MENU
រថយន្តហ្វតរេនជ័រ បើកបុករះសំយ៉ាបផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ០៩:១២ | ៧០៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ បុរសម្នាក់រវល់តែចុចស្ងោកមើលទូរស័ព្ឋដៃ ក៏រេចង្កូតទៅបុករះសំយ៉ាបផ្ទះនិងសំភារះនៅមុខផ្ទះរបស់ប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតជាច្រើន ហើយរថយន្តបង្កបានដាច់ការឡែកង់មុខទៅមុខលេងរួច។គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងបុរីពិភពថ្មី តាមបណ្ដោយផ្លូវ១៩៦២ ស្ថិតក្នុងភូមិក្រាំងអង្ក្រង  សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

បើតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់រថយន្តបង្កម៉ាកហ្វតរេនជ័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-1674 បានប្រាប់ឲ្យដឹងថា រូបគាត់បានបើករថយន្តបង្កខាងលើ ដោយធ្វើដំណើតាមបណ្ដោយផ្លូវ១៩៦២ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មមដោយរូបគាត់បានចុចទូរស័ព្ឋបន្តិចសោះស្រាប់តែងើបមកវិញស្រាប់តែជ្រុលចង្កូតទៅបុករះសំយ៉ាបផ្ទះនិងថូផ្ការួមទាំងការ៉ូឡា ដែលប្រជាពលរដ្ឋទុកនៅមុខផ្ទះបណ្ដាលឲ្យរាយពេញផ្លូវរងការខូចខាតយ៉ាងដំណំ ដោយឡែករថយន្តបង្កក៏បានដាច់កាឡែរកង់មុខផ្នែកខាងស្ដាំទៅមុខលេងរួចផងដែរ ។

ក្រោយកើតហេតុ គេសង្កេតឃើញមានវត្តមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងធ្វើកំណត់ហេតុផងដែរតែដោយសារភាគីខាងអ្នកបង្កហេតុសុំសម្រួលជាមួយម្ចាស់ផ្ទះរងគ្រោះ និងធ្វើកិច្ចសន្យាថា ជួសជុលនៃការខូចខាតទាំងអស់ដល់ម្ចាស់ផ្ទះរងគ្រោះទើបសមត្ថកិច្ចប្រគល់រថយន្តយកទៅជួសជុលដោយខ្លួនឯងនិងដោះស្រាយជាមួយម្ចាស់តែម្ដង ៕

Tags:
  • រថយន្ត
  • បុករះ
  • ប្រជាពលរដ្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥