MENU
គ្រោះថ្នាក់ចរាចររថយន្តបុកនិង ម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១១:៤១ | ៩៧១ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖  មានគ្រោះថ្នាក់ចរាចរមួយកើតឡើងថ្ងៃទី07.មិថុនា ឆ្នាំ2017 វេលាម៉ោង2ៈ40នាទីរំលងអទ្រាត នៅលើផ្លូវជាតិលេខ57ចំនុចក្រុមទី3 ភូមិកំប៉ូវ ឃុំ ភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។

មានករណីគ្រោះថ្នាក់ចរាចរមួយលើកកើតឡើងរវាងរថយន្ត5តោននិង ម៉ូតសណ្តោងរម៉ក ច្រាស់ទិសគ្នាពីកើតទៅលិចដោយរថយន្តម៉ាកហីុយិនដាយពណ៌ស5តោន ពាក់ស្លាកលេខ ភ្នំពេញ 3A1495 ក្រឡាប់នៅកន្លែងកើតហេតុ  អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់ចេញពីកន្លែងកើតហេតុ  បានបើកបរក្នុងល្បឿនលឿនពីកើតទៅលិចហើយរ៉េចង្កូត ចូលទៅខាងស្ដាំបណ្តាលឲ្យបុកម៉ូតូសណ្តោងរឺម៉ក 1គ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1G 8503 បើកបរដោយឈ្មោះ មិត្ត សាមឿន ភេទប្រុសអាយុ27ឆ្នាំរស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ មានពាក់មួកសុវត្ថិភាព(ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរ1នាក់ ត្រូវជាប្រពន្ធអ្នកបើកបរ ឈ្មោះ ហេង នាង ភេទស្រីអាយុ25ឆ្នាំ ពាក់មួកសុវត្ថិរបួសធ្ងន់ បានបញ្ចូនទៅមន្ទីរពេទ្យខេត្តបាត់ដំបងដោយរថយន្តសង្គ្រោះឃុំភ្នំសំពៅ។

បច្ចុប្បន្នរថយន្តនិងម៉ូតូខូចធ្ងន់ត្រូវបានកម្លាំងជំនាញចរាចរផ្លូវគោកខេត្ត យកទៅរក្សាទុកនៅការរិយាល័យចរាចរផ្លូវគោកខេត្តចំណែកសាកសពត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។                        

Tags:
  • គ្រោះថ្នាក់
  • រថយន្ត
  • ស្លាប់ម្នាក់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥