MENU
សិល្បៈនិងកំសាន្ត
រាជធានីភ្នំពេញ៖  តារាសម្តែងកញ្ញាឯក សុវណ្ណារត្ន័បានប្រើភាពស្និតស្នាលប្លែកជាមួយតារាប្រុសវ័យក្មេងរលកក្រោយរហូតអាចនឹងចាប់ដៃគូប្រសិនបើអាចទៅរួច។គេមិនដឹងថាពួកគេសុីជម្រៅទឹកចិត្តបែបណាឡើយទើបឆ្លងដល់ប្រកាសបែបនេះ។ ទំនាក់ទំនងយ៉ាងចម្លែកជាមួយតារាក្មេងរូបសង្សារ គឺលោក សឿន នរៈពិសិដ្ឋ ដែលជាតារារះថ្មីហើយទើបនឹងឡើងកូដផង។ យ៉ាងណាមិញភាគីខាងស្រីប្រកាសថា អ្នកនាងចាត់ទុកប្រុសក្មេងជាដៃគូខ្លួនត្រឹមតែជាប្អូនប្រុសក្នុងសិល្បៈប៉ុណ្ណោះគឺមិនមែនស្នេហាដូចអ្វីដែលគេយល់ឃើញឡើយ។ មិនមែនត្រឹមតែលើហ្វេសប៊ុកប៉ុណ្ណោះទេដែលតារាប្រុសស្រីទាំង២រមែងថតបង្ហោះកៀកកើយអមដោយសំណេរផ្អែមល្ហែមមិនខុសពីគូស្នេហ៍ខុសវ័យ សូម្បីតែនៅកន្លែងថតរឿងក៏គេឃើញតារាចម្រៀងវ័យ និងជាតារាសម្ដែង អ្នកនាង ឯក សុវណ្ណរ័ត្ន ធ្វើខ្លួនស្និទ្ធិស្នាលមិនសូវសមភ្នែកជាមួយប្រុសក្មេងគឺលោក សឿន នរៈពិសិដ្ឋ ធ្វើអោយមានការសង្ស័យពីទំនាក់ទំនងដែលអ្នកទាំងពីរអះអាងថាជាបងប្អូនរបស់ពួកគេផងដែរ។ បើទោះជាអ្នកទាំងពីរនៅតែបានច្រានចោលដំណឹងស្នេហា និងថាអ្វីៗគ្រាន់តែជាបងស្រី និងប្អូនប្រុស ក៏ការអះអាងរបស់ ភាគីទាំង២មិនសូវមានជឿ និងថាសកម្មភាពដែលបានស្ដែងឡើងគឺលើសបន្តិចពីបងប្អូន។ អ្នកសិល្បៈមួយចំនួនសុទ្ធតែបង្ហាញពីការទើសភ្នែកសម្រាប់អ្នកទាំងពីរ ខណៈដែល ឯក សុវណ្ណរ័ត្ន បានប្រកាសតបនឹងការយល់ឃើញថា មិនខ្វល់ សំខាន់អោយអ្នកនាង និងលោក សឿន នរៈពិសិដ្ឋ កាន់តែជិតស្និទ្ធគ្នាច្រើនឡើង។ អ្នកនាងថាប្រុសក្មេងដែលអ្នកនាងពាក់ព័ន្ធជាបុគ្គលគួរអោយចូលចិត្ត និងបានចាត់ទុកអ្នកនាងមិនខុសពីពីបងស្រីម្នាក់ ទើបអ្នកនាងព្យាយាមខ្នះខ្នែងអោយគេបានចូលសិល្បៈសម្ដែងយ៉ាងពេញទំហឹង បន្ទាប់ពីគេចូលប្រឡូកការងារសិល្បៈប្រមាណជា២ឆ្នាំទៅហើយ តែទទួលបានផ្លែផ្កាស្ដួចស្ដើង។ អ្នកនាងថា លោក សឿន នរៈពិសិដ្ឋ គឺជាប្អូនប្រុសល្អ ហើយក៏ជាតារា ដែលមានការព្យាយាម និងខ្នះខ្នែងសម្រាប់សិល្បៈផងដែរ ទើបអ្នកនាងចេះតែចេញមុខទៅសុំផលិតករនេះទៅសុំផលិតករនោះ អោយលោកបានសម្ដែងព្រោះតែការអាណិត។ យ៉ាងណាមិញ អ្នកនាងថាដោយសារតែលោកក៏ជាតារាដែលមានសមត្ថភាព និងទេពកោសល្យផងទេ ទើបទទួលបានជោគជ័យក្រោយពីអ្នកនាងចេញមុខដឹកដៃ និងនាំផ្លូវ។ លោក សឿន នរៈពិសិដ្ឋ បញ្ជាក់ថាលោកមិនខ្វល់រឿងអ្នកណាថាចោទថាលោកតោងកាលីបតារាសម្ដែងដែលមានអាយុបង ឬវ័យច្រើនជាងនោះទេព្រោះតែលោកចង់ល្បីនោះទេ ដោយសារតែលោកយល់ថារវាងខ្លួន និងអ្នកនាងបានចាត់ទុកគ្នាត្រឹមជាបងស្រី និងប្អូនប្រុសរួចទៅហើយ។ លោកថាទំនាក់ទំនងរវាងលោក និងអ្នកនាង ពិតជាស្អិតរមួតរហូតដល់មានគេច្រលំច្រើនឡើងថាស្រីចាស់ស្រឡាញ់ប្រុសក្មេងមែន ប៉ុន្តែលោកថាមិនខ្វល់នោះទេសំខាន់អ្នកនាងឯក សុវណ្ណរ័ត្ន មិនបានគិតអ្វីចំពោះលោកលើសពីប្អូន។ លោកថានៅក្នុងរយៈពេលចុងក្រោយ ការងារសិល្បៈមានការឈានឡើងដោយទើបបញ្ចប់ការសម្ដែង និងនៅសម្ដែងក្នុងរឿង«កំលោះយំក្រមុំសើច»របស់My TV និងរឿង«ទូកបាត់ច្រវ៉ា»របស់ទូរទស្សន៍PNN ជាដើម ដោយមិនទាន់រាប់បញ្ចូលការសម្ដែងភាពយន្តដែលមិនទាន់ថតបានច្រើនភាគរយផ្សេងទៀតនៅឡើយ។                 
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣ | ០ មតិ | ៣៤៤ ដង

រាជធានីភ្នំពេញ៖  ព្រោះតែភាពជិតស្និតថៅកែភោជនីយដ្ឋាន«វីហ្វ្រេន»ត្រូវបានតារាជាច្រើនចាប់អារម្មណ៍ហើយបានមកជួបជុំគ្នាបង្អួតសម្រស់ក្នុងហាងថ្មីនៅកោះពេជ្រយ៉ាងណែនពេញហាងសុទ្ឋតែជាតារាស្អាតៗល្បីឈ្មោះតែម្តង។ តារាជាច្រើនបានចូលរួមសម្ពោធហាងវីហ្វេ្រនសាខាថ្មីទើបតែចាប់បើកដំណើរការនាទីតាំងកោះពេជ្រកាលពីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។ នាឱកាសនោះគេឃើញមានវត្តមានតារាល្បីៗប្រុសស្រីជាច្រើនដួងបានមកកាន់ហាងថ្មីនេះក្នុងសណ្ឋានសំលៀកបំពាក់ស្រស់ស្អាតធ្វើឲ្យម្ចាស់កម្មវិធីដែលបើកថ្មីរីករាយចិត្តដែលបានពង្រីកមុខជំនួញ។  លោកវណ្ណាដែលជាថៅកែហាងវីហ្វេ្រនសាខាថ្មីនៅកោះពេជ្របានឲ្យដឹងថាដោយសារតែលោកមានទំនាក់ទំនងល្អជាមួយអ្នកសិល្បៈនិងបណ្តាអតិថិជនជាច្រើនទើបអាចរក្សាអតិថិជនបានក្នុងការរកស៊ីជំនួញហាងមានមុខម្ហូបបែបខ្មែរនិងការប្រគំភ្លេងសម័យអមដោយតារាល្បីៗជាច្រើនចេញពីកម្មវិធីប្រឡងខេមបូឌានអាយឌលឬដឹវ៉យផងដែរ។ លោកថាព្រោះតែការស្រឡាញ់រាប់អានគ្នានិងការមកទទួលទាននៅទីនេះមានអាហារឆ្ងាញ់ការចុះតម្លៃមួយចំនួនទើបទាំងតារានិងភ្ញៀវទាំងអស់នៅតែគាំទ្រហាងវីហ្វេ្រនរបស់យើងតាំងពីសាខាទី១រហូតមកទល់សាខាថ្មីនេះ។ សម្រាប់តារាដែលបានចូលរួមនារាត្រីនោះមានអ្នកនាងគង់ សុជាតិនិងស្វាមី សូដា នីតា យ៉ែម សំអូន អេឡិច ចិន្ត្រា ណាខុន ទឹម រដ្ឋា ទេព បូព្រឹក្ស ណាតាហ្សា ចាន់ណារ៉ូណាន ជា វណ្ណារិទ្ លីម៉ារីណានិងស្វាមីឋព្រមទាំងតារាជាច្រើនដួងទៀតយ៉ាងច្រើនកុះករ។ភោជនីយដ្ឋានវីហ្វ្រេនសាខាកោះពេជ្រនេះបានចំណាយក្នុងទឹកប្រាក់ប្រមាណជា១០ម៉ឺនដុល្លារផងដែរ។           
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១១:១៦ | ០ មតិ | ២០៤ ដង

រាជធានីភ្នំពេញ៖  ទើបតែទទួលចំណងដៃបានកូនថ្មោងថ្មីពិធីការិនីលំដាប់កំពូលគង់ សុជាតិហាក់ស្រឡាញ់ក្មេងជាបន្តទៀតហើយដោយសុខៗបង្ហើបរឿងចង់បានកូនបន្ថែមទាំងកូនស្រីទើបកើតបាន៧ខែ។ជាពិសេសអ្នកនាងមិនខ្លាចចាស់នោះឡើយដោយកាន់តែខ្លាំងបាត់គឺសម្រុកយកកូនភ្លោះតែម្តង។ ពិធីការិនីគង់ សុជាតិស្រាប់តែកើតចិត្តចង់បានកូនបន្ថែមទៀតដោយបំណងក្នុងចិត្តចង់បានកូនភ្លោះព្រោះយល់ថាជាកូនដែលមើលទៅកាន់តែស្រឡាញ់ថែមទៀត។យ៉ាងណាមិញអ្នកនាងមិនត្រូវបានស្វាមីលោកជា វិបុលឯកភាពនៅឡើតទេគ្រាដែលទើបតែសម្រាលកូនស្រីបានមិនទាន់បានមួយឆ្នាំស្រួលបួល។ អ្នកនាងគង់ សុជាតិបានបញ្ជាក់ថាអ្នកនាងចង់បានកូនបន្តទៀតបើអាចព្រោះថាទាន់យើងអាចពពោះបានកម្លាំងមានត្រូវយកឲ្យហើយ។នៅក្នុងចិត្តគឺពិតជាចង់យកកូនភ្លោះប៉ុន្តែស្វាមីគាត់ថាលឿនពេកព្រោះកូនទើបតែមានមិនទាន់បានមួយឆ្នាំរឹងដៃយើងនៅឡើយនោះទេកុំលឿនពេក។អ្នកនាងគង់ សុជាតិដែលមានក្តីសុខនិងភាពកក់ក្តៅក្នុងស្នេហាបានឲ្យដឹងទៀតថាការណ៍ដែលក្នុងចិត្តចង់យកកូនភ្លោះគឺជាផែនការណ៍យូរមកហើយគ្រាន់តែមិនទាន់មកដល់ភ្លាមៗតែប៉ុណ្ណោះហើយគម្រោងនេះអាចថានៅតែបន្តធ្វើឲ្យបានបើសិនជាកូនស្រីដែលទើបចាប់កំណើតគេធំធាត់ជាងនេះ។លើសពីនេះប្រការដែលស្វាមីបង្អាក់មិនទាន់ចង់ឲ្យយកលឿនពេកព្រោះថាលោកចង់ឲ្យនាងមានកម្លាំងល្អសិនរឹងមាំសិនិងចង់ឲ្យនាងមានពេលរក្សាសម្ជស្សឲ្យស្អាតកុំប្រញាល់ចង់យកកូនពេលនេះអីព្រមទាំងគាត់បង្ហើបថាចង់ចិញ្ចឹមកូនឲ្យមានគុណភាពល្អមើលថែរទាំងឲ្យប្រសើរបើយកបន្ថែមទៀតខ្លាចមើលកូនមិនបានដិតដល់នេះជាមូលហេតុដែលគាត់ដំណក់ពេលឲ្យនៅយូរទៀតសិន។ ចំណែកលោក ជាវិបុលវិញបានឲ្យដឹងដែរថាកុំទាន់ឲ្យភរិយាប្រញាប់ពេកអីក្នុងផែនការណ៍យកកូននេះព្រោះថាចង់ឲ្យគាត់មានពេលថែរក្សាសុខភាពរូបសម្បត្តិឲ្យស្អាតឡើងវិញដោយសារតែការពពោះនេះហើយនាំឲ្យខាតពេលនិងខាតពេលរក្សាសម្រស់ច្រើន។លោកថាក្នុងចិត្តចង់បានកូនបន្តទៀតដែរតែមិនមែនពេលនេះទេនឹកឃើញមិនទាន់យកក៍នឹកឃើញថាយប់ឡើងមិនសូវបានសម្រាកព្រោះមើលកូនខ្លាចគាត់រើគាត់យំយើងនៅក្បែររហូត។ចឹងមានតែចាំកូនមួយៗធំជាងនេះបន្តទៀតចាំយកមួយទៀតក៍ល្អដែរកុំលឿនពេកព្រមជាមួយចង់មើលថែរកូនមួយៗឲ្យល្អជាងនេះឲ្យមានប្រសិទ្ឋភាពទើបពន្យាពេលមិនអាចចេះតែយកៗបានឡើយ។ ការរក្សាចំណងស្នេហានេះបានរឹងមាំត្រូវបានអ្នកទាំងពីរសារភាពថារវល់បែបណាចេះសួរសុខទុក្ខគ្នាចេះណាត់ពេលដើរកម្សាន្តដូចជាមើលកុនដើរទៅក្រៅក្រុងជាដើម។ជាពិសេសនោះត្រូវចេះអត់ធ្មត់ទៅវិញទៅមកនោះជាចំណងមួយរិតស្នេហាឲកាន់តែប្រសើរ។                                                                 
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ០៨:២៤ | ០ មតិ | ២៦៤ ដង

រាជធានីភ្នំពេញ៖  តារាសម្តែងដែលចូលលំដាប់តួល្បីល្បាញកញ្ញានី មុនីនាថនិងលោកញ៉ែម សុគន្ឋបានវិលមករកការសម្តែងជាមួយគ្នាក្នុងសាច់រឿងបែបលងរន្ឋត់បណ្លាចមហាជនឲស្លត់អារម្មណ៍តាមស្នាដៃរឿងថ្មីទើបមកដល់ក្រោមចំណងជើងថា«នាងនាថបាត់ដំបង»ដែលរសជាតិបន្ថែមទៀតរបស់ស្ថានីយប៉ុស្តីលេខ៥បានសម្ពោធជាផ្លូវការហើយ។ ស្នាដៃថ្មីរឿង«នាងនាថបាត់ដំបង»របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥បានឈានដល់ការប្រារពន្ឋពិធីសម្ពោធជាផ្លូវការនាល្ងាចថ្ងៃទី៦ មិថុនា ឆ្នាំ២០១៧នេះនារោងភាពយន្តMajor Cinemaស្ថិតនៅក្នុងបរិវេនផ្សារទំនើបអុីអនម៉លរាជធានីភ្នំពេញ។ ភាពយន្តរឿង«នាងនាថបាត់ដំបង» ក្រោយពីបានចេញTrailer មិនទាន់បានប៉ុន្មានផងគឺទទួលបានការគាំទ្រ ខ្លាំងពីសំណាក់ទស្សនិកជន ដោយចង់ឲ្យភាពយន្តនេះ ដាក់បញ្ចាំងឆាប់ៗ នៅតាមរោងកុន ព្រោះថាភាពយន្តនេះនេះគឺមានការ ចូលរួមសម្តែងពីតួល្បីៗ ចាយទុនផលិតច្រើន និងដឹកនាំសម្តែង ពីផលិតករថៃ ថែមទៀត ដូច្នេះហើយទើបតំណាងទូរទស្សន៍ថៃ សម្រេចដាក់បញ្ចាំង ជាភាពយន្តខ្នាតធំតែម្ដងក្នុងរោងភាពយន្ត។ តំណាងប៉ុស្ដិ៍លេខ៥និយាយប្រាប់ ខ្លួននឹកកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រ តាមរយ:រោងកុនជាមុនសិន ទើបដាក់បញ្ចាំងជារឿងភាគ នៅលើកញ្ចក់ទូរទស្សន៍។ រឿង នេះត្រូវបានផលិតយ៉ាងសម្រិតសម្រាំង តាមលំនាំរឿងព្រេងនាងនាថ នៅបាត់ដំបង ដោយខាងផលិតករថៃបានអះអាងថា គឺមានរសជាតិប្លែក បើធៀបនឹងរឿងនាថ ដែលធ្លាប់ផលិតកន្លងមក។ ដោយសារតែខ្សែរឿងនេះចំណាយទុនថតអស់ច្រើន ហើយផលិតករដែលជាអ្នកដឹកនាំសម្ដែងក៏សុទ្ធតែជាផលិតករថៃទៀត ទើបសម្រេចដាក់បញ្ចាំងជាភាពយន្តខ្នាតធំតែម្ដងក្នុងរោងភាពយន្ត។ តំណាងប៉ុស្ដិ៍លេខ៥និយាយថាខ្លួននឹកកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រតាមរយ:រោងកុនជាមុនសិន ទើបដាក់បញ្ចាំងជារឿងភាគនៅលើកញ្ចក់ទូរទស្សន៍។ រឿងនេះត្រូវបានផលិតយ៉ាងសម្រិតសម្រាំង តាមលំនាំរឿងព្រេងនាងនាថនៅបាត់ដំបង ដោយខាងផលិតករថៃបានអះអាងថាគឺមានរសជាតិប្លែក បើធៀបនឹងរឿងនាថដែលធ្លាប់ផលិតកន្លងមក។ ជាក់ស្ដែងសូម្បីតែ Trailer ដែលបានបង្ហោះឡើង ក៏ទទួលបានការចាប់អារម្មណ៍ច្រើនដែរ អញ្ចឹងហើយជាមុខមាត់ និងជាក្រេឌីតធំមួយរបស់កញ្ញានី មុន្នីនាថ ដែលបានសម្ដែងរឿងនេះ។ ផលិតករប៉ុស្ដិ៍លេខ៥បានអះអាងថាខ្លួននឹងធ្វើពិធីសម្ពោធនៅថ្ងៃទី៦ មិថុនា ខាងមុខ ដោយការដាក់បញ្ចាំងលក់សំបុត្រនឹងធ្វើនៅថ្ងៃទី៨ មិថុនា បន្ទាប់គ្នា។ តារាដែលមានវត្តមានក្នុងកាតសម្ពោធកាលពីម្សិលមិញមាននី មុនីនាថ ញ៉ែម សុគន្ឋ ហេង ដារី ហេង ស្រីពេជ្រ នីតា វរវង្ស ឈឺន ពន្លឺ យេយេ ដួង ម៉ានិច្ច  តូច ស្រីពេជ្រ ឈុន សុវណ្ណស្រីមុំ ម្ចាស់ផលិតកម្មចក្កវាឡពេជ្រ ម្ចាស់ផលិតកម្មBKS ក្រុមការងារផលិតកម្មប្រចាំប៉ុស្តីលេខ៥និងមហាជនជាច្រើនកុះករ។              
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ០៨:២០ | ០ មតិ | ៣៦៦ ដង

រាជធានីភ្នំពេញ៖  នៅពេលនេះបើទោះជាសពរបស់លោក អុិត សេដ្ឋាបានបូជាទៅដោយអំណាចព្រះអគ្គីចោលឆ្ងាយក្តីក៍គេសង្កេតឃើញថានៅមានសប្បុរសជនជាបន្តទៀតបន្តជួយដល់សាច់ញាតិដែលនៅរស់រានជាការដោះស្រាយ។ យោងគណនីហ្វេសប៊ុកផ្ទាល់របស់លោក ហេង ឡុង សមាជិក "សមាគមិត្តសិល្បៈ ស្ម័គ្រចិត្តជួយសង្គម បានបង្ហោះថា "សូមគោរពថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្ដេចបានផ្តល់ថវិកាចំនួន ១០លានរៀល ទៅក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា និង ៥លានរៀលទៀត ជូនទៅម្ដាយរបស់លោក អ៊ិត សេដ្ឋា ដែលសរុបទាំងអស់ ១៥លានរៀល"។ យុគ ចិន្តាខ្នះខ្នែងរកបច្ច័យពីបងប្អូននៅអាមេរិកជួយលោកអុិត សេដ្ឋា!។ អ្នកនាងយុគ ចិន្តាដែលជាដៃគូឆ្នើមជាមួយលោកអុិត សេដ្ឋាអស់ជាច្រើនឆ្នាំបានសម្តែងនៅការសោកស្តាយដែលបានបាត់បង់ដៃគូរបស់អ្នកនាងហើយមិនបាននៅក្នុងស្រុកចូលរួមធ្វើបុណ្យ។ទោះយ៉ាងណាអ្នកនាងបានខិតខំប្រឹងប្រែងរកជំនួយពីបងប្អូននៅអាមេរិកសំដៅបានដល់អ្នកម្តាយលោកសេដ្ឋានិងកូនប្រុសស្រីទាំងបីផងដែរ។ តាមការឲដឹងអ្នកនាងយុគ ចិន្តានៅអាមេរិកកំពុងតែរវល់ជាមួយការងារបងប្អូនញាតិមិត្តនៅទីនោះ។ ក្រោយទទួលដំណឹងនេះអ្នកនាងគ្មានអ្វីក្រៅពីការជួយរកជំនួយពីទឹកចិត្តខ្មែរនៅអាមេរិកជួយដល់ក្រុមគ្រួសារលោកអុិត សេដ្ឋាដែលជួបការខ្វះខាតដើម្បីបានប្រាក់ជាបន្តទៀតបន្តទ្រទ្រង់ជីវភាពរស់នៅ។ អ្នកនាងនឹងពាំនាំថវិកាពីអាមេរិកដល់ក្រុមគ្រួសារដោយអ្នកនាងនិងវិលមកកម្ពុជានៅពាក់កណ្តាលខែមិថុនានេះ។ បើតាមម្តាយលោកអុិត សេដ្ឋាលោកយាយយឹម សំអឿនបានមានប្រសាសន៍ថាលោកយាយមិនទាន់មានដំណឹងថាទទួលបានផ្ទះស្នាក់នៅពេញសិទ្ឋិនៅឡើយទេគ្រាន់តែដឹងថាចប់ពិធីបុណ្យសពកូនប្រុសរួចរាល់មានអ្នកចាំគិតគូ។យ៉ាងណានេះជាការរង់ចាហើយការរំពឹងគឺរំពឹងថាបើបានក៍ជាការជួយសម្រួលដល់ក្រុមគ្រួសារចៅទាំងបីដែលអត់ពីឳពុកទៅ។ កាន់តែមានក្តីរំពឹងជាបន្ថែមទៀឃើញថាបណ្តាសប្បុរសជនចិត្តធម៌ជាច្រើនបានប្រកាសចូលរួមផ្តល់ភាពកក់ក្តៅជួយដល់ក្រុមគ្រួសារេបស់លោកអ៊ិត សេដ្ឋាដោយក្នុងនោះមានលោកអគ្គនាយកសាលាប៊ែលធីគ្រុបផ្តល់អាហាររូបករណ៍ដល់កូនប្រុសស្រីទាំង៣ ១០០% ។ លោកឧកញ៉ាគិត ម៉េងបានរ៉ាប់រងពិធីបុណ្យទាំងមូលតាមរយៈក្រុមCBS ឯកឧត្តមខៀវ កាញ៉ារិទ្ឋសន្យារកការងារធ្វើដល់កូនស្រីច្បងរៀនចប់ឲ្យបានគ្រាពេលនេះរៀនថ្នាក់ទី១១ លោកឧកញ៉ាម៉ុង ឬទ្ឋីបានផ្តល់ផ្ទះមួយខ្នងនៅតំបន់អភិវឌ្ឍន៏របស់លោកកំពង់សោម។លើសពីនេះនៅមានជំនួយជាបន្តបន្ទាប់ទៀតដែលកំពុងតែបន្តចូលជាហូរហែរផងដែរ។ ពិធីបុណ្យ៧ថ្ងៃនឹងប្រារពន្ឋធ្វើនៅក្នុងបរិវេនវត្តឧត្តរាវតីទល់មុខរោងចក្រកូកាកូឡាឬស្សីកែវរាជធានីភ្នំពេញដែកប្រព្រឹត្តទៅនៅថ្ងៃទី ៩ មិថុនា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល។       
ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ០៩:២២ | ០ មតិ | ២៤៩ ដង

រាជធានីភ្នំពេញ៖  លោក អុិត សេដ្ឋាពិធីការល្បីល្បាញរបស់ប្រទេសកម្ពុជាលោកអុិត សេដ្ឋាត្រូវបានគេបញ្ជាក់ថាបានលាចាកលោកហើយដោយជំងឺក្រិនថ្លើមក្រោមការជួយសង្រ្គោះពីគ្រូពេទ្យយ៉ាងអស់លទ្ឋភាព។នេះជាដំណឹងរន្ឋត់សោកសៅណាស់សម្រាប់មហាជននិងអ្នកស្រឡាញ់ទេពកោសល្យរបស់លោក។ ជុំវិញរឿងរ៉ាវស្ថានភាពជំងឺរបស់លោកអុិត សេដ្ឋាដែលវាយប្រហារកាន់តែខ្លាំងឡើងហើយព្រោះលោកកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរូស្សុីរាជធានីភ្នំពេញ។ស្ថានភាពគាត់ត្រូវបញ្ចូលអុកសុីហ្សែនហើយកំពុងតែសង្រ្គោះយ៉ាងពេញទំហឹងពីក្រុមគ្រូពេទ្យជំនាញៗ។ ក្រោយការបញ្ជូនទៅសង្គ្រោះបន្ទាន់ មានការបញ្ជាក់ថា លោកអ៊ិត សេដ្ឋា ពិធីករ CTN ស្ថិតក្នុងសភាពមិនអាចកម្រើកជើងបាន ដោយសារសម្ពាធឈាមនៅសល់តែ៧។ លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានស្នើឲ្យមានការចូលរួមបរិច្ចាគ ជួយដល់លោក ដោយសារតែលោក ដ្បិតថាជាពិធីករល្បី តែក្រោយពីមានដំណឹងលែងលះភរិយាដើម គឹស្ថានភាពជីវភាពបានត្រឹមមួយគេៗប៉ុណ្ណោះ។ លោកថាមានតែការជួយសង្គ្រោះ ទើបអាចជួយឲ្យលោក អ៊ិត សេដ្ឋា មានលទ្ធភាពព្យាបាល។ លោកថា លោកអ៊ិត សេដ្ឋា ក្រោយចេញពីសង្គ្រោះបន្ទាន់ គឺបានដឹកយកមកសម្រាកក្នុងផ្ទះស្ថិតនៅតាមផ្លូវសាលាបឋមសិក្សាឬស្សីកែវ និងថាជំងឺធ្វើទុក្ខគឺបណ្ដាលមកឲ្យលោកមានជំងឺទាចទឹកដល់ដំណាក់កាលធ្ងន់ធ្ងរ។ ពេញមួយព្រឹកថ្ងៃ៤ មិថុនា ឆ្នាំ២០១៧ នេះមានមហាជនជាច្រើននិងសិល្បៈករមួយចំនួនដែលដឹងរឿងបានរត់មកកាន់ពេទ្យរូស្សុី។ក្នុងនោះមានលោកសាយ រតនៈ លោកតាវុិចទ័រ នាយពាក់មុី លោកហម ឈរ៉ា អ្នកនាងខាត់ សុឃីម ក្រុមតន្ត្រីប្រគំក្នុងកម្មវិធី«មន្តស្នេហ៍សំនៀង»ជាដើម។លើសពីនេះលោកហ៊ុន ម៉ាណែតនិងភរិយា បានឲក្រុមការងារចុះដល់មន្ទីរពេទ្យផ្ទាល់និងបានជួយឧបត្ថម្ភទឹកប្រាក់២០លានរៀលហើយនិងមានសប្បុរសជននានាជាច្រើនបានជួយជាថវិការផងដែរ។ លោកសាយ រតនៈពិធីករក្នុងកម្មវិធី«រាត្រីកម្សាន្ត»ប្រចាំសុីធីអិនដែលកៀកបំផុតជាមួយលោកអុិត សេដ្ឋាហើយខ្នះខ្នែងជួយរកជំនួយពីសប្បុរសជនជាមូយបងៗសិល្បៈករដ៍ទៃទៀតបានរៀបរាប់ថាលោកអុិត សេដ្ឋាបានរស់នៅផ្ទះជួលប្រមាណ៥ទៅ៦ឆ្នាំមកហើយ។លោករកលុយបានមួយភាគធំយកទៅសងធនាគារនិងខ្លះសល់តិចតួចយកមកជួយជីវភាពក្នុងគ្រួសារ។ លោកមិនដែលឲរឿងនេះដល់អ្នកណាដឹងទេលោកធ្វើការក្នុងទឹកមុខធម្មតាសូម្បីតែលោកនិងបងប្រុសលោកតាវុិចទ័រធ្លាប់ទៅញាំបាយនៅផ្ទះជួលក៍បងប្រុសសេដ្ឋាផ្តាំមិនឲគេដឹងដែរ។ទោះយ៉ាងណាលោកសេដ្ឋានៅតែតស៊ូរស់នៅបំពេញការងារស្ទើរតែគ្មានអ្នកណាដឹងកម្រិតជីវភាពគាត់បែបណាទេទើបតែគាត់ឈឺធ្ងន់នេះប៉ុណ្ណោះ។                    
ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ២០:៤៣ | ០ មតិ | ១៨៨ ដង

រាជធានីភ្នំពេញ៖  ភាពយន្តរឿង «នាងនាថបាត់ដំបង»  ក្រោយពីបានចេញTrailer មិនទាន់បានប៉ុន្មានផង គឺទទួលបានការគាំទ្រ ខ្លាំងពីសំណាក់ទស្សនិកជន ដោយចង់ឲ្យភាពយន្តនេះ ដាក់បញ្ចាំងឆាប់ៗ នៅតាមរោងកុន ព្រោះថាភាពយន្តនេះនេះគឺមានការ ចូលរួមសម្តែងពីតួល្បីៗ ចាយទុនផលិតច្រើន និងដឹកនាំសម្តែង ពីផលិតករថៃ ថែមទៀត ដូច្នេះហើយទើបតំណាងទូរទស្សន៍ថៃ សម្រេចដាក់បញ្ចាំង ជាភាពយន្តខ្នាតធំតែម្ដងក្នុងរោងភាពយន្ត។ តំណាងប៉ុស្ដិ៍លេខ៥និយាយប្រាប់ Looking TODAY ថា ខ្លួននឹកកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រ តាមរយ:រោងកុនជាមុនសិន ទើបដាក់បញ្ចាំងជារឿងភាគ នៅលើកញ្ចក់ទូរទស្សន៍។ រឿង នេះត្រូវបានផលិតយ៉ាងសម្រិតសម្រាំង តាមលំនាំរឿងព្រេងនាងនាថ នៅបាត់ដំបង ដោយខាងផលិតករថៃបានអះអាងថា គឺមានរសជាតិប្លែក បើធៀបនឹងរឿងនាថ ដែលធ្លាប់ផលិតកន្លងមក។ ផលិតករប៉ុស្ដិ៍លេខ៥បានអះអាងថា ខ្លួននឹងធ្វើពិធីសម្ពោធនៅថ្ងៃទី៦ មិថុនា ខាងមុខ ដោយការដាក់បញ្ចាំងលក់សំបុត្រ នឹងធ្វើនៅថ្ងៃទី៨ មិថុនា បន្ទាប់គ្នា។ ដូច្នេះចង់ដឹងថា Trailer«នាងនាថបាត់ដំបង» ល្អមើលកម្រឹតណា ទស្សនាវីដេអូដូចតទៅ ខុសពីការផ្ដល់សម្ភាសន៍ដែលថាភាពយន្តរឿង«នាងនាថបាត់ដំបង»នឹងមានតែរឿងភាគសម្រាប់ដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ពេលនេះតំណាងទូរទស្សន៍ថៃបានអះអាងថាដោយសារតែខ្សែរឿងនេះចំណាយទុនថតអស់ច្រើន ហើយផលិតករដែលជាអ្នកដឹកនាំសម្ដែងក៏សុទ្ធតែជាផលិតករថៃទៀត ទើបសម្រេចដាក់បញ្ចាំងជាភាពយន្តខ្នាតធំតែម្ដងក្នុងរោងភាពយន្ត។ តំណាងប៉ុស្ដិ៍លេខ៥និយាយថាខ្លួននឹកកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រតាមរយ:រោងកុនជាមុនសិន ទើបដាក់បញ្ចាំងជារឿងភាគនៅលើកញ្ចក់ទូរទស្សន៍។ រឿងនេះត្រូវបានផលិតយ៉ាងសម្រិតសម្រាំង តាមលំនាំរឿងព្រេងនាងនាថនៅបាត់ដំបង ដោយខាងផលិតករថៃបានអះអាងថាគឺមានរសជាតិប្លែក បើធៀបនឹងរឿងនាថដែលធ្លាប់ផលិតកន្លងមក។ ជាក់ស្ដែងសូម្បីតែ Trailer ដែលបានបង្ហោះឡើង ក៏ទទួលបានការចាប់អារម្មណ៍ច្រើនដែរ អញ្ចឹងហើយជាមុខមាត់ និងជាក្រេឌីតធំមួយរបស់កញ្ញានី មុន្នីនាថ ដែលបានសម្ដែងរឿងនេះ។ ផលិតករប៉ុស្ដិ៍លេខ៥បានអះអាងថាខ្លួននឹងធ្វើពិធីសម្ពោធនៅថ្ងៃទី៦ មិថុនា ខាងមុខ ដោយការដាក់បញ្ចាំងលក់សំបុត្រនឹងធ្វើនៅថ្ងៃទី៨ មិថុនា បន្ទាប់គ្នា។     
ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ០៨:៣៨ | ០ មតិ | ១២៦ ដង

រាជធានីភ្នំពេញ៖  ដោយសារតែជំងឺវាយឡុកមិនអាចទ្រាំបានពេលនេះលោកអុិត សេដ្ឋាត្រូវបង្ខំចិត្តទៅកាន់មន្ទីរពេទ្យគ្រាដែលលោកកំពុងឈរនិយាយដំណើរការកម្មវិធី«មន្តសេ្នហ៍សំនៀង»ផ្សាយផ្ទាល់របស់សុីធីអិន។សប្តាហ៍នេះលោកបានចាប់ដៃគូជាមួយអ្នកនាងមាស ម៉ូលីណាដោយអ្នកនាងយុគ ចិន្តាសម្រាកមួយរយៈទៅអាមេរិក។ គេនិយាយថាលោកមានជំងឺទាចទឹកដើមពោះហើមធំដែលជំងឺនេះគឺកើតហើយធ្ងន់ណាស់។ ពិធីករល្បីល្បាញដៃគូជាមួយអ្នកនាងយុគ ចិន្តាលោកអ៊ិត សេដ្ឋាបានរងនូវការវាយប្រហារជំងឺហើមពោះធ្លាក់ខ្លួនចុះស្គមជាបន្តបន្ទាប់អស់រយៈពេលជាច្រើនខែ។គ្រាន់តែពីមុនៗត្រូវធូរស្បើយខ្លះលោកនៅមានកម្លាំងធ្វើកម្មវិធីនៅស៊ីធីអិនម៉ាយធីវីជាប្រចាំ។ ដោយឡែកនារសៀលថ្ងៃទី៣ មិថុនា ឆ្នាំ២០១៧ វេលោម៉ោង១និង៣០នាទីថ្ងៃត្រង់លោកកំពុងដំណើរការកាន់កម្មវិថី«មន្តស្នេហ៍សំនៀង»ស្រាប់តែជំងឺធ្វើទុក្ខកាច់យកតែម្តងរហូតផ្អាកមិនបានផ្សាយនៅលើឆាកទុកឲ្យអ្នកនាងមាស ម៉ូលីណាដំណើរការកម្មវិធីតែម្នាក់ឯងដោយម៉ូលីណាបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ភ្លាមៗថាលោកសេដ្ឋាឈឺធ្ងន់ត្រូវបញ្ជូនទៅមន្ទរពេទ្យព្យាបាលជាបន្ទាន់។ ជាមួយគ្នានេះក្នុងហ្វេសបុករបស់លោកហេងប៊ុនលាភដែលបានចូលរួមច្រៀងនៅកម្មវិធី«មន្តស្នេហ៍សំនៀង»ក្នុងទីតាំងសាលាមធ្យមសិក្សាវិចិត្រសិល្បៈ(បឹងបាយ៉ាប)បានលើកឡើងថាលោកមកច្រៀងនិងឃើញលោកអ៊ិត សេដ្ឋាគាត់ធ្លាក់ខ្លួនឈឺស្គមស្គាំងប៉ោងពោះឥឡូវប្រឈមនិងជីវិត។ យ៉ាងណាក៍ដោយរហូតមកទល់ពេលនេះអ្នកគាំទ្រស្រឡាញ់លោកអ៊ិត សេដ្ឋាបានសម្តែងការអាណិតអាសូនិងរន្ឋត់ពេលដឹងថាតារាពិធីករល្បីល្បាញរូបនេះឈឺធ្ងន់យូរមកហើយដោយម្នាក់ៗៗបាននាំគ្នាបន់ស្រន់ឲ្យលោកបានស្រាកស្រានជាពីជំងឺឡើងវិញដើម្បីបានបំពេញការរងារដែលលោកស្រឡាញ់ទោះជារុំព័ទ្ឋដោយជំងឺនៅតែខិតខំធ្វើនេះជាគម្រូមួយសម្រាប់ប្អូនៗសិល្បៈជំនាន់ក្រោយ។
ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១៥:៤១ | ០ មតិ | ៣០០ ដង

រាជធានីភ្នំពេញ៖  ពិតជារន្ធត់ និងរំជួលចិត្តខ្លាំងជាមួយនឹងអ្នកនិពន្ធនិងអ្នកដឹកនាំផលិតកម្មវិធី លោក ឧត្តម បញ្ញា ដែលទើបនឹងបាត់បង់ឪពុកជាទីគោរពមិនបានប៉ុន្មានថ្ងៃផងស្រាប់តែពេលនេះម្តាយជាទីស្រលាញ់ត្រូវស្លាប់បាត់បង់ជីវិតបន្តទៀត។ ឪពុករបស់លោក ឧត្តម បញ្ញា  ឈ្មោះ ហ៊ុន វាសនា បានទទួលមរណភាពកាលពីថ្ងៃទី២២ខែឧសភានេះដោយសារជំងឺប្រចាំកាយ។ ក្រោយពីមរណភាពរបស់ឪពុកលោកមានអារម្មណ៍សោកសង្រេងខ្លាំងរហូតពិបាកនឹងវិលរកការវិញដូចគ្រាមុនបាននៅឡើយ។ អ្វីដែលជាទុក្ខ ជាន់លើទុក្ខគឺកាលពីថ្ងៃទី២ខែមិថុនានេះម្តាយរបស់លោកបានទទួលមរណភាពបន្តទៀតរហូតធ្វើឲ្យលោកកាន់តែពិបាកចិត្តទ្វេឡើង។ សារក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកបានលើកឡើងថា “ម៉ែហេតុអីម៉ែដាច់ចិត្តទៅចោលកូន? ម៉ែឈប់ស្រលាញ់កូនមែនអត់? ប៉ាទើបទៅចោលកូនបាន១១ថ្ងៃម៉ាក់ក៏ចាចេញពីកូនទៀត តើកូនមានអ្វីជាទីពឹងទៀត។ ម៉ែកូនរងារណាស់ កូនពិបាកក្នុងចិត្តណាស់កូនចង់ឲ្យម៉ែមកវិញ”។ លោកឧត្តម បញ្ញា បញ្ជាក់ថា ក្នុងរយៈពេលដ៏ខ្លីលោកបាត់បង់ទាំងម្តាយ និងឪពុកដោយមិនបានត្រៀមចិត្តចាប់ពីពេលនេះទៅនឹងគ្មានអ្នកជួយដាល់តឿនលោកទៀតហើយ។ ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲ្យសិល្បករមួយចំនួនដែលស្គាល់លោកបានបង្ហាញអារម្មណ៍សោកស្តាយចំពោះហេតុការណ៍ដែលមិនគួរឲ្យជឿព្រោះតែភ្លាមៗត្រូវបាត់បង់អ្នកមានគុណទាំងពីររូប។ ក្រៅពីសាររំលែកទុក្ខដ៏ក្រៀមក្រំនេះលោកក៏ទទួលបានការលើកទឹកចិត្តឲ្យបន្តតស៊ូរស់នៅជាមួយនឹងក្តីសង្ឃឹមផងដែរ។ពិធីបុណ្យ ត្រូវបានរៀបចំធ្វើនៅផ្លូវចូលខ្លោងទ្វារវត្តគោកខ្សាច់សង្កាត់ពងទឹកខណ្ឌដង្កោរ។ សម្រាប់សិល្បករដែលមានបំណងចូលរួមពិធីបុណ្យសពខាងលើអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 081333814 និងលេខ078333159៕                       
ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១០:២២ | ០ មតិ | ៤៦០ ដង

រាជធានីភ្នំពេញ៖  មើលរូបស្អុិតផ្អិបគ្នាបែបនេះហាក់កាន់តែកញ្ជ្រោលខ្លាំងហើយនៅពេលកើតជាចម្ងល់ថារវាងតារាសម្តែងរះថ្មីនិងថៅកែផលិតកម្មបដិហារ្យដែលរួមសម្តែងជាមួយគ្នា។យ៉ាងណាមិញការធ្លាយរូបភាពបែបនេះបានការចាប់អារម្មណ៍របស់មហាជនហើយក៍ចង់ដឹងថាពួកគេបកស្រាយបែបណាដែរ។ គេមិនដឹងថាទំនាក់ទំនងខាងក្រៅសិល្បៈរវាងតារាសម្ដែងនាង ណាថាយ៉ា និងម្ចាស់ផលិតកម្មបដិហារ្យមានកម្រិតស៊ីជម្រៅបែបណានោះទេប៉ុន្តែយោងតាមរូបថតប៉ុន្មានសន្លឹកដែលទើបឃើញបែកធ្លាយ គឺមានការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងខុសប្លែក ដែលធ្វើអោយមានការជជីកដេញដោលក្នុងរង្វង់សិល្បៈ។ យ៉ាងណាក៏ដោយភាគីខាងប្រុសបានចេញមុខអះអាងថានោះមិនមែនជារូបដូចអ្វីដែលមានការយល់ច្រលំនោះឡើយ។ ឆ្លើយតបនឹងការបែកធ្លាយរូបថតជាច្រើនសន្លឹក ដែលតារាសម្ដែងស្រីនាង ណាថាយ៉ា និងលោកស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យ កៀកកើយគ្នានៅទីតាំងមាត់ជ្រោះ ដែលធ្វើអោយម្នាក់ៗយល់ថាជារូបភាពឆ្លុះបញ្ចាំងពីទំនាក់ទំនងខុសប្លែក លោកស៊ុម ភារិននិយាយថា នោះជារូបភាពក្នុងការសម្ដែងតែប៉ុណ្ណោះ។ លោកថាតារាសម្ដែងស៊ិចស៊ី នាងណាថាយ៉ា ត្រូវបានជ្រើសអោយសម្ដែងជាតួឆ្នាស់ និងស៊ិចស៊ីក្នុងរឿង«រាជិនី»ដែលគ្រោងនឹងដាក់បញ្ចាំងនៅតាមរោងកុនក្នុងពេលខាងមុខ ហើយដោយក្នុងរឿងនោះលោកក៏បានរួមសម្ដែងជាតួអង្គមួយមានទំនាក់ទំនងស្នេហាជាមួយនាងផង ទើបលោក និងនាង ត្រូវសម្ដែងឈុតរួមស្នេហ៍នៅឯមាត់ជ្រោះ ដែលរូបនោះក្រោយការបែកធ្លាយមានការយល់ច្រលំ។ លោកថារូបថតដែលត្រូវគេបង្ហោះនោះ មិនមែនជារូបភាពកៀកកើយដូចការយល់ច្រលំឡើយ ដោយលោកនៅតែអះអាងថារវាងលោក និងតារាសម្ដែងនាងណាថាយ៉ា មិនលើសពីមេកើយ និងកូនចៅ។ លោកថាគឺជារឿងភាន់ច្រលំសុទ្ធសាធ នៅពេលមានការចែកចាយរូបថតទាំងនោះ ហើយម្នាក់ៗមានការយល់ច្រលំថា តារាសម្ដែងណាថាយ៉ា គឺជានារីដែលមានទំនាក់ទំនងក្រៅឆាកយ៉ាងពិសេសជាមួយខ្លួន។ គួរបញ្ជាក់ដែរថារឿង«រាជិនី»ដែលនឹងដាក់បញ្ចាំងនៅតាមរោងកុងក្នុងពេលខាងមុខសូមបងប្អូនជួយគាំទ្រនិងចង់ដឹងតាមដានថារវាងតួអង្គសម្តែងដែលធ្លាយរូបភាពស្និតបែបនេះសុីជម្រៅបែបណា។ពិសេសបានលើកទឹកចិត្តផលិតកម្មបដិហារ្យដែលតែងតែរកវិធីសាស្ត្រជួយលើកស្ទួយវិស័យភាពយន្តខ្មែរតាំងពីដើមមក។                                                           
ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ០៩:១៥ | ០ មតិ | ៨២៤ ដង

រាជានីភ្នំពេញ៖   មួយយប្រាវនេះផលិតកម្មBNហាក់មានភាពប្រដេញគ្នាពីរឿងមួយទៅរឿងមួយជាបន្តបន្ទាប់ដូចកុនភាគបង្ហាញឲប្រិយមិត្តចាប់អារម្មណ៍ច្រើនតែម្តង។ជាពិសេសមិនទាន់ស្ងប់ខ្យល់ផងតារាចម្រៀងស្រីលេចធ្លោច័ន្ទ ម៉ាលីសរបស់BNសុខៗលាឈប់ជាផ្លូវការក្នុងផលិតកម្មទាំងនាងធ្លាប់ល្បីជាងគេនៅកន្លែងមួយនេះ។ ទើបតែផ្ទុះរឿងរ៉ាវបែកបាក់រវាងមេក្រុមចម្រៀង លោកគីម ថាណា និងអ្នកស្រី នូ វាសនា ជាអតីតអ្នកគ្រប់គ្រងរួមនៅក្នុងផលិតកម្មនេះសោះ តារាចម្រៀងស្រីវ័យក្មេង នាងច័ន្ទ ម៉ាលីស ដែលត្រូវគេស្គាល់ថាជាធនធានដ៏សំខាន់របស់ផលិតកម្ម BN និងជាម្ចាស់បទ«ទាល់តែយូរទើបស៊ីអូនបាន»ស្រាប់តែបានប្រកាសពីការដើរចេញពីផលិតកម្មBN ដែរ គួរអោយភ្ញាក់ផ្អើល។ យ៉ាងណាមិញ នាងថាហេតុផលនៃការដើរចេញគឺមិនមែនដោយសារតែនាងចង់ទៅតាមអ្នកស្រី នូ វាសនា ដែលបានប្រកាសខ្លួនឈប់បន្តគ្រប់គ្រងBN ព្រោះតែ អ្នកនាងគឺជាសកម្មជនបក្សហើយថាមានការមិនពេញចិត្តពីមេក្រុមចម្រៀងលោកគីម ថាណានោះទេ តែថាជាហេតុផលផ្សេង។ កញ្ញា ច័ន្ទ ម៉ាលីស និយាយថានាងមិនដឹងរឿងបែកបាក់របស់មេក្រុមចម្រៀងលោក គឹម ថាណា និងអតីតអ្នកចាត់ចាត់ការទូទៅរបស់ផលិតកម្មគឺអ្នកស្រីនូ វាសនានោះទេ ប៉ុន្តែហេតុផលដែលនាងសម្រេចចិត្តដើរចេញ គឺដោយសាររតែនាងមិនចង់កុងត្រា តាមការកែប្រែលក្ខណ្ឌរបស់ក្រុមហ៊ុន។ នាងខ្លួនមិនអាចទទួលកុងត្រាជាមួយផលិតកម្មណាមួយបានទេ ទើបនាងសម្រេចចិត្តដាក់ពាក្យសុំឈប់ដោយនាងប្រកាសថានឹងស្វែងរកទ្រនំមួយផ្សេងទៀត ដែលផ្ដល់ឱកាសអោយនាងអាចច្រៀងបានដោយគ្មានសម្ពាធកុងត្រា។ ក្នុងនោះនាងក៏មានគម្រោងផលិតបទចម្រៀងដាក់បង្ហោះជារបស់ផ្ទាល់ខ្លួនច្រើនជាងផងដែរ ប្រសិនបើផលិតកម្មថ្មីៗមានបំណងចង់អោយនាងកុងត្រាណាមួយដែលនាងមិនចង់។ យ៉ាងណាមិញ នាងថាប្រសិនបើផលិតកម្មដែលចង់បាននាងគឺជាផលិតកម្មធំ ហើយផ្ដល់លក្ខណ្ឌអោយនាងសមរម្យនោះនាងក៏នឹងពិចារណារឿងចុះកុងត្រាផងដែរ។  តំណាងផលិតកម្មបានបង្ហាញពីការសោកស្ដាយដែល តារាចម្រៀងនាងច័ន្ទ ម៉ាលីស គឺជាតារាចម្រៀងមានសំឡេងល្អ មានរូបសម្បត្តិល្អ ហើយបទរបស់នាងដែលបានដាក់អោយ គឺរមែងទទួលការគាំទ្រខ្លាំង ប៉ុន្តែនាងបែរជាសម្រេចចិត្តដើរចេញដោយគ្រាន់តែស្នើអោយកុងត្រា ដែលលោកបញ្ជាក់ថាជារឿងដែលខាងផលិតកម្មក៏គ្មានដំណោះស្រាយ៕ មហាជនចាំតាមដានមើលបន្តទៀតថាតើម៉ាលីសរើសយកកន្លែងថ្មីនាពេលខាងមុខនោះក្នុងផលិតកម្មមួយណាស្របពេលដែលនាងជាតារាសំខាន់របស់ផលិតកម្មចាស់នោះ។                   
ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ០៧:៣៤ | ០ មតិ | ១១១ ដង

រាជធានីភ្នំពេញ៖  បើទោះជាកញ្ញាមានការចូលកាន់ក្នុងការងារផ្នែកមនុស្សធម៌ខ្លាំងតាំងពីរយូរមកក៍ដោយកញ្ញាតារាសម្តែងស្រីស្រស់សោភាកញ្ញា ឃួន សុភា នៅតែមិនទាន់អស់ចិត្តនិងបោះបង់ចោលឡើយកញ្ញានៅតែបន្តកិច្ចការនេះដើម្បីចូលរួមចែករំលែកអំពើល្អក្នុងសង្គម។  ស្រីស្អាតឃួន សុភាបើទោះជានាងសម្តែងនិងធ្វើការងារជាពិធីការិនីបែបណាមែនតែការជួយគិតគូផ្នែកមនុស្សធម៌ដូចជាការងារជាមួយកុមារក្រីក្រទីអារាមខ្សត់ខ្សោយព្រមទាំងចាស់ជរានាងក៍មិនដែលចោលឱកាសទុកនៅម្ខាងដោយឡែកនោះទេឲ្យតែនាងមានពេលវេលាគ្រប់គ្រាន់។កាលពីពេលថ្មីៗនេះក្រៅពីជួយដល់ការងារធ្លាប់ធ្វើនាងក៍បានចំណាយពេលវេលាជួយធ្វើកាសង្គមដើម្បីរៃអង្គាសរកប្រាក់ជួយដល់ពេទ្យគន្ឋបុប្ជាជាមួយក្រុមគ្រួសារតារាកម្ពុជានាពហុកីឡាដ្ឋានជាតិអូឡាំពិកផងដែរ។ជួយជាមួយសិល្បៈករជាច្រើនផងដែរនោះតារាស្អាតសោភាម្នាក់នេះថែមទាំងបរិច្ចាកថវិកាជួយសង្គមដោយខ្លួនឯងដូចតារាមិត្តរួមក្រុមផងដែរ។ កញ្ញាឃួន សុភាបានបញ្ជាក់ថានាងនៅតែបន្តការសម្តែងក្នុងវិស័យភាពយន្តដោយពេលនេះនាងបានទទួលថតរឿងភាគជាបន្តទៀតឲ្យផលិតកម្មមួយចំនួនដែលទើបតែក្រុងពាលីកន្លងមកព្រោះសិល្បៈជាការពេញចិត្តដែលនាងមិនអាចបោះបង់ចោលបានឡើយ។លើសពីនេះនាងក៍បានចាប់ការងារពិធីការិនីក្នុងវិទ្យុថោនជាមួយផេកហ្វេសបុកថោនជាប្រចាំផងដែរដោយដំណើរការទៅមុខជាបន្តបន្ទាប់។នាងបន្តមូលហេតុដែលចូលចិត្តកិច្ចការមនុស្សធម៌មកពីនាងយល់ថាជាតារាឬមិនតារានោះទេបើអាចជួយរំលែកក្តីស្រឡាញ់ជួយដល់អ្នកទន់ទាបជាងយើងរិតតែជាការល្អមួយផងដែរ។ បើទោះជានាងគ្មានលុយកាក់ហូរហៀរតែនាងពិតជាមានទឹកចិត្តណាស់ហើយខំកៀងគងរកជំនួយនានាពីសប្បុរសជនទាំងអស់ជួយសង្គមក៍ដូចជាពេទ្យគន្ឋបុប្ជាឬអង្គការនានា។នាងបានធ្វើបែបនេះគឺមានអារម្មណ៍មួយល្អណាស់ព្រោះផ្សងឲ្យជាតិណាៗបានជួបអ្នកម្តាយជាទីស្រឡាញ់ផងដែរ។                 
ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ០៩:៣៦ | ០ មតិ | ២០១ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩