MENU
ផ្ទុះអាវុធនៅកាស៊ីណូ ស្លាប់និងរបួសជាច្រើននៅ ហ្វីលីពីន
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ១២:១៨ | ៦០៦ ដង | ចុចបញ្ចេញមតិ (០)

ប៉ូលិសហ្វីលីពីន​ នៅថ្ងៃទី ២ខែឧសភា បានប្រកាសថា ការបាញ់ប្រហារនៅ តំបន់​ Resorts World Manila ​ស្ថិតនៅទីក្រុង  Pasay គឺជាសកម្មភាពវាយប្រហាភេរវកម្ម​ហើយខ្មាន់កាំភ្លើង ត្រូវបានសម្លាប់។

ស្នងការប៉ូលិស លោក​ Ronald Rela Rosa បានបញ្ចាក់ថា​នេះជាសកម្មភាពវាយប្រហារប្លន់  ។ លោកបន្តទៀតថា  ខ្មាន់កាំភ្លើងបានសម្រុកចូលទីតាំងរក្សាកាក់និងប្រាក់នៅកាស៊ីណូ  ហើយយកកាក់ និងប្រាក់ ជាច្រើនដាក់នៅក្នុង វាលី ។

អ្នកនៅជិតខាងបានឬស៊ូសម្លេងផ្ទុះកាំភ្លើងនៅខាងក្នុងអាគា​ Resorts World Manila ​ហើយមើលឃើញផ្សេងផុះចេញពីអាគានោះដែរ។  លោក​ Dela Sosa ​បញ្ចាក់ថា ខ្មាន់កាំភ្លើងយកសាំងទៅជាមួយហើយចាក់នៅលើតុលេងល្បែង​ដុតតែម្តង។ ខ្មានកាំភ្លងបាញ់រ៉ះតែម្តងមិនសម្តៅទៅលើបុគ្គលណាមួយនោះឡើយ។

មន្ត្រីប៉ូលិសបានឲ្យដឹងថា មានមនុស្ស​ជាង ៣០នាក់រងរបួស  ក្នុងនោះមានរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យ។ប៉ុន្មានម៉ោងក្រោយការផ្ទុះអាវុធ  ក្រុមស្រាវជ្រាវហ្វីលីពីន មានឯកទេស តាមដានសកម្មភាពភេវកម្មបានបញ្ចាក់ថា ក្រុម ភេរវកម្ម ដែលស្និតនិង​IS នៅពីក្រោយការវាយប្រហារខាងលើ ។

នាង  Jeri Ann Santiago បុគ្គលិកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យ​ San Juan De Dios នៅជិត អាគារងការវាយប្រហារខាងលើ បានឲ្យដឹងថា អ្នករងរបួសភាគច្រើន គឺធប់ដង្ហើមដោយផ្សេងខ្លាំង ខ្លះទៀតបាក់ឆ្អឹង  និងត្រូវគ្រាប់កាំភ្លើង។ ប៉ូលិបានឡោមព័ទ្ធអាគាខាងលើ  និងការពារសន្តិសុខដល់ អតិថជននិង បុគ្គលិកនៅទីនោះ។

​ Resorts World Manilaគឺជាទីតាំងទេសចរណ៍ដ៏ល្បីបំផុត​ នៅក្នុងទីក្រុងម៉ានីល​ ទលមុខ អាកាសយានដ្ឋានអន្តរជាតិ  Ninoy Aquino ​នៅក្នុងអាគា ​ Resorts World Manilaមាន ទាំង សណ្ឋាគា ផ្សាទំនើប និង កាស៊ីណូ ទៀតផង។

ក្រុមអ្នកវិភាគបានលើកឡើងថា​ការវាយប្រហារខាងលើ គឺជាការសងសឹក ទៅលើកម្លាំងទាហាន ហ្វីលីពីន​ដែលបានបើកការវាយប្រហារ ទៅលើ ទីក្រុង ម៉ារ៉ាវី  ដណ្តើមទីតាំងគ្រប់គ្រង​វិញ ពីក្រុមភេរវកម្មស្និត​​ IS ​។នៅពេលនេះទីក្រុងនោះ មិនទាន់ដណ្តើមបានទាំងស្រុងនៅឡើយ គឺក្រុមភេរវកម្មនៅគ្រប់គ្រងតំបន់ មួយចំនួននៅក្នុងក្រុងដដែល។

ក្រុមអ្នកឯកទេសប្រឆាំងភេរវកម្ម បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីកាវាយប្រហារ ទៅលើទីតាំងសំខាន់ៗរបស់ហ្វីលីពីន ក្នុងនោះមានទីតាំងដែល មានជនបរទេសរស់នៅច្រើន ដូចអាគា  ​ Resorts World Manila ជាដើម។ ក្រៅពីនេះអាចនឹងមានការចាប់ជំរិត ប្ល​​ន់ជាច្រើនកើតឡើងនៅក្នុងប្រទេសនេះ៕

 

Tags:
  • ផ្ទុះអាវុធ
  • ស្លាប់
  • កាស៊ីណូ
  • ហ្វីលីពីន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥