MENU
គ្រោះថ្នាក់ចរាចរណ៍បង្កឈានដល់ការឃាត់ខ្លួន នាយទាហានថៃម្នាក់និងបុរសកម្ពុជាម្នាក់ ដកហូតបានអាវុធមួយចំនួនធំ
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ១១:៣៩ | ៩៦២ ដង | ចុចបញ្ចេញមតិ (០)

ប្រទេសថៃ៖  កាលពីថ្ងៃទី០៣ខែមិថុនាម្សិលមិញ ការសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍ធម្មតាមួយ បាននាំដល់ការរកឃើញកាំភ្លើងវែង២៩ដើមនិងកាំភ្លើងយន្ត៤ដើម ជាមួយនឹងគ្រាប់បែកជាច្រើនគ្រាប់រួមទាំងគ្រាប់កាំភ្លើងរាប់ពាន់គ្រាប់នៅក្នុងរថយន្តpickup របស់នាយទាហានទ័ពអាកាសម្នាក់ នៅជិតព្រំដែនកម្ពុជា ។

នាយទាហានត្រូវបានចាប់ខ្លួនរីឯបុរសកម្ពុជាម្នាក់ដែលបានបើកកាត់ច្រកព្រំដែនសំដៅមកកាន់កន្លែងកើតហេតុក្នុងរថយន្តមួយកត្រូវបានចាប់ខ្លួនសួរចម្លើយ។

ហេតុនេះបានកើតឡើងនៅពេលរថយន្តមួយបាំងកន្លះស្លាកលេខទាហាននេះបានរអិលធ្លាក់ផ្លូវកាលពីព្រឹកថ្ងៃសៅរ៍ក្នុងពេលមេឃភ្លៀង។ ប្រជាជនមូលដ្ឋាននិងទាហាននៅជិតនោះបានប្រញាប់ទៅជួយអ្នកបើកដែលរងរបួសស្រាលតែពួកគេបានប្រទះឃើញកាំភ្លើងAK-47ចំនួន២៩ដើម កាំភ្លើងយន្ត៤ដើម គ្រាប់AK-47ជាងបួនពាន់គ្រាប់ គ្រាប់M79ចំនួន៥៣គ្រាប់ជាមួយនឹងកាំភ្លើងបាញ់។

ក្រោយការសាកសួរនាយទាហានរូបនេះមិនបានសារភាពហើយអាជ្ញាធរនៅមិនទាន់ដឹងថាអាវុធទាំងនេះត្រូវដឹកពីណាទៅណាទេ។ មេបញ្ជាការទ័ពម៉ារីននៅខេត្តត្រាតបាននិយាយថាជនកម្ពុជាដែលត្រូវបានចាប់ខ្លួនក៏ពាក់ព័ន្ធក្នុងករណីនេះហើយថាអាជ្ញាធរនៅបាងកកនឹងធ្វើការស៊ើបអង្កេតលម្អិតរឿងនេះ៕

Tags:
  • គ្រោះថ្នាក់
  • ឃាត់ខ្លួន
  • ថៃ
  • អាវុធ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥