MENU
ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖  សមត្ថកិច្ចនគរបាលអគ្គនាយដ្ឋានអន្តោប្រវេសន៍ចុះត្រួតពិនិត្យនិងប្រមូលជនជាតិវៀតណាមនៅតាមបន្ទប់ជួលនិងសិប្បកម្មតុទូរកឃើញជនជាតិវៀតណាមបានចំនួន២៩នាក់ក្នុងនោះស្រី៥នាក់ កាលវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ ២០១៧នៅចំណុចផ្លូវបេតុង ក្រុម១១ ស្ថិតនៅភូមិអូអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះចូលរួមដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរនិងក្រុមប្រតិបត្តិការចម្រុះ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញនិងចូ់រួមពីអធិការដ្ឋាននគរបាលរដ្ឋបាលសង្កាត់ព្រែកប្រា  ខណ្ឌច្បារអំពៅ។ ការចុះប្រតិបត្តិការប្រមូលជនជាតិវៀតណាមតាមបន្ទប់ជួលរោងសិប្បកម្មបានចំនួន២៩នាក់ក្នុងនោះមានស្រី៥នាក់ហើយក៏ត្រួតពិនិត្យរកឯកសារលិខិតឆ្លងដែននិងសៀវភៅការងារហើយក៏ធ្វើការរកឃើញអ្នកអត់ឯកសារមានចំនួន១៤ស្រី២នាក់ហើយចំណែក១៥នាក់មានស្រី៣ ។ សមត្ថកិច្ចបន្តថាក្រោយពីការត្រួតពិនិត្យលើឯកសាររបស់ជនជាតិវៀតណាមក៏ធ្វើការឃាត់ខ្លួនយកជនជាតិវៀតណាមចំនួន១៤នាក់ស្រី២នាក់យកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសាកសួរនាំបន្តហើយចំណែកជនជាតិវៀតណាមចំនួន១៥នាក់ក្នុងនោះមានស្រី៣មានឯកសារនិងសៀវភៅការងារត្រឹមត្រូវអោយត្រលប់ទៅវិញ ។
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣ | ០ មតិ | ១៥៩ ដង

រាជធានីភ្នំពេញ៖   កាលពីព្រឹកថ្ងៃទី៧ មិថុនា ២០១៧ បុរសជនជាតិអូស្រ្តាលីម្នាក់ ដែលពាក់ព័ន្ធដោយរងការចោទប្រកាន់ថាបានបង្ហោះកាមេរ៉ាថតផ្តិតយករូបភាព(ដ្រូន)ពីលើអាកាស ត្រូវបានសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ មកដល់រសៀលថ្ងៃទី៧ មិថុនា នេះ ជនសង្ស័យរូបនោះកំពុងស្ថិតនៅដំណាក់តំណាងអយ្យការសាកសួរនៅឡើយទេ ។ គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី៣ មិថុនា ២០១៧ នេះជនសង្ស័យរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់នៅក្នុងទឹកដីខណ្ឌដូនពេញ ពាក់ពន្ធករណីបង្ហោះកាមេរ៉ាថតផ្តិតយករូបភាពនានាពីលើអាកាសដើម្បីទៅផ្សព្វផ្សាយនៅក្រៅប្រទេស ដែលសាលារាជធានីភ្នំពេញមិនអនុញាតិ ។ បុរសរូបនោះឈ្មោះ James Ricketson អាយុ៦៨ ឆ្នាំ តែគេបានលាក់បាំងអត្តសញ្ញាណ កន្លែងស្នាក់នៅ និងលិខិតឆ្លងដែន មិនបង្ហាញចំពោះសមត្ថកិច្ចទេ ។ ដើម្បីរក្សាសុវត្ថិភាពសន្តិសុខក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី៤ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៤ ខែមិថុនា នេះសមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់នេះ ទុកស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ ។ គេបានកត់សម្គាល់ថាបុរសបរទេសរូបនេះបានបង្ហាញខ្លួនក្នុងចំណោមក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិផង។ទោះបីយ៉ាងណាគេនៅមិនទាន់ដឹងពីទោសកំហុសរបស់បុរសបរទេសមិនស្គាល់ច្បាប់ខ្មែរនៅឡើយទេ។សមត្ថកិច្ចបានលើកឡើងថាមិនមែនតែជបរទេសទេសូម្បីតែពលរដ្ឋកម្ពុជាក្តីបើគ្មានការអនុញ្ញាតពីសមត្ថកិច្ចឬអាជ្ញាធរមានសមត្ថកិច្ចទេការបង្ហោះកាមេរ៉ាថតលើកមេឃបែបនេះនឹងត្រូវទទួលទោសតាមច្បាប់មិនខានឡើយ៕                       
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០ | ០ មតិ | ១៧៥ ដង

ខេត្តបន្ទាយមានជ័យ៖    ​អាជ្ញាធរខេត្តបន្ទាយមានជ័យបាននិយាយនៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧ថាជំនន់ទឹកភ្លៀងប៉ះពាល់ប៉ះពាល់២ស្រុកបណ្តាលខូចខាតផ្លូវ៣ខ្សែរប្រវែង២,៥០០ម៉ែត្រនៅខេត្តបន្ទាយមានជ័យ។ យោងតាមលោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖នៅដើមខែមិថុនាឆ្នាំ២០១៧ខេត្តបន្ទាយមានជ័យនេះនៅតាមបណ្តាស្រុក.ក្រុងមួយចំនួនប៉ះពាល់ជំនន់ទឹកភ្លៀងដែលបណ្តាលខូចខាតផ្លូវប្រវែង២,៥០០ម៉ែត្រមានស្រុកព្រះនេត្រព្រះប៉ះពាល់ផ្លូវ១ខ្សែរប្រវែង១,២០០ម៉ែត្រ និងស្រុកភ្នំស្រុកប៉ះពាល់ផ្លូវ២ខ្សែរប្រវែង១,៣០០ម៉ែត្រ។ លោកបានបញ្ជាក់ថា ផ្លូវ៣ខ្សែរប្រវែង២,៥០០ម៉ែត្រដែលរងការការខូចខាតដោយជំនន់ទឹកភ្លៀងរហូតដល់ពេលនេះមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានកំពុងធ្វើការជួសជុលឡើងវិញជាបណ្តើរៗដើម្បីអោយប្រជាពលរដ្ឋដឹកកសិផលនិងទៅមករបស់សិក្សានុសិស្ស។ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់ថា រហូតពេលនេះខេត្តបន្ទាយមានជ័យទទួលបានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ប្រជាកសិករបង្កបង្កើនផល ហើយមានស្រុក.ក្រុងជាប់ជាយដែនបានប៉ះពាល់រយៈពេលខ្លីដោយជំនន់ទឹកភ្លៀង។ជាក់ស្តែងក្រុងប៉ោយប៉ែតត្រូវបានជនលិចដោយជំនន់ទឹកភ្លៀងតែត្រូវបានដោះស្រាយបានទាន់ពេលព្រោះប្រព័ន្ធទឹកហូរមិនទាន់។ លោកបានបញ្ជាក់ថា ជាក់ស្តែងអាងអូរខៃដនស្ថិតក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃពេលនេះទឹកធ្លាក់ពីប្រទេសថៃបានហូរធ្លាក់ចូលហើយនៅយប់មិញគឺស្ថានភាពឃើញឡើងបន្តិចទោះជាយ៉ាងណាមិនទាន់មានការព្រួយបារម្យនៅឡើយទេ៕                      
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥ | ០ មតិ | ១៧៧ ដង

រាជធានីភ្នំពេញ៖  នៅរសៀលថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៉ី ឋាវីរៈ ប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានបើកសវនាការលើអង្គសេចក្តីក្នុងសំណុំរឿង ផ្តើមគំនិតក្នុងអំពើឃាតកម្ម នឹងសមគំនិតក្នុងអំពើឃាតកម្ម កាលពីអំឡុងឆ្នាំ២០១២នៅរាជធានីភ្នំពេញ។ ជនជាប់ចោទ១.ឈ្មោះ សុខ គឹមលី ភេទស្រីអាយុ៤១ឆ្នាំបានឆ្លើយបដិសេធនៅពេលសវនាការថាខ្លួនមិនបានជួលមនុស្សឲ្យទៅតាមបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អៀ លីហួរទេ។២.ឈ្មោះ នី ស័រប៉ិញ ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិវៀតណាម បានឆ្លើយថាខ្លួនស្គាល់ គឹមលី តាមរយៈឈ្មោះ ឡេ យាំងយ៉ុង ដោយបានប្រាប់ថាគឹមលីត្រូវការជួលឃាតកមួយនាក់ឲ្យទៅបាញ់សម្លាប់ ឈ្មោះ អៀ លីហួរ ពេលនោះក៏បានប្រគល់កាំភ្លើងK៥៩មួយដើមនឹងលុយ១០០០ដុល្លារតែពេលនោះខ្ញុំមិនបានបាញ់ទេហើយក៏តែយកលុយ។ចំណែក៣.ឈ្មោះ ចាំង ធីវ៉េ ភេទស្រីអាយុ៤៦ឆ្នាំជនជាតិវៀតណាមនឹង៤.ឈ្មោះ ឡេ យាំងយ៉ុង ភេទប្រុសអាយុ៤២ឆ្នាំជនជាតិវៀតណាម មិនទាន់បានសួរដេញដោលនៅឡើយទេដោយសារតែអស់ម៉ោងរដ្ឋបាល។ ទោះជាយ៉ាងណាលោកចៅក្រមក៏បានសម្រេចលើកពេលរឿងក្តីនេះទៅបន្តសវនាការនៅរសៀលថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៧បន្តទៀត។ សូមជម្រាបថានេះជារឿងក្តីមួយដែលឈ្មោះ សុខ គឹមលី បានជួលជនជាតិវៀតណាមបីនាក់ឲ្យតាមបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អៀ លីហួរ។ ចំណែករឿងក្តីសុខគឹមលីជួលឲ្យមនុស្សទៅបោកគ្រាប់បែកនោះមិនទាន់បើកសវនាការនោះទេ។ កាលពីព្រលប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីបំផ្ទុះគ្រាប់បែកមួយ នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះខូចខាតផងដែរ។នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សង្ស័យ៥នាក់ទៀត ដែលពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនហើយ ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១ | ០ មតិ | ១៤៨ ដង

រាជធានីភ្នំពេញ៖ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ ជ ប )បានថ្លែងប្រាប់សារព័ត៍មានយើងនៅរសៀលថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧ថា គ ជ បបានពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ខែមិថុនាដែលតាមការគ្រោងទុកលទ្ធផលបណ្តោះអាសន្ននេះនឹងប្រកាសនៅថ្ងៃតី៧ខែមិថុនា។ លោកហង្ស ពុទ្ធាបានលើកឡើងថាដោយមានការផ្ទៀងផ្ទាត់ឯកសារមួយចំនួនដែលមានការសង្ស័យខ្លះនៅឡើយ។លោកថាលទ្ធផលបឋនឹងត្រូវចេញផ្សាយទាំងអស់នៅលើគេហទំព័រគជបនៅថ្ងៃទី៧ខែមិថុនាចំណែកលទ្ធផលបណ្តោះអាសន្នវិញមិនទាន់កំណត់ច្បាស់ទេតែនៅពេលចេញផ្សាយគឺបិទនៅតាមការិយាល័យឃុំសង្កាត់រៀបចំការបោះឆ្នោតទូទាំងប្រទេស។ លោកងហង្ស ពុទ្ធាបានបញ្ជាក់ថាលោកមិនទាន់ហានអះអាងពីការចេញលទ្ធផលបណ្តោះអាសន្ននៅពេលណានោះទេលុះត្រាតែខាងបច្ចេកទេសគេប្រាប់មកលោកថាចេញពេលណាទើបអាចប្រាប់អ្នកសារព័ត៌មានបាន។នៅពេលសួរថាលទ្ធផលបឋមដែលអះអាងដោយគណបក្សនយាបាយនោះគជបទទួលស្គាល់ទេ?។ លោកហង្ស ពុទ្ធាបានលើកឡើងថាគណបក្សនយោបាយនីមួយៗគេមានអ្នកសង្កេតការណ៍របស់គេរាប់។តែលោកថាគជបមិនទាន់ទទួលស្គាល់ពីការអះអាងរបស់គណបក្សនយោបាយថាជាលទ្ធផលផ្លូវការនោះទេខណៈដែលគជបកំពុងតែផ្ទៀងផ្ទាត់នៅឡើយ។តែមន្រ្តីគជបបានលើកឡើងថាទោះបីយ៉ាងណាគជបមិនទានហានថាការបង្ហាញលទ្ធផលបឋមក្រៅផ្លូវអាចប្រហាក់ប្រហែលនឹងលទ្ធផលបឋមរបស់គជបនៅឡើយទេគឺគណបក្សប្រជាជនកម្ពុជា១១៦៣ឃុំសង្កាត់និងគណបក្សសង្រ្គោះជាតិ៤៨២ឃុំសង្កាត់។ សេចក្តីប្រកាសព័ត៌មានរបស់គជបកាលពីល្ងាចថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧បានបញ្ជាក់ថាតាមរបាយការណ៍របស់គណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោតបានបញ្ជាក់ថាមានពាក្យបណ្តឹងចំនួន៧១បានប្តឹងក្នុងនោះ២៨បណ្តឹងសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញនោង៤៣បណ្តឹងប្តឹងសុំឲ្យដាក់ពិន័យចំពផះអ្នកប្រព្រឹត្តល្មើសលើប្បញ្ញត្តនៃជំពូកទី១៤នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់។ គជបបានលើកឡើងថាពាក្យបណ្តឹងសុំរាប់សន្លឹកឆ្នោតឡើងវិញចំនួន១៨បណ្តឹងជារបស់គណបក្សប្រជាជនកម្ពុជានិង១០បណ្តឹងជារបស់គណបក្សសង្រ្គោះជាតិ។គណបក្សទាំងពីរនេះបានសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅតាមការិយាល័យចំនួន៤៧ការិយាល័យក្នុងខេត្តចំនួន៧។ គជបបានលើកឡើងទៀតថានៅខេត្តបាត់ដំបង១៥ការិយាល័យជាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។រាជធានីភ្នំពេញ១២ការិយាល័យជាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា៩បណ្តឹងនិងគណបក្សសង្រ្គោះជាតិ៣បណ្តឹង។ខេត្តស្ទឹងត្រែង៨ការិយាល័យជាបណ្តឹងរបស់គណបក្សសង្រ្គោះជាតិ ខេត្តកំពង់ធំមាន៧បណ្តឹងជារបស់គណបក្សប្រជាជនកម្ពុជា ខេត្តកោះកុងមាន២បណ្តឹងរបស់គណបក្សសង្រ្គោះជាតិ ខេត្តសៀមរាប២ការិយាល័យជារបស់គណបក្សសង្រ្គោះជាតិនិងខេត្តតាកែវ១ការិយាល័យជាបណ្តឹងរបស់គណបក្សសង្រ្គោះជាតិ។ នៅថ្ងៃទី៧ខែមិថុនាមុនចេញផ្សាយលទ្ធផលបណ្តោះអាសន្នគជបបានចេញសេចក្តីប្រកាសព័ត៌មានបដិសេធនឹងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលបានដកស្រង់ប្រភពពីគជបបន្ទាប់ពីគណបក្សនយោបាយបានចេញផ្សាយពីចំនួនអាសនៈរបស់ខ្លួននៃលទ្ធផលបឋមសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះ។ គជបបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានដដែលថាដើម្បីជៀសវាងកុំឲ្យមានការភ័ន្តច្រឡំពីការសាធារណជនគជបសូមបំភ្លឺជូនថាបន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧បានបញ្ចប់។គជបបានផ្សាយលទ្ធផលបឋមតាមទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជានិងគេហទំព័រគជប។ គជបបានលើកឡើងថាការផ្សាយនេះគជបបានផ្សាយចំនួនសម្កេងឆ្នោតដែលគណបក្សនយោបាយនីមួយទទួលបាននៅតាមឃុំសង្កាត់នីមួយៗនៃរាជធានីខេត្តទាំង២៥ទូទាំងប្រទេស។គជបសូមបដិសេធចំពោះព័ត៌មានដែលបានផ្សាយពីការបែងចែកអាសន៖ទាំងនោះពីព្រោះថាដំណាក់កាលនេះគណៈកម្មាធិការរាជធានិខេត្តរៀបចំការបោះឆ្នោតធ្វើការដោះស្រាយបណ្តឹងមួយចំនួនពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតឃុំសង្កាត់ ហើយនៅថ្នាក់គជបក៍ត្រៀមដោះស្រាយបណ្តឹងទាំងនោះក្នុងករណីភាគីណាមួយមិនពេញចិត្តនិងការសម្រេចរបស់គណៈកម្មាធិការរាជធានីខេត្តរៀបចំការបោះឆ្នោត។ គជបបានលើកឡើងថា ការផ្សាយលទ្ធផលបោះឆ្នោតឃុំសង្កាត់ផ្លូវការនឹងបង្ហាញចំនួនអាសនៈជូននិងឈ្មោះបេក្ខជននៃបញ្ជីឈ្មោះបេក្ខជនគណបក្សនយោបាយដែលជាប់ឆ្នោតលុះត្រាតែបានដោះស្រាយបណ្តឹងបានចប់សព្វគ្រប់ជាស្ថាពរ។លទ្ធផលផ្លូវការគជបនឹងប្រកាសយ៉ាងយូរត្រឹមថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ។ គួរបញ្ជាក់ថាអ្នកបានទៅបោះឆ្នោតឃុំសង្កាត់មានចំនួនជាង៦,៧លាននាក់នៃចំនួនអ្នកបានចុះឈ្មោះក្នបញ្ជីបោះឆ្នោតឆ្នាំ២០១៦ជាង៧,៨លាននាក់។អ្នកបោះឆ្នោតប្រមាណជាង១លានអ្នកមិនបានទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់អាណត្តិទី៤មិនដឹងពីមូលហេតុនៅតាមការិយាល័យជា២ម៉ឺនក្នុងឃុំសង្កាត់១៦៤៦ឃមសង្កាត់ទូទាំងប្រទេសដែលមានអាសនៈជាង១១ម៉ឺនអាសនៈ៕                                               
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨ | ០ មតិ | ១៣៧ ដង

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧ចៅក្រម សាលាដំបូងរាជធានីភ្នំពេញលោក លី សុខលេង ប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានគោងនឹងប្រកាសសាលក្រមរឿង រក្សាទុក ដឹកជញ្ជូន នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលជនជាប់ចោទជនជាតិម៉ាឡេសុី ប្រព្រឹត្តនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលព្រឹកថ្ងៃទី១២ កញ្ញា ២០១៦ នឹងដកហូតថ្នាំញៀនបានចំនួន១០៦៨.៦១ក្រាមប្រភេទហេរ៉ូអ៉ីន តែដោយសារតែចៅក្រមប្រឹក្សាមានធូរៈរវល់បេសកកម្មចេញទៅក្រៅប្រទេសចឹងក៏សម្រេចលើកពេលសារជាថ្មីម្តងទៀត។ កាលពីសវនាការថ្ងៃទី១១ឧសភា ជនជាប់ចោទ ឈ្នោះ AHMAD JOHARI CHUNG ភេទប្រុស អាយុ២៣ឆ្នាំ បានឆ្លើយទទួលស្គាល់ថាពេលសមត្ថកិច្ចឃាតខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបានដកហូតគ្រឿងញៀនពីខ្លួនមែន តែដោយសារឈ្មោះ តុង បានប្រាប់ខ្លួនថានេះជាម្សៅមី ហើយឲ្យខ្លួនយកទៅកាន់ម៉ាកាវ ប្រទេសចិន ពេលទៅដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏ត្រូវសមត្តកិច្ចឃាតខ្លួន។ តំណាងអយ្យការធ្វើសេចក្តីសន្និដ្ឋាននៅតែតម្កល់បទចោទប្រកាន់នៅដដែល ទួសបីជានៅពេលសវនាការជនជាប់ចោទបានឆ្លើយដោះសារថាឈ្មោះ តុង ជាអ្នកប្រើក៏ដោយនេះគ្រាន់តែជាចម្លើយដោះសារប៉ុណ្ណោះ។ សូមជម្រាបថាក្នុងសំណុំរឿងខាងលើនេះ លោកចៅក្រម លី សុខលេង ប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានសម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៥ខែឧសភា តែត្រូវបានលើកម្តងរួចមកហើយមកដល់ថ្ងៃទី៧ខែមិថុនានេះគោងនឹងប្រកាសក៏ត្រូវបានលើកដែលដោយសារចៅក្រមប្រឹក្សារវល់។ គួរំលឹកថាកម្លាំងសមត្តកិច្ចមន្ទីរប្រឆាំងគ្រេឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៦បានបញ្ចូនខ្លួនជនសង្ស័យជនជាតិម៉ាឡេស៊ីម្នាក់មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងការនាំចូលថ្នាំញៀនចូលមកតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ សមត្តកិច្ចគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញសហការជាមួយមន្ទីរប្រឆាំងគ្រេឿងញៀន ក្រសួងមហាផ្ទៃ កាលព្រឹកថ្ងៃទី១២ កញ្ញា ២០១៦ បានធ្វើការចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ និង រឹបអូសថ្នាំញៀនជាង១គីឡូក្រាម នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ សមត្ថកិច្ចបានដឹងថា ឈ្មួញគ្រេឿងញៀនម្នាក់នេះមានបំណងនាំគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជាទៅកាន់ម៉ាកាវ ប្រទេសចិន ។ សម្រាប់ការនាំចេញថ្នាំញៀនខាងលើនេះ ជនសង្ស័យបានចងភ្ជាប់ លាក់បាំងទុកត្រង់ភ្លៅ ប៉ុន្តែការស្រាវជ្រាវយ៉ាងស្ទាត់ជំនាញរបស់សមត្តកិច្ច ក៏បានឆែករកឃើញ និងចាប់ខ្លួនតែម្តង៕                                                                  
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣ | ០ មតិ | ២៣៦ ដង

ខេត្តបាត់ដំបង៖  មានគ្រោះថ្នាក់ចរាចរមួយកើតឡើងថ្ងៃទី07.មិថុនា ឆ្នាំ2017 វេលាម៉ោង2ៈ40នាទីរំលងអទ្រាត នៅលើផ្លូវជាតិលេខ57ចំនុចក្រុមទី3 ភូមិកំប៉ូវ ឃុំ ភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។ មានករណីគ្រោះថ្នាក់ចរាចរមួយលើកកើតឡើងរវាងរថយន្ត5តោននិង ម៉ូតសណ្តោងរម៉ក ច្រាស់ទិសគ្នាពីកើតទៅលិចដោយរថយន្តម៉ាកហីុយិនដាយពណ៌ស5តោន ពាក់ស្លាកលេខ ភ្នំពេញ 3A1495 ក្រឡាប់នៅកន្លែងកើតហេតុ  អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់ចេញពីកន្លែងកើតហេតុ  បានបើកបរក្នុងល្បឿនលឿនពីកើតទៅលិចហើយរ៉េចង្កូត ចូលទៅខាងស្ដាំបណ្តាលឲ្យបុកម៉ូតូសណ្តោងរឺម៉ក 1គ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1G 8503 បើកបរដោយឈ្មោះ មិត្ត សាមឿន ភេទប្រុសអាយុ27ឆ្នាំរស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ មានពាក់មួកសុវត្ថិភាព(ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរ1នាក់ ត្រូវជាប្រពន្ធអ្នកបើកបរ ឈ្មោះ ហេង នាង ភេទស្រីអាយុ25ឆ្នាំ ពាក់មួកសុវត្ថិរបួសធ្ងន់ បានបញ្ចូនទៅមន្ទីរពេទ្យខេត្តបាត់ដំបងដោយរថយន្តសង្គ្រោះឃុំភ្នំសំពៅ។ បច្ចុប្បន្នរថយន្តនិងម៉ូតូខូចធ្ងន់ត្រូវបានកម្លាំងជំនាញចរាចរផ្លូវគោកខេត្ត យកទៅរក្សាទុកនៅការរិយាល័យចរាចរផ្លូវគោកខេត្តចំណែកសាកសពត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។                        
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១១:៤១ | ០ មតិ | ១០៩ ដង

រាជធានីភ្នំពេញ៖  ព្រះរាជអាជ្ញានៃអយ្យការអមសាលាតំបូងរាជធានីភ្នំពេញ ចេញដីកាកោះ ហៅព្រះចៅ អធិការវត្ត គោកបញ្ជាន់ មេភូមិចោមចៅ និងសមាសភាពគណៈកម្មការវត្ត ៦នាក់ ឲ្យចូលខ្លួន ដើម្បីឆ្លើយបំភ្លឺ ពាក់ព័ន្ធករណីឃុបឃិតគ្នាលួចលក់ដីផ្លូវចូលវត្ត ទំហំ៧ម៉ែតគុណនិង១៥០ម៉ែត បានទឹកប្រាក់ប្រមាណ៥មុឺនដុល្លារអាមេរិក ។ ជនសង្ស័យដែលព្រះរាជអាជ្ញាអមតុលាការកោះហៅអោយចូលខ្លួនរឿងលួចលក់ដីផ្លូវចូលវត្តគោកបញ្ជាន់នេះមានឈ្មោះ ១.ព្រះចៅអធិការវត្តគោកបញ្ជាន់ ព្រះនាម សេង ថង ២.ឈ្មោះ ហ៊ុន សុខលី ភេទប្រុស ជាមេភូមិចោមចៅ ៣.ឈ្មោះ មុយ ឆៃលីន ភេទប្រុស ៤.ឈ្មោះ មុយ ប៉ាក ភេទប្រុស  ៥.ឈ្មោះ ទូច ទឹម ភេទប្រុស ៦.ឈ្មោះ ឡុង ហូយ ភេទប្រុស ៧.ឈ្មោះ ទូច សារ៉ាត់ ភេទប្រុស និង ៨.ឈ្មោះ ចក់ ឆុន ភេទប្រុស ដែលង៦នាក់នេះជាគណកម្មការវត្តគោកបញ្ជាន់ ។ តាមដីកាកោះហៅឲ្យជនសង្ស័យទាំង៨នាក់ចូលខ្លួនទៅកាន់បន្ទប់លោក ខៀវ ផល្លា ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១២.១៣ និងថ្ងៃ១៤ មិថុនា ២០១៧ ដោយនាំមកនូវឯកសារដោះបន្ទុកមួយចំនួនផងបើសិនជាមានពាក់ព័ន្ធ និងបណ្តឹងចោទប្រកាន់របស់ពុទ្ធបរិស័ទចំណុះជើងវត្តគោកបញ្ជាន់នោះថា លួចលក់ដីផ្លូវចូលវត្ត ។ករណីនេះយោងតាមរបាយការណ៍សើុបអង្កេតរបស់នគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញថា កាលពីអំឡុងឆ្នាំ២០១៥ កន្លងទៅ មានមនុស្សចំនួន៨នាក់ ដូចមានឈ្មោះខាងលើ បានឃុបឃិតគ្នាលួចលក់ទ្រព្យសម្បត្តិសមូហភាព ដីផ្លូវចូលវត្តគោកបញ្ជាន់ និងដីម៉ុងខ្មោចក្នុងបរវេណវត្តគោកបញ្ជាន់ ស្ថិតនៅភូមចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានវិញ្ញាបនប័ត្រសំគាល់លេខ ១២០៥០៥១២-០៧២៩ ចុះថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ ២០០៥ ចេញដោយមន្ទីររៀបចំដែនដីនគររូបណីយកម្ម និង សំណង់រាជធានីភ្នំពេញ អស់ជាច្រើនម៉ែតការ៉េ បណ្ដាលឲ្យពុទ្ធិបរិស័ទចំណុះជើងវត្តគោកបញ្ជាន់មួយចំនួនថ្នាំងថ្នាក់ និងចាត់តាំងដូចជាឈ្មោះ ពេជ្រ ណារី ឈ្មោះ ឃួន ផង់ ឈ្មោះ ឃី ជឺ និង ឈ្មោះ នៅ សំអុល ជាតំណាងដើម្បីដាក់ពាក្យបណ្ដឹងចូលសាលាដំបូងរាជធានីភ្នំពេញនោះ ។ បន្ទាប់ពីមានពាក្យបណ្ដឹងនេះតំណាងអយ្យបានបញ្ជូនសំណុំរឿងនោះទៅស្នងការដ្ឋាននគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការស៊ើបអង្កេតបឋម ។ នៅថ្ងៃទី០៧ មេសា ឆ្នាំ ២០១៧ នគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលបានកោះអញ្ជើញព្រះចៅអធិការវត្តគោកបញ្ជាន់ព្រះនាម សេង ថង និងអ្នកពាក់ព័ន្ធ៧នាក់ទៅធ្វើការសាកសួរ ។ ក្នុងនោះជនសង្ស័យទាំង៨នាក់បានសារភាពថាពិតជាបានរួមគ្នាលក់ដីផ្លូវចូលវត្តគោកបញ្ជាន់ដែលមានទំហំ ៧ម៉ែតគុណនិង១៥០ម៉ែតពិតប្រាកដមែន បានប្រាក់៥ម៉ឺនដុល្លារអាមេរិក ដែលប្រាក់នេះទុកកសាងព្រះវិហារតែប៉ុណ្ណោះ ។ ដោយមានចម្លើយសារភាពបែបនេះហើយ ទើបសមត្ថកិច្ចនគរបាលបានកសាងសំណុះរឿងបញ្ជូនមកអយ្យការអមតុការដើម្បីចាត់ការតាមច្បាប់ ៕
ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១៦:៤០ | ០ មតិ | ១០៣ ដង

ខេត្តកំពង់ចាម៖  បុរសម្នាក់បានស្លាប់ដោយសារឆក់ចរន្តអគ្គិសនីកាលពីរសៀលថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិទី២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ តាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះឈ្មោះ ភុំ សុខហេងភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទី២ ឃុំព្រែកតានង់ ស្រុកកោះសូទិន។ ប្រភពដដែលបានបន្តថា មុនកើតហេតុជនរងគ្រោះបានយកម៉ូទ័រដៃអាឈើទៅកាត់ឈើកុងផ្លាកកេពេលចាប់ម៉ូទ័រប្រុងជ្រាកឈើ ម៉ូទ័រឆ្លងចរន្តអគ្គសនី ឆក់ដៃខាងស្ដាំជាប់រហូតទាល់តែដួលក្រាបលើម៉ូទ័រ ដាច់ខ្យល់ស្លាប់តែម្តង។ សមត្ថកិច្ចបានបញ្ជាក់ដែរថា តាមការពិនិត្យសាកសពឃើញថាពិតជាស្លាប់ដោយឆក់ចរន្តអគ្គិសនីពិតប្រាកដមែន។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រមគល់អោយក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១៤:២០ | ០ មតិ | ១២២ ដង

ខេត្តបាត់ដំបង៖ បុរសម្នាក់សង្ស័យជាមេក្លោងនិងមុខសញ្ញាអង្កេតជាច្រើនថ្ងៃត្រូវបានឃាត់ខ្លួន ក្រោយពីប្រតិបត្តិការស៊ើបអង្កេតរយៈពេលជាង២ខែ។ ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនបាន មេក្លោងគ្រឿង ញៀនម្នាក់ក្បែរអធិការក្រុងបាត់ដំបង។ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងនៅវេលាម៉ោង៦-៣០នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ បានបង្ក្រាបក្តៅគគុគមួយពីករណីរក្សាទុកនិងជួញដូរគ្រឿងញៀនលើមេក្លោងម្នាក់នៅលើតាំងក្បែរអធិការដ្ឋាននគរបាលក្រុងបាត់ដំបងស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សាក្សីជាប្រជាពលរដ្ឋបានបង្ហើបអោយដឹងថា មុនពេលកើតហេតុគេឃើញមានបក្សពួករបស់មុខសញ្ញាខាងលើប្លែកមុខចេញចូលផ្ទះជាច្រើននាក់និងគ្រាចុងក្រោយជនសង្ស័យត្រូវបានគេឃើញចុះពីរថយន្តសេរីទំនើបព៌ណស១គ្រឿងហើយបានដើរសំដៅបំរុងចូលក្នុងរថយន្តឆ្លាម ខណះនោះក៍ត្រូវសមត្ថកិច្ចហ៊ុំពទ្ធ័សម្រុកឃាត់ខ្លួនបានតែម្តង។ ជនសង្ស័យឈ្មោះចំរើន តាដា ហៅ ពាវ ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបងជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនដូចគ្នា។ ការបង្ក្រាបនេះសមត្ថកិច្ចដកហូតបានវត្ថុតាងដកបានរថយន្តឆ្លាម១គ្រើងនិងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួនទម្ងន់២៦,០៧ក្រាម គ្រាថ្នាំញៀនជាច្រើនត្រូវបានចែកចាយអស់មុនបន្តិច។ជនសង្ស័យរួមនិងវត្ថុតាងបានកំពុងឃាត់ខ្លួននៅការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងនិងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីតាមនីតិវិធី៕                                               
ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១៣:២១ | ០ មតិ | ១០២ ដង

ខេត្តបាត់ដំបង៖  ជនជាតិថៃ៣នាក់និងខ្មែរម្នាក់បានបន្លំចរាចរណ៍លុយដុល្លារក្លែងក្លាយជាង៥ម៉ឺនដុល្លារនៅតំបន់ព្រំដែនខេត្តបាត់ដំបងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។   ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ត្រង់ ចំណុច ក្រុមទី៦ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជនបង្ករមាន គ្នាចំនួន ៤នាក់ នៅ វេលាខាងលើបានយកលុយដុល្លាប្រភេទក្រដាស់ប្រាក់១០០ដុល្លា សេរីចាស់ ផលិតនៅឆ្នាំ ២០១៦សរុបចំនួន៥៥៣០០ដុល្លាមកដូរនៅកន្លែងប្តូរប្រាក់ក្នុងផ្សារស្រុកកំរៀង។ ជនសង្ស័យទាំង៤នាក់មានថៃចំនួន៣នាក់និងខ្មែរម្នាក់ផងដែរ ឈ្មោះគៀត គិស័ក អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិថៃ មុខរបរជាកម្មករ រស់នៅក្រុងបាងកក ឈ្មោះអ៊ុងអាត សុីវាតកន អាយុ ២៨ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅក្នុងឃុំបានព្រឹក ស្រុកក្រសាំង ខេត្តបុរីរាំ ប្រទេសថៃ ឈ្មោះ សំចិត កមភម អាយុ៣៤ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅឃុំបានបឹង ស្រុកបានបឹង ខេត្តឈុនបុរី ប្រទេសថៃនិងម្នាក់ទៀតឈ្មោះបិត ផាត អាយុ៣៧ឆ្នាំ ភេទប្រុស រស់នៅក្នុងភូមិថ្មី ឃុំត្រាង ស្រុក កំរៀង ខេត្តបាត់ដំបងជាជនជាតិខ្មែរ មុខរបរកម្មករ។ ករណីដដែលនេះត្រូវសមត្ថកិច្ចកំពុងជំរុញការកសាងសុំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង៕
ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១៣:១៨ | ០ មតិ | ៩៨ ដង

ខេត្តបន្ទាយមានជ័យ៖   សមត្ថកិច្ចបាននិយាយនៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧នេះថាភាគីថៃសន្យានិងដោះលេងប្រជាពលរដ្ឋខ្មែរ១៣នាក់នៅថ្ងៃពុធតែប្រជាពលរដ្ឋថា បើមិនដោះលេងប្រជាពលរដ្ឋគឺមិនដោះលេងរថយន្តថៃ២៦គ្រឿងដូចគ្នាឃាត់រហូតដល់ថ្ងៃទី០៥ខែមិថុនាឆ្នាំ២០១៧នៅភូមិបន្ទាយមានរិទ្ធឃុំគោករមៀតស្រុកថ្មពួក។ លោកវរះសេនីយ៍ទោ ឡុង សំណាង មេបញ្ជាការនគរបាលព្រំដែនគោកលេខ៨០៧តំបន់ព្រំដែនបឹងត្រកួនបានប្រាប់ថានៅពេលតម្រួតថៃឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់កាលពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៧នៅក្នុងស្រុកតាប្រាយ៉ាខេត្តស្រះកែវ ដែលត្រូវបានចោទប្រកាន់ពីបទស្នាក់នៅអន្តោប្រវេសន៍ខុសច្បាប់។ លោកបានបញ្ជាក់ថាក្រោយពេលតម្រួតថៃឃាត់ប្រជាពលរដ្ឋខ្មែរ១៣នាក់ហើយបងប្អូនត្រូវជាសាច់ញាតិប្រជាពលរដ្ឋខ្មែរបានខឹងសំបានាំគ្នាយករថយន្ត៤ទៅ៥គ្រឿងនិងលូបានបិតផ្លូវឃាត់រថយន្តថៃចំនួន២៦គ្រឿងដែលដឹកដំឡូងមីមិនអោយចូលទៅថៃដូចគ្នា។ដោយថ្នូរអោយដោះលេងប្រជាពលរដ្ឋ១៣នាក់ដូចគ្នា បើមិនដោះលេងទេរថយន្តក៍ត្រូវទុករហូតដល់ដោះលេង។ លោកវរះសេនីយ៍ទោ ឡុង សំណាង បានបញ្ជាក់ថាដោយមានការណែនាំពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តលោកបានរួមអាជ្ញាធរមូលដ្ឋានបានទៅជួបភាគីថៃ៣ទៅ៤លើកមកហើយ។ ដោយភាគីថៃថាប្រជាពលរដ្ឋខ្មែរ១៣នាក់ដែលត្រូវបានឃាត់ខ្លួនគឺធ្វើការក្នុងក្រុមហ៊ុនគ្រឿងអេឡិចទ្រូនិចថៃដោយខុសច្បាប់ដែលត្រូវបានក្រុមហ៊ុនមានច្បាប់បានប្តឹងនិងចុះបង្ក្រាបឃាត់ពលករខ្មែរចំនួន១៣នាក់ធ្វើការក្នុងក្រុមហ៊ុនរហូតពេលនេះបានបញ្ជូនខេត្តស្រះកែវដោយរងចាំការអនុវត្តន៍តាមច្បាប់ហើយនិងត្រូវដោះលេងនៅថ្ងៃពុធទី៧ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ។ ប្រជាពលរដ្ឋដែលត្រូជាសាច់ញាតិបានបញ្ជាក់ថាបើភាគីថៃមិនដោះលេងប្រជាពលរដ្ឋខ្មែរ១៣នាក់អោយត្រឡប់មកវិញទេគឺប្រជាពលរដ្ឋដោះលេងរថយន្តថៃចំនួន២៦គ្រឿងនេះទៅវិញដូចគ្នាព្រោះថាប្រជាពលរដ្ឋខ្មែរដែលត្រូវចាប់ខ្លួនមិនម៉ែនអន្តោរប្រវេសន៍ខុសច្បាប់ឡើយទៅធ្វើដោយទិញសំបុត្រឆ្លងដែនម្នាក់តំលៃ១.០០០រៀលដែលទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនទៅព្រឹកវិលល្ងាច៕                       
ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ០៩:១២ | ០ មតិ | ៩៤ ដង

ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩