MENU
ស្លាប់កើនឡើងជាង១០០នាក់ នៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មនៅ ហ្វីលីពីន
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៩:២៨ | ៥០១ ដង | ចុចបញ្ចេញមតិ (០)

ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមវាយប្រហារ​រវាងរដ្ឋាភិបាលនិង ក្រុម​ភេរវកម្ម​នៅទីក្រុង ម៉ារ៉ាវី ភាគខាងត្បូងហ្វីលីពីនកើនឡើងដល់ជាង​១០០នាក់ហើយ ក្នុងនោះមានពលរដ្ឋស្លូតត្រង ២៧នាក់និង ខ្មាន់កាំភ្លើងក្រុមភេរវកម្ម ៦១នាក់។

សារព័ត៌មាន​ RT បានផ្សាយថា មានពលរដ្ឋប្រមាន​២០០០នាក់ជាប់គាំនៅខាងក្នុង ពេលដែលខ្មាន់កាំភ្លើងក្រុមម៉ៅទេ​មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS ​វាយប្រហារ បង្ខាំងធ្វើចំណាប់ខ្មាំង ហើយប្រកាសថា​នឹងសម្លាប់បើ​ មានសកម្មភាពក្បថនោះ។

មកទល់ពេលនេះ មានពលរដ្ឋស្លូតត្រង់ ២៧នាក់ស្លាប់​នៅទីក្រុង​ម៉ារ៉ាវី​ ចាប់តាំងពីក្រុម​ឧទ្ទាម ម៉ៅទេ បើកការវាយប្រហារ ដណ្តើមគ្រប់គ្រងទីក្រុងនោះ​តាំងពីថ្ងៃទី​២៣ខែឧសភា ។ ក្នុងចំណោមពលរដ្ឋស្លាប់ មាន ៨នាក់ ទើបតែរងការសម្លាប់ នាពេលថ្មីនេះ ដែលជាកម្មកររបស់រោងច័ក្រកិនស្រូវ  និងបុគ្គលិក​សាលាពេទ្យនៅទីនោះ។អ្នកនាំពាក្យកម្លាំងទាហាននៅក្នុងតំបន់បានឲ្យដឹងថា​ ពលរដ្ឋដែលរងការសម្លាប់មានស្ត្រីនិងកុមារផងដែរ​។

ក្រៅពីការស្លាប់ រងរបួស ទៅលើពលរដុ្ឋស្លូតត្រង នៅមានទាហាន ១១នាក់ស្លាប់និង​៤នាក់រងរបួស ក្នុងរយៈពេល​១ខែនៃការវាយប្រហារគ្នា។ ក្នុងពេលជាមួយគ្នានេះដែរ កម្លាំងទាហានហ្វីលីពីន​បានឲ្យដឹងថា​ បានសម្លាប់ក្មាន់កាំភ្លើង ម៉ៅទេ ៦១នាក់​ផងដែរ​។

មេទ័ពដឹកនាំការវាយប្រហារ ក្រុមឧទ្ទាមបានបញ្ចាក់ថា យុទ្ធនាការវាយប្រហារនោះ ធ្វើឲ្យកម្លាំងក្រុមភេរវកម្ម ចុះខ្យោយយ៉ាងខ្លាំង ប៉ុន្តែ ក្រុមនេះនៅតែជា ការគ្រោះថ្នាក់ដល់ពលរដ្ឋស្លូតត្រងនៅទីនោះ។ មេទ័ពហ្វីលីពីនបញ្ចាក់ថា ពេលនេះ កំពុងតែខ្វះគ្រាប់និង ស្បៀងអាហារដើម្បី ទប់ទលនិងក្រុមភេរវកម្ម។

នៅក្នុងយុទ្ធនាការវាយប្រហាររបស់កម្លាំងទាហានហ្វីលីពីនដើម្បីរំដោះ​ពលរដ្ឋស្លូតត្រង ដែលជាប់គាំនៅតំបន់ដែលក្រុមម៉ៅទេ​គ្រប់គ្រង ក៏បានរំដោះពលរដ្ឋ ១២៤នាក់ ផងដែរ។

ក្រុមអ្នកវិភាគបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការគ្រប់គ្រង កោះមីនដាណាវទាំងមូល​ហើយពង្រីកទីតាំងគ្រប់គ្រង របស់ក្រុម  IS ​ប្រសិនបើកម្លាំងទាហានហ្វីលីពីន​មិនអាចយកឈ្នះក្រុមនេះ ក្នុងពេលខ្លីទេនោះ។ នៅពេលដែលមានការចូលរួមពីក្រុម  IS ​នៅខាងក្រៅ សង្គ្រាមប្រឆាំង ក្រុមនេះនិងកាន់តែលំបាក់ដូចនៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ជាដើម បង្ករឲ្យមានវិបត្តិជនភៀសខ្លួន នៅក្នុងតំបន់។

កន្លងមកកង​ទ័ព​ហ្វីលីពីន​បាន​ទទួល​បរាជ័យ​យ៉ាងជូរចត់ ក្រុមខ្មាន់កាំភ្លើង ​បាន​វាយបក​រុញ​​កង​សន្តិសុខ​ជាតិ ហើយ​​ចូល​គ្រប់គ្រង​ក្រុង ដោយ​ទង់ជាតិ​ខ្មៅ​រដ្ឋអ៊ីស្លាម​​ ព្រម​ទាំង​ចាប់​ខ្លួន​សង្ឃ​កាតូលិក និង​ប្រជាជន​១៤​នាក់​ជា​ចំណាប់​ថ្នូរ។ អំពើ​ហិង្សា​នេះ​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​ ឌុយទែរតេ បង្រួញ​ទស្សនកិច្ច​នៅ​រុស្ស៊ី ហើយ​ប្រកាសដាក់​តំបន់​ភាគ​ខាង​ត្បូង​ក្រុង​ទី​សំខាន់​ទី​ពីរ​របស់​ក្នុង​ ច្បាប់​អាជ្ញាសឹក តាំង​ពី​ថ្ងៃអង្គារ​មក។
 
នៅ​ថ្ងៃ​នេះ ការ​ប្រយុទ្ធ​មាន​សន្ធឹក​កាន់​តែ​ខ្លាំង ! ​ ដើម្បី​បោស​សម្អាត​ពួក​ជ្រុល​និយម​ឱ្យ​អស់​ពី​ក្រុង ទាហាន​ហ្វីលីពីន​បាន​ទទួល​បញ្ជា​ឱ្យការ​ទម្លាក់​គ្រាប់បែក ​លើ​តំបន់​មាន​ផ្ទះ​សម្បែង​ប្រជាជន​ណា ដែល​គេ​សង្ស័យ​ថា​មាន​ពួក​អ៊ីស្លាម​ជ្រុល​និយម​ចូល​លាក់​ខ្លួន។ ក្រៅ​ពីស្លាប់​ជនស៊ីវិល​១៩​នាក់ ទាហាន​១៣​នាក់ ប៉ូលិស​ពីរ​នាក់ និង​សកម្មជន​អ៊ីស្លាម​ជ្រុល​និយម​៥១​នាក់ បាន​បាត់បង់​ជីវិត។ ប្រជាជន​ភាគ​ច្រើន​បាន​នាំគ្នា​រត់​ភៀស​ខ្លួន​ចាក​ចេញ​ពី​ក្រុង។
 
បើ​តាម​លោកប្រធានាធិបតី​ ឌុយទែរតេ ​ពួកកាន់​អាវុធ​​​អ៊ីស្លាម​ជ្រុលនិយម​ទាំង​នោះ​ជា​ពួក​ឧទ្ទាមនៃ​​ក្រុម​ Maute ដែល​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹងអង្គការ​រដ្ឋ​អ៊ីស្លាម ហើយ​​ទទួល​ការ​គាំទ្រ​ពី​ក្រុមឧក្រិដ្ឋជន​ក្នុង​តំបន់៕

 

 

 

Tags:
  • ស្លាប់
  • សង្គ្រាម
  • ភេរវកម្ម
  • ហ្វីលីពីន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥