MENU
NOCកម្ពុជា ប្រាប់អ្វីខ្លះមុនព្រឹត្តិការណ៍SEA GAME នៅប្រទេសម៉ាឡេស៊ីធ្វើឡើង
កីឡា | ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១៤:២៦ | ៩៧៨ ដង | ចុចបញ្ចេញមតិ (០)

រាជាធានីភ្នំពេញ៖  ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថាកម្ពុជាត្រៀមរួចរាល់ ក្នុងការដណ្ដើមមេដាយមកជូនជាតិ ក្នុងការប្រកួតកីឡាដ៍ធំនេះ។

សមាសភាពកីឡាករ កីឡាការិនី ដែលត្រូវបានជ្រើសរើសយកទៅកួតកីឡាស៊ីហ្គេមនោះ ធ្វើឡើងតាមរយៈការប្រមូលផ្តុំនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយផ្អែកទៅលើសមត្ថភាព និងគុណភាពរបស់សហព័ន្ធកីឡាជាតិនីមួយៗ ។

លោកបន្តថា ការរៀបចំការជ្រើសរើសឲ្យមានលទ្ធផលល្អនេះ យើងកំពុងត្រៀមលក្ខណៈធ្វើយ៉ាងណាឲ្យសហព័ន្ធមួយចំនួន ថ្វីដ្បិតមិនទាន់អាចឈានទៅប្រកួតប្រជែង ដណ្តើមយកមេដាយជាមួយបណ្តាលប្រទេសក្នុងតំបន់បាន ប៉ុន្តែយើងកំពុងរៀបចំប្រៀបធៀបកម្រិតបច្ចេកទេស (គុណផល) នៃសហព័ន្ធជាតិនីមួយៗ ជាមួយបណ្តាសហព័ន្ធផ្សេងៗនៅតាមបណ្តាល ប្រទេសផ្សែងៗក្នុងតំបន់ ដែលត្រូវបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមប្រកួតដណ្តើមយកមេដាយ នៅស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាំឡាំពូរនោះដែរ ។ ប្រសិនបើគុណផល ឬហៅថា(ប៉ិកការម៉ង់)មានកម្រិតខ្ទាប់ពេក ក៏មិនអាចបញ្ជូនទៅចូលរួមបានទេ ។

លោកវ៉ាត់ ចំរើនបានមានប្រសាសន៍ថា កីឡាប្រយុទ្ធមួយចំនួន ដូចជា កីឡាប៉េតង់ ប្រដាល់សាកល វ៉ូស៊ូ តេក្វាន់ដូ និងតឺន្នីស ដែលភាគច្រើនគឺជាប្រភេទកីឡាប្រយុទ្ធ ដែលអាចឈានទៅរកមេដាយ បាន ដោយងាយស្រួល ដែលអាចឈានទៅដណ្តើមយកមេដាយមាស ប្រាក់ និងសំរឹទ្ធិ ហើយកីឡាផ្សែងទៀតក៏អាចឈានទៅរកមេដាយដែរ ប៉ុន្តែយើងកំពុងតែជំរុញ ការហ្វឹកហាត់ឲ្យដល់កម្រិតមួយដែលសង្ឃឹមថាអាចឈានទៅរកមេដាយបាន។

គួររំលឹកថា អត្តពលិកកម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងជំរុះប្រមូលផ្តុំហ្វឹកហាត់ ក្រោមការផ្គត់ផ្គងពីក្រសួងអប់រំយុវជន និងកីឡា គ្រប់គ្រងដោយមជ្ឈមណ្ឌលជាតិ ហ្វឹកហាត់កីឡា មកពីសហព័ន្ធកីឡាជាតិជាង២០៕ដោយ បូរិន

 

Tags:
  • ម៉ាឡេស៊ី
  • ព្រឹត្តិការណ៍
  • SEA GAME
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥