MENU
បច្ចេកវិទ្យា
ទោះជាមានការធានាសុវត្ថិភាពកំរិតខ្ពស់ ពីក្រុមហ៊ុនអាកាសចរណ៍យ៉ាងណាក៍ដោយ ក៍អ្នកធ្វើដំណើរមួយចំនួននៅតែមានអារម្មណ៍ភ័យខ្លាច រាល់ពេលជិះយន្តហោះម្តងៗ។ នេះក៏ដោយសារ តែងតែមានឧប្បទ្ទវហេតុកើតឡើងជារឿយៗ ដែលបានបង្កអោយមានមនុស្សស្លាប់ និងរបូសជាច្រើននាក់ក្នុងមួយឆ្នាំៗ។ ដូច្នេះ អ្នកមានដែលឆ្ងល់ដែរឬទេថា ហេតុអ្វីបានជាគេមិនដាក់អោយមានឆ័ត្រយោងតាមយន្តហោះសម្រាប់អ្នកដំណើរ ទុកសម្រាប់លោតចុះចេញពីយន្តហោះ ក្នុងពេលមានអាសន្ន? បើតាមការបកស្រាយរបស់លោក Jim Crouch ប្រធានផ្នែកសុវត្ថិភាព និងការហ្វឹកហាត់នៃសមាគមន៍លោតឆ័ត្រយោងសហរដ្ឋអាមេរិក៖ មូលហេតុចំបងគឺដោយសារ អ្នកដំណើរទាំងនោះមិនបានទទួលការហ្វឹកហាត់សម្រាប់ការលោតឆ័ត្រយោងពេលមានអាសន្ន។ តាមធម្មតាការលោតឆ័ត្រយោងគឺ តែងតែមានការរៀបចំទីកន្លែងសម្រាប់លោតចុះ ដើម្បីចុះអោយចំកន្លែងដែលមានសុវត្ថិភាពគ្រប់គ្រាន់។ ចំណែកឯកំពស់នៃការលោតឆ័ត្រយោងក៏ត្រូវស្ថិតក្នុងរយៈកំពស់មួយកំណត់ផងដែរ។ ជាទូទៅយន្តហោះ ធ្វើការហោះហើរក្នុងរយៈកំពស់ប្រហែល ៣៥០០០ ហ្វីត ដែលមិនអាចធ្វើការលោតឆ័ត្រយោងបានឡើយ។ លោកបានបន្ថែមថា រយៈកំពស់ចាប់ពី ១៨០០០ ហ្វីត ឡើងទៅ គឺពិតជាគ្រោះថ្នាក់បំផុតសម្រាប់ការលោតឆ័ត្រ។ គ្រោះថ្នាក់អាចកើតមានត្រង់ថា នៅរយៈកំពស់ខ្ពស់ពេកបែបហ្នឹង នឹងធ្វើអោយមានកង្វះអុកស៊ីសែន និងមានសំពាធខ្សល់ខ្ពស់ក្នុងពេលលោតចេញពីយន្តហោះ ដែលអាចធ្វើអោយសន្លប់បាត់ស្មារតីបាន។ ក្រៅពីនេះ កំដៅអាកាសធាតុក៏ជាបញ្ហា ដោយសារស្ថិតត្រង់រយៈកំពស់ ៣៥០០០ ហ្វីតនេះ (ខ្ពស់ជាស្តង់ដារនៃការលោតឆ័ត្រ ៣ដង) អាកាសធាតុអាចធ្លាក់ដល់ -៣០ ហ្វារិនហៃ (ប្រហែល -១៧,៧ អង្សាសេ) ឬអាចទាបជាងនេះ ដែលរាងកាយមនុស្សមិនអាចទ្រទ្រង់បានឡើយ ដែលអាចធ្វើអោយភ្នែក ច្រមុះ និងមាត់ក្លាយជាកកស្ងួត ហើយសួតក៏អាចនឹងផ្ទុះភ្លាមៗផងដែរ។ ប្រសិនបើមានហេតុការចម្លែកកើតឡើង ដែលបរិយាកាសមិនចុះត្រជាក់ខ្លាំងដូចការបញ្ជាក់ខាងលើ ក៏វានៅតែមានគ្រោះថ្នាក់ដដែលសម្រាប់ការលោតបែបនោះដោយហេតុថា យន្តហោះមានល្បឿនយ៉ាងតិច ១៥០ ម៉ាយក្នុងមួយម៉ោង (ប្រហែល ២៤១ គីឡូម៉ែតក្នុងមួយម៉ោង) ដែលធ្វើអោយងាយរងគ្រោះថ្នាក់ដោយកំលាំងខ្យល់បាន។ ហើយរឿងដែលសំខាន់នោះគឺថាយន្តហោះដឹកអ្នកដំណើរមិនអាចបើកទ្វាក្នុងរយៈកំពស់ខ្ពស់បែបនោះបានឡើយ។ មូលហេតុចុងក្រោយមួយទៀតគឺថា ឧបករណ៍លោតឆ័ត្រយោង១សម្រាប់ មានទម្ងន់ចាប់ពី ៦គីឡូក្រាម ដល់ ១៨គីឡូក្រាម ដែលយន្តហោះពិបាកក្នុងការផ្ទុកសម្រាប់អ្នកធ្វើដំណើរ។ ដូច្នេះ ដោយសារមូលហេតុទាំងអស់ខាងលើនេះហើយ ទើបក្រុមហ៊ុនអាកាសចរណ៍មិនអាចផ្តល់ឆ័ត្រយោងសម្រាប់អ្នកធ្វើដំណើរក្នុងពេលហោះហើរបាន៕   ប្រែសម្រួលដោយ៖ សិរីវុធ
ថ្ងៃអង្គារ ទី២៨ កុម្ភៈ ២០១៧, ១៥:០៤ | ០ មតិ | ៣៥,៤១៦ ដង

Samsung បានប្រកាសដល់ដៃគូលក់របស់ខ្លួនទូទាំងពិភពលោក អោយបញ្ឈប់ការលក់ Galaxy Note 7 ចាប់ពីពេលនេះតទៅ ដោយសារនៅតែមានរបាយការណ៍ថ្មីៗជាបន្តបន្ទាប់អំពីការផ្ទុះឆេះទូរស័ព្ទនេះ។ ក្រុមហ៊ុនបានអំពាវនាវអោយគ្រប់ហាងលក់ទូរស័ព្ទទាំងអស់ត្រូវឈប់លក់ ដោះដូរ និងការជួសជុល Galaxy Note 7 ដើម្បីការពារសុវត្ថិភាពដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុននេះបានអំពាវនាវថា គ្រប់ទូរស័ព្ទ Samsung Galaxy Note 7 ទាំងអស់ដែលកំពុងនៅក្នុងដៃអតិថិជន ត្រូវចុចបិទទូរស័ព្ទជាបន្ទាន់ រួមទាំងទូរស័ព្ទដែលបានជួសជុលរួចហើយផងដែរ។ នៅលើទំព័រវេបសាយរបស់ Samsung បានបញ្ជាក់ថា អតិថិជន Galaxy Note 7 ទាំងអស់ត្រូវផ្លាស់យកទូរស័ព្ទម៉ូដែលផ្សេងវិញ ឬទទួលយកជាថវិការត្រលប់វិញ។ លោក Elliot Kaye ប្រធានគណៈកម្មការសុវត្ថិភាពផលិតផលអតិថិជនអាមេរិក បានលើកឡើងថា៖ យើងគាំទ្រដល់ក្រុមហ៊ុន Samsung ដែលសម្រេចចិត្តបញ្ឈប់ការលក់ Galaxy Note 7 ទាំងស្រុង។ វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការផ្អាកការលក់ និងផ្លាស់ប្តូរគ្រប់ Galaxy Note 7 ទាំងអស់។ ហើយយើងនឹងនៅតែបន្តស៊ើបអង្កេតលើរឿងនេះតទៀត។ ពេលនេះ Samsung បានប្រកាសប្រមូលយកមកវិញនូវ Galaxy Note 7 ទាំងថ្មី និងជួលជុលរួច រូមទាំងគ្រឿងបន្លាស់របស់វាផងដែរ ដោយសារវាហាក់ដូចជា គ្មានជម្រើសអ្វីដែលប្រសើរជាងនេះទៀតឡើយនាពេលនេះ។ ធ្វើបែបនេះទើប Samsung អាចធ្វើការងារនេះឡើងវិញទាំងស្រុង និងបញ្ចប់បញ្ហាទាំងស្រុងបាន ព្រោះវានឹងមិនមានវត្តមាន Galaxy Note 7 នៅលើពិភពលោក ដែលនឹងមិនធ្វើអោយមានករណីផ្ទុះឆេះណាមួយកើតឡើងទៀតឡើយ៕   ប្រែសម្រួលដោយ៖ សិរីវុធ
ថ្ងៃពុធ ទី១២ តុលា ២០១៦, ០៩:៥៥ | ០ មតិ | ៣,២៤០ ដង

ចិន៖ កាលពីពេលថ្មីៗនេះ តាមរយៈសារព័ត៌មាន BBC បានរាយការណ៍ថា មានក្រុមហ៊ុនចិនមួយចំនួនកំពុងដាក់បំរាមដល់បុគ្គលិករបស់ខ្លួនមិនអោយទិញទូរស័ព្ទ iPhone 7 ប្រើឡើយ។ តើនេះដោយសារតែគេខ្លាច កាសត្រចៀក (AirPods) ថ្មីរបស់ iPhone 7 ធ្វើអោយបុគ្គលិកពួកគេក្លាយមនុស្សបែបវិទ្យាសាស្រ្តជ្រុល? ឬដោយសារ គេបារម្ភលើកាម៉េរ៉ា២របស់ iPhone 7 Plus ដែលនឹងអាចធ្វើអោយបុគ្គលិករបស់គេបែកអារម្មណ៍ធ្វើការលែងចូល? វាគួរតែមិនមែនដូច្នោះឡើយ។ យ៉ាងណាក៏ដោយ គេយល់ថាក្រុមហ៊ុនទាំងនេះកំពុងបង្ហាញការទប់ស្កាត់វប្បធម៏សម្ភារៈនិយម ឬក៏ទប់ស្កាត់ការប្រើប្រាស់ផលិតផលបរទេស។ សារព័ត៌មាន BBC បានដក់ស្រង់បំរាមរបស់ក្រុមហ៊ុនថ្នាំពេទ្យ Nanyang Yongkang ដែលបានប្រកាសដាក់បំរាមដល់បុគ្គលិករបស់ខ្លួន ថាដាច់ខាតមិនត្រូវទិញទូរស័ព្ទ iPhone 7 ឡើយ។ ខ្លឹមសារបំរាមសរសេរថា៖ ប្រសិនបើអ្នកបំពានបំរាមនេះ សូមអញ្ញើញទៅការិយាល័យបុគ្គលិកហើយកាន់លិខិតលាឈប់ពីការងារទៅជាមួយផង។ អ្នកសារព័ត៌មានបានព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុន Nanyang Yongkang ដើម្បីសុំបំភ្លឺ តែត្រូវបរាជ័យ។ ចំណែកឯក្រុមហ៊ុន Apple ក៏មិនបានឆ្លើយតបអ្វីភ្លាមៗដែរ។ ការដាក់បំរាមនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែកញ្ញា នេះ នៅក្នុងការប្រារព្ធខួបលើកទី ៨៥ នៃការឈ្លានពានរបស់ជប៉ុនមកលើចិន។ ក្រៅពីក្រុមហ៊ុនេះ ក៏មានក្រុមហ៊ុនចិនផ្សេងទៀតដែលហាមបុគ្គលិកខ្លួនមិនអោយទិញផលិតផលរបស់ Apple។ បើតាមរបាយការណ៏របស់សារព័ត៌មាន China.org បានលើកឡើងពីមន្ទីរពេទ្យមួយឈ្មោះ Fuling Xinjiuzhou Gynecology នៅក្រុង Chongqing ដែលមានការដាក់បំរាមស្រដៀងគ្នាផងដែរ។ បំរាមរបស់មន្ទីរពេទ្យនោះគឺ៖ ការិយាល័យរដ្ឋបាលរបស់មន្ទីរពេទ្យបានសម្រេចថាមិនអនុញ្ញាតអោយបុគ្គលិកណាមួយទិញទូរស័ព្ទ iPhone 7 ឬ iPhone 7 Plus ឡើយ។ ប្រសិនបើមាននរណានៅតែព្យាយាមទិញទូរស័ព្ទនេះមកយកប្រើទៀតនោះ អ្នកនោះនឹងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបេក្ខភាពអ្នកទទួលរង្វាន់ប្រចាំឆ្នាំលើលទ្ធផលការងារល្អ។ ហើយសម្រាប់អ្នកដែលមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញ ហើយនៅតែព្យាយាមទិញទៀតនោះ អ្នកនោះនឹងត្រូវបញ្ឈប់ពីការងារ។ នេះមិនមែនជាលើកទីមួយឡើយ ដែលក្រុមហ៊ុនចិនបានហាមបុគ្គលិករបស់ខ្លួនមិនអោយទិញផលិតផល Apple។ តួយ៉ាង កាលពីខែកក្កដានេះ ក្រុមហ៊ុន Bina Technology នៅខេត្ត Zhejiang បានបញ្ជារអោយបុគ្គលិកខ្លួនបោះចោលទូរស័ព្ទ iPhone របស់គេទាំងអស់។ នេះជាការតវ៉ាទៅកាន់ការសម្រេចក្តីរបស់អង្គការសហប្រជាជាតិលើរឿងក្តីសមុទ្រចិនខាងត្បូង ដែលចិនត្រូវបានកំនត់អោយចាញ់ក្តីដោយតុលាការអន្តរជាតិ។ ក្នុងករណីនេះ ក្រុមហ៊ុន Bina Technology បានផ្តល់ជាថវិការដល់បុគ្គលិកទាំងអស់នោះវិញ ដើម្បីទិញទូរស័ព្ទម៉ាកផ្សេងជំនួស iPhone។ ក្រុមហ៊ុននេះក៏បានគំរាមបញ្ឈប់បុគ្គលិកណាដែលហ៊ានទិញ iPhone 7 ប្រើផងដែរ។ ទន្ទឹមនឹងនោះ លោក Donald Trump ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណៈបក្សសាធារណៈរដ្ឋបានលើកឡើងថា ប្រសិនបើលោកជាប់ឆ្នោត លោកនឹងបញ្ជារក្រុមហ៊ុន Apple អោយដកការផលិតគ្រឿងបរិក្ខាររបស់ខ្លួនទាំងអស់ចេញពីចិន មកដាក់នៅសហរដ្ឋអាមេរិកវិញ។ អ្នកនាំពាក្យក្រុមហ៊ុន Nanyang Yongkang បានប្រាប់ BBC ថាការហាមឃាត់ iPhone 7 គឺក្នុងគោលបំណងចង់អោយបុគ្គលិករបស់ខ្លួនមានពេលគ្រប់គ្រាន់សម្រាប់យកចិត្តទុកដាក់ដល់គ្រួសាររបស់គេប៉ុណ្ណោះ ជាជាងធ្លាក់ខ្លួនឈ្លក់វង្វេងនឹងសម្ភារៈទំនើបៗ៕   ប្រែសម្រួលដោយ៖ សិរីវុធ
ថ្ងៃព្រហស្បតិ៍ ទី០៦ តុលា ២០១៦, ១៤:៥២ | ០ មតិ | ៣,៤១៥ ដង

ទីបំផុត វាពិតជាបានកើតឡើងប្រាកដមែន ដែល Memory Card តូចមួយអាចមានទំហំរហូតដល់ទៅ 1 TB (មួយ តេរ៉ាបៃ ស្មើរប្រហែល មួយពាន់ ជីកាបៃ)។ ក្រុមហ៊ុន SanDisk និងក្រុមហ៊ុនមេឈ្មោះ Western Digital បច្ចុប្បន្ននេះបានបង្ហាញនូវប្រភេទម៉េម៉ូរីកាត ប្រភេទ SDXC Card ដែលកំពុងតែឈានមុខគេក្នុងការបង្កើតប្រវត្តសាស្រ្តថ្មី នៃម៉េម៉ូរីខ្នាតតូច ដែលមានសមត្ថភាពផ្ទុកដ៏មហិមា។ ការប្រកាសនេះត្រូវធ្វើឡើង ១៦ឆ្នាំបន្ទាប់ពី SanDisk បានបង្ហាញនូវម៉េម៉ូរីកាតទំហំ 64 MB ដំបូងគេបង្អស់លើពិភពលោក ដែលបានបំបែកកំណត់ប្រវត្តិសាស្រ្តនាពេលនោះផងដែរ។ មិនដល់ ២ ទស្សវត្សក្រោយមក ពេលនេះយើងអាចពង្រីកម៉េម៉ូរីកាតដែលមានរូបរាង និងទំហំដដែល អោយអាចមានសមត្ថភាពធំជាងមុនជាង ១៦០០០ ដង។ កាលពីឆ្នាំ ២០១៤ SanDisk ក៏បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត ដោយបានបង្កើតម៉េម៉ូរីកាតទំហំ 512GB ដែលជាទំហំធំជាងគេលើពិភពលោកនាពេលនោះ។ ក្រុមហ៊ុន Western Digital បានបញ្ជាក់ថា ម៉េម៉ូរីកាតថ្មី ទំហំ 1TB នេះ ត្រូវបានបង្កើតឡើងអោយសមស្របទៅតាមការបញ្ចូលគ្នា នូវបច្ចេកវិទ្យាចុងក្រោយដូចជា រូបថតកំរិត Ultra-high-resolution វីឌីអូកំរិត 4K Virtual Reality វីឌីអូប្រភេទ 360 ដឺក្រេ និងវីឌីអូត្រូតពិនិត្យសុវត្ថិភាព។ ពេលនេះ មិនទាន់បានព័ត៌មានច្បាស់ការណាមួយ បញ្ជាក់ថាម៉េម៉ូរីកាតថ្មីនេះ នឹងដាក់បង្ហាញលើទីផ្សារនៅពេលណានោះឡើយ ហើយក៏មិនទាន់ដឹងថានឹងមានតម្លៃប៉ុន្មានដែរ។ គួរបញ្ជាក់ថា ម៉េម៉ូរីកាតដែល SanDisk បានផលិតកាលពីឆ្នាំ ២០១៤ ដែលមានទំហំ 512GB ត្រូវបានដាក់លក់ក្នុងតម្លៃ ៨០០ ដុល្លាអាមេរិក។ ប្រែសម្រួលដោយ៖ សិរីវុធ
ថ្ងៃពុធ ទី២១ កញ្ញា ២០១៦, ១៤:១៦ | ០ មតិ | ៥៥០ ដង

សេអ៊ូល៖ ថ្ងៃសៅរ៍នេះ ក្រុមហ៊ុន Samsung បានអំពាវនាវអោយអ្នកប្រើប្រាស់នៅកូរ៉េខាងត្បួងទាំងអស់ឈប់ប្រើទូរស័ព្ទរបស់ខ្លួនម៉ូដែល Galaxy Note 7 ដែលទើបតែចាប់ផ្តើមលក់ថ្មីៗនេះ ក្រោយពីមានការព្រមានហាមឃាត់ពីភ្នាក់ងារសុវត្ថិភាពផលិតផលអាមេរិក និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដោយគេបារម្ភពីការផ្ទុះថ្មទូរស័ព្ទម៉ូដែលថ្មីនេះ។ ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់កូរ៉េខាងត្បូងនេះ កាលពីសប្តាហ៍មុនបានប្រកាសផ្អាកការលក់ផលិតផលទូរស័ព្ធដៃ Smartphone ម៉ូដែលចុងក្រោយនេះ ហើយបានប្រកាសប្រមូលយកទូរស័ព្ធដែលបានលក់ចេញជាង ២.៥ លានគ្រឿងមកក្រុមហ៊ុនវិញ បន្ទាប់ពីមានករណីផ្ទុះថ្មទូរស័ព្ទជាបន្តបន្ទាប់ក្នុងពេលបញ្ចូលថ្ម។ ចាប់តាំងពីនោះមក ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ជុំវិញពិភពលោក រួមទាំងសិង្ហបុរី និងអាមេរិកផងដែរ បានចេញបំរាមហាមឃាត់អ្នកដំណើរមិនអោយយកទូរស័ព្ទ Samsung Galaxy Note 7 ចូលក្នុងយន្តហោះឡើយ។ គណៈកម្មការសុវត្ថិភាពផលិតរបស់អាមេរិក បានអំពាវនាវអោយគ្រប់ម្ចាស់ទូរស័ព្ធនេះបញ្ឈប់ការប្រើប្រាស់វាជាបន្ទាន់ដើម្បីសុវត្ថិភាព។ ក្រុមហ៊ុន Samsung បានបញ្ចេញសារលើវែបសាយខ្លួនថា៖ យើងសូមអំពាវនាវដល់អតិថិជនទាំងអស់នៅកូរ៉េខាងត្បួងដែលមានទូរស័ព្ទ Galaxy Note 7 មេត្តាឈប់បន្តប្រើប្រាស់ទូរស័ព្ទនេះ ហើយសូមអញ្ជើញទៅរកមជ្ឈមណ្ឌល់ផ្តល់សេវាដែលនៅក្បែរ ដើម្បីទទួលបានការណែនាំលំអិតបន្ថែម។ ក្រុមហ៊ុនបានណែនាំអតិថិជនទាំងអស់អោយប្រើទូរស័ព្ធដែលក្រុមហ៊ុនផ្តល់អោយខ្ចីប្រើជំនួសជាបណ្តោះអាសន្នសិន រហូតដល់ក្រុមហ៊ុនបានកែសម្រួលផ្នែកបច្ចេកទេសថ្មរបស់ Galaxy Note 7 រួចរាល់ នឹងធ្វើការផ្លាស់ប្តូរជូនវិញ។ ចាប់តាំងពីការដាក់លក់ជាផ្លូវការណ៍នូវទូរស័ព្ធអេក្រង់ធំជ្រុលនៅខែកញ្ញានេះ មានអ្នកប្រើប្រាស់ជាច្រើនបានចែកចាយរូបភាពតាមរយៈបណ្តាញសង្គម អំពីឧបករណ៍ដែលត្រូវឆេះខ្លោច ដោយនិយាយថាវានៅសុខៗស្រាប់តែឆេះឈុលតែម្តង។ Samsung កាលពីសប្តាហ៍មុនបានទទួលស្គាល់ថា បញ្ហាគឺបណ្តាល់មកពីកំហុសបច្ចេកទេសផ្នែកផ្លាកនៃថ្ម ហើយក៍បានប្រកាសប្រមូលយកមកវិញទាំងអស់។ ការផ្ទុះថ្មទូរស័ព្ទ ដែលបានធ្វើអោយ Samsung មានការអម៉ាសមុខយ៉ាងខ្លាំង ក៍បានបង្ខំអោយក្រុមហ៊ុននេះផ្អាកគម្រោងដាក់លក់នៅអ៊ឺរ៉ុបនៅខែកញ្ញានេះផងដែរ៕   ប្រែសម្រួលដោយ៖ សិរីវុធ
ថ្ងៃអាទិត្យ ទី១១ កញ្ញា ២០១៦, ០០:០៧ | ០ មតិ | ១៧,៨៤៧ ដង

បើតាមអគ្គនាយក Apple លោក Tim Cook ដែលបច្ចុប្បន្ននេះកំពុងស្នាក់នៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនបានប្រកាសប្រាប់សារធារណៈជនថា បានកំពុងបើកដំណើរការមជ្ឈមណ្ឌលមួយនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា ដែលនឹងផ្តោតទៅលើការអភិវឌ្ឍន៍កម្មវិធីផែនទី (Maps app) សម្រាប់ iPhone iPad Macs និង Apple Watch ។ ក្រុមហ៊ុននិយាយថា ការបង្កើតទីតាំងអភិវឌ្ឍកម្មវិធីនេះ នឹងបង្កើតការងារដល់ប្រជាជនឥណ្ឌារហូតដល់ទៅ ៤ពាន់នាក់។ ព័ត៌មាននេះបានប្រកាសក្រោយមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនបាននិយាយថា នឹងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងរចនាប្រព័ន្ធ iOS នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ដែលនេះជាការឈានជើងចូលទឹកដីឥណ្ឌាជាលើកដំបូង។ លោក Tim Cook បាននិយាយថា៖ ប្រជាជននៅទីនេះពិតជាមានទេពកោសល្យអស្ចារ្យណាស់ ហើយយើងក៏កំពុងតែសម្លឹងមើលពីលទ្ធភាពសម្រាប់ពង្រីកនូវទំនាក់ទំនងជាមួយឥណ្ឌា និងផ្សាភ្ជាប់ជាមួយសកលវិទ្យាល័យនានា និងដៃគូរសម្រាប់អភិវឌ្ឍគម្រោងរបស់យើង ក៏ដូចជាពង្រីកវិសាលភាពនៃប្រតិបត្តិការរបស់យើងផងដែរ។ ក្រុមហ៊ុន Apple កំពុងតែមានសង្ឃឹមថានឹងអាចពង្រីកមុខមាត់របស់ខ្លួនក្នុងប្រទេសឥណ្ឌា ដែលឆាប់ៗនេះ ឥណ្ឌានឹងក្លាយជាទីផ្សារដ៏សំខាន់និងរីកចំរើនលឿនជាងគេបំផុតលើពិភពលោក។   ប្រែសម្រួលដោយ៖ សិរីវុធ
ថ្ងៃព្រហស្បតិ៍ ទី១៩ ឧសភា ២០១៦, ១៣:៥០ | ០ មតិ | ៣១៨ ដង

អាឡឺម៉ង់៖ វាពិតជាគ្មានអ្វីជាអាថ៌កំបាំងនោះទេ ដែលថាមនុស្សជាច្រើនដើរឈ្ងោកមុខសម្លឹងសម្លក់មើលតែអេក្រង់ទូរស័ព្ទដៃទំនើបៗរបស់ពូកគេ។ ហើយប្រសិនបើគេកំពុងតែមើលអ្វីមួយក្នុងទូរស័ព្ទនោះយ៉ាងស្លុងអារម្មណ៍ទៀតនោះ គេហាក់មិនអើពើនឹងអ្វីដែលស្ថិតនៅជុំវិញខ្លួនគេនោះឡើយ រូមទាំង មនុស្ស កង់ ម៉ូតូ និងឡានជាដើម។ ដើម្បីសម្រួលដល់អ្នកញៀនទូរស័ព្ទ ដែលគេហៅថា បីសាចទូរស័ព្ទ នោះ ទីក្រុង Augsburg នៃប្រទេសអាឡឺម៉ង់ បានសម្រេចចិត្តដម្លើងភ្លៀងសញ្ញាចរាចរណ៍តាមកម្រាលថ្មតាមផ្លូវដើរ។ ដើម្បីរក្សាសុវត្ថិភាពដល់អ្នកថ្មើរជើងក្នុងពេលពួកគេឈ្ងោកមុខចុះសម្លឹងមើល Facebook និងសារផ្សេងៗ ភ្លើង LED ក្រហម ត្រូវគេតម្លើងជាជួរៗទទឹងផ្លូវដើរ តាមបណ្តោយផ្លូវរថភ្លើងឆ្លងកាត់ សម្រាប់និស្សិតសកលវិទ្យាល័យក្នុងស្រុក ហើយប្រសិនបើគម្រោងនេះជោគជ័យ គេនឹងបន្តតម្លើងកន្លែងផ្សេងបន្ថែមទៀតក្នុងទីក្រុង។ វាស្តាប់ទៅពិតជាគូរអោយអស់សំណើច ប៉ុន្តែគេមានហេតុផលក្នុងការសម្រេចចិត្តផ្តើមគម្រោងនេះផងដែរ។ គូរបញ្ជាក់ថា មានក្មេងស្រីអាយុ ១៥ឆ្នាំ ម្នាក់ត្រូវបានស្លាប់ក្នុងក្រុង Augsburg ក្រោយពីបានដើរឆ្លងកាត់ផ្លូវរថភ្លើងពេលកំពុងឈ្លោកមុខសម្លឹងមើលទូរស័ព្ទរបស់នាង និងស្តាប់ចម្រៀង។ ហើយក៏មានមនុស្ស២នាក់ផ្សេងទៀត ត្រូវរងរបួសក្នុងហេតុការណ៍ស្រដៀងគ្នាក្នុងតំបន់នោះផងដែរ។ ប្រជាជនអាឡឺម៉ង់បានបង្កើតពាក្យមួយសម្រាប់អ្នកដែលចំណាយពេលរបស់គេស្ទើរទាំងអស់សម្រាប់សម្លឹងមើលអេក្រង់ទូរស័ព្ទថា បីសាចទូរស័ព្ទ (Smombies – Smartphone Zombies)។ គម្រោងនៃការតម្លើងភ្លើងសញ្ញាចរារណ៍ផ្ទាល់នឹងដីនេះ គឺដើម្បីជួយការពារដល់ក្មេងយុវវ័យតាមដងផ្លូវ។ ភ្លើងសញ្ញាចរាចរណ៍នេះ មានដំណើរការដោយបង្ហាញជាភ្លើងលោតភ្លឹបភ្លែតពណ៌ក្រហមពេលមានរថភ្លើងធ្វើដំណើរឆ្លងកាត់ផ្លូវអុ្នកថ្មើរជើង ដែលគេគិតថាវានឹងអាចផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ពញ្ញាក់អារម្មណ៍អ្នកថ្មើរជើង ជាពិសេសអ្នកញៀន Facebook និង Instagram ធ្ងន់ធ្ងរ៕     ប្រែសម្រួលដោយ៖ សិរីវុធ
ថ្ងៃពុធ ទី០៤ ឧសភា ២០១៦, ០៨:៣៧ | ០ មតិ | ២៧០ ដង

ការបដិសេធរបស់ Apple ក្នុងការដោះលេខកូដ (Unlock) ទូរស័ព្ទររបស់ភេរវករម្នាក់ មានឥទ្ធិពលចំបងចំពោះមនុស្សគ្រប់គ្នាលើពិភពលោក។ បំលែងទិន្នន័យ (Encryption) ក្លាយជាពាក្យពេញនិយមមួយដែលត្រូវបានគេនិយាយ ស្ទើរគ្រប់ទីកន្លែង ទាំងនៅកន្លែងធ្វើការ និងទីសាធារណៈ នៅអាមេរិក និងប្រទេសជាច្រើន។ បច្ចេកវិទ្យាសុវត្ថិភាព ដែលបំលែងទិន្នន័យក្នុងឧបករណ៍អេឡិចត្រូនិចមួយ ដែលតម្រូវអោយមានការបញ្ចូលពាក្យសម្ងាត់ដើម្បីបើកមើល គឺជាមូលដ្ឋានចំបងនៃការតតាំងគ្នារវាង Apple និង FBI ហើយលទ្ធផលនៃការតតាំងគ្នានោះ ដែលត្រូវបានបង្ហាញលើវេទិការសាធារណៈ ក៍ដូចជាក្នុងតុលាការ អាចមានឥទ្ធិពលខ្លាំងដល់សុវត្ថិភាពជាតិ បុគ្គល និងសិទ្ធិរក្សាការសម្ងាត់ លើពិភពលោក។ ខាងក្រោមនេះ គឺជារឿងរ៉ាវទាំងស្រុង ដែលគួរដឹងអំពីការតឹងសរសៃក.ដាក់គ្នារវាង Apple និង FBI របស់អាមេរិក។ តើអ្វីជាដើមហេតុនៃរឿងនេះ? រដ្ឋាភិបាលសហរដ្ឋអាមេរិក មានការលំបាកជាមួយនឹងការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដែលមានការបំលែងទិន្នន័យ (Encryption) ហើយកំរិតនៃការលំបាកនេះកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុចំបងនៃការប្រឈមមុខដាក់គ្នារវាង Apple និង FBI គឺដោយសារករណីវាយប្រហារដោយភេរវករ នៅទីក្រុង សាន ប៊ើណាឌីណូ (San Bernardino) នៃរដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥ ដែលបានធ្វើអោយមនុស្ស ១៤នាក់ ស្លាប់ និង ២២នាក់ រងរបូស។ ខ្មាន់កាំភ្លើង ២នាក់ ត្រូវបានប៉ូលីសបាញ់សម្លាប់ ពេលបាញ់តទល់ជាមួយប៉ូលីស ហើយឧបករណ៍ កុំព្យូទ័ររបស់ពួកគេត្រូវបានប៉ូលីសរក្សាទុក។ ប៉ុន្តែអាជ្ញាធរមិនអាច Unlock ទូរស័ព្ទ iPhone មួយគ្រឿងរបស់ខ្មាន់កាំភ្លើងនោះបានទេ ហើយគេគិតថាប្រហែលជាអាចមានទិន្នន័យសំខាន់ខ្លះលាក់ទុកក្នុងទូរស័ព្ទនោះ។ ហេតុអ្វីបានជា FBI មិនអាច Unlock ទូរស័ព្ទនោះបាន? មូលហេតុគឺដោយសារ iPhone ត្រូវបានការពារដោយពាក្យសម្ងាត់ (Passcode) ហើយ FBI គិតថា ខ្នាន់កាំភ្លើងបានដាក់ដំណើរការប្រព័ន្ធសុវត្ថិភាពនៃប្រព័ន្ធប្រតិបត្តិការ iOS ដែលទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទនោះ នឹងត្រូវលុបចោល ប្រសិនបើទូរស័ព្ទនោះត្រូវបានគេវាយពាក្យសម្ងាត់ខុសច្រើនជាង ១០ដង។ តើ FBI ​ចង់យ៉ាងម៉ិចវិញ? FBI និយាយថា ពួកគេចង់អោយក្រុមហ៊ុន Apple ជួយបិទប្រព័ន្ធលុបទិន្នន័យដោយស្វ័យប្រវត្តិនៅក្នុង iOS ដូច្នេះគេអាចប្រមូលទិន្នន័យចេញពីទូរស័ព្ទរបស់ខ្មាន់កាំភ្លើងបានដោយសុវត្ថិភាព។ ហេតុអ្វីបាន Apple មិន Unlock ទូរស័ព្ទតែមួយគ្រឿងនោះទៅ? មូលហេតុត្រង់ Apple និយាយថា FBI មិនគ្រាន់តែចង់ Unlock ទូរស័ព្ទមួយគ្រឿងនោះទេ។ លោក Tim Cook បានសរសេរលិខិតបើកចំហរមួយ ដោយបង្ហាញអោយគេដឹងថា FBI ស្នើរអោយ Apple បង្កើតច្រកសម្ងាត់ (backdoor) មួយសម្រាប់ចូលប្រព័ន្ធ iOS ដែលអាចអោយ FBI អាចចូលត្រួតពិនិត្យទិន្នន័យបានគ្រប់ទូរស័ព្ទទាំងអស់លើពិភពលោក។ លោក Tim Cook បានសរសេរថា៖ “បើនិយាយអោយច្បាស់គឺថា FBI ចង់អោយយើងបង្កើតប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីមួយ ដែលត្រូវដកចេញនូវប្រព័ន្ធសុវត្ថិភាពជាច្រើន ហើយត្រូវដំឡើងវាចូលក្នុងទូរស័ព្ធណាដែលត្រូវត្រួតពិនិត្យ ពេលស៊ើបអង្កេត។ បើគិតតាមផ្លូវអាក្រក់ កម្មវិធីដែលមិនទាន់មាននេះ នឹងអាចសមត្ថភាព Unlock គ្រប់ទូរស័ព្ទ iPhone ទាំងអស់។ FBI ប្រហែលអាចប្រើពាក្យផ្សេងដើម្បីពិពណ៌នាអំពីកម្មវិធីនេះ ដើម្បីអោយស្តាប់មើលទៅមិនដូចជាធ្ងន់ធ្ងរ។ ការបង្កើតប្រភេទប្រព័ន្ធប្រតិបត្តិការ iOS ដែលមិនមានបញ្ចូលប្រព័ន្ធសុវត្ថិភាពបែបនេះ ដូចជាបង្កើតច្រកក្រោយ ឬច្រកសម្ងាត់ដូច្នេះដែរ។ រដ្ឋាភិបាលប្រហែលនឹងអះអាងថា គេនឹងប្រើកម្មវិធីនេះក្នុងព្រំដែនកំណត់មួយប៉ុណ្ណោះ ដែលវាហាក់ពិតជាមិនអាចធានាបានទេថា FBI នឹងគ្រាន់តែប្រើក្នុងដែនកំណត់។” ខណៈដែល Apple ជឿថា FBI មានគោលបំនងល្អ លោក Cook បន្តថា៖ “វាពិតជាមិនត្រឹមត្រូវឡើយសម្រាប់រដ្ឋាភិបាល ដែលបង្ខំអោយយើងបង្កើតច្រកសម្ងាត់ដើម្បីចូលទៅក្នងផលិតផលរបស់យើង។ ជាចុងក្រោយនោះ យើងភ័យខ្លាចថា ការទាមទារនេះនឹងធ្វើអោយធ្លាក់ចុះ ការគោរពសិទ្ធឯកជនភាព និងសេរីភាព ដែលរដ្ឋាភិបាលត្រូវការពារអោយខានតែបាន។” តើអ្នកណាខ្លះគាំទ្រដល់ Apple? អ្នកគាំទ្រ Apple មានដូចជា គ្រប់អង្គការសិទ្ធិមនុស្ស ក្រុមអ្នកការពារការសម្ងាត់បុគ្គល និងក្រុមហ៊ុនបច្ចេកវិទ្យា ទូទាំងពិភពលោក។ តើអ្នកណាប្រឆាំនឹង Apple? អ្នកឆាំង Apple មានដូចជា លោក Donald Trump ដែលជាបេក្ខជនប្រធាធិបតីនៃគណបក្សសាធារណៈរដ្ឋ និង អ្នកដែលមានបេក្ខភាពជាប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋដទៃទៀត រួមជាមួយគ្នានោះ ក៏មាន ភ្នាក់ងារ FBI និងភ្នាក់ងារសុវត្ថិភាពដទៃទៀតផងដែរ។ តើវានឹងផ្តល់ផលប៉ះពាល់អ្វីដល់ អ្នកនៅអាមេរិកទៅ? ប្រសិនបើកម្មវិធីនោះត្រូវបានបង្កើតតាមការស្នើរនោះមែន FBI នឹងអាច Unlock គ្រប់ទូរស័ព្ទរបស់អ្នកបានដោយងាយស្រួល។ ហើយវាអាចនឹងងាយរងគ្រោះធ្ងន់ធ្ងរដោយការវាយប្រហារពីក្រុម Hacker នៃប្រទេសចិន និងកូរ៉េខាងជើង ក៏ដូចជារដ្ឋផ្សេងៗទៀតដែលគាំទ្រដល់ពួក Hackers ។ តើនឹងផ្តល់ផលប៉ះពាល់អ្វីដល់ អ្នកនៅក្រៅអាមេរិក? អ្នកនៅក្រៅអាមេរិកក៏នឹងអាចរងផលប៉ះពាល់ដូច អ្នកនៅអាមេរិកដែរ។ ប្រសិនបើរដ្ឋាភិបាលអាមេរិក ទទួលបានច្រកសម្ងាត់នេះ យើងជឿថារដ្ឋាភិបាលនៃប្រទេសផ្សេងទៀតជុំវិញពិភពលោក នឹងទាមទារចង់បានដូចគ្នា។ ដរាបណាមានច្រកសម្ងាត់កាន់តែច្រើន នោះផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរ។ ដូចដែល ប្រធានវិស្វករកម្មវិធី (Software Engineering) លោក Craig Federighi បានសរសេរក្នុងការសែត Washington Post ថ្ងៃនេះថា៖ “ទូរស័ព្ទរបស់អ្នកគឺជារបស់ម្យ៉ាងលើសពីឧបករណ៍ផ្ទាល់ខ្លួន។ ជាមួយនឹងទូរស័ព្ទបច្ចុប្បន្ននេះ វាគឺជាផ្នែកមួយនៃសុវត្ថិភាពរបស់អ្នក គ្រួសារអ្នក និងមិត្តភក្ររបស់អ្នក ព្រោះទូរស័ព្ទមួយចំនួនបានភ្ចាប់ទៅនឹងប្រព័ន្ធបញ្ជាពីចំងាយ ទៅកាន់ប្រព័ន្ធគ្រប់គ្រងអគ្គីសនី ប្រព័ន្ធដឹងជញ្ជូនជាដើម។ ដូច្នេះឧក្រិដ្ឋជន និងភេរវជន នឹងអាចជ្រៀងចូលដើម្បីបញ្ជាប្រព័ន្ធទាំងនោះបានដោយងាយ។” តើរឿងក្តីនេះនឹងបញ្ចប់ដោយរបៀបណាទៅ? ចម្លើយ គឺគ្មានអ្នកណាដឹងនោះឡើយ។ ចម្លើយយ៉ាងណានោះ មានតែរងចាំមើលការតតាំងគ្នានៅតុលាការអាមេរិករវាង Apple និង FBI នៅថ្ងៃទី២២ ខែមិនា នេះ។   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ KNOW YOUR MOBILE 
ថ្ងៃអង្គារ ទី០៨ មីនា ២០១៦, ១១:៣៣ | ០ មតិ | ២,៧៣៩ ដង

អ្នកស្ថិតិម្នាក់បានអះអាងថា Facebook នឹងអាចក្លាយជាកន្លែងរក្សាទុកខ្មោចដ៏ធំបំផុតនៅលើពិភពលោក នៅចុងសតវត្សន៍នេះ។ បច្ចុប្បន្ន បណ្តាញសង្គមនេះមានអ្នកប្រើប្រាស់សរុបជាង ១.៥ ពាន់លាននាក់ទូទាំងពិភពលោក ប៉ុន្តែរហូតដល់ឆ្នាំ ២០៩៨ ចំនួនអ្នកប្រើប្រាស់ដែលស្លាប់ នឹងអាចមានចំនួនច្រើនជាងអ្នកដែលកំពុងនៅរស់។ នេះក៏ដោយសារតែចំនួនអ្នកប្រើប្រាស់ថ្មីៗមានកំនើនក្នុងកំរិតមួយកំនត់ និងគោលការណ៍របស់ Facebook ដែលមិនមានការលុបដោយស្វ័យប្រវត្តិចំពោះគណនីរបស់អ្នកដែលបានស្លាប់។ ទិន្នន័យស្ថិតិនេះត្រូវបានព្យាករណ៍ដោយលោក Hachem Sadikki ជាអ្នកស្ថិតិវិទ្យា មកពីសកលវិទ្យាល័យ ម៉ាសាជូស៊ែត សហរដ្ឋអាមេរិក។ អ្នកប្រើប្រាស់ Facebook ជិត ១លាន នាក់ត្រូវគេរំពឹងថានឹងស្លាប់ក្នុងឆ្នាំនេះ កើនច្រើនជាងឆ្នាំ ២០១០ ដែលកាលនោះមានអ្នកស្លាប់ ៣៨៥.០០០ នាក់ ដោយនៅពេលនោះ Facebook មានអ្នកប្រើប្រាស់តិចនៅឡើយ។ គោលការណ៍បច្ចុប្បន្នរបស់ Facebook កំនត់ថា នៅពេលណាដែលមានអ្នកប្រើប្រាស់ស្លាប់ ទំព័រគណនីរបស់អ្នកនោះនឹងប្រែក្លាយទៅជាទំព័រនៃអនុសាវរីយ៍ដោយស្វ័យប្រវិត្តិ។ ដើម្បីលុបគណនីអ្នកដែលស្លាប់ទាំងនោះបាន មានវិធីតែមួយគត់ គឺត្រូវមានអ្នកណាម្នាក់ផ្សេងទៀត Login ចូលក្នុងគណនីអ្នកស្លាប់នោះជាមួយនឹងពាក្យសម្ងាត់ រួចលុបគណនីនោះចោលតែម្តង។ ទោះជាយ៉ាងក៏ដោយ ក៏គេសង្កេតឃើញថា មនុស្សភាគច្រើនមិនដែលប្រាប់ពាក្យសម្ងាត់ (Password) គណនី Facebook របស់គេអោយអ្នកផ្សេងដឹងឡើយ ដូច្នេះវាពិតជាមិនអាចទៅរួចទេ ដែលអោយអ្នកផ្សេងអាចបិទគណនីរបស់អ្នកស្លាប់ទាំងនោះបាន។ វាពិតជាគួរអោយឈឺចាប់បំផុតចំពោះក្រុមគ្រួសារ សាច់ញាតិ ឬអ្នកដែលនៅនឹកអាល័យអ្នកដែលបានស្លាប់ ព្រោះគណនីអ្នកស្លាប់ទាំងនោះនឹងនៅតែបង្ហាញសារផ្សេងៗដល់ មិត្តភក្រក្នុង Facebook របស់គេ (Facebook Friends) ដូចជា ដល់ថ្ងៃខួបកំណើត និងសកម្មភាពផ្សេងៗលើគណនីនោះ ទាំងដឹងថាម្ចាស់គណនីនោះបានស្លាប់បាត់ទៅហើយក្តី។ Facebook បានចាប់ផ្តើមសាកសួរយោបល់មនុស្សទូទៅ ដើម្បីបង្កើតគោលការណ៍ថ្មីមួយទាក់ទងនឹងការកំនត់អោយរួចរាល់ក្នុងពេលគេនៅរស់ថា អ្នកណាអាចមានសិទ្ធិប្រើប្រាស់គណនីរបស់ពួកគេ បន្ទាប់ពីគេបានស្លាប់។ សិទ្ធិនេះត្រូវបានផ្តល់ឳកាសអោយអ្នកទទួលបន្តនោះ អាចបង្កើតការ Post ចុងក្រោយមួយ ក្រោយពីការស្លាប់របស់ម្ចាស់គណនី ក៏ដូចជាកែប្រែរូបភាព Profile និង Cover ផងដែរ។ ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ SKY NEWS
ថ្ងៃអង្គារ ទី០៨ មីនា ២០១៦, ០៩:១២ | ០ មតិ | ៥១៩ ដង

អ្នកចូលរួមអភិវឌ្ឍន៍ប្រព័ន្ធអ៊ីនធើណែត លោក Ray Tomlinson ដែលជាមនុស្សដំបូងបានបង្កើត Email បានស្លាប់ហើយ ក្នុងអាយុ ៧៤ឆ្នាំ។ លោកជាអ្នកសរសេរកម្មវិធីកុំព្យូទ័រជនជាតិអាមេរិក ដែលមានគំនិតផ្តួចផ្តើមបង្កើតសារអេឡិចត្រូនិច (Email) ដែលអាចផ្ញើរតាមបណ្តាញកុំព្យូទ័រ ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀត កាលពីឆ្នាំ ១៩៧១។ គាត់ក៏បានបង្កើតនិមិត្តសញ្ញា @ សម្រាប់ប្រើក្នុងអាសយដ្ឋានសារអេឡិចត្រូនិច (Email Address) ផងដែរ ដែលបច្ចុប្បន្នត្រូវបានគេប្រើជាស្តង់ដាទៅហើយ។ បើតាមរបាយការណ៍ លោក Tomlinson បានស្លាប់ដោយសារ ជម្ងឺគាំងបេះដូង កាលពីថ្ងៃសៅរ៍ ទី៥ ខែមិនានេះ។ គាត់បានបង្កើតស្នាដៃគេស្គាល់ថា ជាសារអេឡិចត្រូនិច (Email) ដំបូងបង្អស់ ខណៈគាត់បានកំពុងធ្វើការនៅ ទីក្រុង Boston តូនាទីជា អ្នកស្រាវជ្រាវ អោយក្រុមហ៊ុន Bolt Beranek និង Newman។ ក្រុមហ៊ុននោះមានតូនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអ៊ីធើណែតជំនាន់ដំបូង ដែលមានឈ្មោះថា Arpanet ។ គួរបញ្ជាក់ថា បើតាមវេបសាយ wikipedia លោក Ray Tomlinson ជាជនជាតិអាមេរិក កើតនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ១៩៤១ នៅក្រុង Amsterdam ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោករៀននៅ វិទ្យាសា្ថនបច្ចេកវិទ្យានៃរដ្ឋម៉ាសាជូស៊ែត (Massachusetts Institute of Technology)។ គាត់មានមុខរបរជាអ្នកសរសេរកម្មវិធីកុំព្យួទ័រ អ្នកឆ្នៃប្រឌិតបច្ចេកវិទ្យា និងជាវិស្វករអគ្គីសនី។ គាត់ត្រូវបានគេស្គាល់ និងល្បីឈ្មោះ តាមរយៈការបង្កើតប្រព័ន្ធសារអេឡិចត្រូនិច (Email) ៕   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ BBC News 
ថ្ងៃច័ន្ទ ទី០៧ មីនា ២០១៦, ១១:៤៤ | ០ មតិ | ១,៩២២ ដង

កាលពីឆ្នាំ ២០១៤ មានក្រុមអ្នកស្រាវជ្រាវជនជាតិអង់គ្លេសមួយក្រុមបានបង្កើតវត្ថុដែលមានពណ៌ខ្មៅខ្លាំងបំផុត។ វត្ថុនោះមានឈ្មោះថា Vantablack មានពណ៌ខ្មៅខ្លាំងបំផុត ដែលកាលនោះ វាអាចស្រូបពន្លឺបានស្ទើរទាំងស្រុង ឬមានតែ ០.០០៣៥ ភាគរយនៃពន្លឺដែលអាចផ្លាតលើផ្ទៃវត្ថុនោះ ដែលយើងអាចមើលឃើញបាន។ មកដល់បច្ចុប្បន្ននេះ តាមការស្រាវជ្រាវចុងក្រោយ ធ្វើអោយវត្ថុនោះកាន់តែខ្មៅជាងមុនទៀត ឬអាចនិយាយថាអាចស្រូបពន្លឺបានទាំងស្រុងតែម្តង។ មានន័យថា ទោះជាគេយកពន្លឺកាំរស្មីឡាស៊ែកំរិតខ្ពស់ (High Power Laser Pointer) បាញ់ដាក់ផ្ទៃវា ក៏វាមិនផ្លាតពន្លឺអ្វីដែលយើងអាចមើលឃើញបានទេ គឺវាអាចរក្សាសភាពខ្មៅងងឹតរបស់បានដដែល។ ពួកគេបានពន្យល់ថា៖ វាកើតចេញមកពីស្រទាប់ថ្នាំខ្មៅបំផុតម្យ៉ាង ដែលឧបករណ៍វិភាគរបស់យើងមិនអាចវាស់ស្ទង់បាន។ ទោះជាយើងយកភ្លើងឡាស៊ែកំរិតខ្ពស់បញ្ចាំងដាក់វា ក៏វាមិនផ្លាតពន្លឺអ្វីទាំងអស់ដែលយើងអាចមើលឃើញបានឡើយ។ យើងមិនដែលបានបង្កើតវត្ថុដែលខ្មៅខ្លាំងបែបនេះទេពីមុនមក ព្រោះពេលនេះសូម្បីឧបករណ៍វាស់ស្ទង់របស់យើងក៏មិនអាចវាស់វាបានដែរ។ ដូច្នេះ តើ Vantablack ជាវត្ថុអ្វីអោយប្រាកដទៅ? Vantablack មិនមែនជាថ្នាំលាប ជាតិពណ៌ ឬក្រណាត់ទេ ប៉ុន្តែវាគឺជាស្រទាប់ពិសេសមួយដែលបង្កើតឡើងដោយ អាតូមកាបូន រាប់លាន ដែលអាតូមនីមួយៗមានទំហំប្រហែល ២០ ណាណូម៉ែត្រ ដែលតូចជាងអង្កត់ផ្ចិតសរសៃសក់មនុស្សប្រហែល ៣៥០០ ដង។ ខាងក្រោមនេះជាវីឌីអូបង្ហាញពី ការសាកល្បងបាញ់ពន្លឺទៅផ្ទៃរបស់វត្ថុខ្មៅបំផុតជាងគេលើលោកនេះ។     ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ SCIENCE ALERT 
ថ្ងៃច័ន្ទ ទី០៧ មីនា ២០១៦, ១១:១០ | ០ មតិ | ៦៩១ ដង

Hacker មួយក្រុម នៃពួករដ្ឋអ៊ីស្លាមជ្រុលនិយម (ISIS) បានអួតប្រាប់គេថា ពួកគេបានជ្រៀតចូល (Hack) វេបសាយ Google បានសម្រេចហើយ ប៉ុន្តែអ្វីដែលគួរអោយខ្មាស់គេវិញនោះ គឺថាក្រុមពួកគេមិនបាន Hack វេបសាយ Google បានឡើយ គឺពួកគេគ្រាន់តែ Hack វេបសាយមួយផ្សេង ដែលមានឈ្មោះស្រដៀងនឹងវេបសាយ Google តែប៉ុណ្ណោះ។ មនុស្សមួយក្រុមដែលហៅខ្លួនឯងថា “កងទ័ពបច្ចេកវិទ្យានៃរដ្ឋអ៊ីស្លាម” (Cyber Caliphate Army) បានសន្យាប្រាប់គេឯងតាមកម្មវិធី Telegram ថា ពួកគេនឹងវាយប្រហារវេបសាយ Google នៅថ្ងៃច័ន្ទ នេះបើតាមរបាយការណ៍របស់វេបសាយ vocative.com ។ ពួកគេបានប្រកាសថា៖ “យើងសន្យាថានឹង Hack វេបសាយ Google អោយខានតែបាន។ យើងសន្យាទៅតាមឆន្ទៈនៃព្រះរបស់យើង! ជឿជាក់លើយើងចុះសម្រាប់ថ្ងៃនេះ។” ទោះជាយ៉ាងណាក៏ដោយ ២ ឬ៣ ម៉ោងក្រោយមក ពួកគេបែជាវាយប្រហារវេបសាយមួយដែលមានឈ្មោះថា www.addgoogleonline.com ទៅវិញ ដែលវេបសាយនេះជាកម្មសិទ្ធរបស់ឈ្មោះ Gandani K. នៅប្រទេសឥណ្ឌា។ ក្រោយពីបាន Hack រួច វេបសាយនោះបានចាក់ចម្រៀងរបស់ ISIS មួយបទជាភាសាបារាំង និងបានដាក់ Logo របស់ខ្លួនជាមួយនឹងពាក្យថា “Hacked By: CCA” ។ ក្រុម Hacker នេះក៏បានបង្ហាញពីបញ្ជីនៃវេបសាយក្នុងប្រទេសអង់គ្លេសចំនួន ៣៥ វេបសាយ ដែលជាមុខសញ្ញារបស់ពួកគេ ដោយពួកគេនិយាយថា ការវាយប្រហានេះដើម្បីសងសឹកដល់ការសម្លាប់សមាជិក Hacker របស់ពួកគេម្នាក់ជាជនជាតិអង់គ្លេស ឈ្មោះ Junaid Hussain ដែលត្រូវបានសម្លាប់ដោយកងទ័ពអាកាសរបស់អាមេរិក កាលពីឆ្នាំមុន។ ការវាយប្រហាទាំងនេះធ្វើទៅតាមការគំរាមកំហែងរបស់ក្រុម Hackers ដែលគាំទ្រ ISIS ទៅកាន់ស្ថាបនិក Facebook និង Twitter ដែលស្ថាបនិកទាំងពីរនេះបានបិទគណនីបណ្តាញសង្គមរបស់ពួកគេ។ កាលពីឆ្នាំមុន ក្រុម Hacker របស់ ISIS បានជ្រៀតចូលគណនី Twitter របស់ទីបញ្ជារការដ្ឋានកណ្តាលនៃសហរដ្ឋអាមេរិក ដោយបានបង្ហាញ (Post) ទិន្នន័យផ្ទាល់ខ្លួននៃមន្រ្តីជាន់ខ្ពស់ផងដែរ។   ប្រែសម្រួលដោយ៖ សិរីវុធ ប្រភព៖ THE INDEPENDENT 
ថ្ងៃព្រហស្បតិ៍ ទី០៣ មីនា ២០១៦, ០៩:០៣ | ០ មតិ | ១,៩៥៣ ដង

123
ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩