MENU
ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកនិង ម៉ុតូបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ យ៉ាងអាណោចអាធម៍
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៥ មិថុនា ២០១៧, ១៧:០៧ | ៨០២ ដង | ចុចបញ្ចេញមតិ (០)

ក្រុងបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ១០:៣០ នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ ០៥ ត្រង់ចំណុចផ្លូវបំបែកប្រសព្វចូលតាំងណាំសែរ ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងបង្កដោយរថយន្ត១គ្រឿងម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-1118 អ្នកបើកបរ មានឈ្មោះ ធឿត សម័យ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ បើកបរឡានមានទីលំនៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ធ្វើដំណើរបញ្ច្រាស់ទិសគ្នាពីត្បួងទៅជើង រហូតដល់ចំណុចខាងលើក៏ជ្រុលចង្កូតបុកប៉ះម៉ូតូ១គ្រឿងទៀតម៉ាកវីវ៉ា សូហ្គុន ពណ៌ទឹកប៊ិចស៊េរីឆ្នាំ ២០០៤ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់សាវតា (ស្លាប់) ។

ជនសង្ស័យដែលជាអ្នកបើកបររថយន្តខាងលើ ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបាត់ដំបងបានធ្វើការបង្ក្រាបចាប់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ និងកំពុងត្រូវបានឃាត់នៅការិយាល័យផងដែរ ។ចំណែករថយន្តនិងម៉ូតូត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកចាត់ការតាមនិតិវិធី ។                       

Tags:
  • គ្រោះថ្នាក់
  • រថយន្ត
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥