MENU
អតីតទាហានអាមេរិក បាញ់ប្រហារនៅតំបន់ឧស្សាហកម្មទីក្រុង Orlando ស្លាប់៥នាក់
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១១:០០ | ១,៧៦៤ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី ៥ខែមិថុនា អតីតទាហានអាមេរិកបានបើកការបាញ់ប្រហារ​ នៅក្នុងក្រុមហ៊ុនមួយនៅទីក្រុង  Orlando ​បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់។ អតីតយោធាអាមេរិកឈ្មោះ​ John Robert Neumann Jr ​បានសម្លាប់បុគ្គលិក​ក្រុមហ៊ុន  Fiamma ​ មុនពេលបាញ់សម្លាប់ខ្លួនឯង ។

ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា ជនដៃដល់​មានទំនាក់ទំនងមិនល្អជាមួយ​ជនរង្គ្រោះនៅក្នុងការបាញ់ប្រហារនោះ។ លោក​ Jerry Demings មន្ត្រីប៉ូលិសក្នុងតំបន់បានបញ្ចាក់ថា នៅពេលការបាញ់ប្រហារកើតឡើងមានបុគ្គលិក ១២នាក់កំពុងធ្វើការ ។ ប៉ូលិសទទួលបានការហៅ​ពីបុគ្គលិកនៅទីនោះក្នុងពេលបាញ់ប្រហារ នៅវេលាម៉ោង ៨ ថ្ងៃទី ៥ខែមិថុនា  ហើយប៉ូលិសក៏បានទៅដល់កម្លែងកើតហេតុក្នុងរយៈពេល​២នាទី។

លោក​ Jerry Demings បញ្ចាក់ថា ពេលដែលលោកទៅដល់កន្លែងកើតហេតុ ប៉ូលិសបានឃើញមនុស្សជាច្រើនត្រូវជនដៃដល់បាញ់  ក្នុងនោះមានបុរស​៣នាក់និងស្ត្រី​១ស្លាប់នៅនឹងកន្លែងកើតហេតុ។ ជនរង្គ្រោះទី​៥​បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ​។ចំណែកមនុស្ស​៧នាក់ទៀតមានវត្តមាននៅក្នុងអាគានោះមិនរងរបួសនោះឡើយ។

លោក​ Jerry Demingsបានបញ្ចាក់ទៀតថា  ជនដៃដល់យកកាំភ្លើងខ្លី និងកាំបិទទៅតាមខ្លួន  ប៉ុន្តែមិនបានប្រើកាំបិទនោះឡើយគឺប្រើតែកាំភ្លើងបាញ់ប្រហារតែប៉ុណ្ណោះ។ ជនដៃដល់ធ្លាប់ ពាក់ព័ន្ធបទល្មើស ជាច្រើន ក្នុងនោះមានការប្រើប្រាស់គ្រឿងញៀន  និងបង្កររបួសស្នាមជាដើម។

ប៉ូលិសបានឲ្យដឹងថា  នៅក្នុងហេតុការបាញ់ប្រហារខាងលើគឺជា កំនុំផ្ទាល់ខ្លួន​ មិនជាប់ពាក់ព័ន្ធនិង ការវាយប្រហារភេរវកម្មនោះឡើយ។ នៅពេលនេះដែរកម្លាំងប្រឆាំងក្រុមភេរវកម្ម បានទៅកាន់កន្លែងកើតហេតុ ត្រួតពិនត្យស្ថានភាពផងដែរ។

កន្លងមកទីក្រុង​ Orlando ធ្លាប់ ទទួលរងការវាយប្រហារភេរវកម្ម​ ទ្រងទ្រាយធំបំផុត នៅលើទឹកដីអាមេរិកបន្ទាប់ពីការវាយប្រហារភេរវកម្ម ថ្ងៃទី​១១ខែកញ្ញា ។ ការវាយប្រហារ​ ដោយបាញ់រ៉ះ​កាលពីថ្ងៃទី​១២ខែមិថុនា ឆ្នាំ​២០១៦ សម្លាប់មនុស្ស ៤៩នាក់ នៅក្នុងក្លឹបរាត្រី​​Pulse។

 

 

Tags:
  • អតីត
  • អាមេរិក
  • ឧស្សាហកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥