MENU
ប្រទេសជាច្រើនបានហាមពលរដ្ឋទៅកាន់ហ្វីលីពីន ក្រោយការវាយប្រហារបណ្តាលឲ្យស្លាប់និង របួសជិត១០០នាក់
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី០៣ មិថុនា ២០១៧, ១០:៣៣ | ៥២៦ ដង | ចុចបញ្ចេញមតិ (០)

ប្រទេសជាច្រើនបានសម្រេចហាមពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីនបើគ្មានការចាំបាច ក្រោយពេលមានហេតុការបាញ់ប្រហារប្លន់នៅ មជ្ឈមណ្ឌុល Resorts World  ដែលមាន ទាំងសណ្ឋានគា កាស៊ីណូ​ ស្ថិតនៅទីក្រុងម៉ានីល បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង​៣៤នាក់ និង ​៥៤នាក់រងរបួស។

នៅពេលនេះ រដ្ឋាភិបាលអាមេរិក​និងអូស្ត្រាលី បាន ស្នើរដល់ពលរដ្ឋរបស់ខ្លួន កុំទៅហ្វីលីពីន​ចៀសវាងហេតុការអាក្រក់កើតឡើង ដោយសារតែ ហ្វីលីពីនមានខ្មាន់កាំភ្លើងក្រុមភេរវកម្មជាច្រើននៅទីនោះ អាចវាយប្រហារបានគ្រប់ពេល។

នៅក្នុងសេចក្តីប្រកាសរដ្ឋាភិបាលអាមេរិក បានបញ្ចាក់ថា ករណីបាញ់ប្រហារនៅ មជ្ឈមណ្ឌុល​ Resorts World ជាការវាយប្រហារភេរវកម្ម ហើយស្នើរពលរដ្ឋអាមេរិក​ កាត់បន្ថយការធ្វើដំណើរទៅទីនោះ​ ដោយសន្តិសុខ មិនធានាឡើយ។ជនបរទេសគឺជាគោលដៅវាយប្រហារធំជាងគេរបស់ក្រុម ភេរវកម្ម។

ក្នុងពេលជាមួយគ្នានោះដែររដ្ឋាភិបាលប្រទេសអូស្ត្រាលី ក៏បានស្នើរពលរដ្ឋ របស់ខ្លួនកាត់បន្ថយការធ្វើដំណើរទៅកាន់ ហ្វីលីពិន ។ សង្គ្រាមប្រឆាំងភេរវកម្មនៅ ទីក្រុងម៉ារ៉ាវី កោះមីនដាណាវ ប៉ះពាល់ប្រទេសហ្វីលីពីនទាំងមូល។  ក្រុមភេរវកម្មនិងវាងប្រហារសងសឹកទៅ លើរដ្ឋាភិបាល ដែលបានវាយប្រហារសម្លាប់បក្ខពួករបស់ពួកគេ។

ក្នុងពេលជាមួយគ្នានេះ សារព័ត៌មានរ៉យទ័របានផ្សាយថា មានអ្នកស្លាប់ដល់ទៅ​៣៦នាក់ ​រួមទាំងខ្មាន់កាំភ្លើងនៅក្នុងការវាយប្រហារទៅលើទីតាំង កាស៊ីណូ ក្នុង  Resorts World យប់ឈានចូលថ្ងៃទី​២ខែមិថុនា។

សារព័ត៌មាន​ AFP ​បានដកស្រង ការប្រកាសរបស់អង្គការ មានឯកទេសតាមដាន សកម្មភាពវាយប្រហាររបស់ក្រុមភេរវកម្ម(SITE) ដែលមានទីតាំងនៅអាមេរិកបានបញ្ចាក់ថា​ ក្រុមភេរវកម្ម​ IS  នៅពីក្រោយការវាយប្រាហារខាងលើ។

តាមការប្រកាសរបស់(SITE) ចារកិច្ចជនជាតិហ្វីលីពីនរបស់ក្រុម​ IS ​ដែលទទួលខុសត្រូវ ក្នុង​ការតាមដានសកម្មភាព នៅទីក្រុងម៉ារ៉ាវី បានប្រកាស​ទទួលខុសត្រូវពីការវាយប្រហារខាលើ។

ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានចាត់ទុកថា នេះជាការវាយប្រហារភេរវកម្ម​  មិនអាចលើកលេងឡើយ។ ក្នុងពេលជាមួយគ្នានោះដែរ ប្រធានាធិបតីហ្វីលីពីន លោកឌូទើរទេ​បានបញ្ចាក់ថា ការវាយប្រហារខាងលើ មិនជាប់ពាក់ព័ន្ធនិងក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវីនោះឡើយ៕

 

 

Tags:
  • ហ្វីលីពីន
  • ស្លាប់
  • ំពលរដ្ឋ
  • របួស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥