MENU
ចង់ស្រួលខ្លួនឯង តែអ្នកដ៏ទៃលំបាករហូតបង្កគ្រោះថ្នាក់ចរាចរណ៍ បុកបន្តកន្ទុយគ្នាយ៉ាងច្រើនគ្រឿង
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៧:៣៦ | ៩៥៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ក្រុមសន្តិសុខនៅខារ៉ាអូខេ ព្រីនស៏ ខេធីរី បានរយ៉ែរថយន្តភ្ញៀវចេញពីខារ៉ាអូខេ ហើយបង្អាក់រុឺម៉កម៉ូតូកង់បីឲ្យឈប់ ខណះពេលនោះក៏ត្រូវរថយន្ត៣គ្រឿងបើកមកពីក្រោយយ៉ាងលឿនហើយបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរងកាតខូចខាតទាំងរុឺម៉កនិងរថយន្ត៣គ្រឿងនោះ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខខារ៉ាអូខេ ព្រីនស៏ ខេធីរី តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់គាត់បានបើករុឺម៉កម៉ូតូកង់បីមកពីស្ទុបបូកគោ ទិសដៅពីត្បួងទៅជើងខណះមកដល់មុខខារ៉ាខេ ដែលជាកន្លែងកើតហេតុក៏មានសន្តិសុខយាមកន្លែងនោះបានដើរចេញ ហើយបង្អាក់ដំណើររបស់គាត់ ដើម្បីរយ៉ែរថយន្តភ្ញៀវចេញមុនឲ្យស្រួល  ភ្លាមនោះក៏មានរថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2S-1936 រថយន្តបង្កម៉ាក ម៉ាស្ដារ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AF-6938 ត្រូវបានរថយន្តបង្កម៉ាកលុចសុីស RX300 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AN-5224 បានបើកមកពីក្រោយរុឺម៉កម៉ូតូកង់យ៉ាងលឿន ហើយបានបុកបន្តកន្ទុយគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្ត៣គ្រឿងនិងរុឺម៉កម៉ូតូកង់បីមួយគ្រឿង រងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុរួចមក ភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយភាគីខាងរុឺម៉កម៉ូតូកង់បី ត្រូវបានរថយន្តមកបុកបីក្រោយសងថ្លៃខូតខាតចំនួន15$ ដើម្បីបញ្ចប់រឿងនៅនិងកន្លែង ។ ដោយឡែកភាគីខាងរថយន្តបង្កទាំង៣គ្រឿងខាងលើនោះ ក៏បានចេញសងថ្លៃខូចខាតអ្នកដែលបុកបន្តបន្ទាប់ផងដែរ ៕

Tags:
  • ចង់ស្រួល
  • គ្រោះថ្នាក់
  • ច្រើនគ្រឿង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥