MENU
ឯកឧត្តម កឹម សុខា ថ្លែងថាសន្លឹកឆ្នោត១សន្លឹកប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី០៤ មិថុនា ២០១៧, ១២:០៣ | ៨៤៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងទៅកាន់អ្នកកាសែតក្នុងបន្ទប់បោះឆ្នោតថា”សន្លឹកឆ្នោត១សន្លឹកពលរដ្ឋមានសិទ្ធិស្មើគ្នា”។ការថ្លែងរបស់ឯកឧត្តមពេលដែលអញ្ជើគចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។

ឯកឧត្តកឹម សុខា បានថ្លែងថាលោកបានដើរតាមរាជធានីខេត្តចំនួន២៥ទូទាំងប្រទេសជួបជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយបានដឹងថាពួកគាត់បានអ្វីពិតប្រាកដ។ឯកឧត្តមបានលើកឡើងថាជាទូទៅការបោអឆ្នោតសម្រាប់អាណតិ្តនេះប្រសើរជាងអាណត្តិមុនៗ។នៅពេលដែលចូលក្នុងបការិយាល័យបោះឆ្នោតលេខ០៩៩៦អ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើនបានចោមរោមថតរូបនិងថតវីដេអូ។

ឯកឧត្តមកឹម សុខាមិនបានថ្លែងលម្អិតទៅកាន់អ្នកកាសែតទេនៅពេលសួរថាបើឯកឧត្តមលើកឡើងបែបនេះគេអាចប្តឹង។ឯកឧត្តមបញ្ជាក់ថាគេចង់ប្តឹងអីប្តឹងទៅព្រោះប្រជាពលរដ្ឋមិនចង់បានតួកាចទេបងប្អូនគឺចង់បានតួស្លូត។អ្នកកាសែតប្រមាណ១០០នាក់បានសាកសួរនិងថតរូបប្រធានគណបក្សប្រឆាំងបន្ទាប់ពីបានថតរូបសម្តេចហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានៅសាលាគរុកោសល្យនិងវិក្រិត្យការខេត្តកណ្តាល។ឯកឧត្តមកឹម សុខាថ្លែងក្នុងប៉ុន្មានម៉ោងនៃការបោះឆ្នោតស្ថានការណ៍ជាមុនតែលោកថាមិនទាន់ដឹងច្បាស់ទេចាំមើលតទៅមុខទៀត។

សម្តេចតេជោហ៊ុនសែននិងភរិយាបានអញ្ជើគទៅបោះឆ្នោតកាលពីវេលាម៉ោងប្រមាណ៨ព្រឹកនៅការិយាល័យមួយក្នុងសាលាគរុកោលនិងវិក្រិត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។សម្តេច វិបុលសេនាភក្តីសាយ ឈុំប្រធានរដ្ឋព្រឹទ្ធសភាបោះឆ្នោតនៅការិយាល័យសាលាបឋមសិក្សាវត្តកោះ។

តែគជបបានបញ្ជាក់ថា បានចេញសេចក្ដីប្រកាសព័ត៌មាន លេខ ១៣៦ គឺគ.ជ.ប បានចេញលិខិតព្រមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំពោះការប្រើប្រាស់ប្រព័ន្ធអនឡាញ(online) ធ្វើការផ្សព្វផ្សាយវាយប្រហាទៅលើគណបក្សនយោបាយផ្សេងទៀត នៅថ្ងៃហាមឃាត់នៃការធ្វើសកម្មភាពឃោសនា។

ទោបីយ៉ាងណាលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះគ្រោងប្រកាសនៅវរលាម៉ោង៤ដោយ គ ជ ប នឹងប្រកាសក្នុងសន្និសីទកាសែតតែម្តង៕    

Tags:
  • កឹម សុខា
  • សន្លឹកឆ្នោត
  • ប្រជាពលរដ្ឋ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥