MENU
កង្វះអាហាររូបត្ថមលើកុមារ នៅតែជាបញ្ហាដ៏សំខាន់ ក្នុងការអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជា
សុខភាព | ថ្ងៃច័ន្ទ ទី២៩ កុម្ភៈ ២០១៦, ១៤:៥៥ | ៧,៣៤២ ដង | ចុចបញ្ចេញមតិ (០)

ជាការពិតបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារនៅតែជាបញ្ហាដ៏សំខាន់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៏ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។ ធនធានមនុស្សសំខាន់ណាស់សំរាប់ក្រុមគ្រួសារនិមួយៗក៏ដូចជាប្រទេសជាតិទាំងមូល។ ធនធានមនុស្សល្អសំខាន់ត្រូវផ្តើមចេញពីការថែរក្សាកុមារអោយល្អទាំងផ្នែករូបរាងកាយខាងក្រៅ សុខភាព និង អារម្មណ៏ផ្លូវចិត្តខាងក្នុង។ ហេតុដូចនេះហើយទើបរាជរដ្ឋាភិបាលក៏ដូចជាអង្គការជាច្រើនកំពុងយកចិត្តទុកដាក់​ និង អនុវត្តន៏យ៉ាងសកម្មលើការងារនេះ ក្នុងគោលដៅលើកកំពស់សុខមាលភាពកុមារ ដែលជាទំពាំងស្នង ឬស្សីរបស់ប្រទេសជាតិ។

 អាស្រ័យហេតុដូចនេះហើយ បានជាសារព័ត៌មានសំលេងសហគមន៏ខ្មែរយើងខ្ញុំ ខិតខំប្រមែរប្រមូលឯកសារដើម្បីធ្វើការចងក្រងឡើងដែលជាចំនេះដឹងមួយផ្នែកទាក់ទងនឹងបញ្ហាកង្វះអាហារូបត្ថមនេះ។

តើកង្វះអាហាររូបត្ថមជាអ្វី?

កង្វះអាហារូបត្ថម្ភគឺសំដៅលើកុមារ ដែលមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ទៅផ្គត់ផ្គង់លើរាងកាយរបស់កុមារនីមួយៗ។ ហើយជាទូទៅកុមារមានកំរិតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមនុស្សចាស់។ កង្វសារធាតុចិញ្ចឹមចំបងៗនៃអាហាររូបត្ថមមានដូចជា កង្វះជាតិដែក កង្វះវីតាមីនអា(A) កង្វះវីតាមីន B-1 រឺជាតិ (Thiamine) កង្វះវីតាមីន B-3 (niacin) កង្វះវីតាមីន B-9 (folate) កង្វះវីតាមីនដេ(D)និង​កង្វះជាតិកាល់ស្យូម(Calcium )។

រោគសញ្ញានៃកង្វះអាហាររូបត្ថមៈ

លក្ខណៈខាងក្រៅនៃកុមារខ្វះអាហាររូបបត្ថមដែលយើងងាយមើលឃើញនឹងភ្នែកមានដូចជា ទំងន់មិនគ្រប់ធៀបនឹងអាយុ (មើលតាមសៀវភៅតាមដានសុខភាពពណ៏លឿងរបស់ក្រសួងសុខាភិបាល) រឺ រាងកាយកុមារក្រិន។​ និងមានរោគសញ្ញាជាច្រើនទៀតដូចជាៈ ស្បែកស្លេកស្លាំង  អស់កម្លាំង ទន់ខ្សោយ មិនរហ័សរហួន ពិបាកក្នុងការដកដង្ហើម  ការឃ្លានអាហារមិនធម្មតា  ការជ្រុះសក់  មមើមមាយ  ការទល់លាមក  ងងុយគេងច្រើន  ឧស្សាហ៏ញ័រទ្រូង  សន្លប់ ឬដួលសន្លប់  មានជំងឺធ្លាក់ទឹកចិត្ត  ពើតនិងស្ពឹកនៃសន្លាក់ ការរំញោចនៃខួរក្បាលស្ពឹក និង ពុំមានអារម្មណ៏នឹងនរ។

ហានិភ័យនៃកង្វះអាហាររូបត្ថមរបស់កុមារៈ

កុមារដែលខ្វះអាហាររូបត្ថម ប្រឈមមុខនឹងហានិភ័យនៅថ្ងៃខាងមុខនូវបញ្ហាជាច្រើនមានដូចជា ការធាត់លើសទម្ងន់ ជំងឺបេះដូងជំងឺធ្លាក់ទឹកចិត្ត សម្ពាធឈាមខ្ពស់  ជំងឺទឹកនោមផ្អែម ការពុកធ្មេញ  ភាពស្លេកស្លាំង សម្ថភាពនៃការគិតថយចុះ និងជំងឺពុកឆ្អឹង។

វិធីសាស្រ្តការពារ និង ទប់ស្កាត់ៈ

១- ការផ្តល់ចំណីអាហារគ្រប់គ្រាន់​ និង គ្រប់ជីវជាតិ ជាពិសេសកុមារអាយុចាប់ពី​៦ ខែត្រូវផ្តល់បបរខាប់គ្រប់គ្រឿងបន្ថែមលើទឹកដោះម្តាយ

២- ការប្រើប្រាស់អំបិលអ៊ីយ៉ូត

៣- ការចាក់ថ្នាំបង្ការរោគ និង ប្រឆាំងនឹងជំងឺ(វ៉ាក់សាំង)

៤- ការផ្តល់វីតាមីន ថ្នាំទំលាក់ព្រូន និង​ ថ្នាំជាតិដែក

៥- ការរស់នៅមានទំលាប់អនាម័យល្អ

Tags:
  • កង្វះអាហាររូបត្ថម
  • កុមារ
  • ការអភិវឌ្ឍន៏ធនធានមនុស្ស
  • កម្ពុជា
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥