MENU
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥ | ២,១៣៦ ដង | ចុចបញ្ចេញមតិ (០)

ខេត្តតាកែវ៖​ លំនៅដ្ឋានមួយខ្នងដែលមានបណ្តោយ៧ម៉ែត្រ​  និងទទឹង៦ម៉ែត្រសង់ឡើងអំពីថ្មក្រោយឈឺលើ​ប្រក់ស៊ីប្រូ​ ម្ចាស់ឈ្មោះ​ ស៊ុំ​ ឆាយ​ និង​ ប្រពន្ធ​ ឈ្មោះ​ ជា​ មួយ​ មានកូនប្រុសពីរនាក់ក្នុងបន្ទុកត្រូវបានអគ្គីភ័យឆាបឆេះហ្មត់ស្ទើរតែទាំងស្រុង​ បង្កអោយមានការភ្ញាក់ភ្អើលឡើងកាលពីវេលាម៉ោង​ ៣​ :​ ៣០នាទីរសៀលត្រូវនឹងថ្ងៃទី៩​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នៅ​ ភូមិ​ តោល​ ឃុំ​ រវៀង​ ស្រុក​ សំរោង​ ខេត្ត​ តាកែវ។

ប្រភពព័ត៏មានបានអោយដឹងថាមុនពេលកំពង់កើតហេតុគេសង្កេតឃើញមានផ្សែងហុយខ្មួរខ្មាញ់ចេញពីលំនៅដ្ឋានខាងលើ លុះមិនបានប៉ុន្មាននាទីផងស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងបង្កអោយមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែរខាងចេញមកជួយអន្តរាគមន៌ពន្លត់អគ្គីភ័យនោះដោយអ្នកខ្លះយក​ ប៉ោត​ ផ្តឹល​ ទុយោ​ ទាញបាញ់ទៅលើអណ្តាតភ្លើងដែលកំពង់ឆាបឆេះនោះ។​ បើទោះបីខិតខំប្រឹងប្រែងអន្តរាគមន៌ពីបងប្អូនប្រជាពលរដ្ឋយ៉ាងណា​ លំនៅដ្ឋានក៏តែត្រូវបាន អណ្តាតភ្លើងផ្លាញស្ទើរតែទាំងស្រុង។ក្រោយកើតហេតុគេសង្កេតឃើញថាពុំមានខូចខាតដល់លំនៅដ្ឋានអ្នកជិតខាងនិងមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។​

ចំពោះមូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីផ្ទុះសេខ្សែភ្លើង​ រីឯទ្រព្យនៅក្នុងលំនៅដ្ឋានរបស់គាត់ត្រូវបានបំផ្លាញទាំងស្រុងរួមមានទូទរស្សន៏មួយគ្រឿង​ ធុងបាស់​ ឧបករណ៏ចាក់ធុងបាស់​ សំភារះជាងសំណង់​ កង់៣គ្រឿង​ ប្រាក់​រៀល​២,០០០,០០០រៀល​ ប្រាក់ដុល្លា​ ២,៥០០$​ ស្រូវអង្ករ​ និង​ សំភារះផ្សេងៗទៀត។

 

 

Tags:
  • លំនៅដ្ឋាន
  • អគ្គីភ័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥