MENU
ចេញពីដើរលេងនៅកោះពេជ្រ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៥ មិថុនា ២០១៧, ០៧:៤៣ | ១,៤០៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  បុរស២នាក់ទើបមកពីដើរលេងនៅកោះពេជ្រហើយជិះម៉ូតូគោលបំណងទៅផ្ទះជួលនៅបែកចាន តែជាអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តសាំយ៉ុងពណ៍សបុកនិងកិនពីក្រោយស្លាប់ភ្លាមៗម្នាក់និងម្នាក់ទៀតរបួសស្រាលក្រោយមកដោយមានការប្រកាសតាមវិទ្យុទាក់ទងទើបសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលជួយឃាត់រថយន្តបង្កបានភ្លាមៗផងដែរ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតនៅវេលាម៉ោង២២និង
៤០នាទីយប់ថ្ងៃទី ០៤ មិថុនា ២០១៧បណ្តោយផ្លូវជាតិ៤ មុខវត្តកំបូល ស្ថិតក្នុងភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ ជនរងគ្រោះខាងលើបើមើលតាមអត្តសញ្ញាណប័ណ្តឃើញនៅក្នុងកាបូប និងតាមសម្តីរបស់មិត្តភក្តិជិះជាមួយក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ឈ្មោះ សុត
រតនា មានស្រុកកំណើត ភូមិនៅភូមិពពាយ ឃុំក្រាំងម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជិះម៉ូតូម៉ាក Zoomer.X ពណ៍ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1FP-9363 ជិះគ្នា២នាក់ ។

បើតាមសាក្សីឃើញហេតុការណ៍ បានឲថាមុនពេលកើតហេតុគេឃើញរថយន្តបង្ករម៉ាកសាំយ៉ុងពណ៍លឿងមិនចាំស្លាកលេខ បើកតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមួយយ៉ាងលឿន ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក Zoomer .Xពណ៍ក្រហមលាយសជិះស្របទិសគ្នាពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបុកពីក្រោយម៉ូតូរងគ្រោះ បណ្តាលអោយបុរសរងគ្រោះម្នាក់ដែលស្រាល ប៊ើងទៅចិញ្ចើមផ្លូវនិងជនរងគ្រោះសព ប៊ើងទៅលើថ្នល់ ហើយម៉ូតូនៅជាប់ក្រោមកាងរថយន្ត ហើយរថយន្តបានព្យាយាមបើករត់អូសម៉ូតូជាប់ រហូតរបូត ស្របគ្នានោះបុរសដែលស្លាប់បានព្យាយាមស្រវ៉ារត់គេច តែគួរអោយសោកស្តាយរថយន្តបង្កបានបុកបន្ថែមនិងកិនបណ្តាលអោយស្លាប់នៅនិងកន្លែងកើហេតុតែម្តង ក្រោយមកឭថារថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងអ្នកបើកបរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចណ៍ក្រុងវាស់វែងនិងធ្វើកំណត់ហេតុសាច់រឿងនាំរថយន្តបង្កពីស្រុកអង្គស្នួលនិងម៉ូតូយកទៅរក្សាទុកនៅផ្នែកជំនាញការិយាល័យចរាចរណ៍ក្រុង នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕                              

Tags:
  • កោះពេជ្រ
  • គ្រោះថ្នាក់
  • ស្លាប់ម្នាក់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥