MENU
រថយន្តយក្ស២គ្រឿងបើកជែងគ្នា ជ្រុលចង្កូតបុកធ្លាយចូលផ្ទះពលរដ្ឋ ទៅប៉ះរថយន្តកូរ៉ូឡាមួយគ្រឿងទៀតនិង ម៉ូតូ១គ្រឿងរងរបួសធ្ងន់ម្នាក់
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១៥ ឧសភា ២០១៧, ១៣:០៧ | ៦៣០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  រថយន្តយក្ស២គ្រឿងមួយគ្រឿងជារថយន្តស្ទូចនិងមួយគ្រឿងជារថយន្តដឹកដី បានបើកលឿនគៀរគ្នាបណ្តាលអោយរថយន្តមួយគ្រឿងជ្រុលចង្កូតរេទៅបុកម៉ូតូមួយគ្រឿងបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ហើយរថយន្តនៅមិនទាន់អស់ល្បឿនជ្រុលបុកធ្លាយចូលផ្ទះពលរដ្ឋបណ្តាលអោយធ្លាយជញ្ចាំងចូលទៅក្នុងប៉ះរថយន្តកូរ៉េឡាមួយគ្រឿងរងការខូចខាតផងដែរ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៨ និង ០០នាទីព្រឹកថ្ងៃទី ១៥ ឧសភា ២០១៧ ស្ថិតតាមបណ្តោយផ្លូវបឹងតាមាត ក្នុងភូមិសំបួរ សង្កាត់ដង្កោរ ខណ្ឌដង្កោរ ។

ប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញរថយន្តធុនធំ២គ្រឿង មួយគ្រឿងជារថយន្តស្ទូចនិងមួយគ្រឿងជារថយន្តដឹកដី បានបើកលឿនវ៉ា និងគៀរគ្នាតាមបណ្តោយផ្លូវខាងលើយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុផ្លូវប្រសព្វ៤ រថយន្តស្ទូចក៏បានរេចង្កូតមកម្ខាងផ្លូវបុកចំម៉ូតូ ស៊ុយស៊ីគីនិចមួយគ្រឿងបណ្តាលអោយបុរសម្នាក់ត្រូវរងរបួស រួចរថយន្តមិនទាន់អស់ល្បឿន ក៏បានបុកជញ្ចាំដែកផ្ទះពលរដ្ឋធ្លាយចូលទៅខាងក្នុងទាំងកំរោល បុកនឹងរថយន្តកូរ៉ូឡាមួយគ្រៀងនៅខាងក្នុងបណ្តាលអោយរងការខូចខាតទាំងរថយន្តបង្កជញ្ចាំង និងរថយន្តដែលនៅក្នុងផ្ទះ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះអន្តរាគមន៍វាស់វែងអូសយករថយន្តទាំងបង្ក និងរងគ្រោះទាំង៣គ្រឿងរួមទាំងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរដើម្បីបន្តនីវិធី ៕

Tags:
  • រថយន្ត
  • បុកធ្លាយ
  • ពលរដ្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥