MENU
AIRASIA ជួយក្រុមកីឡារ៉ាហ្គេមគ្រប់ប្រទេស ថ្លៃហោះហើរទៅប្រកួតដោយឥតគិតថ្លៃ ក្នុងការរៀបចំព្រឹត្តិការណ៍នៅ ម៉ាឡេស៊ី
កីឡា | ថ្ងៃអង្គារ ទី២៥ មេសា ២០១៧, ១៧:១៤ | ៥៩៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នៅក្នុងកិច្ចព្រមព្រៀង កាលពីសប្ដាហ៍មុននៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនោះលោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group បានធ្វើការចុះហត្ថលេខាជាផ្លូវការមួយក្នុងការដឹកជញ្ជូន មន្ដ្រីគណៈកម្មការ រៀបចំការប្រកួត ស៊ីហ្គេម-បារ៉ាហ្គេមដោយឥតគិតថ្លៃ ឆ្ពោះទៅការរៀបចំ ព្រឹត្តិ ការណ៍ ប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី៩ ដែលនឹងធ្វើឡើង ទៅទីក្រុងកូឡាឡាំពួរនាខែសីហា ខាងមុខនេះ។

ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី នឹងចាប់ផ្ដើមពីថ្ងៃទី១៩-៣១ ខែសីហាខាងមុខ ដោយមានកីឡា ៣៨ប្រភេទស្មើនឹង ៤០៥វិញ្ញាសា ត្រូវបានគណៈកម្មការ កំណត់ដាក់ឲ្យប្រកួត ។ រីឯពិធីបិទការប្រកួត ត្រូវឡើងចំថ្ងៃ បុណ្យឯករាជ្យជាតិ លើកទី៦០ របស់ប្រទេសម៉ាឡេស៊ី តែម្ដង ។ ចំណែកការប្រកួត កីឡាអាស៊ានបារ៉ាហ្គេម លើកទី៩ គឺចាប់ផ្ដើមប្រកួត ពីថ្ងៃទី១៧-២៣ ខែកញ្ញា ដោយផ្ដោតលើ កីឡាផ្នែកកីឡាចំនួន ១៦ប្រភេទផងដែរ។

ប្រធានរៀបចំព្រឹត្តិការណ៍នេះ បាននិយាយថា «ខ្ញុំពិតជាមាន មោទនភាពណាស់ ចំពោះការប្ដេជ្ញាបន្ត ការឧបត្ថម្ភគាំទ្រ របស់ក្រុមហ៊ុន AirAsia និងឆន្ទៈក្នុងការជួយ ដល់ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ និងថ្នាក់តំបន់។ នេះបង្ហាញឲ្យឃើញថា AirAsia បានសម្រេចចិត្ត និងប្ដេជ្ញាក្នុងការ ផ្ដល់ជូនសហគមន៍ តាមរយៈកីឡា ហើយខ្ញុំពិតជាអបអរសាទរ ខ្លាំងណាស់ ចំពោះសកម្មភាពនេះ» ។

លោក Tony Fernandes បានលើកឡើងថា ក្រុមហ៊ុនខ្លួនមានមោទនភាព ក្នុងការបម្រើការហោះហើរ សម្រាប់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំនេះ ហើយលោកគាំទ្រ ការប្រកួតប្រជែង ដ៏ធំប្រចាំតំបន់នេះដែរ ។ លោកបន្ដថា នេះគឺជាសញ្ញាចាប់ផ្ដើម មួយដ៏ល្អ ក្នុងការផ្សារភ្ជាប់គ្នា កាន់តែមានអត្ថន័យធំធេង ជាមួយវិស័យកីឡា និងទស្សនៈរបស់ក្រុមហ៊ុន អាកាសចរណ៍ខ្លួន ដើម្បីប្រែក្លាយសុបិន ក្លាយជា ការពិតជូនដល់ អត្តពលិកម្នាក់ៗ ។                       

Tags:
  • កីឡា
  • ឥតគិតថ្លៃ
  • ម៉ាឡេស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥