MENU
សុខភាព
ការកង្វះសារជាតិចិញ្ចឹមទូទៅបំផុតទូទាំងពិភពលោកគឺកង្វះជាតិដែក។ កង្វះជាតិដែកអាចនាំឱ្យមានភាពស្លេកស្លាំង ខ្វះឈាមដែលបណ្តាលឱ្យអស់កម្លាំង ខ្សោយ ជ្រុះសក់ បញ្ហាក្រចក  និង រាងកាយងាយទទួលនូវជំងឺផ្សេងៗទៀត។ ជាតិដែកត្រូវបានរកឃើញក្នុងអាហារមួយចំនួន មានដូចជា បន្លែមានស្លឹកបៃតងចាស់ សាច់ក្រហមនិង ស៊ុត សារធាតុនេះវាជួយរាងកាយផលិតកោសិកាឈាមក្រហម។ នៅពេលដែលអ្នកខ្វះជាតិដែក រាងកាយរបស់អ្នកផលិតកោសិកាឈាមក្រហមតិចជាងមុន។ សារធាតុដែកក៏មានប្រសិទ្ធិភាពនៅក្នុងការផ្តល់អុកស៊ីសែនទៅក្នុងជាលិកានិងសរីរាង្គរបស់អ្នកផងដែរ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO)ជាង 30 ភាគរយនៃចំនួនប្រជាជននៅលើពិភពលោកដែលបានទទួលរងពីស្ថានភាពនេះ។ ភាពស្លេក កង្វះជាតិដែកដែលប៉ះពាល់ដល់មនុស្សជាច្រើន ដែលឥឡូវនេះវាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ថាជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពជាសាធារណៈ។​  
ថ្ងៃច័ន្ទ ទី២១ មីនា ២០១៦, ១៣:១០ | ០ មតិ | ១,៦៦២ ដង

សារធាតុកាល់ស្យូមជួយអភិវឌ្ឍន៏ឆ្អឹង និងធ្មេញរបស់អ្នកអោយរឹងមាំ។ វាក៏អាចជួយបេះដូង សរសៃប្រសាទនិងសាច់ដុំរបស់អ្នកអោយបំពេញមុខងារតាមតួនាទី។ កង្វះជាតិកាល់ស្យូមជាញឹកញាប់មិនបានបង្ហាញរោគសញ្ញាភ្លាមៗទេតែវាអាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរក្នុងរយៈពេលវែង។ ប្រសិនបើអ្នកមិនបានប្រើប្រាស់ជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់នោះទេ ខ្លួនរបស់អ្នកនឹងប្រើប្រាស់ជាតិកាល់ស្យូមចេញពីឆ្អឹងរបស់អ្នកជំនួសវិញ ដែលនាំឱ្យមានការបាត់បង់ភាពរឹងមាំឆ្អឹងអ្នកយ៉ាងលឿន។ កង្វះជាតិកាល់ស្យូមទាក់ទងទៅនឹងការធ្លាក់ចុះនៃទំហំឆ្អឹង ភាពចុះខ្សោយនៃឆ្អឹង ដោយសារតែជំងឺពុកឆ្អឹង, ការកន្រ្តាក់ និង ចង្វាក់បេះដូងមិនប្រក្រតី។ បញ្ហាទាំងនេះធ្ងន់ធ្ងរអាចគំរាមកំហែងដល់អាយុជីវិតយើង។ ស្ត្រីដែលអស់រដូវមានផលប៉ះពាល់យ៉ាងខ្លាំងដល់ឆ្អឹង ដោយសារការផ្លាស់ប្តូរអ័រម៉ូន និងមានបញ្ហាក្នុងការស្រូបយកជាតិកាល់ស្យូម។ ប្រភពល្អបំផុតនៃជាតិកាល់ស្យូម គឺផលិតផលទឹកដោះគោ ដូចជាទឹកដោះគោជូរឈីស ដុំតៅហ៊ូ និងត្រីល្អិតមួយចំនួនដែលបរិភោគទាំងឆ្អឹង ប្រភេទបន្លែមានដូចជាស្ពៃក្តោប ខាត់ណា ធញ្ញជាតិ និងគ្រាប់ធញ្ញជាតិជាច្រើនទៀត។
ថ្ងៃច័ន្ទ ទី១៤ មីនា ២០១៦, ១២:០៩ | ០ មតិ | ២,៤៩៦ ដង

ជាតិ Thiamine  រឺ វីតាមីន B-1 ជាផ្នែកមួយយ៉ាងសំខាន់ នៃប្រព័ន្ធសរសៃប្រសាទរបស់អ្នក។ កង្វះនៃជាតិ Thiamine ធ្វើអោយរាងកាយស្រកទម្ងន់និងការអស់កម្លាំង ព្រមទាំងមានរោគសញ្ញាបញ្ហាទាក់ទងនឹងខួរក្បាល មួយចំនួនដូចជា ការភេ្លចភ្លាំង និងការបាត់បង់ការចងចាំរយៈពេលខ្លី។ កង្វះជាតិ Thiamine អាចនាំឱ្យសរសៃប្រសាទនិងសាច់ដុំខូចខាតនិងអាចប៉ះពាល់ដល់បេះដូង។ ការប៉ះពាល់ធ្ងន់ធ្ងរបំផុតដែលនាំអោយកង្វះជាតិ Thiamine ត្រូវបានគេរកឃើញទៅលើការសេពគ្រឿងស្រវឹង។ ជាតិអាល់កុល នៅក្នុងគ្រឿងស្រវឹង បានទៅរេរាំងដល់ការស្រូបយកជាតិ Thiamine និង​បង្អាក់សមត្ថភាពរបស់រាងកាយក្នុងការរក្សាទុកជាតិ Thiamine នៅក្នុងថ្លើមនិងរេរាំងសមត្ថភាពរបស់រាងកាយក្នុងការបំលែង thiamine សំរាប់ការប្រើប្រាស់របស់រាងកាយ។ កង្វះជាតិ Thiamine គឺជាមូលហេតុទូទៅនៃជំងឺប្រភេទបាត់ការចងចាំ ។ វីតាមីន B-1 រឺ ជាតិ Thiamine សំបូរនៅក្នុងគ្រាប់ធញ្ញជាតិ សាច់ជ្រូក ស៊ុត ទឹកដោះគោ...........។ល។
ថ្ងៃព្រហស្បតិ៍ ទី១០ មីនា ២០១៦, ១១:៥៨ | ០ មតិ | ១,៧១៦ ដង

យើងមានឧបករណ៏ BMI ដើម្បីធ្វើការវាស់ទំងន់របស់អ្នក​។ រូមបន្តនេះតំរូវអោយអ្នកដឹងពីទំងន់ និង​កំពស់ពិតប្រាកដរបស់អ្នក។ ទំងន់ត្រូវស្តង់ដា BMI = ទំងន់អ្នក(គ.ក)/ កំពស់អ្នក(ម)2   លទ្ធផល បើ ទំងន់ត្រូវស្តង់ដា BMI គឺ < 18.5       ​មានន័យថាអ្នកខ្វះទំងន់ បើ ទំងន់ត្រូវស្តង់ដា BMI គឺនៅចន្លោះ 18,5 - 25 ​មានន័យថាអ្នកមានទំងន់ធម្មតា បើ ទំងន់ត្រូវស្តង់ដា BMI គឺ > 25 ​មានន័យថាអ្នកមានលើសទំងន់ បើ ទំងន់ត្រូវស្តង់ដា BMI គឺ > 30 ​មានន័យថាអ្នកលើសទំងន់កំរិតធ្ងន់ធ្ងរ ឧទាហរណ៏ៈ  ធារីមានទំងន់ 55 គីឡូក្រាម និង កំពស់ 1,60ម សុកមានទំងន់ 90 គីឡូក្រាម និង​កំពស់ 1,62ម កុលាបមានទំងន់ 40 គីឡូក្រាម និង កំពស់ 1,65 លទ្ធផលៈ ធារី ទំងន់ត្រូវស្តង់ដា BMI = 55/(1,60)2=55/2,56= 21,48​ មានន័យថា ធារី មានទំងន់ ធម្មតា សុក ទំងន់ត្រូវស្តង់ដា BMI = 90/(1,62)2= 90/2,62 = 34,35 មានន័យថាសុក មានលើសទំងន់កំរិតធ្ងន់ធ្ងរ កុលាប ទំងន់ត្រូវស្តង់ដា BMI =40/(1,65)2= 40/2,72= 14,70​ មានន័យថាកុលាប ខ្វះទំងន់ ផលប៉ះពាល់នៃការលើស រឺ ខ្វះទំងន់ៈ ជាការពិត កាលណារាងកាយរបស់យើងលើសទំងន់កាន់តែខ្លាំង វាធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់យើង មានដូចជា ការប្រឈមជាមួយនឹងជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង ជំងឺ មហារីក និងជំងឺជាច្រើនទៀត។ ចំនែកការទំងន់មិនគ្រប់វិញក៏មានផលប៉ះពាល់ជាច្រើនដែរមានដូចជា​ ធ្វើអោយប្រព័ន្ធភាពស៊ាំនៃរាងកាយយើងចុះខ្សោយ ងាយទទួលជំងឺ។ ចំពោះស្រ្តីដែលមានទំងន់មិនគ្រប់ច្រើនធ្វើអោយបាត់រដូវ រឺ រដូវមិនទៀង​ គ្មានកូន រឺ មានផលវិបាកក្នុងការមានផ្ទៃពោះ មានជំងឺខ្វះឈាម ជ្រុះសក់ និង ជំងឺពុកឆ្អឹង។
ថ្ងៃពុធ ទី០២ មីនា ២០១៦, ១៣:៣៤ | ០ មតិ | ៦,១០៧ ដង

ជាការពិតបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារនៅតែជាបញ្ហាដ៏សំខាន់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៏ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។ ធនធានមនុស្សសំខាន់ណាស់សំរាប់ក្រុមគ្រួសារនិមួយៗក៏ដូចជាប្រទេសជាតិទាំងមូល។ ធនធានមនុស្សល្អសំខាន់ត្រូវផ្តើមចេញពីការថែរក្សាកុមារអោយល្អទាំងផ្នែករូបរាងកាយខាងក្រៅ សុខភាព និង អារម្មណ៏ផ្លូវចិត្តខាងក្នុង។ ហេតុដូចនេះហើយទើបរាជរដ្ឋាភិបាលក៏ដូចជាអង្គការជាច្រើនកំពុងយកចិត្តទុកដាក់​ និង អនុវត្តន៏យ៉ាងសកម្មលើការងារនេះ ក្នុងគោលដៅលើកកំពស់សុខមាលភាពកុមារ ដែលជាទំពាំងស្នង ឬស្សីរបស់ប្រទេសជាតិ។  អាស្រ័យហេតុដូចនេះហើយ បានជាសារព័ត៌មានសំលេងសហគមន៏ខ្មែរយើងខ្ញុំ ខិតខំប្រមែរប្រមូលឯកសារដើម្បីធ្វើការចងក្រងឡើងដែលជាចំនេះដឹងមួយផ្នែកទាក់ទងនឹងបញ្ហាកង្វះអាហារូបត្ថមនេះ។ តើកង្វះអាហាររូបត្ថមជាអ្វី? កង្វះអាហារូបត្ថម្ភគឺសំដៅលើកុមារ ដែលមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ទៅផ្គត់ផ្គង់លើរាងកាយរបស់កុមារនីមួយៗ។ ហើយជាទូទៅកុមារមានកំរិតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមនុស្សចាស់។ កង្វសារធាតុចិញ្ចឹមចំបងៗនៃអាហាររូបត្ថមមានដូចជា កង្វះជាតិដែក កង្វះវីតាមីនអា(A) កង្វះវីតាមីន B-1 រឺជាតិ (Thiamine) កង្វះវីតាមីន B-3 (niacin) កង្វះវីតាមីន B-9 (folate) កង្វះវីតាមីនដេ(D)និង​កង្វះជាតិកាល់ស្យូម(Calcium )។ រោគសញ្ញានៃកង្វះអាហាររូបត្ថមៈ លក្ខណៈខាងក្រៅនៃកុមារខ្វះអាហាររូបបត្ថមដែលយើងងាយមើលឃើញនឹងភ្នែកមានដូចជា ទំងន់មិនគ្រប់ធៀបនឹងអាយុ (មើលតាមសៀវភៅតាមដានសុខភាពពណ៏លឿងរបស់ក្រសួងសុខាភិបាល) រឺ រាងកាយកុមារក្រិន។​ និងមានរោគសញ្ញាជាច្រើនទៀតដូចជាៈ ស្បែកស្លេកស្លាំង  អស់កម្លាំង ទន់ខ្សោយ មិនរហ័សរហួន ពិបាកក្នុងការដកដង្ហើម  ការឃ្លានអាហារមិនធម្មតា  ការជ្រុះសក់  មមើមមាយ  ការទល់លាមក  ងងុយគេងច្រើន  ឧស្សាហ៏ញ័រទ្រូង  សន្លប់ ឬដួលសន្លប់  មានជំងឺធ្លាក់ទឹកចិត្ត  ពើតនិងស្ពឹកនៃសន្លាក់ ការរំញោចនៃខួរក្បាលស្ពឹក និង ពុំមានអារម្មណ៏នឹងនរ។ ហានិភ័យនៃកង្វះអាហាររូបត្ថមរបស់កុមារៈ កុមារដែលខ្វះអាហាររូបត្ថម ប្រឈមមុខនឹងហានិភ័យនៅថ្ងៃខាងមុខនូវបញ្ហាជាច្រើនមានដូចជា ការធាត់លើសទម្ងន់ ជំងឺបេះដូងជំងឺធ្លាក់ទឹកចិត្ត សម្ពាធឈាមខ្ពស់  ជំងឺទឹកនោមផ្អែម ការពុកធ្មេញ  ភាពស្លេកស្លាំង សម្ថភាពនៃការគិតថយចុះ និងជំងឺពុកឆ្អឹង។ វិធីសាស្រ្តការពារ និង ទប់ស្កាត់ៈ ១- ការផ្តល់ចំណីអាហារគ្រប់គ្រាន់​ និង គ្រប់ជីវជាតិ ជាពិសេសកុមារអាយុចាប់ពី​៦ ខែត្រូវផ្តល់បបរខាប់គ្រប់គ្រឿងបន្ថែមលើទឹកដោះម្តាយ ២- ការប្រើប្រាស់អំបិលអ៊ីយ៉ូត ៣- ការចាក់ថ្នាំបង្ការរោគ និង ប្រឆាំងនឹងជំងឺ(វ៉ាក់សាំង) ៤- ការផ្តល់វីតាមីន ថ្នាំទំលាក់ព្រូន និង​ ថ្នាំជាតិដែក ៥- ការរស់នៅមានទំលាប់អនាម័យល្អ
ថ្ងៃច័ន្ទ ទី២៩ កុម្ភៈ ២០១៦, ១៤:៥៥ | ០ មតិ | ១,៥២៣ ដង

គោលដៅមនុស្សយើងគ្រប់រូបតែងតែប្រាថ្នាចង់បានសុខសប្បាយ​ មានន័យថា សុខផ្នែករាងកាយ សប្បាយផ្នែកផ្លូវចិត្ត ហើយសកម្មភាពដែលធ្វើជាប្រចាំថ្ងៃដើម្បីបំពេញទៅដល់គោលដៅនោះទៅតាមជំនាញ សមត្ថភាព និង ឧកាសរៀងខ្លួន។ យ៉ាងណាមិុញសុខភាពជាវត្ថុដ៏មានតំលៃបំផុតសំរាប់រាងកាយយើងម្នាក់ៗ ដើម្បីឈានដល់គោលដៅរបស់យើងផងដែរ ព្រោះថាកាលណារាងកាយយើងទ្រុឌទ្រោមហើយសមត្ថភាពបំពេញការងាររបស់យើងក៏ឆ្លាក់ចុះទៅតាមនោះដែរ។ ការ​យក​ពេលវេលា​ដ៏មាន​តម្លៃ​ទៅចាយ​វាយលើ​សុខភាព គឺជា​ការត្រឹមត្រូវ​បំផុតហើយនឹង​ទទួលបាន​លទ្ធផលដល់ខ្លួនយើង ក្រុមគ្រួសារ​ និ​ង សង្គមជាតិ។ ការ​ហាត់ប្រាណ​ជា​គោលដៅដ៏​ចម្បង​ចំពោះ​សុខភាព​សម្រាប់​មនុស្ស​យើងម្នាក់ៗ។ ខាងក្រោមនេះជាអត្ថប្រយោជន៏ចំបងៗ នៃការហាត់ប្រាណជាទៀងទាត់៖  ១- រក្សាសម្រស់ និង ទំងន់ៈ  ការធ្វើលំហាត់ប្រាណអាចជួយការពារការឡើងទម្ងន់ឬជួយរក្សាទម្ងន់។ ដោយចលនារបស់អ្នកបញ្ចេញថាមពល អាចទៅដុតបំផ្លាញនូវកាឡូរីដែលមានក្នុងរាងកាយអ្នកជាទៀងទាត់។ ការងារសមញ្ញមួយដែលអ្នកគួរ ប្រើជណ្តើរជើងជំនួសជណ្តើរយន្ត  រឺ ការធ្វើការងារផ្ទះរបស់អ្នក។ ភាពទាក់ទាញរបស់អ្នកនឹងកើតឡើង កាលណាអ្នកមានរាងដ៏ស៊ិចស៊ី ។ ២- ធ្វើអោយមានសុខភាពល្អៈ  ជាការពិត, ការធ្វើលំហាត់ប្រាណទៀងទាត់អាចជួយអ្នកក្នុងការការពារឬគ្រប់គ្រងយ៉ាងធំលើបញ្ហាសុខភាពនិងការព្រួយបារម្ភរួមទាំងជំងឺដាច់សរសៃឈាមខួរក្បាល,  ជំងឺមេតាប៉ូលីស,  ជំងឺទឹកនោមផ្អែមប្រភេទទី 2,  ជំងឺធ្លាក់ទឹកចិត្ត,  ប្រភេទមួយចំនួននៃជំងឺមហារីកនិង ជំងឺរលាកសន្លាក់។ ៣- ធ្វើអោយអារម្មណ៏ស្រស់ស្រាយៈ តើអ្នកកំពុងតែធុញថប់ក្នុងចិត្តមែនទេ? អ្នកកំពុងត្រូវការអ្នកលើកទឹកចិត្តមែនទេ? ការសាកល្បងនៅកន្លែងហាត់ប្រាណឬដើរ 30 នាទី អាចជួយអ្នកបាន។ សកម្មភាពរាងកាយរំញោចសារធាតុគីមីក្នុងខួរក្បាលជាច្រើនដែល​អាចអោយអ្នកមានអារម្មណ៏រីករាយប្រសើរជាងមុននៅពេលដែលអ្នកធ្វើលំហាត់ប្រាណជាទៀងទាត់។ វាក៏អាចបង្កើនទំនុកចិត្តរបស់អ្នកនិងបង្កើនតម្លៃលើខ្លួនឯងរបស់អ្នក។ ៤- ធ្វើលំហាត់ប្រាណជួយបង្កើនថាមពលៈ ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចជួយបង្កើនកម្លាំងសាច់ដុំរបស់អ្នកនិងបង្កើនការស៊ូទ្រាំរបស់អ្នក។ សកម្មភាពប្រចាំថ្ងៃ  ​និងការធ្វើលំហាត់ប្រាណផ្តល់នូវអុកស៊ីសែននិងសារធាតុចិញ្ចឹមទៅកាន់ជាលិការបស់អ្នកនិងជួយការងារប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នកកាន់តែមានប្រសិទ្ធិភាព។ ហើយនៅពេលដែលបេះដូងនិងសួតរបស់អ្នកធ្វើការកាន់តែមានប្រសិទ្ធិភាព, អ្នកមានថាមពលបន្ថែមទៀតដើម្បីទៅបំពេញការងារប្រចាំថ្ងៃរបស់អ្នក។ ៥- ជួយអោយគេងលក់ស្កប់ស្កល់ៈ ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចជួយអ្នកបានគេងលក់លឿនជាងមុននិងកាន់តែបានយូរ។ គ្រាន់តែមិនត្រូវហាត់ប្រាណជិតដលើម៉ោងចូលគេងពេកទេ។ ៦- ជំរុញសុខភាពផ្លូវភេទអោយប្រសើរឡើងៈ  ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចនាំទៅដល់ការសម្រើបកាន់តែប្រសើរឡើង និង​ សុខភាពបន្តពូជកាន់តែល្អ។ ៧- ជម្រុញដល់ថាមពលខួរក្បាល និង ការចងចាំៈ ការធ្វើលំហាត់ប្រាណសរសៃឈាមបេះដូងអាចបង្កើតកោសិកាខួរក្បាលថ្មី (neurogenesis) និងកែលម្អការខូចខាតនៃខួរក្បាល។ការសិក្សាបានបង្ហាញថាមានការបង្កើនកម្រិតនៃខួរក្បាលតាមរយៈប្រូតេអ៊ីន (គេស្គាល់ថាជា BDNF) ក្នុងរាងកាយដែលត្រូវបានគេជឿថាវាជួយដល់ ការគិតបានខ្ពស់ជាងមុន ។
ថ្ងៃពុធ ទី១៧ កុម្ភៈ ២០១៦, ១៣:៣០ | ០ មតិ | ៣៦២ ដង

មានកត្ដាជាច្រើន​​​ដែលធ្វើឱ្យ​​​ស្ដ្រី​មួយចំនួន​​​ចង់ពន្លូត​​​កូនចេញ ដូចជា​​​បញ្ហាជីវភាព ការខ្មាសអៀន​​​​ដែលសង្គម​​​​មិនទទួលស្គាល់​​​កូននៅក្នុង​​​ផ្ទៃពោះ ការមិនទទួលខុសត្រូវរបស់បុរសជាឧពុក ភាពមមាញឹក​​​​​​ក្នុងការងារ​​​​​​ប្រកបរបរ​​​​​​ចិញ្ចឹម​​​ជីវិត ​​​​​​​ជាដើម។ ទោះជាកត្ដា​​​អ្វីក៏ដោយ តើស្ដ្រីដែលមានបំណងពន្លូតកូន​បានដឹង​​​ដែរឬទេ ​ពី​​​ផលវិបាកនៃ​​​ការពន្លូតកូន​​​​ដោយចេតនានេះ? នៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្បាប់អនុញ្ញាតិឱ្យ មន្ទីរពេទ្យទទួលពន្លូតកូនដោយចេតនាបាន​ត្រឹមតែ​​​អាយុក្រោម​​​១២សបា្ដហ៏​​​ប៉ុណោ្ណះ ហើយជាដាច់ខាតត្រូវមានការយល់ព្រមពីស្រ្តីដែលមានគ៌រផ្ទាល់។ អ្នកដែលធ្វើការរំលូតកូនអោយបានមានតែ វិជ្ជបណ្ឌិត ពេទ្រមធ្យម រឺ ឆ្មបមធ្យមដែលបានទទួលការអនុញាតិពីក្រសួងសុខាភិបាល។​ ចំពោះទីកន្លែងរំលូត ធ្វើឡើងតែក្នុង មន្ទីរពេទ្យ មណ្ឌលសុខភាព គ្លីនិច សម្ភពសាធារណៈ រឺ ឯកជន ដែលបានទទួលការអនុញាតិពីក្រសួង។ ដកស្រង់ចេញពីៈ ច្បាប់ស្តីពីការរំលូតកូននៃព្រះរាជាណាចក្រកម្ពុជា ជាទូទៅ ការពន្លូតកូនមានពីរវិធី វិធីទី១- ការប្រើប្រាស់​ថ្នាំគ្រាប់ គឺប្រើថ្នាំលេបបង្ខំឱ្យកូន និងទងសុក​​​ធ្លាក់មក។ ការប្រើប្រាស់​​​ថ្នាំគ្រាប់នេះ ទើបតែមានថ្មីៗ​នៅក្នុង​​​ព្រះរាជាណាចក្រ​​​កម្ពុជា  ដែលថ្នាំទាំងនោះ​​​មានចំនួន៦គ្រាប់​​​​ផលិតនៅ​​​ប្រទេសចិន។ ថ្នាំនេះមានប្រសិទ្ឋិភាព​ដល់ទៅ​​​៩០% តែអាចរំលូតបានចំពោះកូន​​​​នៅអាយុក្រោម​​​៧សបា្ដហ៏តែប៉ុណ្ណោះ។ ទារកមានអាយុលើសពី ៧សប្តាហ៏(ប្រហាក់ប្រហែលនឹង ២ខែ) មិនអាចជ្រើសរើសតាមវិធីនេះជាដាច់ខាត។ ផលវិបាកការ​ប្រើប្រាស់​ថ្នាំគ្រាប់ អ្នកជម្ងឺអាចមិនដឹងពីពេលវេលា​​​ពិតប្រាកដថា​​​តើ​ទារកធ្លាក់​​​នៅពេលណា។ ដូច្នេះអាចធ្វើឱ្យអ្នកជម្ងឺធ្លាក់ឈាម ពេលកំពុងធ្វើ​​​ដំណើរតាមផ្លូវ ឬនៅពេលដែលអ្នកជម្ងឺ​បំពេញការងារផ្សេងៗ។ ប៉ុន្ដែជាទូទៅឈាម​នឹងអាចធ្លាក់ រយៈពេល៤៨ម៉ោង ក្រោយពីការទទួលទានថ្នាំ។ មានអ្នកជម្ងឺចំនួន១០% ដែលមិនបានទទួលជោគជ័យ ក្នុងការប្រើប្រាស់ថ្នាំគ្រាប់នេះ។ ទារកអាចធ្លាក់មិនអស់ ឬធ្លាក់ត្រឹមតែពាក់កណ្ដាល។ ប្រសិនជាអ្នកជម្ងឺ​មិនបានចាប់អារម្មណ៏​ទៅលើការធ្លាក់ឈាមនេះទេ ឈាមដែលនៅសេសសល់​ទាំងនេះអាចបង្កឱ្យអ្នកជម្ងឺធ្លាក់ឈាមរាំរ៉ៃ និងបង្ករភាពងាយស្រួលដល់មេរោគ ជ្រៀតចូលទៅក្នុងស្បូនតាមទ្វារមាស ឬយោនី។ រោគសញ្ញាបង្ហាញចេញមានដូចជា ក្ដៅខ្លួន មានរលាក និងខ្ទុះនៅក្នុងស្បូន។ វិធីទីពីរ២- ការប្រើ​ឧបករណ៏បឺត ឬគាស់ទារក​ចេញតាម​មាត់ស្បូន នេះជាវិធីដែលត្រូវបានគេប្រើញឹកញាប់​នាពេលបច្ចុប្បន្ន។ ទោះបីជាការពន្លូតធ្វើឡើង​ដោយអ្នកជំនាញ​យ៉ាងណាក៏ដោយ ក៏នៅមានអ្នកជម្ងឺចំនួន៣% ប្រឈមមុខនឹងផលវិបាក​នៅពេលកំពុងធ្វើការពន្លូត និងក្រោយការពន្លូត។ ក- ផលវិបាកនៅពេល​កំពុងធ្វើការពន្លូត នៅពេលដែលបើកមាត់ស្បូន ដើម្បីដាក់ឧបករណ៏យកទារកពីក្នុងស្បូនចេញ ពេលខ្លះ អាចជ្រុលដៃ​​​ធ្វើឱ្យ​​​ធ្លាយស្បូន។ មូលហេតុ នេះអាចមកពីមាត់ស្បូន​មានភាពមិនធម្មតា និងអាចមកពីគ្រូពេទ្យមាន​បទពិសោធន៏​​​មិនគ្រប់គ្រាន់។ នៅពេលនោះឈាមធ្លាក់កាន់តែខ្លាំង។ ប្រសិនជាគ្រូពេទ្យនៅតែបន្ដ​ការបូបយកទារកនោះចេញ ដោយមិនបានដឹងថាស្បូនធ្លាយនោះទេ គ្រូពេទ្យអាចបូមពោះវៀនចូលទៅក្នុងស្បូន។  ទាំងនេះអាចឈានដល់ការ​បាត់បង់អាយុជីវិតអ្នកជម្ងឺ។ ការប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំង គឺនៅពេលទារកមានអាយុកាន់តែច្រើន។ មានករណីមួយចំនួន ស្បូនមិនសង្កត់សរសៃឈាម​ដែលជាប់នឹងទងសុកនិងស្បូន ដែលធ្វើឱ្យឈាមធ្លាក់​មកច្រើនហើយនៅតែបន្ដ ការធ្លាក់ចុះមក។ អ្នកជម្ងឺអាចទទួលគ្រោះថ្នាក់​ដល់អាយុជីវិត។ ករណីនេះតម្រូវឱ្យ​គ្រូពេទ្យធ្វើការវះកាត់យកស្បូនចេញ ដើម្បីជួយសង្គ្រោះ ជីវិតអ្នកជម្ងឺ។ ការកាត់ស្បូនចោល​អាចឱ្យស្ដ្រីនោះ​លែងមានកូនរហូត។ អ្នកជម្ងឺអាចប្រឈមមុខ​នឹងការឆ្លងមេរោគ​តាមឧបករណ៏ប្រើប្រាស់​ពីអ្នកជម្ងឺម្នាក់​ទៅអ្នកជម្ងឺម្នាក់ទៀត ដែលមិនមានពេលវេលា គ្រប់គ្រាន់ក្នុងការលាងសម្អាត ឬស្ងោរសម្លាប់មេរោគ​ឱ្យបានត្រឹមត្រូវល្អ។ ខ- ផលវិបាក​ក្រោយការពន្លូត ៖ ចែកចេញជាពីរដំណាក់កាល គឺផលវិបាករយៈពេលខ្លី រយៈពេល២ទៅ៣សបា្ដហ៏ និងផលវិបាករយៈពេលវែង រយៈពេលចាប់ពី២ខែ​រហូតដល់រយៈពេលមួយឆ្នាំ។ -ផលវិបាករយៈពេលខ្លី ៖ ការជ្រៀតចូលមេរោគ​តាមទ្វារមាស​របស់អ្នកជម្ងឺ។ អ្នកជម្ងឺមានអាការៈ​ធម្មតាបន្ទាប់ពីធ្វើការពន្លូត ដូចជាមានធ្លាក់ឈាមពី២ទៅ៣ថ្ងៃ​ហើយក៏បាត់ទៅវិញ។ ប៉ុន្ដែ២ឬ៣សបា្ដហ៏ក្រោយមក អ្នកជម្ងឺច្រើនតែ​មានអាការៈក្ដៅខ្លួន មានធ្លាក់ទឹករងៃ  ដូចជាខ្ទុះក្លិនមិនល្អ​ជាដើមមកជាមួយ។ ប្រសិនជាមេរោគ​ចូលទៅដល់ដៃស្បូន វាអាចធ្វើឱ្យដៃស្បូនស្ទះ និងបង្កឱ្យអ្នកជមឺ្ងគ្មានកូន។ ការយកទារក​ចេញមិនអស់ មិនទាន់ធ្វើឱ្យអ្នកជម្ងឺធ្លាក់ឈាមខ្លាំង​នៅពេលកំពុងធ្វើការពន្លូតនោះទេ តែវាធ្វើឱ្យធ្លាក់ឈាមកំឡុង ពេលមួយសបា្ដហ៏ក្រោយមក។  ក្នុងករណីបែបនេះ អ្នកជម្ងឺត្រូវមកធ្វើការពិនិត្យអេកូ ដើម្បីមើលអោយឃើញថា​តើមានសល់   ដែរឬអត់  ដើម្បីយកចេញឱ្យអស់ ។ -ផលវិបាករយៈពេលវែង ៖  វាអាចធ្វើឱ្យស្បូនជាប់គ្នា ។ ជាទូទៅ ស្បូនមានប្រហោង ប្រសិនបើយើងប្រើឧបករណ៏កោស ឬបឺត អ្វីដែលមាននៅក្នុងស្បូនចោលឱ្យអស់  វាអាចបណ្ដាលឱ្យស្បូនស្អិតជាប់គ្នា។ ទាំងនេះអាចធ្វើឱ្យ​ស្ដ្រីមិនមានរដូវ  មករដូវតិច ឬក៏មិនមានកូន តែម្ដង ។ ហើយករណីឆ្លុះស្បូន កាលណាមានកូនលើកក្រោយ នឹង បង្កើតសំបុកកូននៅក្រៅស្បូនស្រ្តី។ ដំបូន្មាន​អ្នកជំនាញ ស្ដ្រីគួរចងចាំថា ទារកក្នុងផ្ទៃកាន់តែធំ ការរំលូតកូន កាន់តែប្រឈមមុខនឹងគ្រោះថ្នាក់​ដល់ជិវិតកាន់តែខ្លាំង។ លោកវេជ្ជបណ្ឌិត វីហ្គង់ បានផ្ដាំផ្ញើដល់ឆ្មប និងអ្នកធ្វើពន្លូតកូនថា មិនគួរធ្វើការសម្លាប់ទារក​ក្នុងផ្ទៃស្ដ្រីដែលមានអាយុបួន​ទៅប្រាំខែទេ ។ ការធ្វើបែបនេះ គឺធ្វើ អោយបែកស្បូន និងប៉ះពាល់ដល់ជីវិតមាតា​ផងដែរ។ ម្យ៉ាងវិញទៀត ស្ដ្រីដែលធ្លាប់ធ្វើការរំលូតកូនច្រើនដង ថ្ងៃក្រោយនឹងប្រឈមមុខនឹង ការរលូតកូនដោយងាយ និងការកើតកូនមិនគ្រប់ខែ។ ដូច្នេះដើម្បីជៀសវាងបន្ទុកគ្រួសារដែលមានកូនច្រើន លោកអ្នកគួរប្រើស្រោមអនាម័យ ឬវិធីពន្យាកំណើតផ្សេងៗ​ដើម្បីពន្យាកំណើត។ ប្រសិនក្នុងករណីមានគភ៌ មិនមានបំណងចង់ទុកទេ ហើយចង់រំលូតកូនចេញ អ្នកគួរ តែអញ្ជើញទៅជួបអ្នកជំនាញ ជាពិសេសអញ្ជើញទៅមន្ទីរពេទ្យ​ដើម្បីជៀសវាងគភ៌កាន់តែធំ​ធ្វើការពន្លូតលែងកើត និងមានការប៉ះពាល់​ដល់ជិវិតស្ដ្រីជាអ្នកជម្ងឺ ។ ប្រភពៈ គេហទំព័រ សុខភាពកម្ពុជា
ថ្ងៃច័ន្ទ ទី១៥ កុម្ភៈ ២០១៦, ១០:០៧ | ០ មតិ | ៣,៥៤៤ ដង

បបរខាប់គ្រប់គ្រឿងជាអាហារបំប៉នសំរាប់កុមារមានអាយុចាប់ពី ០៦ ខែ ទៅ 24 ខែ។ ជាការពិតណាស់ទឹកដោះម្តាយជាអាហារដំបូងបង្អស់សំរាប់ទារក តែនៅពេលពួកគេមានអាយុចាប់ពី​ ០៦ ខែឡើងទៅទឹកដោះម្តាយតែមួយមុខមិនអាចគ្រប់គ្រាន់សំរាប់ការលូតលាស់ទាំងផ្នែករាងកាយ និង បញ្ញាសា្មរតីរបស់កុមារបានទេ។ ដូចនេះ ចាប់ពីអាយុ ០៦ខែឡើងទៅចាំបាច់ត្រូវតែបន្ថែមអាហារអោយកុមារតាមរយៈការផ្តល់បបរខាប់គ្រប់គ្រឿងនេះ។ សារៈប្រយោជន៏ និង របៀបធ្វើបបរខាប់គ្រប់គ្រឿងសំរាប់កុមារអាយុ ៦ ខែឡើងhttp://vokc.org/article/271 Posted by VOKC News on Friday, February 12, 2016
ថ្ងៃសៅរ៍ ទី១៣ កុម្ភៈ ២០១៦, ១២:០០ | ០ មតិ | ១,៦៦៤ ដង

ចំនីអាហារបែបណាដែលស្រ្តីពោះធំគួរបរិភោគអោយបានសមស្រប ប្រភេទចំណីអាហារស្រ្តីពោះធំគួរបរិភោគដើម្បីជៀសវាងពីជំងឺទឹកនោមផ្អែម ប្រភេទចំណីអាហារស្រ្តីពោះធំគួរបរិភោគដើម្បីជៀសវាងពីជំងឺទឹកនោមផ្អែមសូមចុចអានៈhttp://vokc.org/article/231 Posted by VOKC News on Tuesday, February 9, 2016
ថ្ងៃអង្គារ ទី០៩ កុម្ភៈ ២០១៦, ១១:៤៤ | ០ មតិ | ៦៣៣ ដង

បញ្ហាទឹកនោមផ្អែមនៅពេលមានគ័រ និង វីធីគ្រប់គ្រងជំងឺនេះដល់មាតា និង ទារក បញ្ហាទឹកនោមផ្អែមនៅពេលមានគ័រ និង វីធីគ្រប់គ្រងជំងឺនេះដល់មាតា និ... បញ្ហាទឹកនោមផ្អែមនៅពេលមានគ័រ និង វីធីគ្រប់គ្រងជំងឺនេះដល់មាតា និង ទារកhttp://vokc.org/article/213 Posted by VOKC News on Thursday, February 4, 2016
ថ្ងៃសុក្រ ទី០៥ កុម្ភៈ ២០១៦, ១២:០៥ | ០ មតិ | ៤២៧ ដង

  មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ផ្លែឈើប៉ាស្យុង គឺជាប្រភពសម្បូរសារជាតិដ៏ចំបងក្នុងការប្រឆាំងអុកស៊ីតកម្មសារធាតុរ៉ែ​ និង​ផ្ទុកដោយវីតាមីននិងជាតិសរសៃ។ 100 ក្រាមផ្លែឈើនេះមាន ​​97 កាឡូរី។ ខាងក្រោមនេះជាអត្ថប្រយោជន៌ដ៏ពិសេស ០៧យ៉ាង របស់ផ្លែឈើប៉ាស្យុងចំពោះសុខភាព៖ ១- ការពារការកើតមហារីកៈ ដំណើរការនៃការចាប់ផ្តើមនៃជំងឺមហារីកគឺការផលិតនៃរ៉ាឌីកាល់សេរីក្នុងរាងកាយ។ ដូច្នេះអ្វីដែលជាពពួករ៉ាឌីកាល់សេរីទាំងនេះ? រាងកាយរបស់យើងត្រូវការអុកស៊ីសែនសម្រាប់គ្រប់មុខងារទាំងអស់របស់ខ្លួន ប៉ុន្តែម៉ូលេគុលមួយបានទៅប៉ះផ្ទាល់នឹងអុកស៊ីសែនដែលអាចធ្វើអោយខូចទំរង់ DNA នៃកោសិកានោះ។​ កោសិការដែលខូចខាតនោះគេហៅថា រ៉ាឌីកាល់សេរី។ ហើយនៅពេលរាឌីកាល់សេរីនេះរីករាលដាលទៅគេហៅថា មហារីក។ នៅក្នុងផ្លែឈើប៉ាស្យុង ពោរពេញដោយវីតាមីនអា និង សេ ជាសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងខ្លាំងក្លារ។ សារធាតុទាំងពីរនេះទៅរក្សាកោសិការអោយមានសុខភាពល្អ ប្រឆាំងនឹងរ៉ាឌីកាល់សេរី និង ការពារកុំអោយកើតមហារីក។ ២- រក្សាសំពាធឈាមៈ ផ្លែប៉ាស្យុងមានសារធាតុប៉ូតាស្យូមខ្ពស់ ហើយគ្មានផ្ទុកសារធាតុសូដ្យូមទេដែលធ្វើអោយវាមានប្រសិទ្ធិភាពខ្លាំងក្នុងការទប់ស្កាត់ការឡើងសំពាធឈាម។ បរិមាណសូដ្យូមខ្ពស់វាធ្វើអោយសំពាធឈាមក្នុងរាងកាយឡើងខ្ពស់ ដែលជាហេតុធ្វើអោយកើតជំ​ងឺផ្សេងៗដូចជា ការគាំងបេះដូងឬជំងឺដាច់សរសៃឈាមខួរក្បាល។ ជាធម្មជាតិនៅក្នុងរាងកាយរបស់យើងមានសារធាតុសូដ្យូមនេះតិចតួចណាស់ ប៉ុន្តែភាគច្រើនរបស់វាបានមកពីរបបអាហារប្រចាំថ្ងៃរបស់យើង ដូចជា អំបិល និង ចំនីអាហារជាច្រើប្រភេទទៀត។ ប៉ូតាស្យូមនឹងគ្រប់គ្រងតុល្យភាពអេឡិចត្រូនិច និង មុខងារសាច់ដុំ រាប់បញ្ចូលទាំងសាច់ដុំបេះដូង។​ វាក៏ការពារ ការនាំកាល់ស្យូមចូលក្នុងសរសៃឈាមដែលអាចបណ្តាលឱ្យស្ទះក្នុងសរសៃឈាមនេះប្រសិនបើលើសបរិមាណ។ ៣-​សំអាតពោះវៀនធំៈ ផែ្លប៉ាស្យុងជាប្រភពនៃជាតិសរសៃរ។ ១០០ ក្រាមនៃសាច់ផ្លែមានផ្ទុក 10,4 ក្រាមឬ 27% នៃជាតិសរសៃ។ ជាតិសរសៃល្អនៅក្នុងរបបអាហារអាចជួយយកកូឡេស្តេរ៉ុលពីរាងកាយ។វាមិនត្រឹមតែមាននាទីបន្ទន់លាមកបានល្អ ថែមទាំងជួយការពារពោះវៀនធំ ភ្នាសទឹករំអិលដែលចុះខ្សោយពេលប៉ះពាល់នឹងសារធាតុពុលក្នុងពោះវៀនធំ និងជូតចេញសារធាតុពុលដែលបង្កជំងឺមហារីកដល់ពោះវៀនធំ។ ៤- ការពារភ្នែក និង​ ប្រស្រីភ្នែកៈ ក្នុងផែ្លក៏សំបូរដោយវីតាមីនអាដែរ។តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាសមាសធាតុនាពេលបច្ចុប្បន្នទាំងនេះមានលក្ខណៈសម្បត្តិ និងរួមជា​​មួយវីតាមីន អា ចាំបាច់សម្រាប់ភ្នែកមើលឃើញបានល្អ។ ៥- បង្កើនអេម៉ូក្លូបីនក្នុងឈាមៈ ពណ៏ក្រហមនៅក្នុងឈាមយើងគឺជាអេម៉ូក្លូបីនដែលមានសារធាតុចំបងគឺជាតិដែក។អេម៉ូក្លូប៊ីអនុវត្ដមុខងារយ៉ាងសំខាន់ក្នុងឈាមដែលត្រូវបានដឹកនាំឈាមទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយរបស់យើង។ នៅពេលដែលគ្រូពេទ្យនិយាយអំពីកម្រិតទាបនៃឈាមវាជាធម្មតាសំដៅទៅលើកង្វះនៃអេម៉ូក្លូប៊ីបានគេហៅថាភាពស្លេកស្លាំង។ ភាពស្លេកស្លាំងវាមិនមែនជារឿងធ្ងន់ធ្ងរ ប៉ុន្តែប្រសិនបើយើងនៅតែមិនទៅពិនិត្យ និងធ្វើរោគវិនិច្ឆ័យសម្រាប់រយៈពេលយូរ, វាអាចនាំឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ជាធម្មតារោគសញ្ញានៃអេម៉ូក្លូប៊ីទាប(កង្វះអេម៉ូក្លូបីន) មានដូចជា ការអស់កម្លាំងជាប់រហូត, ដង្ហើមខ្លី, គេងពុំលក់(ស្ទើរលក់ស្ទើរភ្ញាក់) វិលមុខនិង សន្លប់។ ផ្លែឈើប៉ាស្យុងផ្ទុកដោយជាតិដែកដែលមាន 20% នៃតម្រូវការប្រចាំថ្ងៃ រួមជាមួយនិង វីតាមីនសេ C ។ វីតាមីនសេC គឺមានសារៈសំខាន់ណាស់សម្រាប់ការស្រូបយកជាតិដែកនៅក្នុងរាងកាយ។ វាការពារការបាត់បង់នៃជាតិដែកនិងបង្កើនអេម៉ូក្លូប៊ីនៅក្នុងឈាម។ ៦- ជួយរំលាយអាហារៈ ជាតិសរសៃស្រូបយកទឹក និងបន្ទន់លាមកដើម្បីធ្វើឱ្យចលនាពោះវៀនល្អនិងពោះវៀនមានមានសុខភាពល្អ។ ផ្លែឈើប៉ាស្យុងគឺមិនត្រឹមតែសម្បូរជាតិសរសៃប៉ុន្តែមានជាតិទឹកខ្ពស់ដែលជាកត្តាចាំបាច់ សម្រាប់ការកែលម្អការរំលាយអាហារផងដែរ។ ៧- ធ្វើអោយរាងកាយសាំនឹងជំងឺៈផែ្លប៉ាស្យុងសំបូរដោយវីតាមីនសេ ដែលសាច់ផ្លែ១០០ក្រាមមានវីតាមីនសេ៣០មីលីក្រាម។ វីតាមីនសេ (ទឹកអាស៊ីត ascorbic) គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មសូលុយស្យុងទឹកដ៏មានអនុភាព។ ការញ៉ាំផ្លែឈើសម្បូរវីតាមីនសេ ជួយឱ្យរាងកាយបង្កើតបាននូវភាពស៊ាំនឹងភ្នា​​ក់ងារបង្ករោគនិងជំងឺផ្តាសាយ។
ថ្ងៃព្រហស្បតិ៍ ទី០៤ កុម្ភៈ ២០១៦, ០៨:២២ | ០ មតិ | ៤៦៨ ដង

16- បង្កើនការចងចាំ: ញរត្រូវបានគេប្រើប្រាស់ជំនួយការចងចាំ​រយៈពេលវែង(long –team memory) និងបង្កើនលំហូរឈាមទៅកាន់ខួរក្បាល។ 17- ពង្រឹងប្រព័ន្ធសរសៃប្រសាទ: មុខងារ ទឹកញរគឺជា "ម៉ូលេគុលនាំសា           រ" ដែលអាចអនុញ្ញាតឱ្យកោសិកាសរសៃប្រសាទនៅក្នុងរាងកាយនិងខួរក្បាលមានប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពខ្ពស់។ 18- ការបន្សាបជាតិពុល: ទឹកញរអាចបង្កើនអត្រានៃការបន្សាបជាតិពុលនៅក្នុងថ្លើមបានរហូតដល់ 50 ភាគរយ។ 19- ការថែរក្សាស្បែក / សក់់/ក្រចកៈ វាមានឥទ្ធិពលប្រឆាំងនឹងការរលាកនិង អាចជួយប្រយុទ្ធប្រឆាំងនឹងស្ថានភាពស្បែកអាឡែស៊ី។ គ្រាន់ថាយកទឹកញមកលាបលើស្បែក/ស្បែកក្បាលរួចទុក15នាទីជំរះចេញ។ ចំពោះការហូបទឹកញរធ្វើអោយក្រចកអ្នកមានភាពរឹងមាំ។ 20- ការពារពីបាក់តេរីអាក្រក់​ និង​ ផ្សិតៈ ញរ មានលក្ខណៈសម្បត្តិដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគប្រៀបបានទៅនឹងថ្នាំដែលមានវេជ្ជបញ្ជា។  ដោយក្នុងទឹកញរមានសារធាតុanthraquinones, scopoletin, និង Terpenes​ ដែលសារធាតុទាំងអស់នេះធ្វើការយ៉ាងសកម្មដើម្បីប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរី​ និង​ផ្សិត។  
ថ្ងៃច័ន្ទ ទី០១ កុម្ភៈ ២០១៦, ១១:០៦ | ០ មតិ | ៤៨៧ ដង

12
ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩