MENU
ពលរដ្ឋអង់គ្លេសអំពាវនាវឲ្យពន្យាការបោះឆ្នោត ដោះស្រាយបញ្ហាភេរវកម្ម
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី០៥ មិថុនា ២០១៧, ១២:១៣ | ៨៤៧ ដង | ចុចបញ្ចេញមតិ (០)

កាលពីចុងសប្តាហ៍កន្លងមក នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស មានករណី​វាយប្រហារភេរវកម្ម ដោយបើករថយន្តបុកអ្នកធ្វើដំណើរនៅលើស្ពាន ហើយភេរវករ៣នាក់ បានចុះពីឡាន យកកាំបិទដេញកាប់អ្នកដំណើរ នៅក្នុងភោជនីយដ្ឋាន  ក្នុងតំបន់​ Borough Market  នាថ្ងៃទី​៤ខែមិថុនា ។ ការវាយវប្រហារខាងលើបណ្តាលឲ្យមនុស្ស​៧នាក់ស្លាប់ និងជាង ៤០នាក់រងរបួស ក្នុងនោះមានអ្នករងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។ ​ជនរង្គ្រោះជាច្រើនត្រូវភេរវករ ទម្លាក់ចូលក្នុងទន្លេ Thames ​និង មនុស្សមួយចំនួន​ក៏លោតចុះដោយខ្លួនឯង​គេចពីរថយន្តបើកបុក ក្នុងល្បឿនលឿន ។

ប៉ូលិសបានបញ្ចាក់ថា ភេរវកម្ម​៣នាក់ត្រូវបានសម្លាប់ នៅក្នុងហេតុការខាងលើ។  មេដឹកនាំជុំវិញពិភពលោក  ដូចជា អាមេរិក បារាំង ឥណ្ឌា... បានចូលរួមរំលែកទុក ដល់ នាយករដ្ឋមន្ត្រី អង់គ្លេសលោកស្រី​ Theresa May ផងដែរ ហើយបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារខាងលើ។ នេះជាការវាយប្រហារលើកទីពីរហើយក្នុងរយៈពេល​១២ថ្ងៃ ក្នុងប្រទេសអង់គ្លេសដែលជាប្រទេសអាចចាត់ទុកថាមានសុវត្ថភាពបំផុត ។ ការវាយប្រហារ លើទីមួយ​គឺនៅថ្ងៃទី ២៣ខេឧសភា  ក្នុងពិធីប្រគុំតន្ត្រី ដែលមានការចូលរួម ពីតារាចំរៀង​ Ariana Grande ​បណ្តាលឲ្យមនុស្ស​២២នាក់ស្លាប់ ភាគច្រើនជាយុវជន។​ ក្តីបារម្ភពីការវាយប្រហារភេរវកម្ម  បានជះឥទ្ធិពលដល់សតិអារម្មណ៍របស់ពលរដ្ឋ   និងជាក្តីកង្វល់ របស់អ្នកនយោបាយអង់គ្លេស  នៅពេលដែលការប្រគួតប្រជេង សម្រាប់ការបោះឆ្នោត  និងការទប់ស្កាត់ភេរវកម្ម។ការបោះឆ្នោត នឹងត្រូវធ្វើឡើងនៅថ្ងៃតី ៨ខែមិថុនា  តែសកម្មភាពឃោសនាបោះឆ្នោតត្រូវបាន​ ផ្អាក ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺពលរដ្ឋអង់គ្លេសបានបង្ហាញពីគោលបំណង ចង់ផ្អាក់ការបោះឆ្នោត ដើម្បីដោះស្រាយបញ្ហាភេរវកម្ម​ឲ្យបានល្អសិនធ្វើឲ្យពលរដ្ឋស្ងប់ចិត្តទើបមានអារម្ភទៅបោះឆ្នោត ។ កាលពីការបោះឆ្នោតឆ្នាំ​២០០១ អង់គ្លេសក៏បានពន្យាពេលបោះឆ្នោត ផងដែរ ​ដោយសារតែពេលនោះ មាន ការផ្ទុះឡើងនៃជម្ងឺ​ អាសន្តរោគ ឆ្លងរាលដាល់​យ៉ាងខ្លាំង​នៅក្នុងប្រទេសនេះ។ ពាក់ព័ន្ធនិងការវាយប្រហារ នៅក្នុងប្រទេសអង់គ្លេសនោះដែរ ក្រុមភេរវកម្ម​ IS ​បានចេញមុខទទួលស្គល់ ថាជាសកម្មភាពរបស់ខ្លួន។ ក្នុងពេលនេះដែរ សារព័ត៌មាន Reuters បានឲ្យដឹងមុននេះបន្តិចថា ស្ថានីយប៉ូលីស ប្រចាំនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានចាប់ខ្លួន ជនសង្ស័យចំនួន១២នាក់ ក្រោយពីមានការ វាយប្រហារនៅម្តុំ ស្ពាននៃទីក្រុងឡុងដ៏ ។> សូមបញ្ជាក់ថា មានមនុស្សប្រមាណ ៤៨នាក់ត្រូវរងរបួស និង៧នាក់បានស្លាប់ នៅក្នុងការវាយប្រហារមួយ ដោយក្រុមសង្ស័យ ហើយប៉ូលីស បានបាញ់សម្លាប់​ អស់៣នាក់ នៅនឹងកន្លែងកើតហេតុ៕

 

 

 

Tags:
  • ពលរដ្ឋ
  • អង់គ្លេស
  • អំពាវនាវ
  • ភេរវកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥