MENU
សំ រីមនឹង ទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមទៅប្រកួតនៅម៉ាឡេស៊ី
កីឡា | ថ្ងៃព្រហស្បតិ៍ ទី៣០ មីនា ២០១៧, ១៣:៥៧ | ៦២២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ កីឡាករកាយសម្ព័ន្ធលោកសំ រីម នឹងចេញទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេលមួយខែដើម្បីត្រៀមទៅប្រកួត SEA GAME 2017 នៅម៉ាឡេស៊ីខាងមុខនេះ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ បានបញ្ជាក់ថា  កីឡាករ សំ រីម នឹងទទួលបានការហ្វឹកហាត់ នៅទីក្រុង Shantou ខេត្តGuangdong ជាមួយគ្រូរបស់ចិន និង កីឡាករចិននៅទីនោះ ។សម្រាប់ការហ្វឹកហាត់នេះទទួលបានជួយឧបត្ថម្ភរបស់លោក Gordon Taing ដែលជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ក្រោមការជួយឧបត្ថម្ភពីក្រសួងអប់រំយុវជន និង កីឡា ។

អគ្គលេខារូបនេះ បានប្រាប់ថា លោកនឹងជូនដំណើរកីឡាកររូបនេះទៅដល់ចិនហើយត្រឡប់មកវិញ។ ការដែលលោកជូនដំណើរលើកនេះព្រោះ លោកចង់មើលពីបច្ចេកទេសរបស់កីឡាករចិន និង មើលកន្លែងហ្វឹកហាត់នៅទីនោះ ។ ឆ្នាំ២០១៨ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នឹងមានគម្រោងអញ្ជើញគ្រូចិនមកជួយបង្ហាត់នៅស្រុកខ្មែរ ជាល្អប្រើសជាងការបញ្ជូនកីឡាករទៅហាត់នៅចិន ខណៈទាំងកីឡាករនិងក្មេងៗមានភារៈកិច្ចសិក្សាដែលគេមិនអាចចេញទៅហាត់ចោលការរៀនសូត្របានឡើយ។  ចិន បានគេយល់ព្រមតាមសំណើររបស់កម្ពុជាហើយ នៅតែការសម្រេចចុងក្រោយបន្ទាប់មានការប្រជុំសមាជិកកណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធ ។

សូមបញ្ជាក់ថា កីឡាករ សំ រីម មានអាយុ២២ឆ្នាំ ជាកីឡាករលេចធ្លោជាងគេក្នុង កីឡាកាយសម្ព័ន្ធArtistic ហើយ ធ្លាប់បានហ្វឹកហាត់នៅប្រទេសជប៉ុន និង ធ្លាប់ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាច្រើនលើកផងដែរ៕ដោយ បូរិន

 

Tags:
  • សំ រីម
  • ប្រទេសចិន
  • ម៉ាឡេស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥