MENU
NOCC ពង្រឹងមន្ត្រីសហព័ន្ធកីឡា ដោយអញ្ជើញគ្រូពីជប៉ុនបង្រៀន ដើម្បីត្រៀម SEA GAME ២០២៣
កីឡា | ថ្ងៃពុធ ទី១០ ឧសភា ២០១៧, ០៧:៥២ | ៨១៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  គណៈកម្មកាជាតិអូឡាំពិកកម្ពុជា (NOCC) នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ បានអញ្ជើញគ្រូជំនាញពីជប៉ុនពីរផ្នែកមកបង្រៀនដល់សិក្ខាមចំនួន៧០នាក់មកបណ្តាសហព័ន្ធកីឡាទាំងអស់ក្នុងការពង្រឹងនិងពង្រីកលើការការអភិវឌ្ឍន៍អត្តពលិកថ្នាលអត្តពលិកនិងរបៀបដឹកនាំជាក្រុម ដើម្បីកុំបញ្ហានិងជោគជ័យសម្រាប់ដំណើរឆ្ពោះទៅកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA  GAMEឆ្នាំ២០២៣។

លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាស្តីពី កម្មវិធីអភិវឌ្ឍអត្តពលិកថ្នាល និង របៀបធ្វើការជាក្រុម រយៈពេលបីថ្ងៃបានឱ្យដឹងថា NOCC បានអញ្ជើញលោកគ្រូពីររូបមកពីប្រទេសជប៉ុនពីរផ្នែក គឺ ឯកទេសខាងកីឡា (Sport Science) និង ឯកទេសខាងដឹកនាំ (Sport Leadership)។ លោកគ្រូទាំងពីររូបនេះបានលះបង់ដោយស័្មគ្រចិត្តទាំងស្មារតី និង កម្លាំង មកកម្ពុជា ដើម្បីធ្វើបណ្តុះបណ្តាលដល់បណ្តាសហព័ន្ធកីឡាកម្ពុជាទាំងអស់។

លោកបណ្ឌិតរូបនេះបានបញ្ជាក់ថា ឱកាសនេះធ្វើឡើងដើម្បីជួយជម្រុញមន្ត្រីបច្ចេកទេសនៃសហព័ន្ធកីឡា និង មន្ត្រីគ្រប់គ្រងកីឡា ឱ្យសមស្រប ទៅ SEA GAME ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពង្រឹងវិស័យកីឡា។ NOCC ក៏សង្ឃឹមថា សិក្ខាសាលានេះផ្តល់ជោគជ័យថ្មី បច្ចេកទេសថ្មី ការដឹកនាំថ្មី សម្រាប់សហព័ន្ធកីឡាជាតិទាំងអស់ក្នុងអភិវឌ្ឍន៍កីឡារបស់ខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ និង ឱ្យមានប្រសិទ្ធភាពឈានទៅរកកីឡាជំនាញនីមួយនៃការប្រកួតកីឡា SEA GAME ឆ្នាំ២០២៣ ដែលចំណុចសំខាន់ណាស់។

លោក វ៉ាត់ ចំរើន អគ្គលេខា NOCCបានថ្លែងទៀតថា ការងារហិរញ្ញវត្ថុសហព័ន្ធកីឡាជាតួនាទីភារកិច្ចរបស់អគ្គហេរញ្ញិក ដែលមានចែងក្នុងលក្ខន្តិកៈ។ អគ្គលេខាធិការដ្ឋាន និងគណៈកម្មការជំនាញទាំងអស់ក្រៅពីអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនត្រូវរក្សាទំនាក់ទំនងសហការផ្តល់ដំណឹង ផ្តល់ភារកិច្ចពាក់ព័ន្ធឱ្យគ្នាទៅវិញទៅមក។ ត្រូវជៀសវាងការរំលោភសិទ្ធិ តួនាទី ភារកិច្ចរបស់អគ្គលេខាធិការដ្ឋាន និងគណៈកម្មការជំនាញនីមួយៗ  ប៉ុន្តែត្រូវទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន។ រាល់វិវាទ និងទំនាស់លើការងារដឹកនាំ គ្រប់គ្រង ត្រូវដោះស្រាយតាមរយៈសេចក្តីសម្រេចរបស់កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡា៕ ដោយ បូរិន

                                              

Tags:
  • មន្ត្រី
  • សហព័ន្ធ
  • កីឡា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥