MENU
សហគ្រាស អ៊ុន សេងហួរ បានរៀបចំពិធីជប់លៀងបុគ្គលិក និងដៃគូអាជីវកម្ម ដែលមានវត្តមានលោកអភិបាលស្រុកសំរោងជាអធិបតី
សេដ្ឋកិច្ច | ថ្ងៃពុធ ទី២១ កញ្ញា ២០១៦, ១១:៤០ | ៤,៩៤០ ដង | ចុចបញ្ចេញមតិ (០)

តាកែវ៖ កាលពីថ្ងៃ ១៩ ខែកញ្ញា ឆ្នាំ២០១៦ នេះ សហគ្រាស អ៊ុន សេងហួរ បានរៀបចំពិធីជប់លៀងបុគ្គលិក និងដៃគូអាជីវកម្ម ដែលបានធ្វើឡើងនៅទីតាំងសហគ្រាសផ្ទាល់ នៅផ្សារបត់រការ ភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ ជាមួយគ្នានោះដែរក៏មានវត្តមាន លោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោងជាអធិបតី លោកអធិការស្រុកសំរោង និងក្រុមការងារ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ មកពីរាជធានីភ្នំពេញបានចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

គួរបញ្ជាក់ថា សហគ្រាស អ៊ុន សេងហួរ ដែលមានលោក អ៊ុង អ៊ុន ជាប្រធាន មានលក់ផលិតផលជាច្រើនដូចជា ដែកគ្រប់ប្រភេទ កញ្ចក់គ្រប់ប្រភេទ អាលុយមីញ៉ូមគ្រប់ប្រភេទ អ៊ីណុកគ្រប់ប្រភេទ និងមានទទួលផលិតស័ង្កសីពណ៌គ្រប់ប្រភេទផងដែរ។ សហគ្រាសនេះមានការរីកចម្រើនយ៉ាងឆាប់រហ័សគួរអោយកត់សំគាល់ ដោយសារទទួលបានការគាំទ្រយ៉ាងខ្លាំងពីដៃគូអាជីវកម្មជាច្រើននៅតាមបណ្តាស្រុកក្នុងខេត្តតាកែវ ហើយសហគ្រាសក៏នឹងកំពុងបន្តពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនអោយកាន់តែធំទូលាយបន្ថែមទៀតផងដែរ។

លោក ញ៉ែម ស្រស់ ដែលជាអភិបាលស្រុកសំរោង បានសំដែងការស្ងើចសរសើរ និងលើកទឹកចិត្តដល់លោកប្រធានសហគ្រាស អោយបន្តការខិតខំប្រឹងប្រែងលើអាជីវកម្មនេះបន្តទៀត ដោយហេតុថាអាជីវកម្មនេះបានរួមចំណែក ជួយអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់អោយកាន់តែប្រសើរឡើងផងដែរ។ លោកបន្តថា ការរីកចម្រើននៃសហគ្រាសនេះ នឹងជំរុញស្មារតីអោយអាជីវកម្មខ្នាតតូច និងខ្នាតមធ្បម ដទៃទៀតអោយខិតខំជាមួយគ្នាដើម្បីធ្វើអោយសេដ្ឋកិច្ចក្នុងតំបន់នោះកាន់តែរីកលូតលាស់ប្រសើរថែមទៀត ដែលជាចំណែកដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ខកិច្ចប្រទេសកម្ពុជាយើង។

ក្នុងឳកាសនោះផងដែរ លោកប្រធានសហគ្រាស អ៊ុន សេងហួរ លោក អ៊ុង អ៊ុន បានថ្លែងអំណរគុណដល់ដៃគូអាជីវកម្មទាំងអស់ ដែលតែងតែទុកចិត្ត គាំទ្រ និងរួមសហការតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ ជាពិសេសលោកប្រធានក៏បានថ្លែងអំណរគុណជាខ្លាំងដល់អាជ្ញាធរតំបន់ ដែលតែងតែផ្តល់ភាពកក់ក្តៅ និងផ្តល់ការសហការយ៉ាងយកចិត្តទុកដាក់ដល់សហគ្រាស។ មិនត្រឹមតែប៉ុណ្ណោះ លោកប្រធានក៍បានស្ងើចសរសើរដល់ បុគ្គលិក កម្មករ និងកម្មការនីទាំងអស់ នៃសហគ្រាស ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ទាំងកំលាំងកាយចិត្ត ក្នុងការបំពេញតួនាទីរៀងៗខ្លួន ដោយយកចិត្តទុកដាក់បំផុត។ លោកបន្តថា សហគ្រាសនឹងបន្តការផ្តល់ទំនុកចិត្តដល់ដៃគូអាជីវកម្មទាំងអស់ ដើម្បីជាប្រយោជន៍រួម និងរីកចម្រើនទាំងអស់គ្នា។ ជាចុងក្រោយលោកប្រធានបាន ជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ អោយមានសុខភាពល្អ រកទទួលទានមានបាន និងទទួលបានពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ៕

Tags:
  • អ៊ុន សេងហួរ
  • តាកែវ
  • ស្រុកសំរោង
  • ញ៉ែម ស្រស់
  • អ៊ុង អ៊ុន
  • ជប់លៀង
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥