MENU
សហព័ន្ធកីឡាបាល់ទះកម្ពុជា ដាក់ទិស SEA Game ឆ្នាំ២០២៣
កីឡា | ថ្ងៃពុធ ទី១៩ មេសា ២០១៧, ១៨:០១ | ៩១៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កាលនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ បន្តអាណត្តិទី៥ ឆ្នាំ ២០១៧-២០២១ នោះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសំរេចដាក់ទិសដៅ សំខាន់ៗចំនួន១១ចំណុចធំ ក្នុងរយៈពេល៥ឆ្នាំ នាអាណត្តិថ្មីនេះ ដើម្បីត្រៀមខ្លួន អោយបានគ្រប់គ្រាន់ ក្នុងការប្រជែងយកមេដាយ ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

យោងតាមរបាយរណ៍របស់សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឱ្យដឹងថា៖ ចំណុចពិសេសទី១ក្នុងរយៈពេល៥ឆ្នាំខាងមុខនោះ គឺមានទី១ បំផុសចលនាកីឡាបាល់ទះ អោយមានសកម្មភាពសស្រាក់សស្រាំ ទូទាំងប្រទេស ដោយយកចិត្តទុកដៅ បង្កើតឱ្យមានភាពទាក់ទាញតាមទស្សនៈវិស័យ ចូលចិត្តលេង ចូលចិត្តមើល ចូលរួមគាំទ្រ សំដៅឆ្ពោះទៅដណ្ដើមជោកជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

ទី២ ពង្រឹងនិង ពង្រីកយន្តការដឹកនាំ គ្រប់គ្រង និង បំផុសចលនាកីឡាបាល់ទះនៅថ្នាក់កណ្ដាល រាជធានី ខេត្ត តាមគ្រឹះស្ថាន សិក្សា កងកម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័ន និងផ្នែកឯកជន។ ទី៣ រៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ គ្រប់កម្រិតអោយបានញឹកញ៉ាប់ និង ច្រើនកន្លែង រួមទាំងការបង្កើតកម្មវិធី ប្រកួតជាលក្ខណៈអន្តរជាតិ ក្នុងប្រទេសដើម្បីដកស្រង់បទពិសោធន៍បច្ចេកទេស និង ជ្រើសរើសប្រមូលផ្ដុំកីឡករ គ្រប់កម្រិតអាយុ សំដៅត្រៀមលក្ខណៈចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិ អោយបានញឹកញាប់ ។

ទី៤ កសាងហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យការអភិឌ្ឍន៍វិស័យកីឡាបាល់ទះឆ្លើយតបបានតាមទស្សនៈវិស័យ និង យុទ្ធសាស្ត្រ ដែលបានដាក់ចេញ។ ទី៥ បណ្ដុះបណ្ដាល និងបំប៉នបន្ថែមគ្រូបង្វឹក និង អាជ្ញាកណ្ដាល ដើម្បីរៀបចំអោយមាននៅគ្រប់រាជធានីខេត្ត តាមគ្រឹះស្ថាន សិក្សា កងកម្លាំងប្រដាប់អាវុធ ក្រសួងសស្ថាប័ន និង ផ្នែកឯកជន។ ទី៦ បន្តយកចិត្តទុកដាក់ថែទាំកីឡាករល្អៗ ដែលមានស្រាប់តាមរយៈការហ្វឹកហ្វឺន ការបំប៉នបន្ថែម និងការគិតគូរៀបចំគោលនយោបាយដើម្បីលើកទឹកចិត្ត។ ទី៧ ខិតខំស្វែងរកជំនួយ ឧបត្តម្ភគាំត្រមិត្តភក្តិបរទេសទាំងផ្នែកបច្ចេកទេសជំនាញ និង សម្ភារ ថវិកា ជាពិសេស ខិតខំទំនាក់ទំនងល្អ ជាមួយសហព័ន្ធកីឡាបាល់ទះ អន្តរជាតិ (FIVB) សហព័ន្ធកីឡាបាល់ទះអាស៊ី (AVC) និង សហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ (SEAVA) ។ ទី៨ ខិតខំគិតគូដើម្បីត្រៀមរៀបចំអោយមានការចងក្រងសម្ព័ន្ធមេត្រីភាព ជាមួយអង្គការនានា។

ទី៩ ខិតខំស្វែករកប្រភពធនធានហិរញ្ញវត្ថុ ដើម្បីធានាដល់ការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជាទាំងតមរយៈ ថវិការដ្ឋ ការជួយឧបត្តម្ភពីដៃគូរឯកជន អង្គការសមាគម និង មិត្តភក្កិបរទេស។ ទី១០ បន្តប្រមូលផ្ដុំហ្វឹកហាត់ កីឡាបាល់ទះ ក្នុងសាល ជម្រើសជាតិ ថ្នាល អាយុក្រោម ១៦ឆ្នាំ និង កីឡាករបាល់ះឆ្នេរខ្សាច់ ។ ទី១១ បន្តប្រមូលផ្ដុំហ្វឹកហាត់ កីឡាករបាល់ទះក្នុងសាល ជម្រើសជាតិ៕ដោយ បូរិន

                                               

Tags:
  • កីឡា
  • បាល់ទះ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥