MENU
បុរស២នាក់ជីវិតនៅថ្លៃ ត្រូវរថយន្តខ្នាតយក្សកិនពីក្រោយអូសជាង២០ម៉ែត្រ បណ្តាលអោយរងរបួសស្រាលម្នាក់ធ្ងន់ម្នាក់ ម៉ូតូរងការខូចខាតស្ទើរទាំងស្រុង
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ០៧:៥២ | ៦២០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   រថយន្តស្ទូចខ្នាតយក្សកិនម៉ូតូមួយគ្រឿងចូលក្រោមរថយន្តអូសប្រមាណជាង២០ម៉ែត្រទៅមុខលែងរួច បណ្តាលអោយបុរសម្នាក់ដែលជាម្ចាស់ម៉ូតូខ្ទេតចេញរងរបួសធ្ងន់តែមិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតនោះទេ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង១០នាទីថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧នៅតាមបណ្តោយវិថីហាយណូយ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

រថយន្តស្ទូចប្រភេទយក្សធន់ធ្ងន់ម៉ាក Hyundia ស្លាកលេខ ភ្នំពេញ3A-5568 តៃកុងរថយន្តរត់គេចខ្ឡយនបាត់ស្រមោល។ ចំណែកម៉ូតូហុងដាឌ្រីម ២០១៣ដែលស្ថិតនៅខាងក្រោមរថយន្តនោះគឺមិនត្រូវបានឃើញស្លាកលេខនោះទេធ្វើដំណើរដោយបុរស២នាក់។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូហុងដាឌ្រីមខាងលើបើកបរដោយបរស២នាក់ក្នុងទិសដៅត្បូងទៅជើងឆ្លងចូលគន្លងផ្លូវម៉ូតូ ស្របពេលនោះគឺមានរថយន្តបង្កខាងលើមកពីក្រោយបើកស្របទិសគ្នា ពេលដល់កន្លែងកើតហេតុ ស្រាប់តែឃើញរថយន្តបង្កើនល្បឿនបណ្តាលអោយកិនម៉ូតូអូសប្រមាណជាង២០ម៉ែត្រ ចំណែកជនរងគ្រោះបានខ្ទាតចេញពីម៉ូតូបណ្តាលអោយរងរបួសស្រាលម្នាក់ និងធ្ងន់ម្នាក់ ចំណែករថយន្តទៅមុខលែងរួច តៃកុងរថយន្តបានដាក់មេព្រុចបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកយកទៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចបានធ្វើការវាស់វែងហើយយកទៅរក្សទុកបណ្តោះអសន្នដើម្បីអោយម្ចាស់ចូលខ្លួនដោះស្រាយតាមក្រោយ៕

Tags:
  • បុរស
  • រថយន្ត
  • ខ្នាតយក្ស
  • ធ្ងន់ម្នាក់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥