MENU
ភាគីថៃសន្យាដោះលេងប្រជាពលរដ្ឋខ្មែរ១៣នាក់នៅថ្ងៃពុធប្រជាពលរដ្ឋថា បើមិនដោះលេងប្រជាពលរដ្ឋគឺ មិនឲ្យរថយន្តថៃ២៦គ្រឿង
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ០៩:១២ | ៦៨៦ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖   សមត្ថកិច្ចបាននិយាយនៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧នេះថាភាគីថៃសន្យានិងដោះលេងប្រជាពលរដ្ឋខ្មែរ១៣នាក់នៅថ្ងៃពុធតែប្រជាពលរដ្ឋថា បើមិនដោះលេងប្រជាពលរដ្ឋគឺមិនដោះលេងរថយន្តថៃ២៦គ្រឿងដូចគ្នាឃាត់រហូតដល់ថ្ងៃទី០៥ខែមិថុនាឆ្នាំ២០១៧នៅភូមិបន្ទាយមានរិទ្ធឃុំគោករមៀតស្រុកថ្មពួក។

លោកវរះសេនីយ៍ទោ ឡុង សំណាង មេបញ្ជាការនគរបាលព្រំដែនគោកលេខ៨០៧តំបន់ព្រំដែនបឹងត្រកួនបានប្រាប់ថានៅពេលតម្រួតថៃឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់កាលពីថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៧នៅក្នុងស្រុកតាប្រាយ៉ាខេត្តស្រះកែវ ដែលត្រូវបានចោទប្រកាន់ពីបទស្នាក់នៅអន្តោប្រវេសន៍ខុសច្បាប់។

លោកបានបញ្ជាក់ថាក្រោយពេលតម្រួតថៃឃាត់ប្រជាពលរដ្ឋខ្មែរ១៣នាក់ហើយបងប្អូនត្រូវជាសាច់ញាតិប្រជាពលរដ្ឋខ្មែរបានខឹងសំបានាំគ្នាយករថយន្ត៤ទៅ៥គ្រឿងនិងលូបានបិតផ្លូវឃាត់រថយន្តថៃចំនួន២៦គ្រឿងដែលដឹកដំឡូងមីមិនអោយចូលទៅថៃដូចគ្នា។ដោយថ្នូរអោយដោះលេងប្រជាពលរដ្ឋ១៣នាក់ដូចគ្នា បើមិនដោះលេងទេរថយន្តក៍ត្រូវទុករហូតដល់ដោះលេង។

លោកវរះសេនីយ៍ទោ ឡុង សំណាង បានបញ្ជាក់ថាដោយមានការណែនាំពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តលោកបានរួមអាជ្ញាធរមូលដ្ឋានបានទៅជួបភាគីថៃ៣ទៅ៤លើកមកហើយ។

ដោយភាគីថៃថាប្រជាពលរដ្ឋខ្មែរ១៣នាក់ដែលត្រូវបានឃាត់ខ្លួនគឺធ្វើការក្នុងក្រុមហ៊ុនគ្រឿងអេឡិចទ្រូនិចថៃដោយខុសច្បាប់ដែលត្រូវបានក្រុមហ៊ុនមានច្បាប់បានប្តឹងនិងចុះបង្ក្រាបឃាត់ពលករខ្មែរចំនួន១៣នាក់ធ្វើការក្នុងក្រុមហ៊ុនរហូតពេលនេះបានបញ្ជូនខេត្តស្រះកែវដោយរងចាំការអនុវត្តន៍តាមច្បាប់ហើយនិងត្រូវដោះលេងនៅថ្ងៃពុធទី៧ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ។

ប្រជាពលរដ្ឋដែលត្រូជាសាច់ញាតិបានបញ្ជាក់ថាបើភាគីថៃមិនដោះលេងប្រជាពលរដ្ឋខ្មែរ១៣នាក់អោយត្រឡប់មកវិញទេគឺប្រជាពលរដ្ឋដោះលេងរថយន្តថៃចំនួន២៦គ្រឿងនេះទៅវិញដូចគ្នាព្រោះថាប្រជាពលរដ្ឋខ្មែរដែលត្រូវចាប់ខ្លួនមិនម៉ែនអន្តោរប្រវេសន៍ខុសច្បាប់ឡើយទៅធ្វើដោយទិញសំបុត្រឆ្លងដែនម្នាក់តំលៃ១.០០០រៀលដែលទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនទៅព្រឹកវិលល្ងាច៕                       

Tags:
  • ភាគីថៃ
  • សន្យា
  • ប្រជាពលរដ្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥