊ីរី និងអ៊ីរ៉ាក់ ជា​ប្រធាន​បទ​សំខាន់​ដែល​គេ​លើ​ក​យក​ទៅ​ពិភាក្សា​នៅក្នុង​សន្និសីទ​ អន្តរជាតិ​ស្តីពី​សន្តិសុខ ដែល​មាន​ចូលរួម​ផងដែរ រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក​ជែម ម៉ាទីស។
នៅក្នុង​សន្នីសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ ប្រមុខការពារ​ជាតិ​ឥណ្ឌូណេស៊ី ​បាន​អំពាវនាវ​ឲ្យមាន​​ការសហការ​គ្នា ក្នុង​តំបន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមទាហាន​បរទេស ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​បុព្វហេតុ​ក្រុម​ភេរវនិយម អង្គការ​រដ្ឋអ៊ីស្លាម។ តាម​​លោក​ Ryamizard Ryacudu គេ​ត្រូវ​តែ​រក​មធ្យោបាយ និង​​ប្រយ័ត្ន​ប្រយែង​​ខ្ពស់ ព្រោះថា ទាហាន​ប្រយុទ្ធ​របស់​ក្រុមជីហាត គឺជា​​ម៉ាស៊ីន​សម្លាប់​មនុស្ស។ “គោលដៅ​របស់ពួកអង្គការ​រដ្ឋអ៊ីស្លាម គឺ​សម្លាប់​មនុស្ស។ អីចឹង​ហើយ​បាន​គេ​ត្រូវ​តែ​រក​វិធី​ធ្វើការ​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​បរទេស​ទាំងនោះ”​៕

 

 

Tags:
  • ភេរវកម្ម
  • អាមេរិក
  • ហ្វីលីពីន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥