MENU
គួរឲ្យរន្ធត់!! រថយន្តសុំាយ៉ុងបើកលឿនបុកពីមុខម៉ូតូស្មាសរ៉េវវ៉ូ ទាំងកំរោលស្លាប់៣នាក់ របួសធ្ងន់២នាក់ នៅស្រុកលើកដែក
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ១៣:០៨ | ៧៣២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកណ្តាល៖  មនុស្ស៣នាក់ត្រូវបានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុនិង២នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តសុំាយ៉ុងបើកលឿនជ្រុលបុកពីម៉ូតូវ៉េវមួយគ្រឿង ខណះវ៉ារថយន្តមួយគ្រឿងផ្សេងទៀតនៅខាងមុខខ្លួន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ២២ និង៤៥នាទីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ន្លោះគីឡូម៉ែត្រលេខ ៥២ - ៥៣ ត្រង់ចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។

ជនរងគ្រោះទាំង៣នាក់ដែលបានស្លាប់មានឈ្មោះ ទី១ឈ្មោះ ចក់ ក្រឹម ភេទប្រុស អាយុ១៨ឆ្នាំ ទី២ឈ្មោះញឹម សុខរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទី៣ឈ្មោះអឿន ប៊ុនណា ភេទប្រុសអាយុ១៩ឆ្នាំ ។ ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់២នាក់ទៀតពុំទាន់បានស្គាល់អត្តសញ្ញាណ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ អោយដឹងថា មុនពេលកើតហេតុ គេសង្គេតឃើញរថយន្តបង្កម៉ាកសុំាយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2A-1741 បើកបរដោយបុរសម្នាក់រួមដំណើរដោយស្ត្រីម្នាក់អង្គុយកៅអីខាងមុខ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅអ្នកលឿន ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុរថយន្តបានបើកវ៉ារថយន្តមួយគ្រឿងនៅខាងមុខខ្លួន ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះស្រាប់តែមានម៉ូតូស្មាសរ៉េវវ៉ូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1F-8041ជិះធ្វើដំណើរដោយយុវជន៤នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយរថយន្តជ្រុលបុកម៉ូតូទាំងកំរោលពីមុខពេញទំហឹង ខ្ទាតប៉ើងមនុស្សទាំង៤នាក់ ស្លាប់៣នាក់ភ្លាមៗនៅហ្នឹងកន្លែង រងរបួសធ្ងន់ម្នាក់ ។

ចំណែកភាគីខាងរថយន្តបង្ក ស្ត្រីម្នាក់ដែលរួមដំណើរអង្គុយខាងមុខក៏ត្រូវរងរបួសធ្ងន់ផងដែរខណះតៃកុងរថយន្តមិនមានរងរបួសក៏បើកទ្វាររថយន្តរត់គេចបាត់ស្រមោល ។ ដោយឡែករថយន្តម៉ូតូនិងរថយន្តត្រូវរងការខូចខាតដូចគ្នា ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ ទំនាក់ទំនងរថយន្តសាម៉ុយអោយមកទទួលយកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកភ្លាមៗ ។ ដោយឡែកនៅកន្លែងកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែងអូសយកទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំបន្តនីតិវិធី ។

ចំណែកសពជនរងគ្រោះទាំង៣ ត្រូវសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕    

Tags:
  • រថយន្ត
  • ម៉ូតូ
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥