MENU
មេបញ្ចាការកងទ័ពប្រឆាំងក្រុម IS នៅ ហ្វីលីពីនត្រូវដកហូតដំណែង
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១០:៥០ | ៨៦៣ ដង | ចុចបញ្ចេញមតិ (០)

ឧត្តមសេនី  Nixon Fortes ​មេបញ្ចាការកងទ័ពជើងគោក នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅទីក្រុង ម៉ារ៉ាវី  ត្រូវបានដកហូតដំណែង​ដោយជំនួសវិញនៅមេទ័ពរង គឺ វារសេនី​ Generoso Ponio ។មូលហេតុបណ្តាលឲ្យដកដមណែងខាងលើ មិនទាន់ដឹង​នៅឡើយតើអាចជាប់ពាក់ព័ន្ធនិងសង្គ្រាមប្រឆាំងក្រុមភេរវកម្មដែរឬទេ?

ការដកដំណែងធ្វើឡើងក្រោយពេលដែលមានការវាយប្រហារ ច្រឡំពីលើដែនអាកាសសម្លាប់ទាហាន១០នាក់ និងការបាញ់ប្រហារនៅទីក្រុងម៉ានីល​កាលពីថ្ងៃទី​២ខែមិថុនា​បណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ៣៦នាក់។

ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មូលហេតុដែលឧត្តមសេនី​  Nixon Fortes ត្រូវដកហូតដំណែង ដោយសារតែលោកមិនមានវត្តមានពេញលេញនៅទីក្រុង​ម៉ារ៉ាវី​សម្រាប់សង្គ្រាមវាយប្រហារក្រុមភេរវកម្ម។ ទាំងនោះគឺជាការមិនយកចិត្តទុកដាក់ធ្វេសប្រហែសរបស់មេបញ្ចាការទើបមានការវាយប្រហារតាមដែនអាកាសច្រឡំបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើនបែបនេះ។ បច្ចុប្បន្ន​​មានកម្លាំងភេវកម្ម​មកពីបរទេសជាច្រើនឈរជើងនៅទីក្រុងម៉ារ៉ាវីដើម្បីប្រឆាំងនិងទាហានរដ្ឋាភិបាល។

នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មគិតមកទល់ពេលនេះ មានទាហានហ្វីលីពីន​៣៩នាក់ស្លាប់និងក្រុមភេរវកម្មមាន​១២០នាក់ស្លាប់ផងដែរ។

អ្វីដែលជាក្តីព្រួយបារម្ភបំផុតនោះនៅពេលដែលកម្លាំងទាហានហ្វីលីពីន ទៅវាយប្រហារ ក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី ភេរវករផ្សេងទៀតដែលមានវត្តមាននៅក្នុងទឹកដីនោះ បានបង្កើនការវាយប្រហារបាញ់រ៉ះទៅលើទីតាំងផ្សេងៗ ក្នុងគោលដៅ បង្ករភាពចលាចល និង បំបែកកម្លាំង ហ្វីលីពីននៅលើកោះ មីនដាណាវ។ ជាក់ស្តែងដូចជាការវាយប្រហារទៅលើ ទីតាំង ក្នុងទីក្រុងម៉ានីស បណ្តាលឲ្យស្លាប់និងរបួសជិត ១០០នាក់ ហើយក្រុម IS ចេញមុខទទួលស្គល់ថា​ជាសកម្មភាពរបស់ខ្លួន៕

 

 

Tags:
  • មេបញ្ចាការ
  • កងទ័ព
  • ហ្វីលីពីន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥