MENU
កាយសម្ព័ន្ធដែលមិនសូវមានប្រជាប្រិយភាព ខំប្រឹងពង្រឹងក្នុងទិសដៅ២០២៣
កីឡា | ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១៥:០០ | ១,៧៧០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោក ណយ ផាន់ណា អគ្គលេខាសហព័ន្ធកីឡាកាយសម្ព័ន្ធ បានដាក់ចេញផែនការក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន ដោយត្រូវពង្រឹងនូវគ្រឹះឲ្យរឹងមាំរបស់អត្តពលិកនីមួយៗទៅតាមផែនការអភិវឌ្ឍក្នុងទិសដៅឆ្ពោះទៅឆ្នាំ ២០២៣កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបង្ហើបថា ដើម្បីបញ្ជ្រាបចំណេះដឹងកាន់តែស៊ីជម្រៅក្នុងវិស័យកីឡាជំនាញមួយនេះ ដល់គ្រូបង្វឹកកីឡាករ កីឡាការិនី ថ្នាលនៅមូលដ្ឋាននោះគោលបំណងចង់ពង្រឹងគ្រឹះឲ្យរឹងមាំតាមផែនការអភិវឌ្ឍន៏ឆ្ពោះទៅដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាអន្តរជាតិនានាដែលសហព័ន្ធបានដាក់ចុះនាពេលកន្លងទៅ។

លោក ណយ ផាន់ណា បានបន្តថា “យុទ្ធនាការផ្សព្វផ្សាយទាំងនេះ ធ្វើឡើងដោយយោងតាមផែនការមេរបស់សហព័ន្ធ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា គឺសហព័ន្ធនីមួយៗត្រូវតែរៀបចំសិក្ខាសាលាឲ្យបានយ៉ាងតិច២ទៅ៣ដងក្នុង១ឆ្នាំៗ ជាការបញ្ជ្រាបចំណេះដឹង ជូនដល់ប្រជាជននៅតាមតំបន់ដែលមានក្លិបស្រាប់ឲ្យពួកគាត់ជ្រាបច្បាស់ពីសក្តានុពលវិស័យកីឡាកាយសម្ព័ន្ធពិសេសគ្រូបង្វឹក យុវជន និងពលរដ្ឋធម្មតាក៏អាចហាត់កីឡាកាយសម្ព័ន្ធសម្រាប់សុខភាពបានដែរ”។

លោកអគ្គលេខាធិការបានបន្ថែមថា គ្រោងធ្វើនាឆ្នាំនេះ ក្នុងបរិវេណសាលាលេខ៥ ខេត្តកំពង់ឆ្នាំង រួមទាំង ខេត្តផ្សេងទៀត ដើម្បីផ្តល់ចំណេះដឹងដល់គ្រូថ្នាក់មូលដ្ឋានទាំងអស់ អំពីអ្វីទៅ មូលដ្ឋានគ្រឹះនៃជំនាញកីឡាកាយសម្ព័ន្ធ រួមនឹងកម្រិតបច្ចេកទេសនានាសម្រាប់បង្ហាត់របស់គ្រូដល់កីឡាករ កីឡាការិនីថ្នាល នៅថ្នាក់មូលដ្ឋាន ដើម្បីបង្កើនគុណភាពនាថ្ងៃអនាគត ៕ដោយ បូរិន

 

Tags:
  • សម្ព័ន្ធ
  • ប្រជាប្រិយភាព
  • ខំប្រឹងពង្រឹង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥