MENU
កសិកម្ម
ក្រសួង​កសិកម្ម​បាន​ប្រកាស​ថា​ខេត្ត​ចំនួន​ ៥​ បាន​កើត​នូវ​ដង្កូវ​ហ្វូង​​ស៊ី​សំណាប​ស្រូវ​របស់​​ប្រជាកសិករ​នៅ​ដើម​ រដូវវស្សា​នេះ​ដោយសារ​គ្រោះ​រាំងស្ងួត​បាន​​អូស​បន្លាយ​យូរ​បង្ក​ឲ្យ​មាន​ ការ​កកើត​ និង​រាលដាល​ពួក​ដង្កូវ​ហ្វូង​​ប្រភេទ​នេះ​។ លក្ខណៈ  ក្នុងចំណោមសត្វល្អិតដែលបំផ្លាញ់ដំណាំស្រូវគេឃើញមានដង្កូវហ្វូងជាប្រភេទហ្វូងដង្កូវ ដែលមិនសូវបំផ្លាញញឹកញាប់ក៏ប៉ុន្តែការបំផ្លាញរបស់វាម្តងៗគឺមានសភាពធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ​ ដោយសារការកកើតវាមានចំនួនច្រើន និងឆាប់រហ័ស។ ពេលវាលាបំផ្លាញៈ វាចូលចិត្តបំផ្លាញពេលមេឃស្រទុំនិងស្រែអត់ទឹក​ វាច្រើនកើតក្រោយពីមានការរាំងស្ងួតដោយសារសត្រូវធម្មជាតិវាស្លាប់អស់ច្រើនក្នុងរដូវរាំងស្ងួត។   វិធីការពារ​ និង​ កំចាត់៖ ត្រូវធ្វើថ្នាលសំណាប អោយឆ្ងាយពីគេ ពិសេសឆ្ងាយពីស្រែដែលមានដង្កូវនេះរាតត្បាត ត្រូវរៀបចំដីអោយល្អ អស់ស្មៅ និង​ បោចស្មៅក្នុងស្រែ​ និង ថ្នាលអោយស្អាត ក្រោយពេលច្រូតកាត់រួច ត្រូវភ្ជួរដីហាលថ្ងៃចោល អោយងាប់ពងដង្កូវដែលក្រាំងក្នុងដី (ធ្វើលើស្រែដែលឆ្លាប់មានដង្កូវបំផ្លាញ) ព្រលែងទាអោយចូលក្នុងស្រែដើម្បីស៊ីដង្កូវ ជីកចង្អូរជុំវិញស្រែ ទំហំ៣តឹក​រួចរោយផេះ ពន្លិចទឹកក្នុងស្រែដែលមានដង្កូវបំផ្លាញ រួចកៀរដោយស្បៃរអូសត្រី ប្រមូលយកដង្កូវកំចាត់ចោល ប្រើឧបករណ៌ចាប់ រឺ ទាក់យកមេអំបៅដង្កូវនេះ រួចសំលាប់ចោល កុំអោយបង្កើតពងដង្កូវទាន់។ ការប្រើប្រាស់ថ្នាំពុល អាចប្រើប្រាស់ថ្នាំពុលកសិកម្មបានតែប្រសិទ្ធិភាពខ្លី ពេលល្ងាច រឺ ពេលមេឃត្រជាក់ជាពេលវេលាល្អ ព្រោះពេលក្តៅវាអត់ចេញពីក្នុងដីមកទេ ពេលមេឃត្រជាក់ទើបចេញ ប្រភេទថ្នាំត្រូវប្រើ អាស្សូឌ្រីន៖ ក្នុងកំរិតទឹក ៤០០ទៅ ៦០០ លីត លាយថ្នាំ១លីត សិវុីន៖ ក្នុងកំរិតទឹក ១៥លីត ថ្នាំ២ទៅ៣ ស្លាបព្រាបាយ ចំណាំៈ​ ​ការកំចាត់ដង្កូវហ្វូងមិនអាចធ្វើតែឯងបានទេត្រូវមានការសហការគ្នាជាមួយអ្នកស្រែជាប់គ្នាឬ ស្រែដែលមានដង្កូវបំផ្លាញដូចៗគ្នា។ ព្រោះកាលណាយើងធើ្វតែឯង ដង្កូវឬមេអំបៅពីស្រែផ្សេងនិងឆ្លងមកវិញដដែល។ ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង នេសាទ  
ថ្ងៃច័ន្ទ ទី២០ មិថុនា ២០១៦, ១៨:៥៥ | ០ មតិ | ២,០០៦ ដង

លក្ខណៈទូទៅៈ Scientific name: Dimocarpus longan Lour Synonyms: Nephelium longan (Lam.) Carm.; Euphoria longana Steud. Family: Sapindaceae Relatives in the same family: Lychee, rambutan, pulasan, akee, Spanish lime, soapberry Origin: Mayanmar (Burma), southern China, southwest India, Sri Lanka, Indochinese peninsula Other common names: English - lungan, dragon eye; Spanish - mamoncillo chino, longana; Malaysian and Indonesian – leng keng; Thai – lam yai ១- ការមែក និង ផ្សាំកូនមៀនៈ ជ្រើសរើសមែកមៀនចេញពីដើមដែលមានអាយុកាលយ៉ាងតិច ២ឆ្នាំ ជ្រើសរើសមែកដែលថ្លោស មានសុខភាពល្អ គ្មានជំងឺ​និងមេរោគ យកមែកដែលមានទំហំ ប៉ុនម្រាមដៃ រឺមានអង្កត់ផ្ចិត ២-៣ ស.ម យកកាំបិតមុតល្អ កាត់យកសំបកឈើចេញប្រមាណ ១០ ស.ម ទុកចោល ៣ ថ្ងៃដើម្បីអោយងាប់រំអិលឈើ(កំបីយ៉ុង) ក្រោយពីបកសំបកឈើ ៣​ថ្ងៃ ត្រូវយកស្រកីដូងផ្សើមដោយទឹកមករុំអោយណែនល្អ រួចស្រោចទឹកអោយជោគ ទុក ១.៥​ ខែ មែកមៀននឹងដុះរឺស កាត់យកមែកមៀម និង កាត់ចុងស្លឹកចោលទុកប្រមាណ ០.៥ម យកមែកដែលផ្សាំមកដាក់ក្នុងថង់ដីលាយជីកំប៉ុស្តិ រក្សាទុកក្នុងថង់រយៈពេល ២ខែដោយចាំបាច់ស្រោចទឹកអោយយសើមជានិច្ច ក្រោយពីកូនមៀមមានអាយុ ២ខែ យើងអាចយកមកដាក់ដាំក្នុងរណ្តៅបាន ២- ការតាក់តែងមែកៈ ក្រោយពីដាក់ដាំកូនមៀនបានអាយុ ៤​ខែយើងចាប់ផ្តើមតាក់តែងមែកលើកទី ១ ដោយកាត់ចោលមែកដែលអន់ ខ្សោយ និង​ មានជំងឺ ដោយទុកមែកដែលល្អ តែ ៣មែក ហើយមែកល្អនោះត្រូវកាត់មួយចង្អាមពីគល់(ប្រមាណ​១តឹក) ២ ខែក្រោយ ត្រូវកាត់បន្តលើមែកដែលដុះចេញពី ៣ មែកដែលទុកលើកមុន។​ ដោយមួយមែកទុក ២មែកបន្ត ដូចនេះ ៣ មែក នឹង បាន ៦​មែក។ ២ ខែក្រោយយើងកាត់បន្តទៀត (ធ្វើដូចមុន)រហូត កូនកមៀនមានអាយុ ១​ ឆ្នាំ ទើបយើងឈប់កាត់ ហើយក៏ជាវេលាដែលកូនមៀនចាប់ផ្តើមចេញផ្កាដែរ យើងនឹងទទួលបានមែកមៀនតាមការកំណត់ ផ្កាមានសុខភាពល្អ បានច្រើន មានពន្លឺថ្ងៃចូលគ្រប់គ្រាន់ ផែ្លធំៗល្អតាមស្តង់ដា។ បច្ចេកទេសផ្សាំកូន និងកាត់តែងមែកមៀន ដើម្បីទទួលបានផលច្រើនសូមចុចអានពីរបៀបផ្សាំកូនមៀន- http://vokc.org/article/397 Posted by VOKC News on Monday, February 22, 2016
ថ្ងៃអង្គារ ទី២៣ កុម្ភៈ ២០១៦, ១៣:៣១ | ០ មតិ | ៨៣៥ ដង

មនុស្សភាគច្រើននៅកម្ពុជាយើងគ្រាន់តែលឺឈ្មោះថាជន្លេនគឺមានអារម្មណ៏ថាខ្ពើមរអើមភ្លាម កុំថាឡើយបានឃើញផ្ទាល់ រហូតដល់អ្នកខ្លះប្រើឈ្មោះនេះយកទៅជេប្រមាថអ្នកដែលខ្លួនស្អប់ថា អាជន្លេន ក៏មាន។ តែជាការពិតជន្លេនដែលមានរូបរាងគួរអោយខ្ពើមនេះ បែរជាមានសារៈប្រយោជន៏ដោយប្រយោលជាច្រើនដល់មនុស្សយើង។ តើជន្លេនមានសារៈប្រយោជន៏អ្វីខ្លះបានជាគេចិញ្ចឹមវា?​ ខាងក្រោមនេះនឹងបង្ហាញពីសារៈសំខាន់ និង អត្ថប្រយោជន៏ត្រួសៗពីជន្លេន និង បច្ចេកទេសចិញ្ចឹមវា។ ជន្លេន​មាន​សា​រៈ​ប្រ​យោជន៍​ដល់​មនុស្ស សត្វ រុក្ខជាតិ និងការបំ​បែក​សារ​ធាតុ​សរី​រាង្គ​ឲ្យ​ពុក​ផុយ (សំ​រាម ឬ​លា​មក​សត្វ កាក​សំ​ណល់​ផ្ទះ​បាយ​) ។ ជន្លេន​មាន​ប្រូ​តេ​អ៊ីន​ពី​ ៦០ ទៅ ៧០ ភាគ​រយ។ ដោយ​សារ​ជន្លេន​មាន​ប្រូ​តេ​អ៊ីន​ច្រើន​ មាន​ក​សិ​ករ​មួយ​ចំ​នួន​បាន​ប្រើ​ធ្វើ​ជា​ចំ​ណី​មាន់ ធ្វើ​ឲ្យ​មាន់​ឆាប់​ធំ​ធាត់​។ យោង​ទៅ​លើ​ផល​ប្រ​យោជន៍​ច្រើន​នៅ​ពេល​ថ្មី​ៗ​នេះ មាន​ក​សិ​ករ​មួយ​ចំ​នួន​ចាប់​ផ្តើម​ចិញ្ចឹម​ជន្លេន​ឲ្យ​មាន់​ ត្រី ស៊ី ឬយកទៅលក់ ។ ជន្លេន​ជា​អា​ហារ​សាច់​សម្រាប់​បំ​ប៉ន​សត្វ​ មាន់​ ទា ត្រី កង្កែប​ជា​ដើម ដើ​ម្បី​អោយ​ឆាប់​ធំ​ធាត់​។ ​ទន្ទឹម​នឹង​នោះ ជន្លេន​ជា​សត្វ​ដែល​ត្បុរ​ធ្វើ​ឲ្យ​ដី​ក​សិ​កម្ម​ធូរ មានអុកស៊ីសែន​ ដែលនាំ​ឲ្យ​ឫស​ស្រូវ និង​ដំ​ណាំ​ផ្សេង​ៗ​ដុះ​លូត​លាស់បានវែង​។ នៅ​ពេល​ឫស​ដំ​ណាំ​វែង​វា​អាច​ស្រូប​យក​ជី​ជាតិ​ពី​ជី​ដែល​បាច​ក្នុង​ដី​ធ្វើ​ឲ្យ​ដើម​ដំ​ណាំ​រឹងមាំ និង លូតលាស់ល្អ​។ នៅ​ពេល​ដែល​បច្ចេក​វិ​ទ្យា​កាន់​តែ​រីក​ចម្រើន ជន្លេន​ត្រូវ​បាន​នាំ​ពូជ​ពី​បរ​ទេស​ចូល​មក​ប្រ​ទេស​កម្ពុ​ជា ហើយ​ចែក​ជូន​ក​សិ​ករ​ចិញ្ចឹម គឺ​ជា​ពូជ​ជន្លេន​ក្រ​ហម​។ បច្ចេកទេសចិញ្ចឹមៈ ១- ការជ្រើសរើសទីតាំងសំរាប់ជីករណ្តៅៈ កន្លែងមានដីខ្ពស់ល្មម មិនលិចទឹក មិនក្តៅ រឺ​ ស្ងួតពេក ដីមានម្លប់ត្រជាក់ និង ខ្យល់ចេញចូលបានល្អ ២- ការរៀបចំរណ្តៅចិញ្ចឹមជន្លេនៈ             ទំហំរណ្តៅដែលសមស្របមានៈ បណ្តោយប្រវែង ២ម និង ទទឺង ១ម ជំរៅ ០.៣ម ទ្រាប់ក្រណាត់ផ្លាស្ទិចនៅបាតរណ្តៅ បាំងបន្ទះក្តារនៅជុំវិញជៀសវាងដីបាក់ចូលក្នុងរណ្តៅ ទំលុះរន្ធតូចៗ ចំងាយពីគ្នា ចំងាយ១ស.ម ៣- ការផ្តល់ចំណីអោយជន្លេនៈ             ចំណីសំរាប់ដាក់អោយជន្លេនស៊ីមានៈ លាមកគោ លាមកសេះ លាមកពពែ និង កាកសំណល់ផ្ទះបាយ។ ដំបូងត្រូវដាក់ដីទ្រាប់បាតកំរ៉ាស់ ៥ ស.ម។ រួចកៀរអោយស្មើរមុននឹងដាក់មុននឹងដាក់លាមកគោស្រស់ចូល ប្រើលាមកគោស្រស់ចំនួន ១០០គ.ក ដោយបំបែកអោយម៉ដ្ឋមានកំរ៉ាស់១០ ស.ម ៤- ការដាក់លាមកគោស្រស់ និង ពូជជន្លេនសំរាប់ចិញ្ចឹម នៅពេលដាក់លាមកគោរួចត្រូវយកពូជជន្លេនដាក់ក្នុងលាមកគោទាំងនោះចំនួន ៤-៥ កន្លែង បន្ទាប់ពីដាក់ពូជជន្លេនរួចត្រូវស្រោចទឹកអោយសើមល្មម ជៀសវាងកុំអោយទឹកជោគពេក ស្រោចទឹកពី ២-៣ ថ្ងៃម្តង ដើម្បីរក្សាសំនើមអោយបានថេរ តែមិនត្រូវស្រោចទឹកអោយជោគពេកទេ នៅពេលជន្លេនកើតកូនបានច្រើនត្រូវបន្ថែមលាមកគោស្រស់ ចំនួន ៣គ.ក ក្នុងដី ១មការ៉េ រយះពេល ១សប្តាហ៏ម្តង។ ៥- ការរៀបចំដំបូលរណ្តៅចិញ្ចឹមជន្លេនៈ ធ្វើដំបូលដើម្បីការពារទឹកភ្លៀង និង កំដៅថ្ងៃ ធ្វើរបងព័ទ្ធជុំវិញ ដើម្បីការពារសត្វចូលកកាយ ៦- ការប្រមូលផលជន្លេនអោយសត្វស៊ីៈ             ត្រូវយកតាមកន្លែងបន្តបន្ទាប់។ ឧទាហរណ៌ បើយកទំហំ ១០ស.ម ត្រូវដាក់លាមកគោស្រស់បំពេញកន្លែងនោះវិញ ២គ.ក។ ពេលយកអស់តាមលំដាប់ មកដល់កន្លែងដើមវិញ នេះជន្លេន នឹងកើតដូចដើមវិញ។ ប្រភពៈ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
ថ្ងៃអង្គារ ទី១៦ កុម្ភៈ ២០១៦, ១១:៤៦ | ០ មតិ | ១,៦៥៣ ដង

លក្ខណៈទូទៅនៃរុក្ខជាតិ​តណ្ហារឺប៉ាស្យុង (Passion fruit)ៈ Plant family: Passifloraceae Genus: Passiflora Species: edulis Common name: Passion Fruit, Passionfruit, Purple Granadilla.   រុក្ខជាតិ ប៉ាស្យុង(Passion fruit)មានដើមកំនើតនៅប្រទេសប្រេស៊ីលក្នុងស.វទី១៦ ដែលមានឈ្មោះដំបូងបំផុតគឺ​ រុក្ខជាតិផ្កាប្រាំស្រទាប់។ ហើយ ៤០០ ឆ្នាំក្រោយមកត្រូវបានគេនិយមដាំគ្រប់ទីកន្លែងនៃ តំបន់ត្រូពិចដោយមានឈ្មោះផ្សេងៗគ្នាតាមតំបន់ដូចជា នៅប្រស៊ីល និង​ អេក្វាទ័រ គេហៅ  Maracuya នៅណឺវែលសឺឡង់ គេហៅ​ Parcha នៅកោះហាវៃគេហៅ Lilikoi និង​ឈ្មោះ Chinola or Parchita នៅកោះព័រតូរីកូ។ ក្នុងឆ្នាំ 1951 សាកលវិទ្យាល័យហាវ៉ៃបានជ្រើសរើសផ្លែឈើប៉ាស្យុង(Passion fruit) ជាដំណាំជោគជ័យបំផុតសម្រាប់ការអភិវឌ្ឍកសិកម្មនិងបានធ្វើកម្មវិធីមួយដើម្បីបង្កើតឧស្សាហកម្ម ទឹកផ្លែឈើប៉ាស្យុង(Passion fruit) ។ ដោយឆ្នាំ 1958 រោងចក្រនេះបានពង្រីក គ្របដណ្តប់ 490 ហិកតានិងឧស្សាហកម្មនេះត្រូវបានបង្កើតឡើងយ៉ាងធំ និង​ ជោគជ័យ។ បរិមាណនៃទឹកផ្លែឈើ ប៉ាស្យុង(Passion fruit) និងការប្រមូលផ្តុំត្រូវបាននាំចេញទៅកាន់កោះហាវ៉ៃជារៀងរាល់ឆ្នាំ។ វាត្រូវបានគេគិតថាប្រជាជនហាវ៉ៃ ប្រើប្រាស់ច្រើនជាងខ្ពស់បំផុតនៃទឹកផ្លែឈើប៉ាស្យុងនៅលើពិភពលោក។ បច្ចុប្បន្ននេះនៅប្រទេសកម្ពុជារុក្ខជាតិប៉ាស្យុង(Passion fruit) កំពុងពេញនិយមខ្លាំងណាស់ដែរ។ យើងអាចរកទិញបាននៅក្នុងផ្សារ កន្លែងលក់ផ្លែឈើ ហើយជាពិសេសនោះគឺនៅតាមតូបកាហ្វេ ដែលគេប្រើប្រាស់ជាភេជ្ជៈស្រាប់់។ ដោយប្រទេសកម្ពុជាយើងការដាំដុះរុក្ខជាតិនេះនៅមានកំរិតទាបនៅឡើយ ចំនែកការប្រើប្រាស់សព្វថ្ងៃមានការកើនឡើងជាលំដាប់។ អ្នកប្រើប្រាស់ភាគច្រើនចូលចិត្តនូវរស់ជាតិ ក៏ដូចជាយល់ដឹងពីអត្ថប្រយោជន៏ចំពោះសុខភាពរបស់រុក្ខជាតិផេស្យុងនេះ។ បច្ចេកទេសក្នុងការដាំដុះ ១-ការប្រើប្រាស់ពូជស្រស់សំរាប់ដាំដុះៈ​ ក្នុងការបណ្តុះគ្រាប់ត្រូវជ្រើសរើសផ្លែដែលទុំល្អ។ ការប្រើប្រាស់គ្រាប់ពូជស្រស់ដំណុះគ្រាប់លឿន ចំនែកគ្រាប់ស្ងួតដំណុះគ្រាប់ចំនាយរយះពេលវែលរហូតដល់រាប់ខែឯណោះ។ ២- ការរៀបចំថ្នាលបណ្តុះកូនៈ​រៀបដំដាក់ក្នុងផើង រឺ ក្នុងថ្នាលបណ្តុះកូន ដោយដាក់ជីកំប៉ុស្តិ កំរាស់​៩០ សង់ទីម៉ែត្រ រួចដាក់គ្រាប់ពូជចូល(កុំអោយគ្រាប់គរនៅលើគ្នាំ)រួចព្រៀចជីកំប៉ុស្តិពីលើស្តើងៗ រួចហើយស្រោចទឹកអោយជោគ តែកុំអោយជាំទឹក គ្រាប់នឹងរលួយខូចអស់។ ស្រោចទឹកជាប្រចាំកាលណាយើងឃើញផ្ទៃខាងលើស្ងួត។ ៣- ការស្ទូងកូនៈ​ ក្រោយពីសាបកូនបាន ១សប្តាហ៏កូននឹងចេញពន្លក(ស្លឹក២ដំបូង)។​ យើងអាចដកកូនបំបែកមកដាំក្នុងថង់ ថូ រឺក្នុងរណ្តៅនៅពេលកូនប៉ាស្យុងមានស្លឹក៤-៦សន្លឹក រឺ អាយុបាន ២ សប្តាហ៏ទៅ ១ខែ។ ចំពោះថង់ ថូ រឺ រណ្តៅត្រូវរៀបចំដីដែលមានជីកំប៉ុសិ្តលាយជាមួយ។​ ៤- ការរៀបចំរបង រឺ​ ទ្រើងសំរាប់វល្លិតោងៈ ធ្វើនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ អាចរៀបជារបងធ្វើពីឈើងាប់ រឺ ជាលួសសសៃរដើម្បីអោយវល្លិវាតោងបានល្អ។ ចំពោះទ្រើងវិញយកល្អធ្វើពីសរសៃលួសប្រទាក់ជារាងចតុកោណកែងទំហំប្រមាណ១-២តឹក កំពស់ទ្រើងខ្ពស់ល្មមចន្លោះពី​ ១-៤ម(ទាបពេកខ្វះពន្លឺ និង​ពិបាកប្រមូលផលនិង​ខ្ពស់ពេក ពិបាកធ្វើទ្រើង និង​ពិបាកប្រមូលផល)     ៥- ស្រោចទឹក និង​ដាក់ជី: ធ្វើការស្រោចទឹក និង​ដាក់ជីសំខាន់ណាស់នៅពេលចាប់ផ្តើមដាំដំបូង និង​ពេលរុក្ខជាតិមុនចាប់ផ្តើមផ្កា។​ ការដាក់ជីត្រូវកាប់ជំរៅ​១តឹក ជារង្វង់ជុំវិញដើមប្រើជីកំប៉ុស្តិដាក់ចូល ដោយដាក់ចំងាយ១.៥តឹក ទៅ ២តឹកពីគល់រុក្ខជាតិ រួចស្រោចទឹកអោយជោគ។ ៦- ការតាក់តែងមែកៈ ការតាក់តែងមែកគឺកុំអោយមែករុក្ខជាតិដុំស៊ុបទ្រុបពេក ជាទូទៅអាចតាក់តែងមែក រឺ វល្លិបាន​នៅពេលវាមានអាយុកាល ២-៣ឆ្នាំទៅ។ វល្លិដែលតាក់តែង រឺកាត់ចោល ចំពោះវល្លិដែលចាស់រិញ វល្លិដែលមានជំងឺ រឺ វល្លិដែលដុះណែនពេក។ ៧- ការប្រមូលផលៈ អាចប្រមូលផលបាននៅពេលដាំបានអាយុ ៦-៨ខែ។ ហើយចំពោះអាយុកាលរបស់រុក្ខជាតិនេះអាចអាយុពី​៥-៧ឆ្នាំតាមការថែទាំ។ ផែ្លដែលទុំល្អអាចប្រមូលផលបានគឺពណ៏ស្វាយក្រហម រឺ សំបកផ្លែរាងជ្រួញបន្តិច។ បច្ចេកទេសដាំដើមតណ្ហាឬដើមប៉ាស្យុងPassion fruit(មានវីដេអូ)សូមចុចអានៈ http://vokc.org/article/181 Posted by VOKC News on Monday, February 1, 2016
ថ្ងៃអង្គារ ទី០២ កុម្ភៈ ២០១៦, ១៣:០៣ | ០ មតិ | ៤០១ ដង

ត្រសក់​ជា​ដំណាំ​ដាំ​បាន​គ្រប់​រដូវ ហើយ​ដែល​គេ​ច្រើន​ដាំ​នៅ​ក្នុង​តំបន់​មាត់​ទន្លេ ជា​កន្លែង​ដែល​សំបូរ​ដី​ល្បប់​ច្រើន។ ត្រសក់​ជា​ដំណាំ​វល្លិ មិន​សូវ​ត្រូវការ​ទឹក​ច្រើន​ក្នុង​ការ​ស្រោចស្រព​នៅ​រដូវវស្សា។ ត្រសក់​អាច​ដាំ​ដោយ​លើក​ជា​រង ហើយ​ដាក់​ចំណារ ឬ​ទ្រើង សម្រាប់​ឲ្យ​ដៃ​វារ​តោង​ឡើង​ដើម្បី​ផ្ដល់​ផ្លែ​ច្រើន និង​ប្រមូល​ផល​បាន​យូរ​ថ្ងៃ។ ត្រសក់​ជា​ដំណាំ​វល្លិ​វារ​ឡើង​ទ្រើង ហើយ​វា​មិន​ត្រូវ​ការ​ដី​ដែល​ជាំ​ទឹក និង​ដី​ស្ងួត​ខ្លាំង​ពេក​ទេ តែ​វា​ត្រូវការ​ដី​មាន​ជាតិ​មមោក​ច្រើន​នៅ​ពេល​ដាំ​ដុះ។ ត្រសក់​ត្រូវ​ការ​អាកាសធាតុ​ចន្លោះ​ពី ២៥ ទៅ ៣០​អង្សារសេ សម្រាប់​ការ​លូតលាស់។ ត្រសក់គឺជាបន្លែមួយប្រភេទ ដែ​ល​គេ​និយម​ប្រើ​ប្រាស់​បំផុត​ក្នុង​ចំណី​អាហារ​នានា បន្លែ​មួយ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ឆ្ងាញ់ និង​ងាយ​ស្រួល​រក​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​មាណ​គុណ​សម្បត្តិ​ជា​ច្រើន​ដែលគួរអោយ​​ភ្ញាក់​ផ្អើល​។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​ទាំង 28 របស់​ផ្លែ​ត្រសក់ សម្រាប់​សុខភាព​របស់​អ្នក។ ល្អសម្រាប់អ្នកចង់ស្រកទំងន់ :ផ្លែត្រសក់មាន​កម្រិត​កាឡូរី​តិច​តូច​បំផុត ហេតុ​ដូច្នេះ​ហើយ​សម្រាប់​អ្នក​ចង់​ស្រក​ទំងន់ រឺក៏​មាន​រាង​ស្អាត គួរ​តែ​ជ្រើស​រើស​បន្លែ​នេះ​ទៅ​ទទួលទាន។ សំបូរជាតិទឹក :ត្រសក់មួយផ្លែ មានទឹកក្នុងនោះចំនួន 95% ឯ​ណោះ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​ជីវ​ជាតិ​ផង​ដែរ។ កំចាត់ជាតិពុលក្នុងខ្លួន :វានឹងជួយកំចាត់ជាតិ​ពុល​មួយ​ចំនួន​ក្នុង​ខ្លួន​យើង និង​បង្ហូរ​មក​តាម​រយៈ​ទឹក​នោម​បាន ដែល​ល្អ​បំផុត​សម្រាប់​អ្នក​មាន​បញ្ហា​តម្រង់​នោម។ សំបូរដោយជីវជាតិចិញ្ចឹម :ត្រសក់សំបូរទៅដោយវីតាមីន B1, B2, B3, B5, B6 ហ្វូលិក អា​ស៊ីត វីតា​មីន C, ផូស្វ័រ, ប៉ូតា​ស្យ៉ូម, ម៉ាញ៉េ​ស្យូម, និង​ស័ង្កសី។ ផ្តល់ថាមពល :វាសំបូរទៅយសារវីតាមីន B និង កាបូនអ៊ីដ្រាត​ដែល​អាច​ផ្តល់​ថាមពល​បាន​រហ័ស​ដល់​រាងកាយ ល្អបំផុតសម្រាប់ស្បែក :ដោយសារតែវាសំបូរដោយ​ជាតិ​ទឹក សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​សារ​ធាតុ​រ៉ែ​ដូច​ជា ប៉ូតា​ស្យូម និង​ម៉ាញ៉េស្យូម​ជា​ដើម​នោះ ត្រសក់​ជា​ផ្លែ​ឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ស្បែក​របស់​យើង។ យើង​អាច​ប្រើ​ប្រាស់​ត្រសក់​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក និង​ជួស​ជុល​ស្បែក​ដែល​បាន​រង​ការ​ខូចខាត​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ​បាន​ ដោយ​គ្រាន់​តែ​យក​ត្រសក់​ទៅ​ទ្រាប់​ពីលើ រឺក៏​ទទួល​ទានវា។ វិធីធ្វើម៉ាស់ត្រសក់ដើម្បីអោយស្បែកមុខភ្លឺថ្លា និង​ មានសំណើម ត្រសក់ ៤-៥ផ្លែ ជាមួយទឹកឃ្មុំ២ស្លាបព្រា ត្រសក់ត្រូវពុះយកគ្រាប់ចេញ លាងសាច់ត្រសក់ឱ្យស្អាត រួចបុកឱ្យម៉ដ្ឋ ច្រោះទឹកចេញទុកតែសាច់ត្រសក់ប៉ុណ្ណោះ មិនត្រូវច្រោះវាឱ្យស្ងួតពេកទេ ហើយក៏មិនត្រូវទុករាវពេកដែរ (បើមានម៉ាស៊ីនក្រឡុកផ្លែឈើរឹតតែប្រសើរ) ។ លាយវត្ថុផ្សំចូលគ្នាកូរឱ្យសព្វ រួចយកមកបំពោកលើផ្ទៃមុខទុករយៈពេលយ៉ាងហោចណាស់២០នាទី ទើបលាងសម្អាតជាមួយទឹកត្រជាក់ជាការស្រេច ប្រើសម្រាប់សំអាតកញ្ចក់ :ត្រសក់មានប្រសិទ្ធភាពខ្ពស់ អាច​សំអាត​កញ្ចក់ កំចាត់​អ័ព្ទ និង​ស្នាម​ប្រឡាក់​ផ្សេងៗ​បាន។ បញ្ចៀសមហារីក :នៅក្នុងត្រសក់វាមានផ្ទុកនូវសារ​ធាតុ lariciresinol, pinoresinol, and secoisolariciresinol ដែល​វា​អាច​បញ្ចៀស​បាន​នូវ​មហារីក​មួយ​ចំនួន​មិន​អោយ​កើត​លើ​យើង​បាន។ កំចាត់សត្វល្អិត :ក្លិនត្រសក់អាចបណ្តេញនូវសត្វល្អ​ឥត​បាន​ការ​មួយ​ចំនួន​បាន។ ព្យាបាលស្បែកដែលបានរលាក :ប្រសិនបើអ្នកបាន​រលាក​ភ្លើង រឺ​ក៏​អ្វី​ដែល​មាន​កំដៅ​ក្តៅ សូម​ចិត​ត្រសក់​មួយ​ចំណិត​មក​បិត​លើ​តំបន់​ដែល​រលាក​នោះ ដើម្បី​បន្ថយ​កំដៅ​ស្បែក និង​ព្យាបាល​ស្បែក។ គ្របគ្រងសម្ពាធឈាម :ប៉ូតាស្យ៉ូម ម៉ាញ៉េស្យូម និង​កាក​សរសៃ Fiber ក្នុង​ត្រសក់ មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​របស់​យើង។ ជំរុញអោយសក់លូតលាស់បានល្អ :ត្រសក់មានសារធាតុសីលីកូន និង​ស្ពាន់​ធ័រ ដែល​វា​នឹង​ជំរុញ​អោយ​សក់ ដុះ​បាន​ក្រាស់​ល្អ។ ដើម្បី​ប្រសិទ្ធ​ភាព​ខ្ពស់ សូម​ឧស្សាហ៍​ផឹក​ទឹក​ការុត លាយ​ជា​មួយ​ត្រសក់។ ប្រើជាអាហារសំរន់ :ប្រសិនបើអ្នកឃ្លាន អ្នក​អាច​ប្រើ​ត្រសក់​ជា​អាហារ​សំរន់​បាន ហើយ​វា​ក៏​ល្អ​ជាង​អាហារ​សំ​រន់​ដូច​ជា​នំ​កញ្ចប់ និង​អ្វី​ផ្សេងៗ​ដែរ។ សំអាតស្បែកជើង :យកត្រសក់ត្រដុះ​នឹង​ស្បែក​ជើង​ស្បែក​អ្នក នោះ​វា​នឹង​ភ្លឺ​ចិញ្ចាញ ល្អសម្រាប់ធ្មេញ និងអញ្ចាញ :សារធាតុ Fiber ក្នុងត្រសក់​ជួយ​ម៉ាស្សា​អោយ​ធ្មេញ និង​អញ្ចាញ​អោយ​មាន​សុខភាព​ល្អ និង​រឹង​មាំ​បាន។ បំបាត់សម្លេងគ្រឺតចេញពីទ្វារ :ប្រសិនបើទ្វាររបស់អ្នកមាន​សម្លេង​គ្រាតៗ​ដែល​រំខាន​នោះ សូម​យក​ត្រសក់​ទៅ​ញី​ត្រង់​ត្រចៀក​ទ្វារ រឺ​បង្អួច នោះ​សម្លេង​នោះ​នឹង​បាត់​ជាក់​ជា​មិន​ខាន។ ជួយអោយយើងមានអារម្មណ៍ធូរស្រាល :ប្រើប្រាស់ត្រសក់​នៅ​ពេល​ដែល​យើង​ស្ទីម នឹង​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ធូរស្រាល បំ​បាត់​ស្ត្រេស​បាន។ បំបាត់ក្លិនមាត់ស្អុយ :គ្រាន់តែយកត្រសក់ទៅ​ទំពារ​ផ្អាប់​ទុក​ក្នុង​មាត់​រយៈ​ពេល 30 វិនាទី នោះ​វានឹង​បំបាត់​អស់​នូវ​ក្លិន​ស្អុយ ក៏​ដូច​ជា​បាក់​តេរី​ចេញ​ពី​មាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ សំអាតលោហៈធាតុផ្សេងៗអោយសស្អាត :ត្រសក់អាច​ជួយ​សម្អាត​គ្រឿង​លោហៈ​ផ្សេងៗ​អោយ​ស្អាត​ចែង​ចាំង​បាន។ សំអាតទឹកហ្វឺត រឺស្នាមប្រលាក់ :សំបករបស់ត្រសក់អាច​ជួយ​សំអាត​ស្នាម​ប្រឡាក់​ផ្សេងៗ​បាន​ដូច​ជា​ទឹកហ្វឺត គូល័រ​ទៀន និង​អ្វី​ដែល​លុប​មិន​ជ្រះ។ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ :សារធាតុទឹក​ដ៏​ច្រើន​របស់​ត្រសក់ អាច​ជួយ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ស្រួល នឹង​កាត់​បន្ថយ​ជាតិ​ពុល​ផ្សេងៗ។ ល្អសម្រាប់ជាលិការ :សិលាកាក្នុងត្រសក់ ជួយ​អោយ​ជាលិកា​ក្នុង​ខ្លួន​កាន់​តែ​មាន​ភាព​រឹងមាំ ដែល​ធ្វើ​អោយ​យើង​មាន​សុខភាព​ល្អ​បាន។ កំចាត់ព្រូន និងតេនញ៉ា :ត្រសក់អាចកំចាត់​ព្រូន និង​តេនញ៉ា​មួយ​នួន​ចេញ​ពី​ខ្លួន​ប្រាណ​របស់​យើង​បាន ដោយ​គ្រាន់​តែ​ទទួល​ទា​នវា​ជាមួយ​ទឹក។ ល្អសម្រាប់ក្រចក :សារធាតិស៊ីលីកានឹងជួយ​អោយ​ក្រចក​យើង​មាន​ភាព​រឺងមាំ និង​ថ្លា​ស្អាត បំបាត់ការឈឺនៃការគ្រេចជើង រឺសន្លាក់ :វីតាមីន A, B1, B6, C និង D ព្រម​ទាំង​សារធាតុ កាល់​ស្យូម និង​ម៉ាញ៉េ​ស្យូម អាច​ជួយ​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​នៅ​តាម​សន្លាក់ រឺ​ជើង​របស់​យើង​បាន។ ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម :វា​មាន​សារធាតុ​មួយ ដែល​កោសិកា​ចំបាច់​ត្រូវ​ការ​ដើម្បី​បង្កើត​អាំងស៊ុយលីន ដែល​អាច​អោយ​អាការៈ​មាន​ភាព​ល្អ​ប្រសើរ​បន្តិច​បាន។ កាត់បន្ថយកូឡេស្តរ៉ល :ការសិក្សា​ស្រាវ​ជ្រាវ​មួយ​រក​ឃើញ​ថា សារ​ធាតុ​ស្តេរ៉ូល​ក្នុង​ត្រសក់ អាច​កាត់​បន្ថយ​កម្រិត​កូឡេស្តរ៉ូល​អោយ​ថយ​ចុះ​បាន។ អាហារដ៏ល្អសម្រាប់ធ្មេញ :ត្រសក់​ក្លាសេ​មួយ​ចំ​ណិត​គឺ​ជា​របស់​លេង​ដ៏​ល្អ​សម្រាប់​អញ្ចាញ​ធ្មេញ​យើង ដែល​អាច​ជួយ​ម៉ាស្សា និង​ធ្វើ​អោយ​វា​មាន​ភាព​ល្អ​ប្រសើរ​បាន ទាំង​កុមារ​តូចៗ និង​មនុស្សធំ។ បច្ចេកទេសដាំត្រសក់ និង គុណប្រយោជន៏នៃត្រសក់ដែលអ្នកមិននឹកស្មានដល់http://vokc.org/article/139 Posted by VOKC News on Tuesday, January 26, 2016
ថ្ងៃពុធ ទី២៧ មករា ២០១៦, ១០:៤៧ | ០ មតិ | ១,២៧២ ដង

វិធីដាំក្រូចឆ្មារទទួលបានផលច្រើនដោយប្រើរយៈពេលខ្លី(ប្រភពៈ គេហទំព័រ របស់ក្រសួងកសិកម្ម) វិធីដាំក្រូចឆ្មារទទួលបានផលច្រើនដោយប្រើរយៈពេលខ្លី វិធីដាំក្រូចឆ្មារទទួលបានផលច្រើនដោយប្រើរយៈពេលខ្លី(ប្រភពៈ គេហទំព័រ របស់ក្រសួងកសិកម្ម) Posted by VOKC News on Friday, January 15, 2016
ថ្ងៃសុក្រ ទី១៥ មករា ២០១៦, ១៧:២១ | ០ មតិ | ២៣៩ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩