MENU
អាមេរិកបានគំរាមដកខ្លួន ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១២:២២ | ១,៨០៨ ដង | ចុចបញ្ចេញមតិ (០)

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ​ លោកស្រី​ Nikki Haley បានប្រកាសឲ្យដឹងថា  អាមេរិកកំពុងតែត្រួតពិនិត្យ ពីការដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដោយសារតែអង្គការនេះមានសកម្មភាពមិនតម្លាភាពទៅលើសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនគឺអីស្រាអែល។

សារព័ត៌មាន  BBC ​បានដកស្រងសម្តីអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី​ Nikki Haley បានប្រកាសនៅក្នុង​វេទិកាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី​៦ខែមិថុនា ថា «អាមេរិក កំពុងតែត្រួតពិនិត្យ ទៅលើ ក្រុមប្រឹក្សា សិទ្ធិមនុស្ស ក្នុងនាមជាសមាជិក​ ហើយយើងខ្ញុំបានមើលឃើញ វិស័យមួយចំនួន ចាំបាច់ត្រូវតែកែប្រែ ។  ពិតជាមិនអាចទទួលបាន  នៅពេលដែលក្រុមប្រឹក្សា​សិទ្ធិមនុស្សបានអនុម័ត ទៅលើសេចក្តីសម្រេចចំនួន​៥  ដែលគ្មានតម្លាភាព ប្រឆាំងនិងអីស្រាអែល  ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ប៉ុន្តែអង្គការនេះមិនបានអនុម័តប្រឆាំងវេណេហ្ស៊ូអេឡានោះឡើយ បើទោះបីមានបាតុកម្មបង្ហូឈាមក្តី»។

លោកស្រី Nikki Haley បានអំពាវនាវដល់​អង្គការសិទ្ធិមនុស្ស ដោះស្រាយ រាល់ការបំពានសិទ្ធិមនុស្ស យ៉ាងធ្ងន់នៅក្នុងប្រទេសវេណេហ្ស៊ូអេឡា។លោកស្រីបន្តទៀតថា «ចំណុចសំខាន់គឺ ក្រុមប្រឹក្សា ត្រូវតែលុបចោល​នៅការអនុម័តថ្កោលទោស អីស្រាអែល បំពាន់សិទ្ធិមនុស្ស  មានតែធ្វើដូច្នេះទើបធានាបាន នៅ តម្លាភាពរបស់ខ្លួន»។

ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ មានសមាជិក ៤៧ប្រទេស​ក្នុងនោះមាន សមាជិកមួយចំនួនបានថ្កោលទោស​ការ គ្រប់គ្រងរបស់ អីស្រាអែល ទៅលើទឹកដីប៉ាឡេស្ទីន ពិសេសគឺការសាងសង់ លំនៅឋាន​ក្នុងតំបន់ដែលមានវិវាទ។

សកម្មភាពរបស់អាមេរិក នៅក្នុងអង្គការសហប្រជាជាតិកន្លងមកត្រូវបានអ្នកឯកទេស ចាត់ទុកថា នឹងធ្វើឲ្យអាមេរិកបាត់បង់អត្ថិពលនៅលើឆាក់អន្តរជាតិ នៅពេលដែលប្រទេសនេះ បាន កាត់បន្ថយចំនួន​ហើយគំរាមដកខ្លួនចេញពី ស្ថាប័នមួយចំនួននៅក្នុងអង្គការសហប្រជាជាតិ។

កន្លងមកអគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានប្រមានថា បើអាមេរិក កាត់បន្ថយជំនួយដល់អង្គការនេះ និមានប្រទេសផ្សេងទៀតចូលមកជំនួសដំណែងភ្លាម ហើយពេលនោះសម្តីអាមេរិក នឹងមិនមានប្រសិទ្ធិភាពទៀតឡើយនៅក្នុងអង្គការកំពូលមួយនេះ៕

 

 

Tags:
  • អាមេរិក
  • សិទ្ធិមនុស្ស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥