MENU
ការប្រកួតបាល់ទាត់រវាងកម្ពុជានិងឥណ្ឌូនេស៊ី មានប្រវត្តិមិនដែលឈ្នះ២០ឆ្នាំមកហើយ
កីឡា | ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១៤:៣៤ | ១,៨៩៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  មុនការប្រកួតមិត្តភាពរវាងកម្ពុជានិងឥណ្ឌូនេស៊ី នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ  ក្រុមជម្រើសកម្ពុជាបានធ្វើការប្រមូលផ្តុំសារជាថ្មីនិងហ្វឹកហាត់រាល់ល្ងាចនៅពហុកីឡដ្ឋាជាតិដើម្បីត្រៀមទទួលក្រុមខ្លាំងនេះដែលកម្ពុជាមិនធ្លាប់មានប្រវត្តិឈ្នះ២០ឆ្នាំមកហើយ។

លោក ឡេអូណាដូ ល្វីស គ្រូបង្គោលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រាប់ថា សម្រាប់ជំនួបមិត្តភាពក្រុមឥណ្ឌូនេស៊ី ដោយបានប្រមូលផ្តុំក្រុមជម្រើសសារជាថ្មីមកហ្វឹកហាត់ លោកមានអារម្មណ៍សប្បាយចិត្ត ដើម្បីត្រៀមជួបក្រុមខ្លាំងនេះ។ លោកថាក្រុមជម្រើសត្រូវការពង្រឹងបច្ចេកទេសលេង ហើយក្រុមជម្រើសជាតិរើសថ្មីនេះក៏មានភាពរីកចម្រើនផងដែរ។ ជាមួយគ្នានោះ ក្រុមកីឡាករកម្ពុជាក៏ត្រូវការពេលវេលា ហ្វឹកហាត់ឱ្យបានច្រើនដើម្បីលេងឱ្យល្អសម្រាប់ការប្រកួតមិត្តភាពលើកនេះ ដោយសារតែយើងមិនធ្លាប់ឈ្នះក្រុមឥណ្ឌូនេស៊ី ២០ឆ្នាំមកហើយ។ ការប្រកួតមិត្តភាពលើកនេះក៏ជាការប្រកួតមួយដ៏ល្អ ដើម្បីបង្ហាញសមត្ថភាពរបស់ក្រុមជម្រើសយើងជូនដល់អ្នកគាំទ្រ។

វត្តមានរបស់កីឡាករក្នុងក្រុមជម្រើសជាតិមានដូចជា ១, កីឡាករ ស៊ូ យ៉ាទី, ២កីឡាករ ហ៊ុល គីមហ៊ុយ ,៣ កីឡាករ អ៊ុំ សេរីរ័ត្ន , ៤ កីឡាករ អោម ឧត្តម , ៥កីឡាករ ឆុំ ពិសា , ៥ កីឡាករ ណុប តុលា , ៦កីឡាករ សឿយ វិសាល, ៧ កីឡាករ ធារី ចន្ថាប៊ី , ៨កីឡាករ នេន សុធារ័ត្ន, ៩ កីឡាករ សឿត បារាំង , ១០កីឡាករ រស់ សំអឿន , ១១ កីឡាករ ឈិន ឈឿន, ១២ កីឡាករ ទិត្យ ឌីណា , ១៣ ប្រាក់មុន្នីឧត្តម, ១៤ កីឡាករ ច្រឹង ពលរដ្ឋ , ១៥ កីឡាករ ហួយ ផល្លីន , ១៦ កីឡាករ ធីវ៉ា ប្រាក់ , ១៧ កីឡាករ អ៊ិន សុដាវិន , ១៨ កីឡាករ ស៊ុន វណ្ណដេត, ១៩ កែវ សុផេង , ២០ កីឡាករ កែង សុខង៉ន,  ២១ កីឡាករ ឃួន ឡាបូរ៉ាវី, ២២ កីឡាករ ចាន់ វឌ្ឍនាកា, ២៣ កីឡាករ នួន បូរី, ២៤កីឡាករ សារី  ម៉ាត់ណូរ៉ូទីន  , ២៥កីឡាករ អ៊ិន សុដាវិន។ 

ជាមួយគ្នានោះ គ្រូបង្វឹកកម្ពុជាក៏បានប្រាប់ពីមូលហេតុដែលជ្រើសរើសយក កីឡាករ កីឡាករ ហ៊ុល គីមហ៊ុយ អ្នកចាំទីពីសាលាបាទី កីឡាករ ហួយ ផល្លីន កីឡាករ សារី  ម៉ាត់ណូរ៉ូទីន  និងកីឡាករថ្មីផ្សេងទៀតជាប់ជម្រើសជាតិនោះ មកពីពួកគេបានបង្ហាញខ្លួននិងបញ្ចេញសមត្ថភាពបានល្អឱ្យក្លឹបរបស់ពួកគេ ហើយលោកគ្រូជម្រើសមកពីប្រទេសប្រេស៊ីលរូបនេះ យកមកដាក់ដើម្បីកែប្រែទម្រង់របស់ក្រុមគោពៃកម្ពុជា សម្រាប់ជំនួបមិត្តភាពជាមួយប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះនៅពហុកីឡដ្ឋានជាតិ៕  ដោយ បូរិន

                      

Tags:
  • ការប្រកួត
  • បាល់ទាត់
  • ឥណ្ឌូនេស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥