MENU
ម្តាយកុមារីវ័យ៩ឆ្នាំ បានប្តឹងនគរបាលចាប់ឃាត់ខ្លួនបុរសជាឱពុកបង្កើត ចោទថាចាប់រំលោភកូនស្រី
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី០៨ មិថុនា ២០១៨, ០៨:៤៦ | ២,២៨១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ម្តាយក្មេងស្រីអាយុទើបបាន៩ឆ្នាំបានប្តឹងនគរបាលចោទថាឱពុកនាងបង្កើតចាប់រំលោភកូនស្រីបង្កើតរត់មកដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចអន្តរាគមន៍ចាប់បុរសជាឱពុកយកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់។

ក្មេងស្រីរងគ្រោះជាសិស្សសាលាក្រីក្រម្នាក់ស្នាក់នៅលើដីឡូមួយដែលមានផ្ទះចាស់គេទុកចោលមួយ។ហេតុការរំលោភនេះកើតឡើងកាលវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៦ខែមិថុនា ឆ្នាំ ២០១៨នៅចំណុចផ្ទះទុកចោលដីឡូត៍គ្មានលេខ ភូមិទួល តាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅនេះដោយផ្ទាល់ ។

សមត្ថកិច្ចនិយាយថាកុមារីរងគ្រោះឈ្មោះស ច ធ អាយុ៩ឆ្នាំមុខរបរសិស្សស្នាក់នៅខ្ទមចាស់ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅមានម្ដាយ នុត សារឿនអាយុ ៣៦ឆ្នាំមុខរបរបេះត្រកួនតាមបឹងលក់ដោយបានមកដាក់ពាក្យបណ្ដឹងក្រោយពីកូនស្រីបង្កើតប្រាប់ថាឱពុកបង្កើយចាប់រំលោភពេលម្ដាយមិននៅផ្ទះ ។

ជនសង្ស័យឈ្មោះ ឃុន សឺង ភេទ ប្រុសអាយុ ៥០ឆ្នាំជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅខ្ទមចាស់ ភូមិ ទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះ)ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនាំនៅព្រហ្មទណ្ឌខណ្ឌ ។

លោក ម៉ៅ សឿត អធិការរងស្ដីទីខណ្ឌច្បារអំពៅបានប្រាប់អ្នកយកពត៍មានអោយដឹងថា កាលពីថ្ងៃទី ០៥ ខែ មិថុនាឆ្នាំ២០១៨ម៉ោង១៥និង០០នាទីកុមារីរងគ្រោះកំពុងនៅក្នុងខ្ទមម្នាក់ឯង។ ដោយ ម្តាយចេញទៅដកក្រអៅឈូកនៅបឹង។

ស្រាប់តែជនសង្ស័យត្រូវជាឪពុកបង្កើតកុមារីរងគ្រោះបានផឹកស្រាស្រវឹងដើរមកដល់នាំកុមារីរងគ្រោះចូលទៅក្នុងផ្ទះទុកចោលក្បែរនោះ (ចំណុចកើតហេតុខាងលើ) រួចជនសង្ស័យក៏ចាប់ស្រាតខោ កុមារីរងគ្រោះផ្តួលទៅលើឥដ្ឋការ៉ូ រួចធ្វើសកម្មភាពចាប់រំលោភកុមារីរងគ្រោះ ពេលនោះកុមារីរងគ្រោះឈឺក៏ស្រែក ជនសង្ស័យក៏ដកប្រដាប់ភេទចេញ។

រហូតដល់ម៉ោង២១និង០០នាទី ថ្ងៃដដែលកុមារីរងគ្រោះបាននិយាយរឿងហេតុខាង លើទាំងអស់ប្រាប់ម្តាយលុះដល់ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៨ នៅម៉ោង០៧និង០០នាទី ម្តាយកុមារីរងគ្រោះបាននាំកុមារីរង គ្រោះមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ព្រែកឯង រួចសមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនបានជនសង្ស័យនៅភូមិទួល តាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

បន្ទាប់មកម្តាយជនរងគ្រោះបាននាំកុមារីរងគ្រោះទៅពិនិត្យសុខភាពនៅមន្ទីរបង្អែករាជធានីភ្នំពេញ។ ហើយសូមបញ្ជាក់ថាបុរសជនសង្ស័យជាឱពុកបង្កើតជនរងគ្រោះកន្លងមកជនសង្ស័យធ្លាប់ប្រើដៃលេងប្រដាប់ភេទកុមារីរងគ្រោះចំនួន៣ដងផងដែរហើយបុរសជនសង្ស័យឆ្លើយសារភាពពិតប្រាកដថាបាមប្រព្រឹត្តតែចំនួនមួយលើទេដោយសារស្រវឹងស្រាបាត់បង់ស្មារតីខ្លាំងពេក ។

Tags:
  • នគរបាល
  • ឃាត់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥