MENU
ដង្កូវហ្វូង និងវិធីទប់ស្កាត់
កសិកម្ម | ថ្ងៃច័ន្ទ ទី២០ មិថុនា ២០១៦, ១៨:៥៥ | ១០,៦៤៧ ដង | ចុចបញ្ចេញមតិ (០)

ក្រសួង​កសិកម្ម​បាន​ប្រកាស​ថា​ខេត្ត​ចំនួន​ ៥​ បាន​កើត​នូវ​ដង្កូវ​ហ្វូង​​ស៊ី​សំណាប​ស្រូវ​របស់​​ប្រជាកសិករ​នៅ​ដើម​ រដូវវស្សា​នេះ​ដោយសារ​គ្រោះ​រាំងស្ងួត​បាន​​អូស​បន្លាយ​យូរ​បង្ក​ឲ្យ​មាន​ ការ​កកើត​ និង​រាលដាល​ពួក​ដង្កូវ​ហ្វូង​​ប្រភេទ​នេះ​។

លក្ខណៈ  ក្នុងចំណោមសត្វល្អិតដែលបំផ្លាញ់ដំណាំស្រូវគេឃើញមានដង្កូវហ្វូងជាប្រភេទហ្វូងដង្កូវ ដែលមិនសូវបំផ្លាញញឹកញាប់ក៏ប៉ុន្តែការបំផ្លាញរបស់វាម្តងៗគឺមានសភាពធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ​ ដោយសារការកកើតវាមានចំនួនច្រើន និងឆាប់រហ័ស។

ពេលវាលាបំផ្លាញៈ វាចូលចិត្តបំផ្លាញពេលមេឃស្រទុំនិងស្រែអត់ទឹក​ វាច្រើនកើតក្រោយពីមានការរាំងស្ងួតដោយសារសត្រូវធម្មជាតិវាស្លាប់អស់ច្រើនក្នុងរដូវរាំងស្ងួត។

 

វិធីការពារ​ និង​ កំចាត់៖

  • ត្រូវធ្វើថ្នាលសំណាប អោយឆ្ងាយពីគេ ពិសេសឆ្ងាយពីស្រែដែលមានដង្កូវនេះរាតត្បាត
  • ត្រូវរៀបចំដីអោយល្អ អស់ស្មៅ និង​ បោចស្មៅក្នុងស្រែ​ និង ថ្នាលអោយស្អាត
  • ក្រោយពេលច្រូតកាត់រួច ត្រូវភ្ជួរដីហាលថ្ងៃចោល អោយងាប់ពងដង្កូវដែលក្រាំងក្នុងដី (ធ្វើលើស្រែដែលឆ្លាប់មានដង្កូវបំផ្លាញ)
  • ព្រលែងទាអោយចូលក្នុងស្រែដើម្បីស៊ីដង្កូវ
  • ជីកចង្អូរជុំវិញស្រែ ទំហំ៣តឹក​រួចរោយផេះ
  • ពន្លិចទឹកក្នុងស្រែដែលមានដង្កូវបំផ្លាញ រួចកៀរដោយស្បៃរអូសត្រី ប្រមូលយកដង្កូវកំចាត់ចោល
  • ប្រើឧបករណ៌ចាប់ រឺ ទាក់យកមេអំបៅដង្កូវនេះ រួចសំលាប់ចោល កុំអោយបង្កើតពងដង្កូវទាន់។

ការប្រើប្រាស់ថ្នាំពុល

អាចប្រើប្រាស់ថ្នាំពុលកសិកម្មបានតែប្រសិទ្ធិភាពខ្លី

ពេលល្ងាច រឺ ពេលមេឃត្រជាក់ជាពេលវេលាល្អ ព្រោះពេលក្តៅវាអត់ចេញពីក្នុងដីមកទេ ពេលមេឃត្រជាក់ទើបចេញ

ប្រភេទថ្នាំត្រូវប្រើ

អាស្សូឌ្រីន៖ ក្នុងកំរិតទឹក ៤០០ទៅ ៦០០ លីត លាយថ្នាំ១លីត

សិវុីន៖ ក្នុងកំរិតទឹក ១៥លីត ថ្នាំ២ទៅ៣ ស្លាបព្រាបាយ

ចំណាំៈ​ ​ការកំចាត់ដង្កូវហ្វូងមិនអាចធ្វើតែឯងបានទេត្រូវមានការសហការគ្នាជាមួយអ្នកស្រែជាប់គ្នាឬ ស្រែដែលមានដង្កូវបំផ្លាញដូចៗគ្នា។ ព្រោះកាលណាយើងធើ្វតែឯង ដង្កូវឬមេអំបៅពីស្រែផ្សេងនិងឆ្លងមកវិញដដែល។

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង នេសាទ

 

Tags:
  • ដង្កូវហ្វូង
  • វិធីទប់ស្កាត់
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥