MENU
OCA នឹងដាក់បញ្ជូនប្រភេទកីឡា E-Sports ក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី (Asian Games)ឆ្នាំ២០២២
កីឡា | ថ្ងៃអង្គារ ទី២៥ មេសា ២០១៧, ១៧:០៩ | ៦៥១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ប្រទេសចិនបានទទួលសិទ្ធធ្វើម្ចាស់ផ្ទះកីឡាអេឡិចត្រូនិក (E-Sports) នាឆ្នាំ២០២២នោះ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុន Alisports បានកំណត់ដាក់កីឡាមួយប្រភេទនេះក្នុងកម្មវិធីកីឡាទ្វីបអាស៊ីដែលប្រព្រឹត្តទៅនៅទីក្រុង Hangzhou ខាងមុខនេះ។

អគ្គលេខាធិការបស់សហព័ន្ធកីឡាE-Sport កម្ពុជាលោកលន់ សាមឺឌ្ឍីបានឱ្យដឹងថា  កម្មវិធីកីឡាទ្វីបអាស៊ីដែលរៀបចំដោយក្រឹមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានក្លាយជាព្រឹត្តិការណ៍ពហុកីឡាធំបំផុតលំដាប់ទី២នៅលើលោកនេះ បន្ទាប់ពីកីឡាអូឡាំពិក។ គណៈប្រតិភូកីឡាជាតិចំនួន៤៥ប្រទេស និងអត្តពលិកប្រមាណ១ម៉ឺននាក់បានចូលរួមព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីនេះដែលរៀបចំចុងក្រោយបំផុតកាលពី៣ឆ្នាំមុននៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។

ប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីលោក Ahmad Fahad Al-Sabah និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា  «OCA បានប្តេជ្ញាលើការអភិរក្សមរតកដូនតា ការអភិវឌ្ឍ និងការធ្វើឲ្យប្រសើរឡើងសម្រាប់កីឡានៅទ្វីបអាស៊ី។ យើងសម្លឹងទៅរក«ទ្រឹស្តីនៃការគិតឆ្ពោះទៅមុខ»តាមរយៈ Alisports ដែលនឹងជួយពួកយើងដើម្បីពង្រឹង និងអភិវឌ្ឍកីឡាអេឡិចត្រូនិក»។សូមបញ្ជាក់ផងដែរថា ស្ថាប័នពាក់ព័ន្ធនឹងកីឡាតាមអនឡាញ Alibaba Sports Group បានប្រកាសលើការវិនិយោគចំនួនទឹកប្រាក់១៥០លានដុល្លារអាមេរិកជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ( International eSports Federation (IESF) ដែលមានមូលដ្ឋានស្ថិតនៅប្រទេសកូរ៉េខាងត្បូង៕                                               

Tags:
  • ព្រឹត្តិការណ៍
  • កីឡា
  • ទ្វីបអាស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥